ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ៨:១–១៨ ៖ សេចក្តី​ស្រឡាញ់​នៃ​ព្រះ​គឺ​ជាសេចក្ដី​ស្រឡាញ់​ដែល​គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើសលប់​ជាង​អ្វីៗ​ទាំង​អស់


« នីហ្វៃទី ១ ៨:១–១៨ ៖ សេចក្តី​ស្រឡាញ់​នៃ​ព្រះ​គឺ​ជាសេចក្ដី​ស្រឡាញ់​ដែល​គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើសលប់​ជាង​អ្វីៗ​ទាំង​អស់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ៨:១–១៨ ៖ សេចក្តី​ស្រឡាញ់​នៃ​ព្រះ​គឺ​ជាសេចក្ដី​ស្រឡាញ់​ដែល​គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើសលប់​ជាង​អ្វីៗ​ទាំង​អស់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

នីហ្វៃ​ទី ១ ៨:១–១៨

សេចក្តី​ស្រឡាញ់​នៃ​ព្រះ​គឺ​ជាសេចក្ដី​ស្រឡាញ់​ដែល​គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើសលប់​ជាង​អ្វីៗ​ទាំង​អស់

រូបភាព
ដើម​ជីវិត

តើ​អ្នក​នឹង​ពណ៌នា​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យ៉ាង​ដូចម្ដេច ? លីហៃ​បាន​មាន​ការនិមិត្ត​មួយ​ដែល​លោក​បាន​ឃើញ​ដើមឈើ​ដ៏​ស្រស់​ស្អាត​មួយ ។ លោក​បាន​បរិភោគ​ផ្លែ​ឈើ​នៃ​ដើម​នោះ ហើយ​វា « មាន​រសជាតិ​ផ្អែម​បំផុត គឺ​ផ្អែម​ជាង​អ្វីៗ​ទាំងអស់ » ដែល​លោក​ធ្លាប់​បាន​ភ្លក់​ពីមុន​មក ( នីហ្វៃទី ១ ៨:១១ ) ។ ដើម​ឈើ​នេះ និង​ផ្លែ​របស់​វា​តំណាង​ឲ្យ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ ដែល​បាន​បង្ហាញ​នៅក្នុង​ការប្រសូត ព្រះជន្ម ការងារ​បម្រើ និង​ពលិកម្មដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដី​ស្រឡាញ់​នេះ​ធ្វើ​ឲ្យ « ព្រលឹង​វិញ្ញាណ [ របស់​លីហៃ ] ពោរពេញ​ទៅ​ដោយ​សេចក្ដីអំណរ​ជា​អតិបរមា » ( នីហ្វៃទី ១ ៨:១២ ) ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ជួយ​អ្នក​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក ដើម្បី​ទទួល​បទពិសោធន៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​នានា ។បុគ្គល​ម្នាក់ៗ​នៅក្នុង​ថ្នាក់​មាន​ធនធាន​ដ៏​បរិបូរ​មួយ​នៃ​ទីបន្ទាល់ ការយល់​ដឹង និង​បទពិសោធន៍​នានា​នៅក្នុង​ការរស់នៅ​តាម​ដំណឹងល្អ ។ សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​សមរម្យ ។ សូម​បង្ហាញ​ការដឹង​គុណ​ដល់​សិស្ស នៅពេល​ពួកគេ​មាន​បំណង​ចែកចាយ​បទពិសោធន៍​បែប​នេះ ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​សំណួរ​ខាង​ក្រោម​នេះ ៖ តើ​មនុស្ស​ម្នាក់​អាច​មាន​បទពិសោធន៍​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះ​តាម​របៀប​ណា ? តើនៅពេល​ណា​ដែល​អ្នក​ទទួល​អារម្មណ៍​ពី​សេចក្ដីស្រឡាញ់​របស់​ទ្រង់​សម្រាប់​អ្នក ? សិស្ស​ក៏​អាច​និយាយ​ជាមួយ​សមាជិក​គ្រួសារ ឬ​អ្នកដឹកនាំ​សាសនាចក្រ​អំពី​របៀប​ដែល​ពួកគេ​ដកពិសោធ​សេចក្តីស្រឡាញ់​របស់​ព្រះ​ចំពោះ​ពួកគេផងដែរ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ភាពងងឹត និង​ពន្លឺ

