ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អេធើរ ១២:៦—« ដ្បិត​អ្នករាល់គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយពី​ការសាកល្បង​នៃ​សេចក្តី​ជំនឿ​របស់​អ្នក​សិន »


« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អេធើរ ១២:៦—‹ ដ្បិត​អ្នករាល់គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយពី​ការសាកល្បង​នៃ​សេចក្តី​ជំនឿ​របស់​អ្នក​សិន › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អេធើរ ១២:៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អេធើរ ១២:៦

« ដ្បិត​អ្នករាល់គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយពី​ការសាកល្បង​នៃ​សេចក្តី​ជំនឿ​របស់​អ្នក​សិន »

រូបភាព
យុវនារី​ពីរនាក់​កំពុង​ពិភាក្សា​គ្នា

នៅក្នុង​ការសិក្សា​របស់​អ្នកអំពី អេធើរ ១២:១–២២ អ្នក​បាន​រៀនពីរបៀប​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ មុនពេល​ទទួលបាន​សាក្សី​ខាង​វិញ្ញាណ​អំពី​សេចក្ដីពិត ( សូមមើល អេធើរ ១២:៦ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ​សម្រាប់ អេធើរ ១២:៦ ពន្យល់​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​នេះ និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង​នានា ។

ពន្យល់ និង​ទន្ទេញ

នៅក្នុង​មេរៀនមុន អ្នកបាន​រៀនអំពី​សេចក្តីពិត​ដូច​តទៅ​នេះ​ចេញពី អេធើរ ១២:៦ ៖ ប្រសិនបើ​យើងចង់​បានសាក្សី​ខាងវិញ្ញាណ នោះយើង​ត្រូវតែ​អនុវត្ត​សេចក្តីជំនឿ​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់​ជាមុន​សិន ។

រូបភាព
រូបតំណាង​កំណត់ត្រា
  1.  ដើម្បី​ជួយ​អ្នក​ឲ្យពន្យល់ពី​ការបង្រៀននៅ​ក្នុង អេធើរ ១២:៦ សូម​ប្រើប្រាស់​ឃ្លាពី​ខគម្ពីរ​នេះ និង​ពាក្យផ្ទាល់ខ្លួន​របស់អ្នក ដើម្បីឆ្លើយសំណួរ​ខាង​ក្រោមនេះ ៖

    • តើ​មាន​ដំបូន្មាន​អ្វីខ្លះ​នៅក្នុង អេធើរ ១២:៦ ជូន​ទៅដល់​អ្នកដែល​មានសំណួរ ដែល​មិនទាន់​មាន​ចម្លើយ ឬ​មិនទាន់ « មើលឃើញ » សេចក្តីពិត ?

សូម​ប្រើប្រាស់​បច្ចេកទេស​ទន្ទេញផ្ទាល់ខ្លួន​របស់អ្នក ឬ​គំនិត​ខាងក្រោមនេះ ដើម្បី​ជួយអ្នក​ឲ្យ​ទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរគន្លឹះ​នេះ ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បាន​បង្រៀន​ថា នៅ​ទីបញ្ចប់ មនុស្ស​គ្រប់គ្នា​ប្រឈមមុខ​នឹង​ការសាកល្បង​នៃ​សេចក្ដីជំនឿ​របស់ពួកគេ ហើយ​ពួកគេ​ត្រូវ​ប្រកាន់ជំហរ​រឹងមាំ​មួយ ( សូមមើល « The Book of Mormon Is the Word of God » Ensign ខែ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ៦៥ ) ។ ម្យ៉ាងទៀត មនុស្ស​ទាំងអស់​ត្រូវសម្រេចចិត្ត​ដោយ​ខ្លួនឯង​ដើម្បី​មាន​សេចក្ដី​ជំនឿ​ក្នុង​ការជឿ​លើ និង​ស្គាល់​សេចក្តីពិត ។

សូម​គូរ​រូបភាព​ជញ្ជាំង​ដ៏​ធំមួយ​ដោយ​មាន​រូប​អ្នក​ឈរ​នៅពីមុខ​ជញ្ជាំង​នោះ ។ សូមប្រើ « ជញ្ជាំង​នៃ​សេចក្តីជំនឿ » ដើម្បី​ជួយ​អ្នកឲ្យ​ទន្ទេញចាំ​សេចក្តីយោង​អំពី អេធើរ ១២:៦ និង​ឃ្លាបទគម្ពីរ​គន្លឹះ ។ សូម​តុបតែង​ជញ្ជាំង​របស់​អ្នកដោយ​សរសេរ « អេធើរ ១២:៦ » នៅ​ផ្នែកខាងលើ បន្ទាប់​មក សូមសរសេរ « អ្នក​រាល់គ្នា​ពុំទទួលសាក្សី​ឡើយ លុះ​ដល់​ពេលក្រោយ​ពីការសាកល្បង​នៃសេចក្តី​ជំនឿ​របស់អ្នកសិន » នៅលើ​ជញ្ជាំង​នោះ​ជាច្រើនដង ។ នៅពេល​ដែល​ឃ្លា​បទគម្ពីរ​គន្លឹះ​បាន​សរសេរ​ពេញ​នៅលើ​ជញ្ជាំង​របស់អ្នក​ទាំងអស់​រួច​ហើយ សូម​ព្យាយាម​សូត្រ​ខគម្ពីរ​ទាំងនោះ​ឲ្យ​ឮៗ​ពីរបី​ដង​ដោយ​មិនមើល ។

