ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ១ ៣:៧ ៖ « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា »


« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ១ ៣:៧ ៖ ‹ ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា › » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ១ ៣:៧ ៖ ‹ ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា › » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ១ ៣:៧

« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា »

រូបភាព
នីហ្វៃ​ជាមួយ​លីហៃ​នៅក្នុង​តង់​របស់លោក

នៅក្នុង​មេរៀន​មុន អ្នក​បាន​រៀន​ថា ព្រះអម្ចាស់​តែងតែ​រៀបចំ​ផ្លូវ​សម្រាប់​យើង ដើម្បី​សម្រេច​បាន​នូវ​អ្វី​ដែល​ទ្រង់​បញ្ជាឲ្យ​យើង​ធ្វើ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃទី ១ ៣:៧ ពន្យល់​គោលលទ្ធិ និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ទៅនឹង​ស្ថានភាព​ជាក់ស្តែង ។

ការរៀន​ពន្យល់​ពី​គោលលទ្ធិ និង​គោលការណ៍​នានា ។សិស្ស​បង្កើន​ការយល់ដឹង​របស់​ពួកគេ កាល​ពួកគេ​ពន្យល់​ពី​ដំណឹងល្អ​ដល់​គ្នា​ទៅវិញ​ទៅមក ។ សូម​បង្កើត​បរិយាកាស​មួយ​ដែល​សិស្ស​មាន​​ទំនុកចិត្ត​ក្នុងការ​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​បទពិសោធន៍​ដែល​ពួកគេ ឬ​មនុស្ស​ជា​ទីស្រឡាញ់​បាន​មាន ដែល​បង្ហាញ​ថា​ព្រះអម្ចាស់​រៀបចំ​ផ្លូវ​មួយ​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ទ្រង់​បានបង្គាប់​យើង ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

មេរៀន​វគ្គបទគម្ពីរ​​ចំណេះចំណាន​ខាងគោលលទ្ធិ​នេះ​ត្រូវ​បានរៀបចំ​ឡើង​ដើម្បី​បង្រៀន​បន្ទាប់ពី​មេរៀន « នីហ្វៃទី ១ ៣ » ដែលជា​មេរៀន​បរិបទ​សម្រាប់​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ នីហ្វៃទី ១ ៣:៧ ។ ប្រសិនបើ​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវ​ប្តូរ​ទៅ​សប្តាហ៍​ផ្សេង សូម​ប្រាកដ​ថា មេរៀន​បរិបទ​ដែល​ត្រូវគ្នា​នេះ​ត្រូវបាន​បង្រៀន​នៅ​អំឡុង​សប្តាហ៍​នោះ​ផងដែរ ។

ពន្យល់ និង​ទន្ទេញ

សូម​ប្រើ​វិធីសាស្រ្ត​ដ៏​មាន​ប្រសិទ្ធភាព​ណា​មួយ ដើម្បី​ជួយ​សិស្ស​ទន្ទេញ​សេចក្តី​យោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃទី ១ ៣:៧ និង​ពន្យល់​ពី​សេចក្តី​ពិត​ដែល​មាន​នៅក្នុង​វគ្គបទគម្ពីរ​នេះ ។

សកម្មភាព​ខាងក្រោម​គឺជា​សេចក្តីណែនាំ​អំពី​របៀប​ធ្វើ​កិច្ចការ ។

គោលបំណង​មួយ​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ​គឺ​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​អនុវត្ត​ការពន្យល់​ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ពាក្យ​សម្ដី​របស់​អ្នក​ផ្ទាល់ ។ មាន​របៀប​រាប់​មិន​អស់​ដែល​អ្នក​អាច​ផ្តល់​ពរដល់​ជីវិត​របស់​មនុស្ស​ជុំវិញ​អ្នក នៅពេល​អ្នក​យល់​កាន់តែ​ច្បាស់ និង​អនុវត្ត​ការពន្យល់​អំពី​គោលលទ្ធិ​របស់​ព្រះអង្គសង្គ្រោះ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​របស់​ទ្រង់ ។

