ថ្នាក់​សិក្ខាសាលា
នីហ្វៃ​ទី៣ ១៣–-១៤ ៖ ការបង្រៀន​របស់​ព្រះគ្រីស្ទ


នីហ្វៃ​ទី៣ ១៣–១៤ ៖ ការ​បង្រៀន​របស់​ព្រះគ្រីស្ទ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃ​ទី៣ ១៣–១៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

នីហ្វៃ​ទី៣ ១៣–១៤

ការបង្រៀន​របស់​ព្រះគ្រីស្ទ

រូបភាព
ព្រះគ្រីស្ទ​ញញឹម​ដាក់​ប្រជាជន​នៅ​សម័យ​អាមេរិក​បុរាណ

សូម​ស្រមៃ​អំពី​អ្វី​ដែល​ប្រជាជន​នៅ​ក្នុង​ដែនដី​បរិបូរណ៍​បាន​ស្តាប់​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​ដែលមាន​ព្រះជន្ម​រស់​ឡើង​វិញ ។ យើង​មាន​ពរ​ដែល​មាន​ផ្នែក​នៃ​សារលិខិត​របស់​ទ្រង់​បាន​កត់ត្រា​នៅ​ក្នុង នីហ្វៃ​ទី៣ ១៣–១៤ ។ ជំពូក​ទាំងអស់​នេះ​ពោរពេញ​ទៅ​ដោយ​គោលការណ៍ ដែល​មាន​អត្ថន័យ​នៅក្នុង​សព្វថ្ងៃ​នេះ​ដូចគ្នា​ចំពោះ​ប្រជាជន​ដែល​នៅ​ទីនោះ ដូច​កាល​នៅ​ពេល​ដែល​ទ្រង់​បាន​ប្រកាស​គោលការណ៍​ទាំងនោះ​ដែរ ។ គោលបំណង​នៃ​មេរៀន​នេះ គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់​គោលការណ៍​ទាំងឡាយ​ចេញ​ពី​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ និង​មើលឃើញ​ពី​ភាព​ទាក់ទង​របស់​គោលការណ៍​ទាំងនោះ​នៅក្នុង​ជីវិត​របស់​អ្នក​នាពេល​សព្វថ្ងៃនេះ ។

ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ ។សិស្ស​អាច​ទទួល​បាន​អត្ថប្រយោជន៍​មកពី​ការ​បន្ត​អនុវត្ត​នៅ​ពេល​ដែល​ពួកគេ​រៀន​ស្គាល់​អំពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ ។ រក​មើល​វគ្គ​បទគម្ពីរ​ដែល​បង្រៀន​គោលការណ៍​ជាច្រើន​ហើយ​អនុញ្ញាត​ឲ្យ​សិស្ស​មាន​ពេល​ដើម្បី​ស្វែងរក​ការពិត​ទាំងនេះ ។ ជួយ​សិស្ស​ដោយ​បង្ហាញ​ឲ្យ​ច្បាស់​អំពី​សេចក្ដីពិត​នានា​ដែល​ពួកគេ​រកឃើញ ។

ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ស្រាវជ្រាវ​សេចក្តី​ថ្លែងការណ៍​អំពី​មូលហេតុ និង​ផលប៉ះពាល់​ដែល​ពួកគេ​រកឃើញ​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ និង​ត្រៀមខ្លួន​ចែកចាយ​អំពី​ការយល់ឃើញ​របស់​ពួកគេ ។ ការណ៍​ទាំងនេះ​អាច​នឹង​ត្រូវ​បានបញ្ជាក់​ដោយ​ប្រើពាក្យ ប្រសិនបើ និង បន្ទាប់មក ឬ​បទគម្ពីរ​នេះ​អាច​ពិពណ៌នា​យ៉ាង​សាមញ្ញ​ថា ជម្រើស​មួយណា​ដែល​នាំ​ទៅរក​លទ្ធផល​បែប​នោះ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

