ថ្នាក់​សិក្ខាសាលា
នីហ្វៃ​ទី៣ ១២:១៧–៤៨ ៖ « យើង​ចង់​ឲ្យ​អ្នក​រាល់គ្នា​បាន​ល្អ​ឥតខ្ចោះ »


នីហ្វៃ​ទី៣ ១២:១៧–៤៨ ៖ « យើង​ចង់​ឲ្យ​អ្នក​រាល់គ្នា​បាន​ល្អ​ឥតខ្ចោះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃ​ទី៣ ១២:១៧–៤៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃ​ទី៣ ១២:១៧–៤៨

« យើង​ចង់​ឲ្យ​អ្នក​រាល់គ្នា​បាន​ល្អ​ឥតខ្ចោះ »

រូបភាព
រូបភាព​ពាក់​កណ្ដាល​ព្រះ​កាយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀនថា យើង​គួរតែ « បាន​ល្អ​ឥតខ្ចោះ » ដូចជាទ្រង់ និង​ព្រះវរបិតាសួគ៌​របស់យើង​គឺ​ទ្រង់​ល្អ​ឥតខ្ចោះ ( នីហ្វៃ​ទី៣ ១២:៤៨ ) ។ នៅ​ខណៈពេល​ដែល​ព្រះបញ្ញត្តិ​នេះ​អាច​មាន​អារម្មណ៍​លើសលប់ នោះវា​ផ្តល់នូវ​ការយល់ដឹង​ដ៏មាន​អត្ថន័យ​អំពី​លក្ខណៈ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​ក៏​បង្រៀន​យើង​ថា យើង​អាច​ប្រែក្លាយ​ដូចជា​ទ្រង់​បាន​ផងដែរ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយអ្នក​ឲ្យយល់​អំពី​សក្ដានុពល​របស់អ្នក ដើម្បី​ប្រែក្លាយជា​មនុស្ស​ល្អឥតខ្ចោះ​ដូចជា​ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ​គ្រីស្ទ​របស់យើង​ផងដែរ ។

ការបង្ហាញ​សេចក្តីស្រឡាញ់ និង​ការរំពឹង​ទុក​ខ្ពស់ ។ នៅពេល​ដែល​គ្រូបង្រៀន​ពិតជា​ស្រឡាញ់​សិស្ស​របស់​ខ្លួន នោះ​ពួកគាត់​នឹង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​អំពី​ការរីក​ចម្រើន និង​ជោគជ័យ​របស់​ពួកគេ ដើម្បី​បំ​ពេញ​ចិត្ត​ជាមួយ​នឹង​ការខិតខំ​ប្រឹងប្រែង​តិចតួច ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​របស់​អ្នក​ដោយ​សេចក្ដីស្រឡាញ់​ឲ្យ​ឈាន​ដល់​សក្តានុពល​របស់​ពួកគេ​នៅក្នុង​នាម​ជា​អ្នក​សិក្សា និង​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​នៅក្នុង​កថាខណ្ឌ​ទីមួយ​នៅក្រោម​ផ្នែក « ល្អឥតខ្ចោះ » នៅក្នុង​សេចក្តី ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ហើយ​មក​រៀន​ដោយ​រៀបចំខ្លួន​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ​ថា​មាន​អត្ថន័យ​បំផុត​អំពី​និយមន័យ​នេះ និង​អំពី​មូលហេតុ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ចំណាំ ៖ ទោះបីជា​មេរៀន​នេះ​និយាយ​អំពី​ចំណុច​មួយ​ចំនួន​អំពី​ក្រឹត្យវិន័យ​ជាន់ខ្ពស់​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​នៅក្នុង ខទី ១៧–៤៧ ក៏ដោយ ក៏​គោលបំណង​សំខាន់​នៃ​មេរៀន​នេះ គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សេចក្តីពិត​ដែល​បានបង្រៀន​នៅក្នុង​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ នីហ្វៃ​ទី៣ ១២:៤៨ ។ ប្រសិនបើ​វា​ល្អ​បំផុត​សម្រាប់​សិស្ស​របស់អ្នក​ដើម្បី​ចំណាយពេល​បន្ថែមទៀត​ដើម្បី​សិក្សា​អំពី​ទិដ្ឋភាព​នៃ​ក្រឹត្យវិន័យ​ជាន់ខ្ពស់ សូម​ចំណាយ​ពេល​ពីរថ្ងៃ ដើម្បី​សិក្សា​ទៅលើ​ឯកសារ​នៅ​ក្នុង​មេរៀន​នេះ ហើយ​ជំនួស​មេរៀន​នៅពេល​ខាងមុខ ។

