ថ្នាក់​សិក្ខាសាលា
អេធើរ ១២:២៣–២៧ ៖ « លំដាប់​នោះ យើង​នឹង​ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅជា​ខ្លាំងពូកែ​វិញ​ចំពោះ​ពួកគេ​វិញ »


« អេធើរ ១២:២៣–២៧ ៖ « ‹ លំដាប់​នោះ យើង​នឹង​ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅជា​ខ្លាំងពូកែ​វិញ​ចំពោះ​ពួកគេ​វិញ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អេធើរ ១២:២៣–២៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អេធើរ ១២:២៣–២៧

« លំដាប់​នោះ យើង​នឹង​ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅជា​ខ្លាំងពូកែ​វិញ​ចំពោះ​ពួកគេ​វិញ »

រូបភាព
មរ៉ូណៃ​សរសេរនៅ​លើ​ផ្ទាំង​ចំណារ

នៅពេល​ដែល​មរ៉ូណៃ​បានបន្តធ្វើ​ការសង្ខេប​គម្ពីរអេធើរ លោក​មាន​ការបារម្ភ​ថា ពួកសាសន៍​ដទៃ​នឹង​មើលងាយ​ដល់​កិច្ចការ​របស់​លោក ដោយសារ​លោក​មិនពូកែ​ខាង​ការសរសេរ ។ ព្រះអម្ចាស់​បានឆ្លើយតប​ថា នៅពេលដែល​យើង​ចូលមករក​ទ្រង់​ដោយ​ការបន្ទាបខ្លួន និងមាន​សេចក្តីជំនឿ នោះទ្រង់​អាចធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយក្លាយទៅ​ជា​ភាពខ្លាំង​ពូកែ​ចំពោះ​យើង​វិញ ( សូមមើល អេធើរ ១២:២៧ ) ។ មេរៀន​នេះ​មានគោលបំណង​ជួយ​អ្នក​ឲ្យចូលមករក​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​យកឈ្នះលើ​ភាពទន់ខ្សោយ​តាមរយៈ​ព្រះគុណ​របស់​ទ្រង់ ។

ភាពទន់ខ្សោយ និង​ភាពខ្លាំង

  • តើមាន​រឿង​​អ្វីខ្លះ​ដែលលើសពី​កម្លាំងកាយ​របស់អ្នក​ក្នុង​ការធ្វើវា​នៅពេល​ឥឡូវនេះ ? តើអ្នក​ត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យមាន​កម្លាំង​គ្រប់គ្រាន់ ដើម្បីសម្រេច​បាន​កិច្ចការ​នោះ ?

នៅក្នុង​ជីវិត​រមែង​ស្លាប់នេះ យើង​ទាំងអស់គ្នា​ប្រឈមមុខ​នឹង​ភាពទន់ខ្សោយ ។ ពេលខ្លះ ការណ៍នេះ​អាចនាំឲ្យ​មាន​ការបាក់​ទឹកចិត្ត ។ នៅក្នុង​មេរៀននេះ អ្នក​នឹង​រៀន​អំពី​គំរូមួយ ដែលព្រះអម្ចាស់​បាន​បង្រៀន​ដល់មរ៉ូណៃ ដែល​អាច​ប្រែក្លាយ​ភាពទន់ខ្សោយ​ឲ្យ​ទៅជា​ភាពខ្លាំង​វិញ​បាន ។

ការព្រួយបារម្ភ​របស់​មរ៉ូណៃ

មរ៉ូណៃ​ទទួលបាន​ភារកិច្ច​ក្នុងការសង្ខេប​ដំណើររឿង​របស់ពួក​សាសន៍​យ៉ារេឌ ហើយលោក​បានដឹងថា ដំណើររឿងនេះ​នឹងមាន​មនុស្ស​ជាច្រើន​អាន​នាពេល​អនាគត ។ នៅពេលដែល​លោក​បានបញ្ចប់​កិច្ចការសង្ខេប​របស់លោក​រួចហើយ លោក​បានកត់ត្រា​គំនិត​ចុងក្រោយ​របស់លោក​មួយចំនួន ហើយ​បាន​ដាក់បញ្ចូល​នូវបញ្ហាព្រួយបារម្ភ និង​ក្តីកង្វល់​ផ្ទាល់ខ្លួន​របស់លោក​អំពីអ្វី​ដែល​​ព្រះ​បាន​សុំឲ្យលោក​ធ្វើ ។

សូមអាន អេធើរ ១២:២៣–២៥ ដោយ​រកមើលអ្វីដែល​មរ៉ូណៃមានការ​បញ្ហា​ព្រួយ​បារម្ភ ។

  • តើមរ៉ូណៃ​មានបញ្ហាព្រួយបារម្ភ​ជាពិសេស​អំពីអ្វីខ្លះ ?

