ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ៣ ១៨:១–១៤ ៖ « ក្នុង​ការចងចាំ​ដល់​យើង »


« នីហ្វៃទី ៣ ១៨: ១–១៤ ៖ ‹ ក្នុង​ការចងចាំ​ដល់​យើង › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ៣ ១៨: ១–១៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

នីហ្វៃទី ៣ ១៨:១–១៤

« ក្នុង​ការចងចាំ​ដល់​យើង »

រូបភាព
ពែង​សាក្រាម៉ង់​ដែល​មាន​ទឹក និង​នំប៉័ង

យើង​មាន​ឱកាស​ដើម្បី​ទទួលទាន​សាក្រាម៉ង់​ជាប្រចាំ ។ នៅក្នុង នីហ្វៃទី ៣ ១៨ ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​របៀប​ដែល​សាក្រាម៉ង់​អាច​ផ្ដល់​ពរ​ដល់​ជីវិត​របស់យើង ហើយ​បាន​ណែនាំ​អំពី​របៀប​ដើម្បី​អនុវត្ត​ពិធីបរិសុទ្ធ​នេះ​ផងដែរ ។ មេរៀន​នេះ​អាច​ជួយ​ឲ្យ​អ្នក​ទទួល​បាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ ដោយ​ការចងចាំ​ព្រះអង្គសង្គ្រោះ នៅពេល​ដែល​អ្នក​ទទួលទាន​សាក្រាម៉ង់ ។

ការជួយ​ឲ្យ​អ្នក​សិក្សា​ស្វែងរក​ការជាប់ ទាក់ទង​នៅក្នុង​សេចក្តីពិត​នៃ​ដំណឹងល្អ ។ សិស្ស​មួយ​ចំនួន​អាច​ពិបាក​មើល​ឃើញ​ពី​របៀប​ដែល​ដំណឹង​ល្អ​ទាក់ទង​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។ សូម​ស្វែងរក​វិធី​ដើម្បី​ជួយ​សិស្ស​ទទួល​អារម្មណ៍​ថា អ្វី​ដែល​ពួកគេ​កំពុង​រៀន​មាន​អត្ថន័យ និង​មាន​ប្រយោជន៍​ចំពោះ​ស្ថានភាព​ផ្ទាល់​ខ្លួន សំណួរ និង​តម្រូវការ​របស់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ថាតើ​បទពិសោធន៍​នៃ​ការទទួលទាន​សាក្រាម៉ង់​របស់​ពួកគេ​មាន​ន័យ​យ៉ាង​ណា ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​អ្វីដែល​ពួកគេ​អាច​ធ្វើ ដើម្បី​កែលម្អ​សាក្រាម៉ង់​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ទំនាក់ទំនង​ដ៏រឹងមាំ

គំនិត​ខាងក្រោម​នេះ​អាច​ជួយដល់​សិស្ស​គិត​អំពី​ទំនាក់ទំនង​ដ៏​រឹងមាំ​អ្វីខ្លះ​ដែល​ត្រូវបាន​បង្កើតឡើង ។ ដំណើរការ​នៃ​ការគិតនេះ​អាច​ជួយដល់​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយនឹង​ព្រះអង្គសង្គ្រោះ ហើយ​ស្វែងរក​វិធី​ដើម្បី​ខិតចូល​ទៅកាន់តែ​ជិតទ្រង់ ។ មាន​របៀប​មួយ​ដើម្បី​ធ្វើ​ការណ៍​នេះ​បាន គឺ​តាមរយៈ​សាក្រាម៉ង់ ។

សូម​គិត​អំពី​មនុស្ស​មួយចំនួន​ដែល​អ្នកមាន​អារម្មណ៍​ថា ពិតជា​មាន​ភាពស្និទ្ធស្នាល និង​មាន​ទំនាក់ទំនង​រឹងមាំ​ជាមួយនឹង​បុគ្គល​ទាំងនោះ ។

  • តើ​អ្នក ឬ​ពួកគេ​បាន​ធ្វើអ្វីខ្លះ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទាំងនោះ ?

ឥឡូវនេះ សូម​គិត​អំពី​របៀប​ដែល​អ្នក​មាន​អារម្មណ៍ថា​ជិតស្និទ្ធ​ទៅនឹង​ព្រះអង្គសង្គ្រោះ ។

  • តើ​អ្នក​គិតថា មាន​អ្វីខ្លះ​ដែល​អាច​ជួយ​ដល់អ្នក​នៅក្នុង​ការពង្រឹង​ទំនាក់ទំនង​របស់អ្នក​ជាមួយនឹង​ព្រះអង្គសង្គ្រោះ ?