មាន​គំនិត​មួយ​ចំនួន​នៅក្នុង​ផ្នែក « សកម្មភាព​រៀនសូត្រ​បន្ថែម » ដែល​អាច​មាន​ប្រយោជន៍​ក្នុង​ការបង្រៀន​ពី​ទិដ្ឋភាព​ផ្សេងទៀត​អំពី​ក្រឹត្យវិន័យ​ជាន់ខ្ពស់ ។

សក្តានុពល​របស់អ្នក

សូម​បង្ហាញ​រូបភាព​ខាងក្រោម ឬ​រូបភាពផ្សេង​ទៀត​ដែល​បង្ហាញ​អំពី​អ្វីមួយ​ដែល​មិនទាន់​ត្រូវ​បានអភិវឌ្ឍន៍​ឲ្យបាន​ពេញលេញ​នៅឡើយ ។

រូបភាព
គ្រាប់ពូជ​នៅក្នុង​ដី កូនឆ្កែ​ពណ៌ត្នោត
រូបភាព
កូនង៉ែត​សើច​ក្អាក់ក្អាយ​នៅក្នុង​កន្ត្រក
  • តើ​អ្វីៗ​នីមួយៗ​ទាំងនេះ​ប្រែក្លាយ​ជា​អ្វី នៅពេល​ដែលវា​អភិវឌ្ឍន៍​ពេញ​លក្ខណៈ ?

  • តើ​ពួកគេ​ត្រូវការ​អ្វីខ្លះ ដើម្បី​អាច​ឈានទៅ​ដល់​សក្តានុពល​របស់​ពួកគេ ?

  • តើ​អ្វី​ទៅ​ជា​សក្តានុពល​របស់​បុត្រ​ម្នាក់ៗ​នៅ​ក្នុង​ផែនការ​របស់ព្រះ​វរបិតាសួគ៌ ?

  • តើ​ការយល់​អំពី​សក្តានុពល​ដ៏​ទេវភាព​របស់​អ្នក​មាន​ឥទ្ធិពល​តៅលើ​ការសម្រេច​ចិត្ត​របស់អ្នក​ដោយ​របៀប​ណា ? តើ​វាមាន​ឥទ្ធិពល​ទៅលើ​របៀប​ដែល​អ្នក​គិត​អំពី​ខ្លួនឯង​ដោយ​របៀប​ណា ?

នៅ​ខណៈពេល​ដែល​អ្នក​សិក្សា​មេរៀន​នៅ​ថ្ងៃនេះ​សូម​គិតអំពី​ការរីកចម្រើន​និង​ការរៀនសូត្រ​នៅក្នុង​ជីវិតរបស់​អ្នក​ដល់​កម្រិតណា​ហើយ និង​តើ​មាន​អ្វីខ្លះដែល​អ្នក​នៅតែ​អាច​ប្រែក្លាយ​ដូចជា​ទ្រង់​បាន​តាម​រយៈជំនួយ​មកពី​ព្រះ ។

ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​អាច​សម្រេច​បាន​ដោយ​ឈានទៅដល់​សក្តានុពល​របស់​យើង ។