សូម​អាន នីហ្វៃទី ១ ៣:៧ ហើយ​សង្ខេប​អ្វី​ដែល​ខគម្ពីរ​នេះ​បង្រៀន ជា​ពាក្យ​សម្តី​របស់​អ្នក​ផ្ទាល់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​ចែកចាយ​សេចក្ដី​សង្ខេប​របស់​ពួកគេ​ជាមួយ​ដៃ​គូម្នាក់ ។

សូម​ព្យាយាម​គិត​អំពី​ស្ថានភាព​មួយ​អំពី​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​នេះ​អាច​ជួយ​ដល់​នរណា​ម្នាក់ ។ បន្ទាប់​មក សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​ទាំងនេះ ៖

បន្ទាប់ពី​ផ្តល់​ពេល​ដល់​សិស្ស​ដើម្បី​រៀបចំ​ចម្លើយ​របស់​ពួកគេ​ទៅនឹង​សំណួរ​ខាងក្រោម​ហើយ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ពន្យល់​ចម្លើយ​របស់​ពួកគេ​ទៅកាន់​ដៃគូ​ម្នាក់ ដើម្បី​សិស្ស​គ្រប់រូប​មាន​ឱកាស​បញ្ចេញ​គំនិត​របស់​ពួកគេ​ឲ្យឮៗ ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ពី​ខគម្ពីរនេះ​ដែល​អ្នក​នឹង​ចែកចាយ​ជាមួយ​នរណា​ម្នាក់​ក្នុង​ស្ថានភាព​ដែល​អ្នក​បាន​គិតដល់ ? ហេតុអ្វី ?

  • តើ​មាន​របៀប​ខុសគ្នា​អ្វីខ្លះ​ដែល​ព្រះ​អាច​រៀបចំ​ផ្លូវ​សម្រាប់​យើង​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ទ្រង់​បង្គាប់ ?

  • តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​អ្នក​អាច​ចែកចាយ ដើម្បី​បង្ហាញ​ការពិត​ថា ព្រះ​នឹង​រៀបចំ​ផ្លូវ​សម្រាប់​យើង​ដើម្បី​សម្រេច​អ្វី​ដែល​ទ្រង់​បង្គាប់​ឲ្យ​យើង​ធ្វើ ?

ប្រសិនបើ​សិស្ស​បាន​ធ្វើសកម្មភាព​រៀបចំ​សិស្ស សូម​ពិចារណា​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រ​ចិត្ត​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នង​ថ្នាក់ ។

ដើម្បី​ជួយ​សិស្ស​ទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះ និង​សេចក្តី​យោង​នេះ សូម​ពិចារណា​ពី​ការបង្ហាញ​រូបភាព​នីហ្វៃ​និយាយ​ជាមួយ​ឪពុក​របស់​លោក​តាំងពី​នៅ​ដើមមេរៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​រូបនោះ ខណៈ​កំពុង​និយាយ​ឡើងវិញ​ថា « ‹ ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា ›—នីហ្វៃទី ១ ៣:៧ » ឲ្យ​បាន​ច្រើន​ដង​តាម​ដែល​អាច​ធ្វើបាន​ក្នុង​មួយនាទី ។

បន្ទាប់មក ដើម្បី​ជួយ​សិស្ស​ឲ្យ​តាំងចិត្ត​ធ្វើតាម​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ​ឲ្យ​ចងចាំ​បានប្រសើរ​ជាងមុន សូម​ពិចារណា​ផ្អាក​ម្តង ឬ​ពីរដង នៅពេល​ដែល​មាន​ការសម្រាក​ធម្មតាៗ​នៅក្នុង​មេរៀន ដើម្បី​បង្ហាញ​រូបភាព​ម្តងទៀត ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សូត្រ​ឃ្លា និង​សេចក្តីយោង​បទគម្ពីរ​គន្លឹះ​នៃព្រះគម្ពីរ ។

រៀនអនុវត្ត

យើង​ទាំងអស់​គ្នា​ប្រឈមមុខ​នឹង​ស្ថានភាព​លំបាក ហើយ​ត្រូវ​បាន​ព្រះ​បង្គាប់​ឲ្យ​ធ្វើ​រឿង​លំបាកៗ​នៅក្នុង​ជីវិត​របស់យើង ។ ការអនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​អាច​ជួយ​អ្នក​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ កាល​អ្នក​គ្រប់គ្រង​ស្ថានភាព​ទាំងនេះ​បាន ។