តើ​អ្នក​នឹង​ផ្តល់​ដំបូន្មាន​អ្វីខ្លះ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ពន្យល់​ជា​សង្ខេប ឬ​ពិពណ៌នា​ទៅដល់​សិស្ស​នៅក្នុង​ថ្នាក់រៀន​អំពី​ជំនាញ​ដែល​ពួកគេ​បាន​អភិវឌ្ឍ ។ ឬ​អ្នក​អាច​អញ្ជើញ​សិស្ស​ទាំងអស់​ឲ្យ​ចំណាយពេល​មួយ​នាទី​ដើម្បី​ពិពណ៌នា​ទៅ​ដល់​ដៃគូ​អំពី​ជំនាញ​ដែល​ពួកគេ​មាន ។

សូម​គិត​អំពី​ជំនាញ​មួយ​ដែល​អ្នក​បាន​អភិវឌ្ឍ​តាមរយៈ​បទពិសោធន៍ ។ វា​អាច​ជា​កីឡា ចំណង់​ចំណូល​ចិត្ត​កំសាន្ត ឬ​មុខវិជ្ជា​នៅ​សាលា ឬ​ជំនាញ​មួយ​ដូចជា​ការ​បើកបរ ការចម្អិន​ម្ហូប​ជាក់លាក់​មួយ ឬ​ការ​មើលថែ​សត្វចិញ្ចឹម​ជាដើម ។

សូម​គិត​ស្រមៃ​ថា​បន្ទាប់ពី​ពន្យល់​អំពី​ជំនាញ​របស់អ្នក​ដ៏​ខ្លី​ដល់​នរណា​ម្នាក់​រួច​ហើយ ពួកគេ​បង្ហាញ​អំពី​ចំណាប់អារម្មណ៍​ក្នុង​ការសាកល្បង​ធ្វើ​វា ។

សូម​គិត​អំពី​ដំបូន្មាន​មួយ​ដែល​អ្នក​អាច​ផ្តល់​ទៅដល់​ពួក​គេ​ចេញពី​បទពិសោធន៍​របស់អ្នក ។ វា​អាច​ជា​គន្លឹះ​ជំនួយ​ដែល​ប្រហែល​ជា​ត្រូវ​ចំណាយពេល​បន្តិច​ដើម្បី​ស្វែងយល់ ឬ​វា​អាច​ជួយ​ដល់​ពួកគេ​ដើម្បី​ជៀស​ផុត​ពី​កំហុស​ដែល​កើត​មាន​ជាទូទៅ​ដែល​មនុស្ស​ធ្វើ​ក្នុង​ការរៀន​ជំនាញ​របស់អ្នក ។

សូម​សង្ខេប​ការណែនាំ​របស់អ្នក​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​អំពី​មូលហេតុ និង​ផលប៉ះពាល់​ដ៏​សាមញ្ញ​មួយ ។ ( ឧទាហរណ៍ ប្រសិនបើ​ជំនាញ​នោះ​គឺ​ការ​រត់​រយៈចម្ងាយ អ្នក​អាច​និយាយ​ថា « ប្រសិនបើ​អ្នក​រក្សា​ជាតិ​ទឹក​បាន នោះ​សាច់ដុំ​របស់អ្នក​នឹង​ជា​សះស្បើយ​ឡើងវិញ​យ៉ាង​រហ័ស » ) ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​មួយចំនួន​ឲ្យ​ចែកចាយ​សេចក្តីថ្លែងការណ៍​អំពី​មូលហេតុ និង​ផលប៉ះពាល់​របស់​ពួកគេ​ជាមួយ​សិស្ស​នៅក្នុង​ថ្នាក់រៀន ។

ដូចដែល​ចំណេះដឹង​និង​ការទូន្មាន​របស់អ្នក​អាច​ជួយ​ដល់​នរណា​ម្នាក់ ដែល​កំពុង​រៀន​ជំនាញ​របស់អ្នក​ឲ្យ​ទទួល​បាន​ជោគជ័យ និង​ជៀសផុត​ពី​កំហុស​ដែល​មិន​ចាំបាច់ នោះ​ដំបូន្មាន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ប្រទានពរ និង​ការពារ​អ្នក​ពី​កំហុស​ទាំង​ឡាយ​នោះ​បាន​ផង​ដែរ ។