នៅក្នុង នីហ្វៃ​ទី៣ ១២:១៧–៤៧​ព្រះយេស៊ូវ​បាន​ចែកចាយ​គំរូ​មួយ​ចំនួន​អំពី​ក្រឹត្យវិន័យ​របស់​លោកម៉ូសេ​ជាមួយនឹង​ព្រះគម្ពី​រមរមន ។ លោក​បាន​ធ្វើ​តាម​គំរូ​នីមួយៗ​ដោយ​មាន​ការពន្យល់​អំពី​ក្រឹត្យវិន័យ​ដ៏​ខ្ពស់​ជាង ឬ​ការអញ្ជើញ​ឲ្យ​រស់នៅ​ក្នុង​សេចក្តី​សុចរិត​កម្រិត​ខ្ពស់ ដែល​អាច​ជួយយើង​ឲ្យយល់​បាន​កាន់តែ​ច្បាស់​អំពី​អ្វីដែល​ទ្រង់ និង​ព្រះ​វរបិតាសួគ៌​ចង់​ឲ្យយើង​ប្រែក្លាយ​ទៅជា ។

ដើម្បី​មើលឃើញ​គំរូ​នៃ​ក្រឹត្យវិន័យ​ដ៏​ខ្ពស់​ជាង​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន អ្នក​អាច​បែងចែក​ថ្នាក់​ទៅជា​បីក្រុម ហើយ​ចាត់តាំង​ក្រុម​នីមួយៗ​នូវ​បណ្តុំ​គម្ពីរ​ខាងក្រោម​ដើម្បី​អាន នីហ្វៃ​ទី៣ ១២:២១–២២, ២៧–២៩ និង ៣៨-៤២ ដោយ​ស្វែងរក​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​ពួក​យើង​ឲ្យ​មក​ដើម្បី​រីកចម្រើន​ឆ្ពោះ​ទៅ​ដល់​នូវ សក្តានុពល​របស់យើង ។ សូម​អញ្ជើញ​សិស្ស​ឲ្យចែកចាយ​អំពីរបៀប​ដែលព្រះអង្គ​សង្គ្រោះ​អញ្ជើញ​យើង​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ដើម្បី​រស់នៅ​ក្នុង​សេចក្តីសុចរិត​កម្រិត​ខ្ពស់ ។ អ្នក​អាចជួយ​សិស្ស​គិត​អំពី​គំរូនៃ​របៀប​គោរព​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​ទាំងនេះ​នៅក្នុង​ជំនាន់​របស់​យើង ។

  • តើ​មាន​របៀប​ណាខ្លះ​ដែល​ការបង្រៀន​ទាំងនេះ​អាចជួយ​ដល់​ពួកយើង​ឲ្យក្លាយ​ដូចជា​ព្រះវរបិតាសួគ៌​និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន ?

សូមអាន នីហ្វៃ​ទី៣ ១២:៤៨ ដោយ​ស្វែងរក​សក្តានុពល​ដ៏​ពេញលេញ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ទ្រង់​ជ្រាប​នៅក្នុង​ចំណោម​យើង​ម្នាក់ៗ ។

នីហ្វៃ​ទី៣ ១២:៤៨ គឺ​ជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ ។ សូម​ពិចារណា​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​ចំពោះ​សំណួរ ឬ​ស្ថានភាព​មួយ ។

ខគម្ពីរ​នេះ​បង្រៀនថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​បាន​ល្អ​ឥតខ្ចោះ​ដូចទ្រង់​និង​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ។

សូម​ពិចារណា​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​នៅ​សំណួរ​ទីមួយ​ខាង​ក្រោម​នៅលើ​សន្លឹក​ក្រដាស ហើយ​បន្ទាប់មក​ប្រមូល​ក្រដាស​នោះ​មក ។ អ្នក​អាច​អាន​សំណួរ​ឬ​កង្វល់​មួយ​ចំនួន​របស់​ពួកគេ​នៅ​ចុងបញ្ចប់​នៃ​មេរៀន ហើយ​ឲ្យ​សិស្ស​ឆ្លើយទៅ​តាមអ្វី​ដែល​ពួកគេ​បានរៀន ។

  • តើ​អ្នក​គិតថា​មនុស្ស​ប្រហែលជា​មានសំណួរ ឬ​កង្វល់​អ្វី​ខ្លះ​អំពី​ការបង្រៀន​នេះ ? ហេតុអ្វី ?