សូម​ពិចារណា​ពី​ការបង្ហាញ​វីដេអូ​នៃ​រឿង​មួយ​ក្នុង​ចំណោម​រឿង​​ទាំង​នេះ​ដែល​បាន​ចែកចាយ​ក្នុង​សន្និសីទ​ទូទៅ ។ អ្នក​ក៏​អាច​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ផងដែរ ដើម្បី​ជួយ​សិស្ស​ចាប់ផ្តើម​ទទួល​អារម្មណ៍​ថា តើ​វា​មាន​សភាព​បែប​ណា​ដែល​នៅក្នុង​ភាពងងឹត ហើយ​ចង់​បាន​ពន្លឺ ។ ការណ៍​នេះ​អាច​ជួយ​សិស្ស​រៀបចំ​ដើម្បី​រៀន​អំពី​តម្រូវការ​របស់​ពួកគេ​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​យក​ឈ្នះ​លើ​ភាពងងឹត​នៅក្នុង​ជីវិត​របស់​ពួកគេ ។

ការជិះ​កង់​ឆ្លងកាត់​ផ្លូវ​រូង​ក្រោម​ដី​ប្រវែង ២៤ គីឡូ​ម៉ែត្រ ( សូមមើល វើន ភី ស្តែនហ្វីល « Choose the Light » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៥៥–៥៧ ) ។

ពន្លឺ​ភ្លើង​អំពូល​នៃ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក មិនត្រូវ​បាន​បើក​នៅពេល​យប់​ទេ ( សូមមើល សារ៉ុន អូប៊ែង « Christ: The Light That Shines in Darkness » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៣–៧៦ ) ។

ការលោត​ចូល​ទៅ​ក្នុង​រូង​ភ្នំ​ដ៏​ជ្រៅ​មួយ ( សូមមើល ធីម៉ូស៊ី ជេ ឌីឆេស « Light Cleaveth unto Light » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១២–១១៥ ) ។

លីហៃ​អធិស្ឋាន​ទូល​សុំ​សេចក្ដីមេត្តា​ករុណា​របស់​ព្រះអម្ចាស់

អំឡុង​ពេល​រស់នៅ​ក្នុង​ទីរហោស្ថាន លីហៃ​បាន​ចែកចាយ​ព័ត៌មាន​លម្អិត​នៃ​ការនិមិត្ត​មួយ​ដែល​លោក​បាន​មាន​ជាមួយ​នឹង​គ្រួសារ​របស់​លោក ។ នៅក្នុង​ការនិមិត្ត​នេះ លោក​បាន​នៅក្នុង « ទីរហោស្ថាន​ដ៏​ងងឹត និង​អាប់អួរ​មួយ » ( នីហ្វៃទី ១ ៨:៤ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្រមៃមើល​ខគម្ពីរ​ខាង​ក្រោម វា​អាច​មាន​ប្រយោជន៍​ក្នុង​ការសូម​ឲ្យ​ពួកគេ​អាន​យឺតៗ ឬ​ទុក​ឲ្យ​អ្នក​អាន​ខគម្ពីរ​ទាំង​នោះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​បិទ​ភ្នែក​របស់​ពួកគេ ហើយ​ស្រមៃ​មើល​ពី​អ្វី​ដែល​ខគម្ពីរ​ទាំង​នោះ​ពិពណ៌នា ។

សូម​អាន នីហ្វៃទី ១ ៨:៥–៨ ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លីហៃ និង​អារម្មណ៍​ដែល​លោក​បាន​មាន ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការស្រមៃ​មើល​អ្វី​ដែល​អ្នក​បាន​អាន ។ សូម​រកមើល​ព័ត៌មាន​លម្អិត​ដែល​បាន​ពិពណ៌នា ដែល​អាច​ជួយ​អ្នក​បង្កើត​រូបភាព​ផ្លូវ​ចិត្ត ឬ​ស្រមៃ​មើល​ព្រឹត្តិការណ៍​ដូចជា​ភាពយន្ត​មួយ ។

  • តើ​គំនិត ឬ​អារម្មណ៍​បែប​ណា​ដែល​អ្នក​គិត​ថា បាន​ធ្វើ​ឲ្យ​លីហៃ​អធិស្ឋានទូលសូម​សេចក្ដីមេត្តា​ករុណា ?