នៅ​ថ្ងៃ​នេះ អ្នក​នឹង​មាន​ពរ​នៅក្នុង​ការសិក្សា នីហ្វៃ​ទី​៣ ១៣–១៤ ជា​ការ​បន្ត​ការបង្រៀន​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន​របស់​ព្រះអង្គសង្គ្រោះ ដែល​មាន​នៅ​ក្នុង ម៉ាថាយ ៥–៧ ផងដែរ ។ ព្រះយេស៊ូវ​បាន​បន្ត​បង្រៀន​ច្បាប់​ដ៏​ខ្ពស់ជាង ដែល​ជួយ​ដល់​យើង​រៀបចំ​ខ្លួន​ដើម្បី​រស់នៅ​នៅក្នុង​វត្តមាន​នៃ​ព្រះ ( សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:២១–២២ ) ។ នៅពេល​ដែល​អ្នក​សិក្សា​អំពីដំបូន្មាន​របស់​ទ្រង់ សូម​រកមើល​របៀប​បង្រៀន​របស់​ទ្រង់​ដែល​ទាក់ទង​នឹង​ស្ថានភាព​ដែល​អ្នក​ប្រឈមមុខ ។ សូម​ផ្អាក​ឲ្យ​បាន​ញឹកញាប់​ដើម្បី​សញ្ជឹង​គិត​អំពី​គោលការណ៍​ទាំងឡាយ​ដែល​អ្នក​រកឃើញ ហើយ​កត់ត្រា​អំពី​របៀប​ដែល​ការ​ធ្វើ​តាម​សេចក្ដីពិត​ដែល​ទ្រង់​បាន​បង្រៀន​នឹង​រៀបចំ​អ្នក ដើម្បី​ឲ្យ​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ទ្រង់​វិញ ។

សេចក្តីថ្លែងការណ៍​អំពី​មូលហេតុ និង​ផលប៉ះពាល់​នៅក្នុង​បទគម្ពីរ

របៀប​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​សិក្សា​អំពី​ការ​បង្រៀន​របស់​ព្រះអម្ចាស់ គឺ​ការស្វែងរក​ទំនាក់ទំនង​ទាំងឡាយ​ដែល​មាន​មូលហេតុ​និង​ផល​ប៉ះពាល់ ។ ជា​ច្រើន​លើក​មក​ហើយ សេចក្តីថ្លែងការណ៍​ទាំងនេះ​ចាប់ផ្តើម​ឡើង​ដោយ​ពាក្យ ប្រសិនបើ ។ សេចក្តីថ្លែងការណ៍​ទាំងនេះ​អាច​ជួយ​ដល់​អ្នក​ឲ្យ​មើល​ឃើញ​កាន់តែ​ច្បាស់ ថា​តើ​ជម្រើស​មួយណា​នាំ​ទៅ​រក​លទ្ធផល​មួយណា ។ នៅ​ក្នុង​ការនិយាយ​អំពី​សេចក្តីថ្លែងការណ៍​អំពី​មូលហេតុ​និង​ផលប៉ះពាល់ ( ឬ​មាន​លក្ខខណ្ឌ ) អែលឌើរ ខេវិន អេស ហាមីលតុន នៃ​ពួក​ចិតសិប​នាក់​បាន​ប្រកាស​ថា ៖

ព្រះអម្ចាស់​ក៏​ប្រតិបត្តិ​តាម​លក្ខខណ្ឌ​ផងដែរ​គឺ ៖ លក្ខខណ្ឌ​នៃ​សេចក្តី​ជំនឿ លក្ខខណ្ឌ​នៃ​សេចក្តីសុចរិត លក្ខខណ្ឌ​នៃ​ការប្រែចិត្ត ។ មាន​ឧទាហរណ៍​ជាច្រើន​អំពី​សេចក្តីថ្លែងការណ៍​ដែល​មាន​លក្ខខណ្ឌ​មកពី​ព្រះ​ដូចជា ៖ …