  • តើ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​សេចក្តីសង្ឃឹម​ឬ​ទំនុកចិត្ត​ថា ការក្លាយ​ដូចជា​ព្រះវរបិតាសួគ៌​និង​ព្រះយេស៊ូវ​គ្រីស្ទ គឺ​អាច​ធ្វើ​ទៅបាន ?

  • តើ​សេចក្ដីពិត​នេះអាច​នឹង​ទាក់ទង​រូបភាព​នៅ​ខាង​ដើម​មេរៀន​នេះ​ដោយ​បៀប​ណា ?

សេចក្ដីស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ

ការ​បាន​ល្អ​ឥតខ្ចោះ គឺជា​ការ​បាន​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ក្រឹត្យវិន័យ​ដ៏​ខ្ពស់​ជាង​ដែល​ព្រះយេស៊ូវ​បានបង្រៀន​នៅក្នុង​ជំពូកនេះ​អាច​ជួយ​យើង​យល់​អំពី​ចរិកលក្ខណៈ និង​លក្ខណៈ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ពេល​ដែល​យើង​យល់កាន់​តែច្បាស់​អំពី​ទ្រង់​ទាំងទ្វេ យើង​អាច​ខិតខំ​ប្រឹងប្រែង​ធ្វើដូច​ទ្រង់ទាំងទ្វេ ហើយ​ទទួលបាន​សេចក្តីសង្ឃឹម​ថា​ទ្រង់​ទាំងទ្វេ​នឹង​ជួយ​យើង​ដោយ​អត់ធ្មត់ នៅ​ពេល​យើង​ព្យាយាម​រីកចម្រើន ។

សូមអាន នីហ្វៃ​ទី៣ ១២:៤៣–៤៥ និង​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់​ពីរ​នាក់ ដោយ​ស្វែងរក​អ្វី​ដែល​ពួក​លោក​បង្រៀន​អំពី​ព្រះវរបិតាសួគ៌ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ដោយ​ភាព​ពុំ​ល្អ​ឥតខ្ចោះ​ជា​ច្រើន របស់​ខ្ញុំ ខ្ញុំ​មាន​អំណរគុណ​ដែល​ដឹង​ថា យ៉ាង​ហោចណាស់​ព្រះ​ល្អ​ឥតខ្ចោះ—ឧទាហរណ៍ យ៉ាង​ហោចណាស់​ទ្រង់​អាច​ស្រឡាញ់​មារសត្រូវ​របស់​ទ្រង់ ដោយសារតែ​ជាញឹកញាប់ « មនុស្សខាង​សាច់ឈាម » ទាំង​ប្រុស និង​ស្រី ទាំង​អ្នក និង​ខ្ញុំ ពេល​ខ្លះ​យើង​គឺ​ជា​មារសត្រូវ​នោះ ។ ខ្ញុំ​មាន​អំណរគុណ​ដែល​យ៉ាង​ហោច​ណាស់ ព្រះ​អាច​ប្រទានពរ​ដល់​អស់​អ្នក​ដែលធ្វើ​ទុក្ខ​បៀត​បៀន​ទ្រង់ ដោយសារ​យើង ទាំងអស់ គ្នា ក៏​បានធ្វើ​ទុក្ខ​បៀត​បៀន​ទ្រង់​ពេល​ខ្លះដែរ ទោះ​ចង់​ឬ​មិន​ចង់​ក្ដី ។ ( ជែហ្វ្រី អ័រ ហូឡិន « Be Ye Therefore Perfect—Eventually » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤១ )

  • តើ​ហេតុអ្វី​បាន​ជា​វា​ជា​ការលួងលោម​នៅក្នុង​ការ​ដឹង​ថា ព្រះ​វរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​សត្រូវ​របស់​ទ្រង់​ទាំងទ្វេ ហើយ​សូម្បីតែ​ប្រទានពរ​ដល់​អស់​អ្នក​ដែល​បាន​ប្រើប្រាស់​ទ្រង់​ទាំងទ្វេ​ផងដែរ ?