ជា​ជាង​ការប្រើ​ប្រាស់​សាច់រឿង​ខាងក្រោម សិស្ស​អាច​ផ្ដោតលើ​អ្វីមួយ​ដែល​ព្រះអម្ចាស់​បានបញ្ជា​ជាពិសេស​ទាក់ទង​នឹង​ជីវិត​ពួកគេ ។ ពួកគេ​អាច​កំណត់​យក​អ្វីមួយ​នៅក្នុង​មេរៀន « នីហ្វៃទី ១ ៣ » ។ ប្រសិនបើ​បាន​ធ្វើ​ការកែ​សម្រួល​នេះ សូម​ពិចារណា​អនុញ្ញាត​ឲ្យ​សិស្ស​ធ្វើការរៀងៗខ្លួន ព្រោះ​ថា​រឿង​មួយ​ចំនួន​ដែល​ពួកគេ​ជ្រើសរើស​ផ្តោតលើ អាច​ជារឿង​ផ្ទាល់ខ្លួន​បំផុត ។

សូម​អាន​ស្ថានភាព​ខាងក្រោមនេះ ហើយ​ជ្រើសរើស​យក​ស្ថានភាព​មួយ​ដែល​អ្នក​ចង់​ផ្តោត​ទៅលើ​សម្រាប់​សកម្មភាព​បន្ទាប់ ។

  1. សារ៉ា​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​ចង់​បម្រើ​ក្នុង​សាសនាចក្រ​របស់ទ្រង់ ។ ទោះជា​យ៉ាងណា​ក៏ដោយ ថ្មីៗ​នេះ​នាង​បាន​ទទួល​ការចាត់តាំង​របស់​សាសនាចក្រ​ដែល​នាង​មាន​អារម្មណ៍​ថា​ នាង​គ្មាន​​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​សម្រេចកិច្ចការ​នោះ​បាន ។ នាង​បាន​ទទួលយក​ការចាត់តាំង​នេះ ប៉ុន្តែ​នាង​ស្ទាក់ស្ទើរ​ក្នុងការ​បន្តឆ្ពោះ​ទៅ​មុខ ។

    សូម​ពិចារណា​ពី​ការបញ្ចូល​បទបញ្ញត្តិ​ណា​មួយ​ទៅក្នុង​ស្ថានភាព​​ខាងក្រោម​ដែល​សិស្ស​អាច​ភ្ជាប់​ទំនាក់ទំនង​បានល្អ​បំផុត ។ ឧទាហរណ៍​ខ្លះៗ​មាន​ដូចជា ការតម​អាហារ ការបង់​ដង្វាយ​មួយភាគ​ក្នុងដប់ ការបំពេញ​ការហៅ​របស់​សាសនាចក្រ ឬ​ការមានភាព​ស្មោះត្រង់ ។

  2. រ៉ូសា​មា​នអារម្មណ៍​អាក់អន់​ចិត្ត​ចំពោះ​ខ្លួន​នាង​ដោយសារ​នាង​ព្យាយាម​គោរព​បទបញ្ញត្តិ​ជាក់លាក់​មួយ ។ នាង​បាន​គោរពតាម​បទ​បញ្ញត្តិ​ជា​រឿយៗ ប៉ុន្តែ​មិនបាន​ធ្វើ​ដូច្នេះ​ជាប់លាប់​ឡើយ ។

ប្រសិនបើ​ប្រើប្រាស់​ស្ថានភាព​ដែល​បាន​ណែនាំ នោះ​សូម​ពិចារណា​ឲ្យ​សិស្ស​បង្កើត​ក្រុម​ដែល​មាន​គ្នា​បីនាក់​ជាមួយ​អ្នក​ផ្សេងទៀត​ដែល​បាន​ជ្រើសរើស​ស្ថានភាព​ដូចគ្នា ។ សូម​ចាត់តាំង​សមាជិក​ម្នាក់ៗ​នៃ​ក្រុម​ឲ្យ​សិក្សា​គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​ខាងក្រោម​នៃការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ និង​ដើម្បី​ឆ្លើយ​សំណួរ​នៅក្នុង​ផ្នែកនោះ ។ បន្ទាប់ពី​ផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​មួយចំនួន​ឲ្យ​រាយការណ៍​អំពី​អ្វី​ដែល​ពួកគេ​បានរៀន​សូត្រ​នៅក្នុង​ក្រុម​របស់​ពួកគេ ។