នៅពេល​ដែល​អ្នក​កំពុង​សិក្សា​នៅថ្ងៃនេះ សូម​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បង្រៀន​អ្នក​អំពីរបៀប​ខិតចូលទៅ​ជិត​ព្រះអង្គសង្គ្រោះ និង​ពង្រឹង​ទំនាក់ទំនង​របស់អ្នក​ជាមួយនឹង​ទ្រង់ ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​តាំងពិធី​សាក្រាម៉ង់​នេះឡើង

ព្រះអង្គសង្គ្រោះ​បាន​ពោរពេញ​ដោយ​សេចក្តី​អាណិតអាសូរ​ចំពោះ​ប្រជាជន នៅពេល​ដែលទ្រង់​ញាណដឹង​អំពី​បំណង​ប្រាថ្នា​របស់​ពួកគេ​ចំពោះទ្រង់ ដើម្បី​ឲ្យ​ទ្រង់គង់​នៅ​ជាមួយនឹង​ពួកគេ​យូរជាង​នេះ ( សូមមើល នីហ្វៃទី ៣ ១៧:១–៦ ) ។ បន្ទាប់ពី​ទ្រង់​បាន​ប្រសិទ្ធ​ពរ​ដល់​កុមារ និង​អ្នកជំងឺ និង​អ្នក​ដែលបាន​រងទុក្ខ​វេទនា​ហើយ ព្រះអង្គសង្គ្រោះ​បានប្រទាន​មធ្យោបាយ​មួយ​សម្រាប់​ប្រជាជន គឺ​ទ្រង់​ប្រទាន​ព្រះវិញ្ញាណ​របស់​ទ្រង់​ឲ្យគង់​នៅ​ជាមួយនឹង​ពួកគេ​ជានិច្ច ។

សូមអាន នីហ្វៃទី ៣ ១៨:១–១១ ហើយ​រកមើល​អ្វីខ្លះ​ដែល​ព្រះអង្គសង្គ្រោះ​បានធ្វើ ។

អ្នក​អាច​ពិចារណា​បំបែក​សិស្ស​មួយ​ក្រុម​ឲ្យ​អាន នីហ្វៃទី ៣ ១៨:១–៧ ហើយ​មួយ​ក្រុមទៀត​ឲ្យ​អាន នីហ្វៃទី ៣ ១៨:៨–១១ ។ សូម​អញ្ជើញ​សិស្ស​ឲ្យគិត​អំពី​សំណួរ ដែល​ពួកគេ​មាន​អំពី​អត្ថន័យ​នៃ​ខគម្ពីរ ដែល​ពួកគេ​បានអាន ឬ​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ ។ ប្រសិនបើ​ចាំបាច់ អ្នក​អាច​ស្វែងរក​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​នៅក្នុង ប្រធានបទ​ដំណឹងល្អ « សាក្រាម៉ង់ » ដែល​មាន​នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ។

សូម​ពិចារណា​ចាក់​វីដេអូ « esus Christ Introduces the Sacrament to the People » ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.orgចាប់ពី​នាទីទី ០:១២ ដល់​នាទី​ទី ៦:១២ បន្ទាប់ពី​សិស្ស​អាន​ខគម្ពីរ ឬ​ពេល​ពួកគេ​ផ្ទៀងផ្ទាត់​តាម°។ សំណួរ​ខាងក្រោម​នេះ​អាច​ជួយ​នៅក្នុង​ការពិភាក្សា​បន្ទាប់ពី​មើល​វីដេអូ​រួច ៖ តើ​អ្នក​ចាប់អារម្មណ៍​អ្វីខ្លះ ? តើ​អ្នក​គិតថា ប្រជាជន​មាន​អារម្មណ៍​បែបណា​ដែរ​នៅពេល​ដែល​ពួកគេ​ទទួលទាន ? ហេតុអ្វី ? ប្រសិនបើ​ព្រះអង្គសង្គ្រោះ​ជាអ្នក​ប្រសិទ្ធពរ​សាក្រាម៉ង់​ឲ្យ​អ្នក តើ​អ្នកគិត​ថា អ្នក​នឹង​ទទួលបាន​បទពិសោធន៍​ខុសគ្នា​ដោយ​របៀបណា ?

  • តើ​អ្នក​បាន​ស្វែងយល់​អ្វីខ្លះ​អំពី​សាក្រាម៉ង់ ចេញពី​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ ?

  • តើ​ព្រះអង្គ​សង្គ្រោះ​សន្យា​អ្វីខ្លះ​នៅក្នុង​ការអធិស្ឋាន​ប្រសិទ្ធពរ​សាក្រាម៉ង់ ប្រសិនបើ​យើង​ចងចាំ​ដល់​ទ្រង់​ជានិច្ច ?