សូម​ចំណាយ​ពេល​បន្តិច ដើម្បី​ពិចារណា​ពី​វិធី​ផ្សេងៗ ដែល​យើង​អាច​មាន​អារម្មណ៍​ដឹង​ពី​ភាពងងឹត​នៅក្នុង​ជីវិត​របស់​យើង និង​មូលហេតុ​ដែល​យើង​អាច​អំពាវនាវ​រក​ព្រះអម្ចាស់​ទូលសូមសេចក្តីមេត្តា​ករុណា ។

សូម​អាន នីហ្វៃទី ១ ៨:៩–១២ ដោយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​លីហៃ ។

ដើម្បី​ជួយ​សិស្ស​បន្ត​ស្រមៃ​មើល​អំពី​បទគម្ពីរ សូម​ពិចារណា​បង្ហាញ​វីដេអូ « Lehi Discovers the Tree of Life » ( ៤:៣២ ) ចាប់​ពី​នាទី ១:៥២ ដល់នាទី​ទី ៤:៣២ ។

នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​របស់​អ្នក សូម​គូរ​គំនូរ​សាមញ្ញ​មួយ​តំណាង​ឲ្យ​ដើមឈើ​ដែល​លីហៃ​បាន​ឃើញ ។ សូម​គូរ​ផ្លែឈើ​នៅ​លើ​ដើម​ឈើ​នោះ ហើយ​ដាក់​ស្លាក​​ឈ្មោះ​ផ្លែឈើ​ដោយ​ផ្អែកលើ​ការពន្យល់​របស់​លីហៃ​នៅក្នុង នីហ្វៃទី ១ ៨:១០–១២ ។ ( សម្រាប់​ការពិពណ៌នា​បន្ថែម​ដើម្បី​ដាក់​ស្លាក​ឈ្មោះ​លើ​ផ្លែឈើ​របស់​ដើម​ឈើ​នោះ សូម​អាន នីហ្វៃទី ១ ១៥:៣៦ និង អាលម៉ា ៣២:៤២ ) ។ នៅពេល​អ្នក​គូរ សូម​គិត​អំពី​អ្វី​ដែល​ដើម​ឈើ​នេះ និង​ផ្លែ​របស់​វា​តំណាង​ឲ្យ ។

ក្រោយ​មក នីហ្វៃ​ចង់​ដឹង និង​យល់​ដោយ​ផ្ទាល់​នូវ​ការនិមិត្ត​នេះ រួម​ទាំង​អត្ថន័យ​នៃ​ដើមឈើ​ដែល​លីហៃ​បាន​ឃើញ ។ ពេល​កំពុង​សញ្ជឹង​គិត​ពី​អ្វី​ដែល​លោក​ត្រូវបាន​បង្រៀន នោះ​ព្រះវិញ្ញាណ​បាន​បង្ហាញ​ដល់​នីហ្វៃ​នូវ​ការនិមិត្ត​អំពី​ស្ត្រី​ព្រហ្មចារីយ​ម៉ារា បី​ព្រះឱរស​ព្រះយេស៊ូវ​នៅក្នុង​ដៃ​របស់​នាង ( សូមមើល នីហ្វៃទី ១ ១១:១៣, ២០ ) ។

សូមមើល​រូបភាព​ខាង​ក្រោម ហើយ​គិត​អំពី​មូលហេតុ​ដែល​នីហ្វៃ​អាច​ត្រូវបាន​បង្ហាញ​រូប​នេះ នៅពេល​លោក​ចង់​ដឹង​ពី​អត្ថន័យ​នៃ​ដើមឈើ​នេះ ។

រូបភាព
ម៉ារា និង​ព្រះ​ឱរស​យេស៊ូវ

សូម​អាន នីហ្វៃទី ១ ១១:២១–២៣ ដោយ​រកមើល​អ្វី​ផ្សេង​ទៀត​ដែល​នីហ្វៃ​ត្រូវបាន​បង្ហាញ និង​របៀប​ដែល​វា​បាន​ជួយ​លោក​ឲ្យ​រៀន​ពី​អត្ថន័យ​នៃ​ដើម​ឈើ​នោះ ។ អ្នក​អាច​ដាក់​ស្លាក​ឈ្មោះ​ដើម​ឈើ​នោះ​ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​រៀន ។

  • តើ​អ្នក​គិត​ថា​ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យ៉ាង​ដូចម្ដេច ?

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

ការបង្ហាញ​ដ៏​អស្ចារ្យ​បំផុត​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ​ចំពោះ​កូនចៅ​របស់​ទ្រង់ គឺ​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែងស្លាប់ ការពលិកម្មដ៏​ធួន និង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ផ្លែឈើ​នៅលើ​ដើម​ឈើ​អាច​ចាត់​ទុក​ថា​ជា​និមិត្តរូប​មួយ​សម្រាប់​ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ។ ( ដាវីឌ អេ បែដណា « Come and See » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១០៩ )

  • ចេញ​ពី​ការនិមិត្ត​របស់​លីហៃ និង​សេចក្តីថ្លែងការណ៍​របស់​អែលឌើរ បែដណា តើ​​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​អ្នក​អាច​រកឃើញ​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះ ?

សិស្ស​អាច​រកឃើញ​សេចក្តីពិត​ផ្សេងៗ​ជា​ច្រើន ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បង្ហាញ​ពី​មូលហេតុ​នៃ​សេចក្តីពិត​ដែល​ពួកគេ​បាន​រកឃើញ​មាន​សារៈសំខាន់​សម្រាប់​ពួកគេ ។

ការទទួល​អារម្មណ៍​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះ និង​សេចក្តីអំណរ​ដ៏​អស្ចារ្យ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​បាន​គឺ​ថា សេចក្តីស្រឡាញ់​របស់​ព្រះ​ដែល​បង្ហាញ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ គឺ​គួរ​ឲ្យ​ប្រាថ្នា​ជាង​អ្វី​ផ្សេង​ទៀត ហើយ​នាំ​មក​នូវ​សេចក្តីអំណរ​បំផុត ។

សកម្មភាព​ខាង​ក្រោម​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​របៀប​ដែល​អ្នក​អាច​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ​ចំពោះ​អ្នក ដោយ​សារ​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​អ្នក​ធ្វើ​សកម្មភាព​ទាំង​នេះ សូម​ព្យាយាម​រកមើល​ពរជ័យ​ជាច្រើន​ដែល​កើត​មាន​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ហើយ​សរសេរ​វា​នៅ​លើ ឬ​ជុំវិញ​ផ្លែឈើ​ដែល​អ្នក​បាន​គូរ​នោះ ។

វា​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការធ្វើ​សកម្មភាព​នីមួយៗ​ខាង​ក្រោម​ខុសៗ​គ្នា ។ សិស្ស​អាច​ធ្វើការ​ជា​គូ ឬ​ជា​ក្រុម​តូចៗ​សម្រាប់​សកម្មភាព​ទី ១ ។ សកម្មភាព​ទី ២ អាច​ធ្វើ​បាន​ល្អ​បំផុត​ដោយ​ជ្រើសរើស​វីដេអូ​មួយ ហើយ​មើល​វា​ក្នុង​ថ្នាក់​ទាំង​មូល ។ សកម្មភាព​ទី ៣ សិស្ស​អាច​ធ្វើ​បាន​រៀងៗ​ខ្លួន ។