វាអាច​មានប្រយោជន៍​ក្នុង​ការបង្ហាញ ឬ​ធ្វើការ​បោះពុម្ព​ថតចម្លង​នៃផ្នែក​ខាងក្រោម​សម្រាប់​សិស្ស​ដើម្បី​មើល​នៅពេល​ពួកគេ​សិក្សា ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

សូម​អាន កថាខណ្ឌ ៥–៧ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។

  • តើ​សេចក្ដី​ថ្លែងការណ៍​របស់ អែលឌើរ ហូឡិន នៅក្នុង កថាខណ្ឌ ៦ ជួយ​ដល់ សារ៉ា ឬ រ៉ូសា ដោយ​របៀបណា ?

  • ប្រសិនបើ សារ៉ា ឬ រ៉ូសា មិន​អាច​សម្រេច​បានភ្លាមៗ​នូវ​អ្វី​ដែល​ព្រះ​បង្គាប់​ទេ តើ​សេចក្តីពិត​អំពី​ព្រះវរបិតាសួគ៌​នៅក្នុង កថាខណ្ឌ ៧ អាច​ជួយ​ដោយ​របៀបណា ?

  • ប្រសិនបើ​អ្នក​មាន​គំនិត​ស្រដៀង​នឹង​សារ៉ា ឬ​រ៉ូសា តើ​អ្វី​បាន​ជួយ ឬ​អាច​ជួយ​អ្នក​ឈាន​ទៅមុខ​ដោយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំង​ឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

សូម​អាន កថាខណ្ឌទី ៨ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូសចំណាំ​យ៉ាងហោច​ណាស់​ឃ្លា ឬ​គំនិតពីរ ដែល​អ្នក​គិត​ថា​អាច​ជួយ​ដល់​សារ៉ា ឬ រ៉ូសា បាន ។

  • តើ​ឃ្លា​នីមួយៗ​ដែល​អ្នក​បានជ្រើសរើស​អាច​ជួយ សារ៉ា ឬ រ៉ូសា យ៉ាង​ដូច​ម្ដេច ?

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​របៀប​ដែល​ទ្រង់​ដោះស្រាយ​ជាមួយ​​បុត្រាបុត្រី​របស់ទ្រង់ ដែល​អាច​ជួយ​បាន ?

  • តើ​ការមើល​ស្ថានភាព​នៅក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​អាច​ជួយ​យ៉ាង​ដូចម្តេច ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព

សូម​អាន កថាខណ្ឌទី ១១ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

  • តើ​អ្នក​នឹង​ណែនាំ សារ៉ា ឬ រ៉ូសា ឲ្យ​ស្វែងរក​ការពិត​ដែល​អាច​ជួយ​នាង​នៅឯណា ?

សូម​ចំណាយ​ពេល​ពីរបីនាទី​ដើម្បី​ស្វែងរក​ប្រភព​ដែល​បានតែងតាំ​ង​ដ៏​ទេវភាព​សម្រាប់​សេចក្តី​ពិត​ដែល​អ្នក​មាន​អារម្មណ៍​ថា ត្រូវនឹង​ស្ថានភាព​នេះ ។ ប្រភព​មួយ​ដែល​អ្នក​អាច​ជ្រើសរើសគឺ បញ្ជី​នៃ​វគ្គបទគម្ពីរ​​ចំណេះចំណាន​ខាងគោលលទ្ធិ ដែល​មាន​នៅចុង​បញ្ចប់​នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អាន​ឃ្លា​ខគម្ពីរ​គន្លឹះ​នៃ​វគ្គ​បទគម្ពីរ​មរមន ដោយ​រកមើល​ឃ្លា​ដែល​អាច​មាន​ប្រយោជន៍ ។ សូម​ប្រាកដ​ថា​ត្រូវ​បញ្ចូល នីហ្វៃទី ១ ៣:៧ ជា​ប្រភព​មួយ​របស់អ្នក ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ដែល​អ្នក​អាច​ចែកចាយ​បាន ?

