ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះ​ចំណាន​ខាងគោលលទ្ធិ ទី ២០ ៖ ទន្ទេញ


« ការរំឭក​ចំណេះ​ចំណាន​ខាងគោលលទ្ធិ ទី ២០៖ ទន្ទេញ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី ២០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ ទី ២០

ទន្ទេញ

រូបភាព
យុវនារី​កំពុង​សិក្សា​ព្រះគម្ពីរ

មេរៀននេះ​នឹង​ផ្តល់ឱកាស​ដល់​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះ​ចំណាន​ខាងគោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​របស់​វា ហើយ​ថែមទាំង​ទន្ទេញ​វគ្គ​បទគម្ពីរ​ទាំងមូល​ផងដែរ ។

ជួយ​សិស្សឲ្យ​យល់អំពី​សារៈសំខាន់​នៃ​ការទន្ទេញ ។ សូម​ស្វែងរក​ឱកាស​ដើម្បី​ជំរុញ​ទឹកចិត្ត​សិស្សឲ្យ​ទន្ទេញ​ខគម្ពីរ ។ សូមជួយ​ពួកគេ​ឲ្យមើលឃើញ​អំពី​របៀប ដែល​ការទន្ទេញ​នូវបទគម្ពីរ​អាចជួយ​ពង្រឹង​ពួកគេ​ប្រឆាំង​នឹងការល្បួង និងពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយនឹង​ព្រះវរបិតាសួគ៏ និងព្រះយេស៊ូវគ្រីស្ទ ។

ការរៀបចំ​សិស្ស ៖ សូមអញ្ជើញ​សិស្ស​ឲ្យ​រំឭកឡើងវិញ​នូវ វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន​ទាំង១២​ចុងក្រោយ ហើយ​ជ្រើសរើស​មួយ ( ឬ​ឃ្លាបទគម្ពីរ​គន្លឹះ​មួយចំនួន )​ដែល​ពួកគេ​គិតថានឹង​មានប្រយោជន៏​សម្រាប់​ពួកគេ​នៅក្នុង​ការទន្ទេញ ។ សុំ​ឲ្យ​ពួកគេ​រៀបចំខ្លួន​ដើម្បី​ចែកចាយ​អំពី​កាលៈទេសៈ​ដែល​ការទន្ទេញ​វគ្គបទគម្ពីរ​នេះ ( ឬ​ឃ្លា​បទគម្ពីរ​ទាំងនេះ ) អាច​នឹងជួយ​ដល់​ពួកគេ និង​មូលហេតុ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

មេរៀនវគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ អាច​នឹង​ត្រូវ​បង្រៀន​ជំនួស​ឲ្យ​មេរៀន​រំឭក​ឡើង​វិញ​នេះ ។ សូម​មើល​តារាង​កាលវិភាគ​ល្បឿន​ដែល​នាយក​ប្រចាំ​តំបន់ ឬ​អ្នកសម្រប​សម្រួល​ប្រចាំ​ភូមិភាគ​ផ្តល់​ឲ្យ ដើម្បី​ធានា​ថា​មេរៀន​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នីមួយៗ​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​អំឡុង​ពេល​ដែល​ថ្នាក់សិក្ខាសាលា​កំពុង​សិក្សា ។

យើង​អាច​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ដោយ​ការទន្ទេញ​បទគម្ពីរ

ខាងក្រោមនេះ មាន​គោលបំណង​ជួយដល់​សិស្ស​ឲ្យធ្វើ​តាមគំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ស្វែងរក​ការលើកទឹកចិត្ត​ក្នុង​ការទន្ទេញ​បទគម្ពីរ ។ អ្នក​អាច​បង្ហាញ​រូបភាព​ព្រះអង្គសង្រ្គោះ​ខណៈកំពុងពិភាក្សា​អំពីគំរូ​របស់ទ្រង់ ។

រូបភាព
ព្រះអង្គ​សង្គ្រោះ
  • តើ​មាន​របៀប​អ្វី​ខ្លះដែល​យើងអាច​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន ?

មាន​របៀបមួយ​ដែលយើង​អាចធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន គឺ​តាមរយៈ​ការទន្ទេញ​បទគម្ពីរ ។ ព្រះអង្គសង្គ្រោះ​បាន​ប្រើប្រាស់​បទគម្ពីរ​ដែល​បាន​ទន្ទេញ​ដើម្បី​យកឈ្នះ​នៅលើ​ការល្បួង​( សូមមើល ម៉ាថាយ ៤:១–១១ )​និង​ដើម្បី​បង្រៀន​ដល់​អ្នកដទៃ​( សូមមើល លូកា ២៤:២៧; នីហ្វៃទី ៣ ២២ ) ។

  • តើ​ស្ថានភាព​មួយ​ចំនួន​អ្វីខ្លះ​ដែល​ការទន្ទេញ​បទគម្ពីរ​អាច​នឹង​មាន​ប្រយោជន៍ ?