« បើសិនជា អ្នក​រាល់គ្នា សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដីជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ [ នោះ ] ទ្រង់​នឹង​សម្ដែង​សេចក្ដីពិត​នៃ​ការណ៍​នេះ​ដល់​អ្នក ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( មរ៉ូណៃ ១០:៤ ) ។ …

« បើ អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​ខ្ញុំ [ នោះ ] នឹង​នៅ​ជាប់​ក្នុង​សេចក្តីស្រឡាញ់​របស់ខ្ញុំ » ( យ៉ូហាន ១៥:១០ ) ។ ( ខេវីន អេស ហាមីលថុន « លំដាប់​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​វិញ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៥០ ឃ្នាប និង​ការសង្កត់​ន័យ​នៅ​ក្នុង​អត្ថបទ​ដើម )

សូម​កត់​សម្គាល់​នៅ​ក្នុង​ឧទាហរណ៍​របស់​អែលឌើរ ហាមីលតុន ដែល​ពាក្យ បើ មក​មុន​សកម្មភាព​ដែល​តម្រូវ​របស់យើង ។ បន្ទាប់មក​ផលប៉ះពាល់ ឬ​លទ្ធផល​នៃ​សកម្មភាព​របស់​យើង​ត្រូវបាន​ពិពណ៌នា ។

នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ប្រជាជន​នៅ​លើ​ដែនដី​បរិបូរណ៍ គោលការណ៍​សំខាន់ៗ​មួយ​ចំនួន​ដែល​ទ្រង់​បាន​បង្រៀន​ត្រូវ​បាន​ចែង​ជា​ទំនាក់ទំនង​នៃ​មូលហេតុ និង​ផលប៉ះពាល់​ដែល​មាន​បញ្ចូល​ពាក្យ​ថា បើ​នៅក្នុង​នោះ ។ ឧទាហរណ៍ សូម​អាន នីហ្វៃ​ទី​៣ ១៣:១៤–១៥ ហើយ​ពិចារណា​គូស​ចំណាំ​ពាក្យ បើ នៅ​ក្នុង​ខនីមួយៗ ។

សូម​កត់​ចំណាំ​ថា​នៅ​ក្នុង​ឧទាហរណ៍​របស់​អែលឌើរ ហាមីលតុន លោក​បាន​បញ្ចូល​ពាក្យ នោះ ទៅក្នុង​សេចក្តីថ្លែងការណ៍​នីមួយៗ ដើម្បី​បញ្ជាក់​អំពី​លទ្ធផល​នៃ​ជម្រើស​របស់យើង ។ អ្នក​ប្រហែល​ជា​ចង់​កត់ត្រា​ពាក្យ នោះ នៅ​ក្នុង​ព្រះគម្ពីរ​របស់អ្នក ដែល​អ្នក​គិតថា​វា​ស័ក្តិសម​នៅ​ក្នុង ខទី ១៤–១៥ ។

សូម​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​សេចក្តីថ្លែងការណ៍​អំពី​មូលហេតុ និង​ផលប៉ះពាល់​ដែល​ពួកគេ​បាន​រក​ឃើញ​នៅ​ក្នុង​វគ្គ​បទគម្ពីរ​នេះ ។ វា​អាច​ចាប់ផ្តើម​បញ្ជី​មួយ​អំពី​សេចក្តីថ្លែងការណ៍​នៃ​សេចក្តីពិត​ដែល​សិស្ស​នឹង​បន្ថែម​ទៅ​ក្នុង​មេរៀន​ទាំង​មូល ។

ការលើក​ពាក្យ​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​ឡើងវិញ​ជា​ការសេចក្តីថ្លែងការណ៍​អំពី​មូលហេតុ និង​ផលប៉ះពាល់