  • តើ​សេចក្ដីពិត​ទាំងឡាយ​ដែល​អ្នក​រកឃើញ​បាន​ធ្វើ​ឲ្យ​មាន​ការខុសប្លែក​ក្នុងជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​ដើរ​ចុះឡើង​នៅក្នុង​បន្ទប់ ហើយ​ជួយ​សិស្ស​ដែល​មិន​ប្រាកដ​ពី​របៀប​ស្វែងរក​វគ្គបទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​មកពី​​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។ ជាជាង​ការផ្តល់​ឲ្យ​ពួកគេ​នូវ​សេចក្តីយោង​បទគម្ពីរ ឬ​សេចក្តី​ថ្លែងការណ៍​ដែល​អនុវត្ត សូម​ពិចារណា​បង្ហាញ​ពួកគេ​ពី​របៀប​ស្វែងរក​អ្វី​ដែល​ពួកគេ​កំពុង​ស្វែងរក ។

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ក្នុង​អំឡុង​ពេល​មេរៀន​ខាងមុខ សូម​ចំណាយ​ពេល​មិន​លើសពី​បី​ទៅ​ប្រាំ​នាទី​ដើម្បី​រំឭក​ឡើងវិញ​នូវ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃទី ១ ៣:៧ ។ របៀប​មួយ​ដើម្បី​រំឭក​ឡើងវិញ​គឺ​ត្រូវលើក​រូបភាព​ដូចគ្នា​នៃ​នីហ្វៃ​ដែល​ត្រូវ​បានប្រើ​ក្នុងមេរៀន​នេះ ដើម្បី​មើល​ថា​តើ​សិស្ស​នៅតែ​អាច​ចងចាំ​ឃ្លា និង​សេចក្តីយោង​បទគម្ពីរ​គន្លឹះ​បាន​ឬ​អត់ ។ ការណ៍នេះ​អាច​ត្រូវបាន​ធ្វើ​ដោយ​សង្ខេប​នៅ​ខាង​ដើម ឬ​ចុង​បញ្ចប់​នៃ​មេរៀន​នីមួយៗ​នៃ​មេរៀន​ពីរ​បី​បន្ទាប់​ទៀត ។

វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​គន្លឹះ ទាំង ១២ ដំបូង

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី១ ៣:៧

ឃ្លា​បទគម្ពី​គន្លឹះ

« ខ្ញុំ​នឹង​ទៅ​ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ២:២៥

ឃ្លា​បទគម្ពី​គន្លឹះ

« លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« ពួកគេ​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច … ឬ … ​ការ​ជាប់​ឃុំឃាំង និង​ការ​ស្លាប់ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ២៦:៣៣

ឃ្លា​បទគម្ពី​គន្លឹះ

« មនុស្ស​ទាំងអស់​ក៏​ដូចគ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ២៨:៣០

ឃ្លា​បទគម្ពី​គន្លឹះ

ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ៣២:៣

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ដ្បិត​មើល​ចុះ ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ៣២:៨–៩

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នក​រាល់​គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:១៧

ឃ្លា​បទគម្ពី​គន្លឹះ

« កាលណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូ​ទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:៤១

ឃ្លា​បទគម្ពី​គន្លឹះ

« អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … បាន​ពរ​គ្រប់​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៣:១៩

ឃ្លា​បទគម្ពី​គន្លឹះ

« [ សម្រាត ] ភាព​ខាង​សាច់​ឈាម​ចេញ​ហើយ [ ក្លាយ ] ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៤:៩

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ជឿ​ដល់​ព្រះ​ចុះ … សូម​ជឿ​ថា​ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ១៨:៨–១០

ឃ្លា​បទគម្ពី​គន្លឹះ

ចូរ « ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់​ដើម្បី​ធ្វើជា​សាក្សី … ថា​អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ » ។