ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣២ ៖ « ពង្រឹង​សេចក្ដីជំនឿ​របស់អ្នក »


« អាលម៉ា ៣២ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អាលម៉ា ៣២

« ពង្រឹង​សេចក្ដីជំនឿ​របស់អ្នក »

រូបភាព
ដៃ​កាន់​គ្រាប់ពូជ

វត្ថុ​ផ្សេងៗ​ជាច្រើន​អាច​ត្រូវបាន​ប្រើ​ដើម្បីជួយឲ្យ​យើងយល់​អំពីដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។⁠ នៅពេល​អាលម៉ា បាន​បង្រៀន​ពួកសាសន៍​សូរាំ លោក​បាន​ប្រៀបធៀប​ព្រះបន្ទូល​នៃ​ព្រះ​ទៅនឹង​គ្រាប់​ពូជ​មួយ​ប្រភេទ​ដែល​យើង​អាច​ដាំ​ក្នុង​ចិត្ត​យើង​បាន ដែល​នៅ​ទីបំផុត​អាច​ក្លាយ​ទៅ​ជា « ដើម​មួយ ពន្លក​ឡើង​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច » ( អាលម៉ា ៣២:៤១ ) ។⁠ មេរៀននេះ​មាន​គោលបំណង​ជួយឲ្យ​អ្នកដាំ​ព្រះ​បន្ទូល​នៃ​ព្រះនៅក្នុង​ចិត្តអ្នក ⁠និង​បីបាច់​ទីបន្ទាល់​របស់អ្នក​អំពី​ព្រះបន្ទូល​នៃ​ព្រះ ។

បង្រៀន​ពី​លក្ខណៈដ៏ពិសិដ្ឋ​នៃ​បទពិសោធន៍​ខាងវិញ្ញាណ ។⁠ សូម​រំឭក​សិស្ស​អំពី​លក្ខណៈ​ដ៏ពិសិដ្ឋ​នៃបទពិសោធន៍​ខាងវិញ្ញាណ ។⁠ សិស្ស​មិន​ត្រូវ​មាន​អារម្មណ៍​ថា បង្ខំ​ឲ្យ​ចែកចាយ​ពី​អារម្មណ៍ ឬ​បទពិសោធន៍​របស់ពួកគេ​ឡើយ ។⁠ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ប្រាប់គ្នា​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ឲ្យ​បានត្រឹមត្រូវ នៅពេល​បាន​បំផុសគំនិត​ដោយ​ព្រះវិញ្ញាណ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សួរ​មនុស្ស​ជាទីស្រឡាញ់​ម្នាក់​ដែល​មាន​ទីបន្ទាល់​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នូវ​អ្វី​ដែល​បាន​ជួយ​គាត់ ឬ​នាង​ឲ្យ​ទទួល ឬ​ពង្រឹង​ទីបន្ទាល់​នោះ​បាន ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការប្រៀបធៀប

សូ​មបង្ហាញ​ប្រយោគ​មិន​ពេញលេញ​ដូចខាងក្រោម ។⁠ អ្នក​អាច​ជ្រើសយក​ប្រយោគ​ផ្សេងៗ​ដែល​នឹង​ធ្វើ​ឲ្យ​សិស្ស​អ្នក​ចាប់អារម្មណ៍ ប៉ុន្តែ​សូម​ពិចារណា​ប្រើ​របៀប​ប្រៀបធៀប​ចុងក្រោយ​ដើម្បី​ជួយ​ផ្លាស់ប្តូរ​ទៅក្នុង​ខ្លឹមសារ​មេរៀនបាន ។

ការធ្វើ​ការប្រៀបធៀប​អាចជា​វិធី​ដ៏​មានប្រសិទ្ធភាព​មួយ​ដើម្បីបង្រៀន និង​ស្វែងយល់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។⁠ សូម​បំពេញ​ចន្លោះ​ដូចខាងក្រោម ។⁠ សូម​មាន​ភាពច្នៃប្រឌិត ហើយ​ចាំ​មើល​ថា​តើ​មានវិធី​ច្រើនជាង​មួយ​ដែលអ្នក​អាចនឹង​បំពេញ​ប្រយោគ​នេះ​បាន​ដែរ​ឬទេ ។