ការបង្រៀន​ខ្លះ​របស់​ព្រះយេស៊ូវ​មិន​រួម​បញ្ចូល​ពាក្យ បើ ទេ ។ ទោះយ៉ាងណា​ក៏ដោយ ជាមួយ​ការ​គិត​យ៉ាង​ប្រុង​ប្រយ័ត្ន​និង​ជំនួយ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​អាច​សម្គាល់​ឃើញ​ទំនាក់​ទំនង​រវាង​មូលហេតុ និង​ផលប៉ះពាល់​ដែល​បញ្ជាក់​អំពី​គោលការណ៍​ដែល​ទ្រង់​បាន​បង្រៀន ។ សូម​អាន​យ៉ាង​ហោច​ណាស់​វគ្គ​បទគម្ពីរ​ចំនួនបី​ខាងក្រោម ហើយ​សរសេរ​សេចក្តីថ្លែងការណ៍​អំពី​មូលហេតុ និង​ផលប៉ះពាល់​ដ៏​សាមញ្ញ​មួយ​សម្រាប់​វគ្គ​នីមួយៗ ដែល​ឆ្លុះបញ្ចាំង​អំពី​ដំបូន្មាន​របស់​ព្រះអង្គសង្គ្រោះ ។

អ្នក​អាច​នឹង​ចង់​លើកឡើងវិញ​នូវ​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​ជា​សេចក្តីថ្លែងការណ៍ « បើ-នោះ » ។ ឧទាហរណ៍ ៖ បន្ទាប់​ពី​សិក្សា នីហ្វៃ​ទី​៣ ១៣:១–៤ មាន​នរណា​ម្នាក់​អាច​សរសេរ​ថា « បើ បំណង​ចិត្ត​របស់​យើង​ដើម្បី​ជួយ​ដល់​ជនក្រីក្រ គឺ​មាន​លក្ខណៈ​ដូច​ព្រះគ្រីស្ទ នោះ រង្វាន់​របស់​យើង​នឹង​បាន​មកពី​ព្រះវរបិតាសួគ៌ » ។ យើង​អាច​រៀន​ចេញ​ពី​វគ្គ​បទគម្ពីរ​នេះ​ថា បំណង​ចិត្ត​របស់យើង​ចំពោះ​សកម្មភាព​សុចរិត គឺមាន​សារៈសំខាន់​ណាស់​ចំពោះ​ព្រះវរបិតាសួគ៌​របស់យើង ដែល​សព្វព្រះទ័យ​ប្រទានពរ​ដល់​អស់អ្នក​ទាំងឡាយណា​ដែល​ក្លាយ​កាន់តែ​ដូចជា​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

សិស្ស​អាច​បំពេញ​សកម្មភាព​នេះជា​ក្រុម​តូចៗ​ជាមួយ​សិស្ស​ម្នាក់ៗ ដែល​កំពុង​សិក្សា​វគ្គបទគម្ពីរ​ផ្សេងៗគ្នា និង​ចែកចាយ​សេចក្តីថ្លែងការណ៍​ដែល​ពួកគេ​បង្កើត ។ អ្នក​អាច​ដាក់​បង្ហាញ​ជម្រើស​ទាំងអស់​ខាងក្រោម​នេះ ឬ​អ្នក​អាច​ដាក់​កំណត់​គម្ពីរ​ទាំងអស់​នេះ​ចំពោះ​សិស្ស​ទាំងឡាយដែល​អ្នក​គិតថា សិស្ស​របស់អ្នក​ត្រូវការ​ច្រើន​ជាងគេ​បំផុត ។

សូម​អញ្ជើញ​សិស្ស​បីបួន​នាក់​ឲ្យ​ដាក់​បន្ថែម​សេចក្តីថ្លែងការណ៍​អំពី​មូលហេតុ និង​ផលប៉ះពាល់​របស់​ពួកគេ​ទៅលើ​ក្តាខៀន ហើយ​ពិចារណា​អំពី​ការសួរ​សំណួរ​ដូចតទៅនេះ​ដើម្បី​ជួយ​សិស្ស​ឲ្យយល់​អំពី​របៀប​ដែល​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​មាន​ទាក់ទង​គ្នា​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃនេះ ។