ការឆ្លើយតប​របស់​ព្រះអម្ចាស់​ទៅកាន់​មរ៉ូណៃ

សូមអាន អេធើរ ១២:២៦–២៧ ដោយ​រកមើល​ពីរបៀបដែល​ព្រះអម្ចាស់​ឆ្លើយតបចំពោះ​បញ្ហាព្រួយបារម្ភ​របស់​មរ៉ូណៃ ។

អេធើរ ១២:២៧ គឺជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយស្រួល ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ទៅនឹង​សំណួរ ឬ​ស្ថានភាព​មួយ ។

សូម​ពុះ​សន្លឹកក្រដាស​ទទេ​មួយសន្លឹក ឬមួយទំព័រ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក​ទៅជា​បួនការ៉េ ហើយ​សរសេរ​ឃ្លាអក្សរដិត​ទីមួយ​ខាងក្រោម​នៅក្នុង​ប្រអប់​បួនជ្រុង​មួយក្នុង​ចំណោម​ប្រអប់​បួនជ្រុង​ទាំងអស់ ។ បន្ទាប់មក សូម​សរសេរ​ឃ្លាអក្សរដិត​ទីពីរ​នៅក្នុង​ប្រអប់បួនជ្រុង​ផ្សេងគ្នា ។ សូមបន្ត​ធ្វើបែបនេះ​រហូតដល់​អ្នក​បានបញ្ចូល​ឃ្លាអក្សរដិត​ទាំងអស់ ។ សូមសរសេរ​កំណត់ចំណាំ​នៅក្នុង​ប្រអប់បួនជ្រុងទាំងនេះ ដែលជួយ​អ្នក​ឲ្យយល់ពី​អត្ថន័យ​នៃឃ្លា​ទាំងនេះ ។

« ហើយ​បើសិនជា​មនុស្សលោក​មករកយើង នោះ​យើង​នឹង​បង្ហាញ​ដល់​ពួកគេ​នូវ​ភាពទន់ខ្សោយ​របស់​ពួកគេ »

  • តើអ្នក​គិតថា ការមកឯ​ព្រះគ្រីស្ទ​មានន័យ​ដូចម្ដេច ?

សូម​កត់ចំណាំ​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូលថា ទ្រង់​នឹង​បង្ហាញ​ភាពទន់ខ្សោយ​របស់យើង​មកដល់​ពួកយើង ប្រសិនបើ​យើង​ចូល​មករកទ្រង់ ។

  • ហេតុអ្វី​បានជា​ការធ្វើ​បែបនេះ គឺជាពរជ័យ​សម្រាប់​ពួកយើង ?

ពាក្យ ភាពទន់ខ្សោយ នៅក្នុង​ឃ្លា​នេះ​សំដៅ​ទៅលើ​ស្ថានភាពធ្លាក់​ចុះ​របស់យើង ដែលរួមមាន « អ្វីដែល​ទន់ខ្សោយ » ផ្ទាល់ខ្លួន និងភាពអសមត្ថភាព​របស់យើង ក្នុងការ​ធ្វើឲ្យបាន​ល្អឥតខ្ចោះ​ផងដែរ ។

  • តើអ្នក​រៀនបាន​អ្វីខ្លះពី អេធើរ ១២:២៧ អំពី​មូលហេតុ​ដែល​ព្រះអង្គសង្គ្រោះ​ចង់ឲ្យ​អ្នក​ទទួលស្គាល់​ភាពទន់ខ្សោយ​របស់អ្នក ?

សូមជញ្ជឹងគិត​ពីបទពិសោធន៍​នាពេលថ្មីៗនេះ ថាតើ​ព្រះ​បានបង្ហាញ​អ្នក​ពីភាពទន់ខ្សោយ​របស់អ្នក​ឬអត់ ។ ឬ​សូមពិចារណា​អធិស្ឋាន​ដោយស្ងៀមស្ងាត់ ដើម្បី​សូម​ជំនួយ​ពីទ្រង់ឲ្យ​អ្នក​យកឈ្នះ​លើអ្វី​ដែលខ្សោយ​ក្នុងជីវិត​របស់អ្នក ។

« យើងឲ្យ​ភាពទន់ខ្សោយ​ទៅមនុស្ស ដើម្បីឲ្យ​ពួកគេអាច​បានរាបសា »

សូមអាន​ឧទាហរណ៍​មួយចំនួន​អំពីបុគ្គល​នៅក្នុង​ព្រះគម្ពីរ ដែលបានទទួលស្គាល់​ពីភាពទន់ខ្សោយ​របស់ពួកគេ ៖

  • តើ​ការទទួលស្គាល់​ភាពទន់ខ្សោយ​របស់ពួកគេ​បាន​ជួយ​បុគ្គល​ទាំងនេះ​នៅក្នុង​ដំណើរ​រឿង​ទាំងនេះ​ដោយ​របៀបណា ?

  • ហេតុអ្វី​បានជា​អ្នកគិតថា ព្រះអម្ចាស់​ចង់ឲ្យ​យើង​មាន​ចិត្តរាបទាប ?