នៅពេល​អ្នក​ទន្ទេញ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ឬ​ឃ្លា​បទគម្ពីរ​គន្លឹះ សូម​ចងចាំថា អ្នក​កំពុង​ធ្វើតាម​គំរូរបស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ៖ អាលម៉ា–មរ៉ូណៃ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៧:១១–១៣

ឃ្លា​បទគម្ពី​គន្លឹះ

« ហើយ​ទ្រង់នឹង​យាងទៅ​ដោយរងការ​ឈឺចាប់ និង ទុក្ខ​វេទនា និង ការល្បួង​គ្រប់បែប​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៤:៩–១០

ឃ្លា​បទគម្ពី​គន្លឹះ

« នោះ​ត្រូវតែ​មានដង្វាយ​ធួន​មួយ​កើតឡើង …ការបូជា​មួយ​ដ៏និរន្តរ៍ និង​អស់កល្ប​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៩:៩

ឃ្លា​បទគម្ពី​គន្លឹះ

« កុំទៅ​តាម​សេចក្តី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៤១:១០

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្ដី​ទុច្ចរិត​ពុំដែល​ជា​សុភមង្គល​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

ហេលេមិន ៥:១២

ឃ្លា​បទគម្ពី​គន្លឹះ

« គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏ប្រោសលោះ​នៃ​យើង…ដែល​កូន​ត្រូវ​សង់គ្រឹះ​របស់កូន » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ៣ ១១:១០–១១

ឃ្លា​បទគម្ពី​គន្លឹះ

« យើង​បាន​ធ្វើការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់ការណ៍​ទាំងអស់ ចាប់តាំង​ពី​ដើម​ដំបូង​មក » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ៣ ១២:៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​យើង ឬ​ដូច​ជា​ព្រះ​វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ៣ ២៧:២០

ឃ្លា​បទគម្ពី​គន្លឹះ

« ចូរមក​រកយើង ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​…​ប្រយោជន៏ឲ្យ​អ្នករាល់គ្នា​អាចបាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:៦

ឃ្លា​បទគម្ពី​គន្លឹះ

« ដ្បិត​អ្នក​រាល់គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការសាកល្បង​នៃ​សេចក្តី​ជំនឿ​របស់​អ្នកសិន » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« ហើយ​បើសិនជា​មនុស្ស​លោក​មករក​យើង … នោះ​យើង​នឹង​ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយទៅជា​ខ្លាំងពូកែ​ចំពោះ​ពួកគេ​វិញ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ៧:៤៥–៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្តី​សប្បុរស​គឺជា​សេចក្ដី​ស្រឡាញ់​ដ៏សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ១០:៤–៥

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ … [ និង ] ដោយ​ព្រះចេស្ដានៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នករាល់​គ្នា​អាច​ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់ការណ៍​ទាំងអស់ » ។

សូម​ពិចារណា​បំបែក​សិស្សទៅ​ជាក្រុម​តូចៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន​មួយ​ចែញពី​តារាង ដែល​ពួកគេ​ចង់​ទន្ទេញ​ឲ្យ​ចាំ​នោះ។ សូម​លើកទឹកចិត្ត​ទៅដល់​ក្រុមនីមួយៗ​ឲ្យ​សិក្សា​វគ្គបទគម្ពីរ​ដែលបាន​ជ្រើសរើស​ដោយ​ស្ងាត់ស្ងៀម​ចំនួនពីរបីនាទី ។ សិស្ស​អាចធ្វើការ​ជាមួយ​ក្រុមរបស់ពួកគេ ដើម្បី​ទន្ទេញ​វគ្គបទគម្ពីរ​ដោយប្រើ​សកម្មភាព​ទន្ទេញ​មួយ​ឃ្លាម្តងៗ ដែលបាន​ពិពណ៌នា​ខាងក្រោម ឬ​ក៏​វិធីសាស្ត្រ​ផ្សេងទៀត ដែល​ពួកគេ​បានអនុវត្ត​ពីមុនមក ឬ​ប្រើប្រាស់​មុខងារ​នៃ​ការទន្ទេញ​ឲ្យចាំ​នៅក្នុង​កម្មវិធី​ចំណេះចំណាន​ខាងគោលលទ្ធិ ។