របៀប​ផ្សេង​មួយ​ដើម្បី​ជួយ​ដល់​ពួកគេ​ឲ្យ​យល់​អំពី​ភាពទាក់ទង​គ្នា គឺ​ការអញ្ជើញ​សិស្ស​ឲ្យ​ធ្វើការ​ជា​ក្រុម​តូចៗ ដើម្បី​គិត​អំពី​ស្ថានភាព នៅ​ពេល​ដែល​គោលការណ៍​ជាក់លាក់​នៅ​លើ​ក្ដារខៀន​អាច​ជួយដល់​យុវជន​ដែល​ស្ថិត​នៅក្នុង​ស្ថានភាព​មួយចំនួន​ដូចជា ៖ ( ១ ) នៅផ្ទះ ( ២ ) នៅ​សាលារៀន ឬ ( ៣ ) នៅ​ក្នុង​ជីវិត​ជា​មជ្ឈិមវ័យ​នាពេល​អនាគត​របស់​ពួកគេ ។ បន្ទាប់ពី​ទុកពេល​គ្រប់គ្រាន់​ហើយនោះ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​ក្រុម​ជិតខាង ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិតថា ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​មនុស្ស​សព្វថ្ងៃនេះ​ដឹងអំពី​អ្វី ដែល​ទ្រង់​បាន​បង្រៀន​នៅក្នុង​ជំពូក​ទាំងនេះ ? តើ​ការបង្រៀន​របស់​ទ្រង់​មួយណា ដែល​អ្នក​គិតថា​ត្រូវការ​បំផុតនៅ​សម័យ​របស់​យើងនេះ ?

  • តើ​ក្មេងជំទង់​អាច​អនុវត្ត​គោលការណ៍​អំពី​មូលហេតុ និង​ផលប៉ះពាល់​មួយ​ដែល​អ្នក​បាន​បង្កើត​ចេញ​ពី​ជំពូក​ទាំងនេះ​នៅផ្ទះ​បាន​ដោយ​របៀបណា ? នៅសាលា​ដោយ​របៀបណា ? នៅក្នុង​ជីវិត​មជ្ឈិមវ័យ​នាពេល​អនាគត​របស់​ពួកគេ​ដោយ​របៀបណា ? តើ​វា​អាច​ជួយ​ដល់​គាត់​បាន​ដោយ​របៀបណា ?

    អ្នក​ប្រហែលជា​អាច​ចែកចាយ​អំពី​ពេល​មួយ​ដែល​អ្នក​បាន​ប្រតិបត្តិតាម​គោលការណ៍​មួយ ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​នៅក្នុង​ជំពូក​ទាំងនេះ និង​របៀប​ដែល​គោលការណ៍​នោះ​បាន​ផ្ដល់ពរ​ដល់​ជីវិត​របស់អ្នក ។

    បន្ទាប់មក សូម​ពិចារណា​ទុក​ពេល​ឲ្យ​សិស្ស​ដើម្បី​សញ្ជឹង​គិត​ហើយ​សរសេរ​នូវអ្វី​ដែល​ពួកគេ​បាន​គិត​អំពី​បញ្ហា​ខាងក្រោម​នេះ ៖

  • តើ​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​មួយណា​នៅក្នុង​ជំពូក​ទាំងនេះ ដែល​ល្អបំផុត​ដែល​ទាក់ទង​ទៅនឹង​ស្ថានភាព​ដែល​អ្នក​កំពុង​ប្រឈមមុខ​នៅក្នុង​ជីវិត​របស់អ្នក ? តើ​អ្នក​គិតថា ទ្រង់​នឹង​ឲ្យ​អ្នក​ប្រើ​ដំបូន្មាន​ដែល​ទ្រង់​បាន​ប្រទាន​ដោយ​របៀបណា ?

បោះពុម្ព