ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៦ ៖ យល់ និង​ពន្យល់


« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៦ ៖ យល់ និង​ពន្យល់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៦

យល់ និង​ពន្យល់

រូបភាព
ស្ត្រី​កំពុង​បង្រៀន​សិស្ស

គោលបំណង​មួយ​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​ការបង្រៀន​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដែល​មាន​នៅក្នុង​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​អាច​ពន្យល់​វគ្គ​បទគម្ពីរ​ទាំង​នោះ​ជា​ពាក្យ​សម្ដី​ផ្ទាល់​របស់​អ្នក ។ មេរៀន​នេះ​អាច​ជួយ​ឲ្យ​ការយល់​ដឹង និង​ការពន្យល់​សេចក្តីពិត​របស់​អ្នក​កាន់តែ​ស៊ីជម្រៅ ចេញ​ពី​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ ឬ​ច្រើន​ពី​ព្រះគម្ពីរ​មរមន ។

ការបង្ហាញ​សេចក្តីស្រឡាញ់ និង​ការរំពឹង​ទុក​ខ្ពស់ ។នៅពេល​ដែល​គ្រូបង្រៀន​ពិតជា​ស្រឡាញ់​សិស្ស​របស់​ខ្លួន នោះ​ពួកគាត់​នឹង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​អំពី​ការរីក​ចម្រើន និង​ជោគជ័យ​របស់​ពួកគេ ដើម្បីបំ​ពេញ​ចិត្ត​ជាមួយ​នឹង​ការខិតខំ​ប្រឹងប្រែង​តិចតួច​លើ​ការចូល​រួម​របស់​សិស្ស ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​របស់​អ្នក​ដោយ​សេចក្ដីស្រឡាញ់​ឲ្យ​ឈាន​ដល់​សក្តានុពល​របស់​ពួកគេ​ក្នុង​នាម​ជា​អ្នក​សិក្សា និង​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​វគ្គ​បទគម្ពីរ​ពី​តារាង​ក្នុង​មេរៀន​នេះ ហើយ​ជ្រើសរើស​វគ្គ​មួយ​ដែល​ពួកគេ​ចង់​យល់​កាន់តែ​ច្បាស់ ។ សូម​ឲ្យ​ពួកគេ​អាន​វគ្គបទគម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស ហើយ​ព្យាយាម​យល់​វា​ឲ្យ​កាន់តែ​ច្បាស់ ។ ការណ៍​នេះ​អាច​រួម​បញ្ចូល​ការស្វែងរក​ខគម្ពីរ​ដែល​គាំ​ទ្រ​ផ្សេង​ទៀត ការសរសេរ​គំនិត​របស់​ពួកគេ​អំពី​ខគម្ពីរ​នោះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​ពួកគេ ឬ​សួរ​អ្នក​ផ្សេង​ពី​អ្វី​ដែល​ពួកគេ​យល់​ពី​វគ្គ​បទគម្ពីរ​នោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មក​ដោយ​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បានធ្វើ និង​អ្វី​ដែល​ពួកគេ​បាន​រៀន ។

សកម្មភាព​សិក្សា​ដែល​អាច​ធ្វើ​បាន

អ្នក​ប្រហែល​ជា​ត្រូវ​បង្រៀន​មេរៀន​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ជំនួស​មេរៀន​នេះ ។ សូម​មើល​កាលវិភាគ​ល្បឿន​នៃ​ការបង្រៀន​ដែល​នាយក​តំបន់ ឬ​អ្នក​សម្រប​សម្រួល​ប្រចាំ​ភូមិ​ភាគ​ផ្តល់​ឲ្យ​ដើម្បី​ធានា​ឲ្យ​បាន​ថា មេរៀន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នីមួយៗ​នឹង​ត្រូវបាន​បង្រៀន នៅពេល​ដែល​ថ្នាក់​សិក្ខាសាលា​កំពុង​សិក្សា ។

យុទ្ធសាស្រ្ត

សូម​បង្ហាញ​រូបភាព​ខាង​ក្រោម ឬ​រូបភាព​ខ្លះ​ដែល​ដូច​រូបភាព​ទាំង​នេះ ។ សូម​ដាក់​សិស្ស​ឲ្យ​ធ្វើ​ការជាគូ ឬ​ជា​ក្រុម​តូចៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​អំពី​កីឡា ឬ​ល្បែង​កម្សាន្ត​ដែល​ពួកគេ​ចូលចិត្ត និង​មូលហេតុ​ដែល​ពួកគេ​ចូលចិត្ត​អ្វីៗ​ទាំង​នោះ ។ បន្ទាប់​មក ពួកគេ​អាច​ពិភាក្សា​សំណួរ​ខាង​ក្រោម​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ។

រូបភាព
កីឡា​បាល់​ឱប
  • តើ​យុទ្ធសាស្ត្រ​អ្វី​ខ្លះ​ដែល​មាន​ប្រយោជន៍​ក្នុង​ការឈ្នះ​កីឡា ឬ​ល្បែង​កម្សាន្ត​ដែល​អ្នក​ចូល​ចិត្ត ? ហេតុអ្វី ?