« ហើយ​គុណ​របស់យើង​មានគ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់ ដែល​បន្ទាបខ្លួន​នៅចំពោះយើង »

  • តើអ្នក​គិតថា វាមាន​ន័យដូចម្តេច​ដែលថា ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​មានគ្រប់គ្រាន់​សម្រាប់​អស់អ្នក​ដែលបន្ទាបខ្លួន​នៅចំពោះ​ទ្រង់ ?

អែលឌើរ ខេវីន អេស ហាមីលថុន ក្នុងពួកចិតសិប​នាក់​បាន​ពន្យល់ ៖

ព្រះគុណ​ដែល​ពង្រឹង និង​ផ្តល់​អំណាច [ របស់​ព្រះយេស៊ូវគ្រីស្ទ ] ប្រទាន​អំណាច​ដល់​យើង​ឲ្យ​យក​ឈ្នះ​លើឧបសគ្គ ទាំងអស់ ការលំបាក ទាំងអស់ និង​​ភាព​ទន់ខ្សោយ ទាំងអស់ នៅពេល​យើង​ព្យាយាម​ផ្លាស់ប្តូរ ។

ព្រះអង្គ​សង្គ្រោះ​បាន​រៀបចំ​ដង្វាយធួន​ដ៏​និរន្តរ និង​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​ពិតជា​អាច​ផ្លាស់ប្តូរ ប្រែចិត្ត និង​ប្រែកាន់តែ​ប្រសើរ​ឡើង ។ យើង​ពិត​ជា​អាច​កើត​ជាថ្មី​ម្តង​ទៀត​បាន ។ យើង​អាច​យក​ឈ្នះ​លើ​ទម្លាប់ ការញៀន និង​សូម្បី​តែ « បំណង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត » [ ម៉ូសាយ ៥:២ ] បាន ។ ( ខេវីន អេស ហាមីលថុន « លំដាប់​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​វិញ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៥១–៥២ )

សូម​កត់សម្គាល់​ពីរបៀប​ដែលប្រជាជន​ស្តេចបេនយ៉ាមីន​បានទទួល​បទពិសោធន៍​ជាមួយ​ព្រះគុណ​របស់ព្រះអម្ចាស់​នៅក្នុង ម៉ូសាយ ៤:៣ ។

  • តើមានអ្នកណា​ផ្សេងទៀត​នៅក្នុង​ព្រះគម្ពីរ​បានបង្ហាញ​ថា ព្រះគុណ​របស់​ព្រះអង្គសង្គ្រោះ​មាន​គ្រប់គ្រាន់​ដើម្បីជួយ​យើង​ឲ្យយក​ឈ្នះលើ​ភាពទន់ខ្សោយ​របស់យើង ?

« ដ្បិត​បើសិនជា​ពួកគេបន្ទាបខ្លួន​នៅចំពោះយើង ហើយ​មាន​សេចក្ដីជំនឿជឿ​ដល់យើង លំដាប់នោះ យើងនឹង​ធ្វើឲ្យ​អ្វីដែល​ទន់ខ្សោយក្លាយ​ទៅជា​ខ្លាំងពូកែ​វិញចំពោះ​ពួកគេវិញ »

អែលឌើរ ហាមីលតុន បានចង្អុលបង្ហាញ​ថា « ភាពទន់​ខ្សោយ » នៅក្នុង​ខគម្ពីរនេះ​អាច​សំដៅ​ទៅលើ​អាកប្បកិរិយា​របស់យើង​ដែលមាន​ភាពទន់ខ្សោយ ។

នៅពេល​យើង​ផ្លាស់ប្តូរ​ស្ថានភាព​ធ្លាក់ និង​ភាព​ទន់ខ្សោយ​របស់​យើង​ជាមុន​សិន នោះ​យើង​នឹង​អាច​ផ្លាស់ប្តូរ​អាកប្បកិរិយា​របស់​យើង និង​ភាពទន់ខ្សោយ​របស់​យើង​បាន​ផងដែរ ។ ( ខេវីន អេស ហាមីលថុន « លំដាប់​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​វិញ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៥១ )

  1. សូមធ្វើ​សកម្មភាព​មួយ​ដូច​ខាងក្រោមនេះ ៖

    1. សូមសរសេរ​កត់ត្រា​អ្វីដែល​អ្នក​បានរៀនសូត្រ និងចង់ចងចាំ​ពីមេរៀន​នេះ​ជា​កថាខណ្ឌ​មួយ​ដែល​មាន​យ៉ាងហោច​ណាស់​បី​ប្រយោគ ។

    2. សូម​ពិពណ៌នា​អំពីរបៀបដែល​អ្នក​នឹងអនុវត្តអ្វី​ដែលអ្នក​បានរៀនសូត្រ​នៅថ្ងៃនេះ​ទៅជា​កថាខណ្ឌ​មួយ​ដែល​មាន​យ៉ាងហោច​ណាស់​បី​ប្រយោគ ។