សកម្មភាព​ទី ១

សូម​អាន​អ្វី​ដែល​លីហៃ​បាន​ថ្លែង​ទីបន្ទាល់​ពី​ការឃើញ​ការនិមិត្ត​នេះ​នៅក្នុង នីហ្វៃទី ១ ១០:៥–៦ ។ សូម​អាន​ផងដែរ​នូវ​ខគម្ពីរ​មួយ​ចំនួន​ខាង​ក្រោម ឬ​រកមើល​ខគម្ពីរ​ផ្សេង​ទៀត​ដែល​បង្ហាញ​ពី​ពរជ័យ​ដែល​យើង​អាច​ទទួល​បាន​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖ អេសាយ ៥៣:៤–៥; យ៉ូហាន ១:១៧; ម៉ូសាយ ៤:២–៣; អាលម៉ា ៧:១១–១២; ហេលេមិន ៥:១២ ។

សកម្មភាព​ទី ២

សូមមើល​វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​ខាង​ក្រោម ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ដោយ​រកមើល​ពរជ័យ​ដែល​កើត​មាន​ឡើង​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ៖

« Atonement—Not a One-Time Thing » ( ៣:០០ )

« Because of Him » ( ២:៣៦ )

« Peace in Christ » ( ៤:០៩ )

សកម្មភាព​ទី ៣

សូម​សញ្ជឹងគិត​ពី​របៀប​ដែល​អ្នក​បាន​ដកពិសោធ​នូវ​ពរជ័យ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ឲ្យ ឬ​របៀប​ដែល​អ្នក​បាន​ឃើញ​វា​នៅក្នុង​ជីវិត​របស់​អ្នក​ដទៃ ។ ការណ៍​នេះ​អាច​រួម​បញ្ចូល​វិធី​នានា​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​អ្នក​ក្នុង​គ្រា​លំបាក ។

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ ?

សូម​ចំណាយ​ពេល​បន្តិច ដើម្បី​រំឭក​ពី​ពរជ័យ ដែល​យើង​អាច​ទទួល​បាន តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​អ្នក​បាន​សរសេរ​នៅលើ​គំនូរ​ផ្លែឈើ​របស់​អ្នក ។ សូម​សញ្ជឹង​គិត​ពី​មូលហេតុ​ដែល​ពរជ័យ​ទាំង​នេះ​អាច « ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​រីករាយ » ( នីហ្វៃទី ១ ៨:១០) មាន « រសជាតិ​ផ្អែម​បំផុត គឺ​ផ្អែម​ជាង​អ្វីៗ​ទាំង​អស់ » ( នីហ្វៃទី ១ ៨:១១ ) ហើយ​អ្នក​ពោរពេញ « ទៅ​ដោយ​សេចក្តីអំណរ​ជា​អតិបរមា » ( នីហ្វៃទី ១ ៨:១២ ) ។

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​មូលហេតុ​ដែល​វា​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។ សំណួរ​ខាង​ក្រោម​នេះ​អាច​មាន​ប្រយោជន៍ ៖

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះ​ចំពោះ​អ្នក ?

  • តើ​ពរជ័យ​ណា​ខ្លះ​ដែល​កើត​មាន​ឡើង​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ដែល​អ្នក​ចង់​បាន​បំផុត​ក្នុង​ជីវិត​របស់​អ្នក ? ហេតុ​អ្វី ?

  • តើ​អ្នក​បាន​ទទួល​ពរជ័យ​ដោយ​របៀប​ណា ដោយសារ​សេចក្តីស្រឡាញ់​ដែល​ព្រះ​បាន​បង្ហាញ​ក្នុង​ការបញ្ជូន​ព្រះរាជ​បុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​ធួន​សម្រាប់​អ្នក ?

បន្ទាប់​ពី​បាន​ស្តាប់​ឮ​បទពិសោធន៍​របស់​សិស្ស​រួច សូម​ពិចារណា​ចែកចាយ​គំនិត និង​ទីបន្ទាល់​ផ្ទាល់ខ្លួន​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះ និង​ពរជ័យ​ដែល​យើង​អាច​ទទួល​បាន​តាមរយៈ​ព្រះអង្គសង្គ្រោះ និង​ដង្វាយ​ធួន​របស់​ទ្រង់ ។