  • ហេតុអ្វី​វា​សំខាន់​ក្នុង​ការមាន​យុទ្ធសាស្ត្រ ឬ​ផែនការ​ក្នុង​ល្បែង​កម្សាន្ត ?

ដើម្បី​មើល​ឃើញ​គំរូ​របស់​យុវជន​ពីរ​នាក់ ដែល​ប្រើ​យុទ្ធសាស្ត្រ​ដើម្បី​ជោគជ័យ​ក្នុង​កីឡា​របស់​ពួកគេ និង​ក្នុង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ សូម​មើល « Staying Spiritually Fit » ( ៣:៣១ ) ដែល​មាន​នៅលើ ChurchofJesusChrist.org។,

  • បន្ថែមពី​លើ​ការអាន​បទគម្ពីរ តើ​វា​អាច​ជួយ​អ្នក​ឲ្យ​មាន​យុទ្ធសាស្រ្ត​សម្រាប់​ការយល់​ដឹង​កាន់តែ​ច្បាស់ អំពី​ព្រះបន្ទូល​របស់​ព្រះ​នៅក្នុង​បទគម្ពីរ​យ៉ាង​ដូចម្តេច ?

  • តើ​យុទ្ធសាស្ត្រ​អ្វី​ខ្លះ​ដែល​អ្នក​បាន​ប្រើ ដែល​បាន​ជួយ​អ្នក​ឲ្យ​យល់​ពី​បទគម្ពីរ​ទាំង​នោះ ?

មាន​យុទ្ធសាស្ត្រ​ជាច្រើន​ដើម្បី​ជួយ​អ្នក​យល់​ពី​បទគម្ពីរ​កាន់តែ​ស៊ីជម្រៅ ។ នៅក្នុង​មេរៀន​នេះ អ្នក​នឹង​មាន​ឱកាស​ដើម្បី​សាកល្បង​យុទ្ធសាស្ត្រ​មួយ ដើម្បី​យល់​កាន់តែ​ច្បាស់​នូវ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ព្រះគម្ពីរ​មរមន​មួយ ឬ​ច្រើន ។

ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​នៃ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដក​ស្រង់​ពី​ពាក់​កណ្តាល​ដំបូង​នៃ​ព្រះគម្ពីរ​មរមន ។ សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ ឬ​ច្រើន ដែល​អ្នក​ចង់​យល់​កាន់តែ​ស៊ីជម្រៅ ។

សូម​បង្ហាញ​តារាង​ខាង​ក្រោម​នេះ ដើម្បី​ឲ្យ​សិស្ស​អាច​មើល​តារាង​នេះ​ពេញ​មួយ​មេរៀន ។ សូម​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រ​ចិត្ត​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន នៅពេល​ពួកគេ​ធ្វើ​សកម្មភាព​ដើម្បី​រៀបចំ​សម្រាប់​ថ្នាក់ ។

វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​គន្លឹះ ទាំង ១២ ដំបូង

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​១ ៣:៧

ឃ្លា​បទគម្ពី​គន្លឹះ

« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២:២៥

ឃ្លា​បទគម្ពី​គន្លឹះ

« អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« ពួកគេ​មាន​សិទ្ធិ​នឹងរើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច … ឬ … ការជាប់​ឃុំឃាំង និង​ការស្លាប់ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២៦:៣៣

ឃ្លា​បទគម្ពី​គន្លឹះ

« មនុស្ស​ទាំងអស់​ក៏​ដូចគ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២៨:៣០

ឃ្លា​បទគម្ពី​គន្លឹះ

ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ៣២:៣

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិត​មើលចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ៣២:៨–៩

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នក​រាល់​គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:១៧

ឃ្លា​បទគម្ពី​គន្លឹះ

« កាល​ណា​អ្នក​រាល់​គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:៤១

ឃ្លា​បទគម្ពី​គន្លឹះ

« អស់​អ្នក​ណា​ដែល​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … ពួកគេ​បាន​ពរ​គ្រប់​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៣:១៩