ការអនុវត្ត​ជាក់ស្តែង

សូម​រំឭក កថាខណ្ឌទី ៥–១២ ឡើងវិញ​នៅក្នុង​ផ្នែក « ការទទួល​បានចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ដើម្បី​ជួយអ្នក​ឲ្យ​រៀបចំ​ខ្លួន​ឆ្លើយតប​ទៅនឹងសាច់រឿង​ខាងក្រោម​នេះ ។

គ្រីស្ទីណា និង នីសិតា គឺជា​មិត្តដ៏ល្អបំផុត​នឹងគ្នា ។ គ្រីស្ទីណា គឺជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ នាងព្យាយាម​ធ្វើជាគំរូ​ល្អដល់ នីសិតា ដែល​មិនជឿលើ​សាសនា ។ នីសិតា សួរ​សំណួរ​ពីជំនឿ​របស់ គ្រីស្ទីណា ជាញឹកញាប់ ហើយ​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​នាង​ទៅព្រះវិហារ​នៅ​ថ្ងៃអាទិត្យ ថ្វាយដង្វាយ​មួយភាគ​ក្នុងដប់ រស់នៅតាម​ពាក្យសម្ដី​នៃ​ប្រាជ្ញាវាងវៃ ហើយ​ជ្រើសរើស​ស្លៀក​ពាក់​យ៉ាង​សមរម្យ​ដូច្នេះ ។

គ្រីស្ទីណា ពន្យល់​ទៅ នីសិតា ថា នាងមាន​អារម្មណ៍​ថា ព្រះបញ្ញត្តិ និងបទដ្ឋាន​ដែល​នាង​រស់នៅ​តាម​នេះ គឺពិត និង​ទទួល​បាន​មកពីព្រះ ។ នីសិតា ឆ្លើយតប​ដោយ​សុភាពថា « តើ​ឯង​អាច​និយាយថា ឯង​ដឹង​ថារឿង​ទាំងនេះ​គឺជា​ការពិត​ដោយ​របៀបណា ? តើ​ធ្វើ​ដូចម្តេច​ទើប​ឯង​ដឹងថា អ្វីមួយដែល​ឯង​មើល​មិន​ឃើញ​គឺជា​ការពិត​នោះ ? »

សូម​ប្រើប្រាស់​គោលការណ៍​នៃការទទួល​បានចំណេះដឹង​ខាងវិញ្ញាណ និងគោលលទ្ធិ​ដែលបាន​បង្រៀននៅក្នុង អេធើរ ១២:៦ ដើម្បី​ជួយ​ដល់ នីសិតា ជាមួយ​នឹង​សំណួរ​របស់នាង ។

  1. សូមឆ្លើយ​យ៉ាងហោចណាស់​សំណួរមួយ នៅក្រោម​ចំណងជើង​នីមួយៗ​ខាងក្រោមនេះ ៖

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ការប្រើ​ទស្សនវិស័យ​អស់កល្ប​ជានិច្ច

  • តើគោលគំនិត ឬសេចក្តីពិតអ្វីខ្លះ ដែលអ្នកចង់​ជួយ នីសិតា ឲ្យ​យល់​បាន​កាន់​តែ​ច្បាស់ ? ហេតុអ្វី ?

  • តើ​អ្នក​អាច​ចែកចាយ​អ្វីខ្លះ​ជាមួយ នីសិតា អំពី​ព្រះអម្ចាស់ និង​របៀប​ដែលទ្រង់​ធ្វើការជាមួយ​យើង ?

ស្វែងរក​ការយល់​ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

  • តើការ​បង្រៀនអ្វីខ្លះ​មកពី អេធើរ ១២:៦ ដែល​អាច​ជួយដល់​ស្ថានភាពនេះ​បាន ? ហេតុអ្វី ?

  • តើ​វគ្គ​បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​បន្ថែម​មួយចំនួនអ្វីខ្លះ​ពី​អ្នកដឹកនាំ​សាសនាចក្រ ដែលអាច​ផ្តល់ជំនួយ និង​ការណែនាំ​សម្រាប់ នីសិតា បាន ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើអ្នក ឬ​អ្នកផ្សេងទៀត​មាន​បទពិសោធន៍​អ្វីខ្លះជាមួយ​នឹង​ការអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ? តើ​ការចែកចាយ​ទាំងនេះ​ជាមួយ នីសិតា អាច​ជួយជំរុញ​ទឹកចិត្តនាង​ឲ្យ​ធ្វើសកម្មភាព​ដោយ​សេចក្ដី​ជំនឿ​បាន​យ៉ាង​ដូចម្តេច ?

  • តើ​សកម្មភាព​ស្មោះត្រង់​អ្វីខ្លះ​ដែល​អ្នកអាចណែនាំ​ឲ្យ នីសិតា ចាប់ផ្តើមធ្វើ​បាន ?