  • ជីវិត​គឺ​ដូចជា ដោយសារតែ  ។

  • ទូរសព្ទ​ឆ្លាតវៃ​គឺដូចជា ដោយសារតែ  ។

  • ការទទួលបាន​ទីបន្ទាល់​គឺដូចជា ដោយសារតែ  ។

នៅពេល​ដែល​អាលម៉ា និងអាមូលេក កំពុងបម្រើ​នៅក្នុងចំណោម​ពួកសាសន៍សូរាំ មនុស្ស​មួយក្រុម​បានសម្តែង​ការព្រួយបារម្ភ​ថា ពួកគេ​មិនអាច​នឹង​ថ្វាយបង្គំ​ព្រះបានទេ ដោយសារ​ពួកគេ​ត្រូវ​គេ​បណ្ដេញ​ចេញពី​កន្លែង​ថ្វាយបង្គំ​ព្រះ​ដោយសារតែ​ភាពក្រីក្ររបស់​ពួកគេ ( សូមមើល អាលម៉ា ៣២:៥ ) ។ ខណៈ​ដែល​យើង​ដឹង​ថា⁠ ព្រះអម្ចាស់​បានបង្រៀន​យ៉ាងច្បាស់​អំពី​សារៈសំខាន់​នៃ​ការទៅ​ព្រះវិហារ​របស់ទ្រង់​នៅថ្ងៃ​ឈប់​សម្រាក អាលម៉ា​បានឆ្លើយតប​តាមរយៈ​ការបង្រៀន​អស់​អ្នក​ដែល​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ព្រះវិហារ អំពី​សេចក្ដីពិត​ដ៏​សំខាន់​អំពី​ការថ្វាយបង្គំ ដែលអាច​ធ្វើ​ឡើង​ក្នុងចិត្តយើង​បាន ដោយ​មិនគិត​ពី​ទីកន្លែង​ជាក់ស្ដែង​របស់យើង​ឡើយ ។

សូម​អានប្រយោគ​ដំបូង​របស់ អាលម៉ា ៣២:២៨⁠ បន្ទាប់មក​អាន ខទី ៤១ ហើយ​រកមើល​ការប្រៀបធៀប​ដែល អាលម៉ា​បានប្រើ​ដែលអាចអនុវត្ត​ចំពោះអ្នក​ផងដែរ ។⁠

  • តើ​អ្នកពិនិត្យឃើញ​មាន​ភាពស្រដៀងគ្នា​អ្វីខ្លះ​រវាងការដាំដើម​ឈើហូបផ្លែ​ពី​គ្រាប់ពូជ​មួយ និង​ការរីកលូតលាស់​ទីបន្ទាល់របស់អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ការបង្រៀន​របស់ទ្រង់ ?

បើសិស្ស​មិន​ប្រាកដ​ថា តើ​ទីបន្ទាល់​គឺជា​អ្វីទេនោះ សូម​ជួយឲ្យ​ពួកគេយល់​ថា វា​គឺជា « តម្រិះ និង​សាក្សី​ខាង​វិញ្ញាណ ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ប្រទាន​ឲ្យ » ( សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ទីបន្ទាល់ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

ការប្រៀបធៀប​របស់​អាលម៉ា​ អំពី​ព្រះបន្ទូល​នៃ​ព្រះ​ទៅនឹង​គ្រាប់ពូជ​អាច​អនុវត្ត​​បាន ចំពោះ​ការទទួល​បាន​ទីបន្ទាល់អំពី​ផ្នែក​ណា​មួយ​នៃដំណឹងល្អ ។⁠ ប៉ុន្តែ​ក្រោយមក អាលម៉ា​បានពន្យល់​ថា វាគឺជា​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែលលោក​បានសង្ឃឹមថា​ ពួកសាសន៍​សូរាំទាំងនោះ​នឹងដាំ​នៅក្នុង​ចិត្តពួកគេ ( សូមមើល អាលម៉ា ៣៣:២២–២៣ ) ។

  • តើ​ហេតុអ្វីបាន​ជា​ជំនឿលើ​ព្រះអង្គសង្គ្រោះ​ចាត់ទុក​ថា​ជា « គ្រាប់ពូជ » ដ៏សំខាន់​ដែល​ត្រូវដាំ​ក្នុងចិត្តអ្នក ?

សូម​ចំណាយពេល​បន្តិច ដើម្បី​គិតអំពី​ភាពខ្លាំង​នៃទីបន្ទាល់​ជារួម​ដែលអ្នក​កំពុងមាន​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ និង​ការបង្រៀន​របស់ទ្រង់ ។⁠ លើសពីនេះ សូម​ពិចារណា​ផងដែរ​ថា​តើ​មាន​ផ្នែក​ណាមួយ​ជាក់លាក់​នៃ​ទីបន្ទាល់​របស់​អ្នក​ដែល​អ្នកចង់ពង្រឹង​ដែរ​ឬទេ ដូចជា​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​អ្នក ឬ​ភាពពិត​នៃ​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ ។⁠ នៅពេល​អ្នក​បន្តសិក្សា​នៅ​ថ្ងៃនេះ សូម​រកមើល​សេចក្ដីពិត​ដែល​អាច​ជួយឲ្យ​អ្នក​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ទទួលបាន ឬ​ពង្រឹង​ទីបន្ទាល់​របស់​អ្នក ។