ឃ្លា​បទគម្ពី​គន្លឹះ

« [ សម្រាត ] ភាព​ខាង​សាច់ឈាម​ចេញ ហើយ [ ក្លាយ ] ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៤:៩

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ជឿ​ដល់​ព្រះ​ចុះ … សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ១៨:៨–១០

ឃ្លា​បទគម្ពី​គន្លឹះ

ចូរ « ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើជា​សាក្សី … ថា​អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ » ។

ធ្វើ​ឲ្យ​ការយល់​ដឹង​របស់​អ្នក​កាន់តែ​ស៊ី​ជម្រៅ

សូម​អាន​វគ្គ​បទគម្ពីរ​នេះ ឬ​វគ្គ​បទគម្ពីរ​ទាំងឡាយ​ដែល​អ្នក​បាន​ជ្រើសរើស ។

  • តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​ចង់​យល់​កាន់តែ​ច្បាស់​ពី​វគ្គ​បទគម្ពីរ​ទាំង​នេះ ? តើ​អ្នក​អាច​ប្រើ​យុទ្ធសាស្រ្ត​អ្វី​ខ្លះ​ដើម្បី​ធ្វើ​កិច្ចការ​នេះ ?

សូម​ប្រើ​យុទ្ធសាស្ត្រ​ខាង​ក្រោម ឬ​យុទ្ធសាស្ត្រ​ផ្សេង​ទៀត​ដែល​អ្នក​ដឹង ដើម្បី​ធ្វើ​ឲ្យ​ការយល់​ដឹង​របស់​អ្នក​កាន់តែ​ស៊ីជម្រៅ​អំពី​វគ្គ​បទគម្ពីរ​នេះ ឬ​វគ្គបទគម្ពីរ​នានា​ដែល​អ្នក​បាន​ជ្រើសរើស ។ អ្នក​នឹង​មាន​ឱកាស​ពន្យល់​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅពេល​ក្រោយ​នៅក្នុង​មេរៀន ។

ប្រសិនបើ​សិស្ស​មាន​យុទ្ធសាស្ត្រ​ដែល​ពួកគេ​ចង់​ប្រើ​សម្រាប់​សកម្មភាព​នេះ​រួច​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្រើ​យុទ្ធសាស្ត្រ​នោះ​ចុះ ។ ប្រសិនបើ​មិន​ដូច្នេះ​ទេ សូម​ផ្តល់​ឲ្យ​ពួកគេ​នូវ​ការណែនាំ​ខាង​ក្រោម​ជា​យុទ្ធសាស្ត្រ​មួយ ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​យល់​វគ្គ​បទគម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស​កាន់តែ​ច្បាស់ ។

ជា​ញឹកញាប់​ទស្សនាវដ្ដី ដើម្បី​កម្លាំង​នៃ​យុវជន បញ្ចូល​សកម្មភាព​សិក្សា​ព្រះគម្ពីរ​មួយ​ហៅ​ថា « មួយ​បន្ទាត់​ម្តងៗ » ដែល​ពន្យល់ ឬ​ផ្តល់​និយមន័យ​ពាក្យ ឬ​ឃ្លា​គន្លឹះ​មួយ​ចំនួន​ពី​វគ្គ​បទគម្ពីរ ។ ដើម្បី​មើល​ឧទាហរណ៍​នៃ​សកម្មភាព « មួយ​បន្ទាត់​ម្តងៗ » សូមមើល « Fear Not » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កុម្ភៈ ឆ្នាំ ២០២១ ទំព័រ ៣២ ឬ « Lay the Foundation » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២១ ទំព័រ ១៩ ។

សូម​បង្កើត​សកម្មភាព « មួយ​បន្ទាត់​ម្តងៗ » ផ្ទាល់​ខ្លួន​របស់​អ្នក សម្រាប់​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ​ដែល​មាន​ខាង​លើ ។ ប្រសិនបើ​អ្នក​ចូលចិត្ត​រូបភាព សូម​ពិចារណា​បន្ថែម​គំនូរ ឬ​ពណ៌​ទៅ​ទំព័រ « មួយ​បន្ទាត់​ម្តងៗ » របស់​អ្នក ។ សូម​ប្រើ​ការណែនាំ​ខាង​ក្រោម​នេះ ដើម្បី​ជួយ​អ្នក​ឲ្យ​បង្កើត​វា ៖