  • តើ​សេចក្ដី​ស្រឡាញ់ ការជួយ និង​ការអត់ធ្មត់​របស់​ទ្រង់​ទាំងទ្វេ​អាច​ផ្ដល់​សេចក្ដីសង្ឃឹម​ដល់​អ្នក​នៅថ្ងៃ​ណា​មួយ​ដើម្បី​សម្រេច​បាន​ភាពល្អ​ឥតខ្ចោះ​ដោយ​របៀប​ណា ?

ភាពល្អឥតខ្ចោះ គឺជា​ដំណើរការ​ដែល​អាចធ្វើ​ទៅបាន​តែតាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ

វា​ជា​រឿង​ធម្មតា​ទេ​ក្នុងការ​ងឿងឆ្ងល់ ថាតើ​ការ​បាន​ល្អ​ឥតខ្ចោះ​នឹង​ធ្វើ​ទៅ​រួច​ដែរ​ឬ​ទេ​នោះ ។ ប្រសិនបើ​យើង​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​ភាពល្អ​ឥតខ្ចោះ​ដោយ​ខ្លួនឯង ឬ​ប្រសិនបើ​យើង​ត្រូវ​សម្រេច​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង នោះ​វា​មិន​អាច​ទៅ​រួច​នោះទេ ។

សូមអាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៦:៦៩–៧០ និង មរ៉ូណៃ ១០:៣២–៣៣ ដោយ​ស្វែងយល់​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​បាន​ល្អឥតខ្ចោះ ។ សូម​ពិចារណា​ធ្វើ​សេចក្តី​យោងឆ្លង​វគ្គ​បទគម្ពីរ​ទាំងនេះ​ជាមួយ នីហ្វៃ​ទី៣ ១២:៤៨ ។

  • តើ​មាន​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំងអស់​នោះ​បាន​ល្អ​ឥតខ្ចោះ​នៅ​ទីបំផុត ?

ប្រសិនបើ​សិស្ស​មាន​ការពិបាក​នៅក្នុង​ឆ្លើយ​សំណួរ​ពីមុន សូម​ពន្យល់​ពួកគេ​ឲ្យ​បាន​ច្បាស់​ថា មាន​តែ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ​ដែល​យើង​អាច​បាន​ល្អ​ឥតខ្ចោះ​បាន ។ ប្រសិនបើ​គ្មាន​ទ្រង់​ទេ នោះ​យើង​មិន​អាច​ធ្វើ​បាន​ឡើយ ។ នៅពេល​យើង​ប្រែចិត្ត​ជា​រៀងរាល់ថ្ងៃ ហើយ​ខិតខំ​ឲ្យ​មាន​ការរីកចម្រើន​ខាងវិញ្ញាណ​ជានិច្ច នោះយើង​កំពុងតែ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ព្រះគ្រីស្ទ​ហើយ ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៣:១១–១៣ ហើយ​រកមើល​មាន​ចំណុច​អ្វីខ្លះដែល​ខគម្ពីរ​ទាំងនោះ​បន្ថែម​ឲ្យ​យើង​កាន់តែ​យល់ដឹង​អំពី​ភាពល្អឥតខ្ចោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​ហេតុអ្វី​បានជា វា​មាន​សារៈ​សំខាន់​ក្នុង​ការយល់ដឹង​ច្បាស់​ថា​សូម្បី​តែ​ភាពល្អឥតខ្ចោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក៏ជា​ដំណើរការ​មួយ​ដែរ ?

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ដូច​ខាង​ក្រោម​នេះ​អំពី​និយមន័យ និង​ដំណើរការ​នៃ​ភាពល្អឥតខ្ចោះ ៖