អ្នក​អាច​ពិចារណា​គូស​ចំណាំ​នៅលើ​គោលការណ៍​នេះ​នៅក្នុង នីហ្វៃទី ៣ ១៨:៧, ១១ ថា នៅ​ពេល​យើង​ទទួលទាន​សាក្រាម៉ង់ ហើយ​ចងចាំ​អំពី​ព្រះអង្គ​សង្គ្រោះ​ជានិច្ច នោះយើង​នឹង​មាន​ព្រះវិញ្ញាណ​របស់ទ្រង់​គង់​ជាមួយ​នឹង​យើង ។

នៅពេល​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​សំដៅលើ​ពួកយើង​ថា ឲ្យ​មាន ព្រះវិញ្ញាណ​របស់​ទ្រង់ គង់នៅ​ជាមួយ​នឹង​ពួកយើង ទ្រង់​កំពុង​មាន​បន្ទូល​សំដៅ​ទៅលើ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • តើ​មាន​របៀប​អ្វីខ្លះ ដែល​យើងអាច​ចងចាំ​ព្រះអង្គសង្គ្រោះ​ជានិច្ច​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់យើង ? តើ​ការចងចាំ​ព្រះអង្គសង្គ្រោះ​ជានិច្ច​អាច​ជួយ​ដល់​យើង​ឲ្យ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយនឹង​យើង​ដោយ​របៀបណា ?

  • តើ​ការមាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់នៅ​ជាមួយនឹង​អ្នក​អាច​ផ្ដល់​ពរជ័យ​ដល់ជីវិត​របស់អ្នក នៅពេល​បច្ចុប្បន្ន​នេះ​បាន​ដោយ​របៀបណា ?

បទពិសោធន៍​របស់យើង​ជាមួយ​សាក្រាម៉ង់

សូម​ពិចារណា​សរសេរ​អំពី​ចំណុច​នៃ​ការស្ទង់មតិ​ទាំងនេះ​នៅលើ​ក្ដារខៀន ឬ​នៅលើ​ក្រដាស​ផ្សេង​មួយ​ទៀត ។ សិស្ស​អាច​ឆ្លើយ​ទៅនឹង​ការស្ទង់មតិ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ​បាន ចម្លើយ​របស់​ពួកគេ​នឹង​មិន​ត្រូវបាន​ចែកចាយ​នោះទេ ។

សូម​គិតអំពី​របៀប​ដែល​ទំនាក់ទំនង​របស់អ្នក​ជាមួយ​ព្រះអង្គសង្គ្រោះ​អាច​ត្រូវបាន​ពង្រឹង ប្រសិនបើ​អ្នកមាន​បទពិសោធន៍​ដ៏មាន​អត្ថន័យ​ជ្រាលជ្រៅ​កាន់តែ​ច្រើន​អំពី​ការទទួលទាន​សាក្រាម៉ង់ ។ សូម​ឆ្លើយ​ទៅនឹង​ឃ្លា​នីមួយៗ​ដោយ​ពាក្យ « ជានិច្ចកាល» « ពេលខ្លះ » « កម្រ » ឬ « មិនធ្លាប់ » ។

  1. ខ្ញុំ​ចំណាយពេល​ខ្លះ​មុន​ព្រះវិហារ​ចាប់ផ្តើម​ដើម្បី​រៀបចំខ្លួន​សម្រាប់​សាក្រាម៉ង់ ។

  2. នៅក្នុង​អំឡុងពេល​កំពុង​សាក្រាម៉ង់ ខ្ញុំ​ព្យាយាម​ចងចាំ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  3. បទពិសោធន៍​របស់​ខ្ញុំ​ចំពោះ​សាក្រាម៉ង់​មាន​ឥទ្ធិពល​នៅលើ​សកម្មភាព​របស់ខ្ញុំ​នៅក្នុង​អំឡុង​ពេល​នៃ​សប្តាហ៍​នេះ ។

សកម្មភាព​ខាង​ក្រោម​អាចជួយ​ដល់​យុវជន​បង្កើត​នូវ​វិធី​ដ៏មាន​អត្ថន័យ​បំផុត​នៅក្នុង​ការចងចាំ​អំពី​ព្រះគ្រីស្ទ​នៅ​អំឡុងពេល​ពិធីសាក្រាម៉ង់ ។ ចូរ​ពិចារណា​បង្កើត​តារាងនេះ​នៅលើ​ក្តារខៀន ហើយ​អញ្ជើញ​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​ចូល​ទៅក្នុង​នោះ ។ សិស្ស​មួយចំនួន​ប្រហែលជា​មាន​គំនិត​រួចហើយ​សម្រាប់​អ្វី ដែល​ជួយ​ឲ្យពួកគេ​ចងចាំ​អំពី​ព្រះអង្គសង្គ្រោះ ។ សូម​ស្នើសុំ​ឲ្យ​សិស្ស​ចែកចាយ​នូវអ្វី​ដែល​ពួកគេ​កំពុងធ្វើ ដើម្បី​ជួយ​ជាគំនិត ។