ប្រសិនបើ​ចាំបាច់ ឬ​តាម​ការបំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ សូម​ជួយ និង​លើក​ទឹក​ចិត្ត​សិស្ស ។ សូម​ពិចារណា​សួរ​សំណួរ​អំពី​ការងារ​របស់​សិស្ស ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ពួកគេ ។

  1. នៅ​ទំព័រ​ផ្នែក​ខាង​លើ សូម​សរសេរ​ពាក្យ​ទាំងអស់​នៃ​វគ្គ​បទគម្ពីរ​ដែល​អ្នក​បាន​ជ្រើសរើស ។

  2. យ៉ាង​ហោច​ណាស់ សូម​ជ្រើសរើស​ពាក្យ ឬ​ឃ្លា​ពី​វគ្គ​បទគម្ពីរ​នោះ​ឲ្យ​បាន​ប្រាំ ហើយ​ដាក់​វា​នៅ​ទំព័រ​ខាង​ឆ្វេង ។ សូម​ទុក​កន្លែង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កំណត់​ចំណាំ​នៅជាប់​នឹង​ពាក្យ ឬ​ឃ្លា​នីមួយៗ ។

  3. សូម​ស្វែងរក និង​រាយ​និយមន័យ ការពន្យល់ ឧទាហរណ៍ ព្រះគម្ពីរ​ដែល​ទាក់ទង ឬ​សេចក្តីថ្លែង​ការណ៍​នានា​មក​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ដែល​អាច​ជួយ​ឲ្យ​ការយល់​ដឹង​របស់​អ្នក​អំពី​ពាក្យ ឬ​ឃ្លា​គន្លឹះ​ចេញ​ពី​វគ្គ​បទគម្ពីរ​ទាំង​នេះ​កាន់តែ​ស៊ី​ជម្រៅ ។ សូម​សរសេរ​អ្វីៗ​ទាំង​នោះ​នៅ​ជាប់​នឹង​ពាក្យ​ដែល​ទាក់ទង​នឹង​វា ។ អ្នក​អាច​ប្រើ​ឧបករណ៍​ដូចជា សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ, Topical Guide, សុន្ទរកថា​ពី​សន្និសីទ ឬ ទស្សនាវដ្ដី​សាសនាចក្រ ។

  4. នៅ​កន្លែង​ណា​មួយ​នៅលើ​ឯកសារ​របស់​អ្នក សូម​បន្ថែម​កថាខណ្ឌ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន ឬ​ចង់​ចងចាំ​ពី​វគ្គ​បទគម្ពីរ​នេះ ។ សូម​បញ្ចូល​អ្វី​ដែល​កថាខណ្ឌ​នេះ​បង្រៀន​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ សាសនាចក្រ​របស់​ទ្រង់ ឬ​បេសកកម្ម​របស់​ទ្រង់​ដើម្បី​សង្គ្រោះ​យើង ។

ប្រសិនបើ​ចង់ សូម​ធ្វើ​សកម្មភាព​នេះ​ឡើង​វិញ​ជាមួយ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ​ទៀត​ចេញ​ពី​បញ្ជី​នោះ ។

សូម​ពិចារណា​ដាក់​សិស្ស​ជា​ក្រុម​មាន​គ្នា​បី ឬ​បួន​នាក់ ដោយ​បុគ្គល​ម្នាក់ៗ​មាន​វគ្គ​បទគម្ពីរ​ខុសៗ​គ្នា ដូច្នេះ​សិស្ស​គ្រប់​រូប​អាច​រៀន​អំពី​វគ្គ​បទគម្ពីរ​ច្រើន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​ចែកចាយ​ទំព័រ « មួយ​បន្ទាត់​ម្តងៗ » របស់​គាត់​ជាមួយ​នឹង​ក្រុម​របស់​គាត់ ហើយ​ពន្យល់​អ្វី​ដែល​គាត់​បាន​រៀន​អំពី​វគ្គ​បទគម្ពីរ​នេះ ។ អ្នក​ក៏​អាច​អញ្ជើញ​អ្នក​ស្ម័គ្រ​ចិត្ត​ឲ្យ​ចែកចាយ​ទំព័រ​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ផងដែរ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ព្យួរ​ទំព័រ​របស់​ពួកគេ​ជុំ​វិញ​បន្ទប់ ឬ​ថត​ចម្លង ឬ​ថតរូប​ទំព័រ​របស់​ពួកគេ​ដើម្បី​ដាក់​តាំង ។