សូម​ពិចារណា​បែងចែក​សិស្ស​ជាក្រុមតូចៗ និង​ផ្តល់​សំណៅចែក​ឲ្យ​សិស្ស​មួយសន្លឹក​ម្នាក់ៗ​ដូចខាងក្រោម ។⁠ សូម​អញ្ជើញ​សិស្សឲ្យអាន និង​ពិភាក្សាគ្នា​ជា​ក្រុមៗ​អំពី​ឯកសារ​ដែល​ស្ថិតក្រោម​ចំណងជើងថា « ការដាំគ្រាប់ពូជ » ។⁠ វា​អាច​នឹងមាន​អត្ថប្រយោជន៍ ដើម្បី​ចាត់សិស្ស​ម្នាក់​ពីក្រុមនីមួយៗ​ឲ្យ​ធ្វើជា​អ្នកដឹកនាំ​ការពិភាក្សា ។

បន្ទាប់មក អ្នកអាច​ដាក់​ក្រុម​បញ្ចូល​គ្នា ហើយ​ឲ្យ​សិស្ស​ពិភាក្សា​អំពី​ឯកសារ​នៅក្រោម​ចំណងជើង​ថា « ការថែទាំ​គ្រាប់ពូជ » ជាមួយក្រុម​ថ្មី​របស់​ពួកគេ ។

ការដាំ និង​ថែរក្សា​ព្រះ​បន្ទូល​នៃ​ព្រះ​នៅក្នុង​ចិត្តយើង

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤)—« អាលម៉ា ៣២ ៖ ‹ ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក › »

ការដាំគ្រាប់​ពូជ

សូមអាន អាលម៉ា ៣២:២១–២៣, ២៦–៣០ ហើយ​សម្គាល់​ពាក្យ និង​ឃ្លា​ដែល​ជួយឲ្យ​អ្នកយល់​ពីរបៀប​ចាប់ផ្តើម​បណ្ដុះ​ទីបន្ទាល់ ។

សូម​ចែកចាយ​ជាមួយ​ក្រុមរបស់អ្នក​នូវពាក្យ និង​ឃ្លា​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍ និង​មូលហេតុ ។ បន្ទាប់​មក សូម​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាងណា​ក្នុងការ « ទុក​កន្លែង​មួយ » ឲ្យ​ព្រះអង្គ​សង្គ្រោះ និង​ការបង្រៀន​របស់ទ្រង់​នៅក្នុង​ចិត្តអ្នក ?

  • តើ​មាន​អ្វីខ្លះ​ដែល​អាច​ធ្វើ​ឲ្យមនុស្ស​ពិបាក​ធ្វើបែប​នេះ ?

  • យោងតាម ខទី ២៨–៣០ តើ​មានអ្វី​អាចកើត​ឡើង នៅពេល​យើង​ដាក់ចិត្ត​យើង​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ និង​ការបង្រៀន​របស់ទ្រង់ ?

សូម​សរសេរ​សង្ខេប​ជា​ប្រយោគ​មួយ​អំពីអ្វី​ដែលអ្នក​បានរៀន​មកពី​ខគម្ពីរ​ទាំងនេះ អំពី​ការជួយ​ដល់ទីបន្ទាល់​របស់​អ្នក​នៅក្នុង​ជំហាន​ដំបូងៗ​របស់វា ។

ការថែទាំ​គ្រាប់ពូជ

អាលម៉ា​បានបង្រៀន​ថា ការដាំ​គ្រាប់ពូជ ហើយ​ការរកឃើញថា​វាល្អ​នោះ គឺ​គ្រាន់តែ​ជាផ្នែក​ដំបូង​នៃ​ការបណ្តុះ​ទីបន្ទាល់​មួយ​ប៉ុណ្ណោះ ។⁠ សូម​អាន អាលម៉ា ៣២:៣៧–៤៣⁠ ដោយរកមើល​ការបង្រៀន​ដែល​ជួយ​អ្នក​ឲ្យ​យល់អំពី​របៀប​ជួយ​ឲ្យ​ទីបន្ទាល់​មួយ​បន្តរីកលូតលាស់ ។⁠

សូម​ចែកចាយ​ជាមួយ​ក្រុមរបស់អ្នក​នូវពាក្យ និង​ឃ្លា​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍ និង​មូលហេតុ ។ បន្ទាប់​មក សូម​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នកបាន​រៀនអ្វីខ្លះ​ពី ខទី ៣៨–៤០ អំពី​អ្វីដែល​នឹង​កើតឡើង បើ​យើង​បដិសេធ​ព្រះបន្ទូល​នៃ​ព្រះដែលបាន⁠ និង​កំពុងរីកលូតលាស់​នៅក្នុងចិត្ត​យើង ?