ជម្រើស​មួយទៀត គឺ​ឲ្យ​ក្រដាស​ស​មួយ​សន្លឹក​ទៅ​ក្រុម​នីមួយៗ ។ សិស្ស​ម្នាក់​ចាប់ផ្ដើម​ដោយ​ការសរសេរ​សេចក្ដីយោង​បទគម្ពីរ​នៅលើ​ក្រដាស​នោះ ។ បន្ទាប់មក​សិស្ស​នោះ​ហុច​ក្រដាស ដែល​សរសេរ​ពាក្យ​ទីមួយ​នៃ​វគ្គបទគម្ពីរ​នោះ​ទៅ​ឲ្យ​សិស្ស​បន្ទាប់ ។ ត្រូវ​ហុច​ក្រដាស​នេះទៅ​ឲ្យ​សិស្ស​សរសេរ​មួយ​ពាក្យ​ម្នាក់​ម្តងៗ​រហូត​ដល់​វគ្គបទគម្ពីរ​ទាំងមូល​អស់។ ជម្រើស​មួយទៀត គឺ​ត្រូវ​ផ្តល់​ពេល ១០ វិនាទី​ឲ្យ​សិស្ស​ម្នាក់ៗ ដើម្បី​សរសេរ​បទគម្ពីរ​ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើទៅបាន មុនពេល​ហុច​ក្រដាស​ទៅ​ឲ្យ​សិស្សម្នាក់​បន្ទាប់​ទៀត ។ ក្រុម​សិស្ស​អាច​ធ្វើ​បែប​នេះ​បាន​ច្រើនដង ដោយ​ព្យាយាម​សរសេរ​បទគម្ពីរ​ឲ្យលឿន​ជាងមុន​នៅរាល់​ពេលអនុវត្ត​បែបនេះ ។

រំឭក​ឡើងវិញ

ជំនួស​ឲ្យ​សិស្ស​សរសេរ​កំណត់ចំណាំ​មក​អ្នក សូម​ពិចារណា​ឲ្យពួកគេ​សរសេរ​ជាសំបុត្រ​ទៅកាន់​ខ្លួន​ឯង​នាពេល​បច្ចុប្បន្ន​នេះ ឬ​សរសេរ​ទៅ​កាន់​ខ្លួនឯង​នៅពេល​អនាគត​របស់​ពួកគេ ។ ជម្រើស​មួយទៀត គឺឲ្យ​ពួកគេ​ពិភាក្សា​អំពី​សំណួរ​ខាងក្រោម​ដោយ​ចាប់ជាដៃគូ ឬ​ជាក្រុម​តូចៗ ។

សូម​សរសេរ​កំណត់ចំណាំ​ខ្លីមួយ​ទៅឲ្យ​គ្រូ​របស់អ្នក ។ សូម​បញ្ចូល​ដូចខាងក្រោម​នេះ ៖

  • វគ្គ​បទគម្ពីរ ឬ​ឃ្លា​បទគម្ពីរ​គន្លឺះ ដែលអ្នក​បាន​ធ្វើការ​សម្រាប់​ការទន្ទេញ​ឲ្យចាំ និង​វិធីនៃ​ការទន្ទេញ​ឲ្យចាំ​ណាដែលអ្នក​បាន​ប្រើប្រាស់

  • ស្ថានភាព​ដែល​អ្នក​កំពុង​ប្រឈមមុខ​នៅពេល​បច្ចុប្បន្ន​នេះ ឬ​នឹង​ប្រឈមមុខ​នៅពេល​អនាគត ដែល​ការទន្ទេញ​វគ្គ​បទគម្ពីរ​នេះ ឬ​ឃ្លា​គន្លឺះ​ឲ្យចាំ​អាចនឹង​មាន​ប្រយោជន៍​សម្រាប់អ្នក

  • គំនិត​របស់អ្នក​អំពី​របៀប​ដែល​ការទន្ទេញ​បទគម្ពីរ​ឲ្យចាំ​អាច​ជួយឲ្យ​អ្នក​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ស្វែករក​ឱកាស ដើម្បី​ធ្វើ​បែបនេះ​ឡើងវិញ​ទៅលើ​ឯកសារយោង និង​វគ្គ​បទគម្ពីរ​ដែលបាន​ទន្ទេញ ( ឬ​ឃ្លា​គន្លឺះ ) ឲ្យបាន​ញឹកញាប់ ។