សូម​កត់​ចំណាំ​ថា ពាក្យ [ ល្អ​ឥតខ្ចោះ ] ពុំ​មាន​ន័យថា « គ្មាន​កំហុស » នោះ​ទេ ។…

យើង​ពុំ​ចាំបាច់​ស្រងាក​ចិត្តទេ បើ​កិច្ចខិតខំ​ដ៏​ខ្លាំង​បំផុត​របស់​យើង​ទៅ​កាន់​ភាព​ល្អ​ឥតខ្ចោះ នៅក្នុង​ពេល​នេះ​មើល​ទៅ​ហាក់ដូចជា [ លំបាក ] ក្រៃលែង ឬ​គ្មានទី​បញ្ចប់នោះ ។ ភាពឥតខ្ចោះ​ពុំទាន់​អាច​កើតឡើង​បាន​ទេ ។ មានតែ​បន្ទាប់​ពី​ដំណើរ​រស់​ឡើងវិញ និង​តាមរយៈ​ព្រះអម្ចាស់​ប៉ុណ្ណោះ ទើប​ភាពល្អ​ឥតខ្ចោះ​បាន​ពេញលេញ ។ វា​រង់ចាំ​សម្រាប់​អស់អ្នក​ដែល​ស្រឡាញ់​ទ្រង់ ហើយរក្សា​បទបញ្ញត្តិ​របស់ទ្រង់ ។ ( រ័សុល អិម ណិលសុន « Perfection Pending » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៨៨ )

  • តើ​សេចក្តី​ថ្លែងការណ៍​នេះ​បន្ថែម​អ្វីខ្លះដល់​ការយល់ដឹង​របស់អ្នក​អំពី​ភាពល្អ​ឥតខ្ចោះ ?

នៅ​ផ្នែកចុង​ក្រោយ​នៃ​មេរៀន​នេះ​ទុក​ឱកាស​ឲ្យ​សិស្ស​បង្ហាញ​អំពី​ការយល់ដឹង​របស់​ពួកគេ​អំពី​សក្តានុពល​របស់យើង ដើម្បី​បាន​ល្អឥតខ្ចោះ​ដូចជា​ព្រះ ។

របៀប​មួយ​ដើម្បីធ្វើ​បែបនេះ គឺ​ត្រូវ​អាន​សំណួរ​និង​កង្វល់​មួយ​ចំនួន​ដែល​សិស្សបាន​សរសេរ​ពីមុន​នៅក្នុង​មេរៀន​នេះ ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​បានរៀន ដែលអាច​យកមក​អនុវត្ត​ចំពោះ​សំណួរ ឬ​កង្វល់​នីមួយៗ ។

សូម​ស្រមៃថា អ្នក​ត្រូវ​បាន​សុំ​ឲ្យ​ផ្តល់​គំនិតយោបល់​ខាងវិញ្ញាណ​ពីរ​ទៅ​បី​នាទី​នៅក្នុង​សកម្មភាព​យុវវ័យ​របស់អ្នក​នៅពេល​ក្រោយ ។ ថ្នាក់​ដឹកនាំ​របស់​អ្នក​សុំ​ឲ្យ​អ្នក​ចែកចាយ​គំនិត​របស់អ្នក​អំពី​មូលហេតុ​ដែល​ការបង្រៀន​នៅក្នុង នីហ្វៃ​ទី៣ ១២:៤៨ គួរ​ផ្តល់​សេចក្តីសង្ឃឹម​ដល់​យើង ។ សរសេរ​គំនិត​របស់អ្នក ។ សូម​បញ្ចូល​ចម្លើយ​របស់អ្នក​ចំពោះ​សំណួរ​ខាងក្រោម ៖

  • តើ​ការ​បាន​ល្អ​ឥតខ្ចោះ​មានន័យ​យ៉ាង​ណា ? តើ​វាមាន​ន័យ​ដូចម្ដេច​ទៅ ?

  • តើ​អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ផ្តល់​សេចក្តីសង្ឃឹម​ដល់​អ្នក​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់​ទាំងទ្វេ​ដោយ​របៀប​ណា ?

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​អត្តសញ្ញាណ​របស់​សិស្សម្នាក់ៗ​នៅក្នុងនាម​ជា​បុត្រ​របស់ព្រះ និង​សក្តានុពល​ដែល​ពួកគេ​មាន​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្របតាម​ពេល​វេលា និង​ដោយ​មាន​ជំនួយ​របស់​ទ្រង់​ទាំងទ្វេ ។