  • តើ​មាន​ឧទាហរណ៍​អ្វីខ្លះ​អំពី​របៀប​ដែលនរណា​ម្នាក់​អាច​បដិសេធ​ទីបន្ទាល់​របស់គាត់ ឬ​នាង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ការបង្រៀន​របស់ទ្រង់ ?

  • តើ​មាន​វិធីអ្វីខ្លះ​ដែលអ្នក​អាច​បីបាច់​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ដែល​នឹងជួយ​ធ្វើ​ឲ្យ​ទីបន្ទាល់​កាន់តែ​រឹងមាំ ?

សូម​សរសេរ​សង្ខេប​ជា​ប្រយោគ​មួយ​អំពី​អ្វី​ដែល​អ្នក​បានរៀន​មក​ពី​ខគម្ពីរទាំងនេះ អំពី​ការពង្រឹង​ទីបន្ទាល់មួយ​ដែលកំពុងតែ​រីកចម្រើន​នៅក្នុង​ខ្លួនអ្នក​រួចហើយ​នោះ ។

បន្ទាប់ពី​សិស្ស​បានបញ្ចប់​ការសិក្សា និង​ការពិភាក្សា​អំពីខគម្ពីរ​ពីមុនៗ​ជាមួយក្រុមពួកគេហើយ សូម​ឲ្យ​សិស្ស​ពិភាក្សា​គ្នា​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ អ្នកអាច​នឹងជ្រើសយក​ពីរបី​សំណួរ​ចេញពីសំណៅចែក ដើម្បី​ពិភាក្សា​ជា​ថ្នាក់ ដែល​នឹង​ធានាថា​⁠សិស្សពិត​ជាយល់ពី គោលគំនិត​ដែលបាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ សូម​អញ្ជើញ​សិស្សពីរបីនាក់​ឲ្យចែកចាយ​ខ្លឹមសារសង្ខេប​មួយប្រយោគ​របស់ពួកគេ ដែលបាន​ពីផ្នែក​នីមួយៗ​នៃ សំណៅចែក​នោះ ។

ដោយជា​ផ្នែក​មួយនៃ​ការពិភាក្សា​នេះ សូម​ឲ្យប្រាកដ​ថា សិស្ស​បាន​លើកឡើង​ពី​សេចក្តីពិត​ដែលស្រដៀងគ្នា​នឹងប្រយោគ​​ដូច​តទៅ​នេះ ៖ បើ​យើង​ទុក​កន្លែង​មួយ​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការបង្រៀន​របស់ទ្រង់​ក្នុងដួងចិត្ត​យើង⁠ នោះ​ទីបន្ទាល់​យើង​នឹង​ចាប់ផ្តើម​រីកលូតលាស់ ( សូមមើល អាលម៉ា ៣២:២៨–៣០ ) ។ នៅពេល​យើងខិតខំ​បីបាច់​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ដួងចិត្ត​យើង នោះ​ទីបន្ទាល់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់​នឹង​បន្តរីកលូតលាស់ ( សូមមើល អាលម៉ា ៣២:៣៧, ៤០–៤២ ) ។

ទីបន្ទាល់​របស់​អ្នក

ដើម្បី​ជួយអ្នក​ឲ្យ​មើលឃើញ​របៀប​ដែល​ការប្រៀបធៀប​របស់​អាលម៉ា​ទាក់ទង​នឹង​ទីបន្ទាល់​របស់អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ សូម​គូរ​ដ្យាក្រាម​មួយ​ដូចខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។⁠ សូម​ពង្រីក​រូបភាព​របស់​អ្នក​ឲ្យ​ពេញ​លើទំព័រ​ទាំងមូល⁠ ដើម្បី​ឲ្យ​មានកន្លែង​សរសេរបាន​នៅក្នុង​ដំណាក់​កាលលូតលាស់​នីមួយៗ ។

សូម​បង្ហាញ ⁠ឬ​គូររូបភាព​ទាំងនេះ​នៅលើ​ក្ដារខៀន​ដើម្បី​ឲ្យ​សិស្ស​ចម្លង​ចូល​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេបាន ។