សិស្ស​ក៏អាច​បំពេញ​តារាង​ផ្ទាល់ខ្លួន​បន្ថែមទៀត​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​ផងដែរ ។ ពួកគេ​អាច​ថត​រូប​តារាង​របស់​ពួកគេ បន្ទាប់មក​ទុកសម្រាប់​ជា​ការរំឭក​សម្រាប់ពេល​ដែល​ពួកគេ​ទទួលទាន​សាក្រាម៉ង់​នៅ​លើកក្រោយ ។

បទពិសោធន៍​សាក្រាម៉ង់​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ

  • តើ​ខ្ញុំ​ចង់​ចងចាំ​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

    សូម​ពិចារណា​ដូចខាងក្រោម ៖

    • អ្វី​ដែល​ទ្រង់​បាន​ទទួល​រងទុក្ខ​វេទនា

    • អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​ខ្ញុំ ឬ​អ្នកដទៃ​ដែល​ខ្ញុំស្គាល់

  • តើ​ខ្ញុំ​អាច​រៀបចំខ្លួន​ដើម្បី​ទទួលទាន​សាក្រាម៉ង់​ដោយ​របៀបណា ?

  • តើ​ខ្ញុំអាច​ធ្វើ​អ្វីខ្លះ​បាន​នៅក្នុង​អំឡុងពេល​ពិធី​សាក្រាម៉ង់ ដើម្បី​ចងចាំ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

សេចក្តីសន្យា​អំពី​ការទទួលទាន​សាក្រាម៉ង់

សូមអាន នីហ្វៃទី ៣ ១៨:១២–១៤ និង​រកមើលពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បានសន្យា​ចំពោះ​អស់អ្នក​ដែល​ចងចាំ​អំពី​ទ្រង់ និង​ទទួលទាន​សាក្រាម៉ង់ ។

  • តើ​អ្នក​គិតថា ពាក្យ​សង់​នៅលើ​ថ្ម​របស់​ព្រះអង្គសង្គ្រោះ​មាន​ន័យ​ដូចម្តេច ?

    ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​ដើម្បី​ពន្យល់​អំពី​អត្ថន័យ​នៃ​ពាក្យ សង់​នៅ​លើ​ថ្ម​របស់​ព្រះអង្គ​សង្គ្រោះ នោះ​អ្នក​អាច​ពន្យល់​ថា ឃ្លានេះ​មាន​ន័យថា យើង​ធ្វើ និង​កាន់តាម​សេចក្តីសញ្ញា​របស់​ទ្រង់ ខិតខំ​ព្យាយាម​ធ្វើតាម​គំរូ​របស់ទ្រង់ ហើយ​ជា​លទ្ធផល​នឹង​រីករាយ​ជាមួយ​ការទទួល​បាន​ពរជ័យ​នៃ​សេចក្តីមេត្តា​ករុណា និង​កម្លាំង​របស់ទ្រង់ ។

  • តើ​ការទទួលទាន​សាក្រាម៉ង់​អាចជួយ​ដល់​យើង​ឲ្យ​សង់​នៅ​លើថ្ម​របស់​ព្រះអង្គសង្គ្រោះ​ដោយ​របៀបណា ?

  • តើ​អ្នកអាច​ធ្វើអ្វី​បាន​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​ការទទួលទាន​សាក្រាម៉ង់​កាន់តែ​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ជា​រៀងរាល់​សប្តាហ៍ ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​របៀប​ដែល​សាក្រាម៉ង់​អាច​ជួយ​ដល់​ពួកយើង​នៅក្នុង​ការកសាង​ជីវិត​របស់យើង​នៅលើ​ថ្ម​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​គិតអំពី​ការចែកចាយ​អ្វីមួយ ដែល​អ្នកធ្វើ​ដើម្បី​ធ្វើឲ្យ​សាក្រាម៉ង់​មាន​អត្ថន័យ​ជ្រាលជ្រៅ​ចំពោះអ្នក ។ សូម​ឲ្យ​សិស្ស​សញ្ជឹងគិត ហើយ​ចែកចាយ​អំពី​ពរជ័យ​អ្វីខ្លះ ដែល​ពួកគេ​អាច​នឹង​ទទួលបាន​ប្រសិនបើ​ពួកគេ​ចងចាំ​អំពី​ព្រះអង្គសង្គ្រោះ​នៅពេល​ដែល​កំពុង​ធ្វើការ​រៀបចំខ្លួន និង​ការ​ទទួលទាន​សាក្រាម៉ង់​នេះ ។