រូបភាព
ដំណាក់កាល​លូតលាស់​នៃ​ដើមឈើ​ហូបផ្លែ​មួយដើម

សូម​ចំណាយពេល⁠​បន្តិច​ដើម្បីប្រៀបធៀប​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ និង​ការបង្រៀន​របស់ទ្រង់​ទៅនឹង​ការលូតលាស់​នៃ​ដើមឈើ​ហូបផ្លែ​មួយដើម ។⁠ សូម​ជ្រើសយក​ទិដ្ឋភាព​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ឲ្យបាន​ច្រើន ហើយ​សរសេរ​វាមួយៗ​នៅក្រោម​ដំណាក់កាល​រីកលូតលាស់ ដែលអ្នក​មានអារម្មណ៍​ថា​តំណាង​ឲ្យ​ទីបន្ទាល់​បច្ចុប្បន្ន​របស់អ្នក​នៅក្នុងផ្នែក​ទាំងនោះ​ល្អ​បំផុត ។

ឧទាហរណ៍ មនុស្ស​ម្នាក់​អាចសរសេរ​ថា « ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្មរស់ » នៅក្រោម​ដើមឈើ​ហូបផ្លែ និង « អំណាច​បព្វជិតភាព » នៅក្រោម​គ្រាប់ពូជ​នេះ ។⁠ បន្ទាប់មក បុគ្គល​នោះអាច​សរសេរ​ផ្នែក​ផ្សេងៗ​ទៀតនៃ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ​ដែលមាន​ដូចជា « ព្យាការី​ដែល​រស់នៅ » « កិច្ចការ​ព្រះវិហារបរិសុទ្ធ » « ព្រះគម្ពីរ​មរមន » និង « ការអធិស្ឋាន » នៅក្រោម​ដំណាក់កាល​រីកចម្រើន​ដែលតំណាងឲ្យទីបន្ទាល់របស់គាត់ ឬ​នាង​នៅក្នុង​ផ្នែកនីមួយៗ​ក្នុងចំណោម​ផ្នែកទាំងនោះ ។

សូម​ពិចារណា​គូររូប​នៅលើ​ក្តារខៀន​ដើម្បី​ចែកចាយ​ពី​ផ្នែក​ដែល​ទីបន្ទាល់​របស់​អ្នក​រីកលូតលាស់​ពី​គ្រាប់ពូជ​ដែល​អ្នក​បាន​ដាំ ។ សូម​ប្រយ័ត្ន​កុំប្រើ​ឧទាហរណ៍​ដ៏​កម្រៗ​ដែលអាច​នឹងពិបាក​ឲ្យ​សិស្ស​ភ្ជាប់ទំនាក់ទំនង​បាន ។ សូម​ជួយ​ឲ្យ​ពួកគេ​ឃើញថា ការរីកចម្រើន​លូតលាស់​ជា​លំដាប់​តាមរយៈបទពិសោធន៍​ជាមួយនឹង​ព្រះវិញ្ញាណ​ដឹកនាំ​ទៅរកការបង្កើន​សេចក្តីជំនឿ និង​ទីបន្ទាល់កាន់តែ​រឹងមាំ​បន្តិចម្តងៗ ។⁠ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​​ឲ្យ​ចែកចាយ​អំពី​ដំណើរ​ការស្រដៀងគ្នា​មួយ​អំពី​ផ្នែក​នៃ​ទីបន្ទាល់​របស់​ពួកគេ​ផងដែរ ។

សូម​ដាក់​ផែនការ​មួយ​អំពីរបៀប​ដែលអ្នក​នឹង​ព្យាយាម​អនុវត្ត​តាម​ការបង្រៀន​របស់អាលម៉ា​ទៅក្នុង​ជីវិតរបស់​អ្នក ។⁠ អ្នក​អាច​គិត​ដល់អ្វីដែល​អ្នកអាចនឹង​ធ្វើបាន​ដើម្បី « ទុក​កន្លែង​មួយ » នៅក្នុង​ដួងចិត្ត និង​ជីវិតអ្នក​ដើម្បី​ឲ្យ​ផ្នែក​មួយ​នៃ​ទីបន្ទាល់អ្នក​ឲ្យ​ដុះពន្លក​ឡើង ។⁠ អ្នក​អាច​ពិចារណា​អំពី​របៀប​ដែលអ្នកអាច « បីបាច់ » ផ្នែកនានា​នៃ​ទីបន្ទាល់​របស់​អ្នក​ដែលបានចាប់ផ្តើម​លូតលាស់​រួចមកហើយ ។⁠ សូម​កត់ត្រាគំនិត ចំណាប់អារម្មណ៍⁠ និង​គោលដៅ​របស់អ្នក​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សាអ្នក ។