ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ១៨ ៖ ការយល់ដឹង​អំពី​គោលលទ្ធិ


« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ១៨ ៖ ការយល់ដឹង​អំពី​គោលលទ្ធិ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ១៨ »⁠ ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ១៨

ការយល់ដឹង​អំពី​គោលលទ្ធិ

រូបភាព
ព្រះគ្រីស្ទ​កំពុង​បង្រៀន​ពួកសាសន៍​នីហ្វៃ

គោលបំណង​មួយ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​អំពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​កាន់តែច្បាស់ ។ មេរៀន​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​អ្នក​ពង្រីក​ការយល់ដឹង​របស់អ្នក​អំពី​សេចក្តីពិត​ដែលបាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន​ផ្សេងៗទៀត ។

តើ​អ្នក​ជា​នរណា ?

សូម​ស្រមៃ​ថា នរណា​ម្នាក់​ដែល​អ្នក​ទើប​បាន​ជួប​ចង់​ស្គាល់​អ្នក​បន្ថែម​ទៀត ។ ប្រសិនបើ​ពួកគេ​បាន​សុំ​ឲ្យ​បុគ្គល​ខាងក្រោម​ម្នាក់ៗ​សរសេរ​ការពិពណ៌នា​មួយ​ប្រយោគ​អំពី​អ្វី​ដែល​វិជ្ជមាន​អំពី​អ្នក តើ​អ្នក​គិត​ថា​បុគ្គល​ម្នាក់ៗ​នេះ​នឹង​សរសេរ​អ្វី ?

  1. មិត្ត​ជិតស្និទ្ធ​របស់​អ្នក

  2. ឪពុកម្តាយ ឬ​អាណាព្យាបាល​របស់អ្នក

  3. ប៊ីស្សព ឬ​ប្រធានសាខា​របស់ អ្នក

  • តើ​ការនិយាយ​ទៅកាន់​មនុស្សផ្សេងៗ​គ្នា​ដែល​ស្គាល់ អ្នក ជួយ​នរណា​ម្នាក់​ឲ្យយល់​អំពី​អ្នក​កាន់តែច្បាស់​ដោយ​របៀបណា ?

ស្រដៀងគ្នា​នេះដែរ ការសិក្សា និង​ការប្រៀបធៀប​សេចក្តីពិត​ដែល​មាន​នៅក្នុង​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ជាច្រើន អាច​ជួយអ្នក​ឲ្យយល់​អំពី​ព្រះអង្គសង្រ្គោះ​និង​គោលលទ្ធិ​របស់​ទ្រង់​បាន​ពេញលេញ​ជាង​ការពឹងផ្អែក​ទៅលើ​វគ្គបទគម្ពីរ​ណាមួយ​តែម៉្យាង ។

ការយល់ដឹង​អំពី​វគ្គបទគម្ពីរ

រូបភាព
រូបតំណាង កំណត់ត្រា
រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​បំពេញ​ចំណុច​ដូចតទៅ​នេះ ៖

    សូម​អាន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ មរ៉ូណៃ ១០:៤–៥ ហើយ​កត់ត្រានូវ​អ្វីដែល​អ្នកបាន​រៀន​មក​ពីវា ។

    បន្ទាប់មក​សូម​សិក្សា នីហ្វៃទី ២ ២៨:៣០ និង អេធើរ ១២:៦ ។ សូម​កត់ត្រា​នូវ​អ្វី​ដែល​ចំណុច​នីមួយៗ​បន្ថែមលើ​ការយល់ដឹង​របស់អ្នក​អំពី មរ៉ូណៃ ១០:៤–៥ ។ ( អ្នក​អាច​ពិចារណា​អំពី​សេចក្តី​យោងឆ្លង ឬ​ភ្ជាប់​វគ្គ​ចំណេះចំណាន​ទាំងនេះ​ទៅ​គ្នា​ទៅ​វិញ​ទៅ​មក ) ។

ការយល់ដឹង​អំពី​ប្រធានបទ​ដំណឹងល្អ

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​ចេញពី​វីដេអូ​អំពី​ព្រះគម្ពីរ​មរមន
រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​បំពេញ​ចំណុច​ដូចតទៅ​នេះ ៖

    ការប្រើ​វគ្គបទគម្ពីរ​ចម្រុះ​អាច​នឹង​មាន​ប្រយោជន៍ នៅពេល​ដែល​អ្នក​ចង់​ស្វែងយល់​បន្ថែម​អំពី​ប្រធានបទ​ជាក់លាក់​មួយ ។ ឧទាហរណ៍ អ្នក​អាច​នឹងចង់​រៀន​បន្ថែមទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយផ្ដើម​ចេញ​មកពី​តារាង​ខាងក្រោម សូម​ជ្រើសរើស​យ៉ាងហោចណាស់​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ចំនួនបី​ដែល​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ប្រៀបធៀប​អ្វី​ដែល​អ្នក​រៀន​អំពី​ទ្រង់​ចេញពី​វគ្គបទគម្ពីរ​នីមួយៗ ។

ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ៖ អាលម៉ា–មរ៉ូណៃ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៧:១១–១៣

ឃ្លា​បទគម្ពី​គន្លឹះ

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៤:៩–១០

ឃ្លា​បទគម្ពី​គន្លឹះ

« ជា​ការ​ចាំ​បាច់​ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង … ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៩:៩

ឃ្លា​បទគម្ពី​គន្លឹះ

« កុំ​ទៅ​តាម​សេចក្តីសម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៤១:១០

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្ដី​ទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

ហេលេមិន ៥:១២

ឃ្លា​បទគម្ពី​គន្លឹះ

« គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង … ដែល​កូន​ត្រូវ​សង់គ្រឹះ​របស់​កូន » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី៣ ១១:១០–១១

ឃ្លា​បទគម្ពី​គន្លឹះ

« យើង​បាន​ធ្វើ​ការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​ចំពោះ​គ្រប់​ការណ៍​ទាំង​អស់ ចាប់​តាំង​ពី​ដើមដំបូង​មក » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី៣ ១២:៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​យើង ឬ​ដូច​ជា​ព្រះ​វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី⁠៣ ២៧:២០

ឃ្លា​បទគម្ពី​គន្លឹះ

« ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:៦

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នក​រាល់​គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការ​សាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​សិន » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« បើ​មនុស្ស​លោក​មករក​យើង … លំដាប់​នោះយើង​នឹង​ធ្វើ​ឲ្យអ្វី​ដែល​ទន់ខ្សោយ​ក្លាយទៅជា​ខ្លាំងពូកែ​ចំពោះ​ពួកគេ​វិញ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ៧:៤៥–៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« ប៉ុន្តែ សេចក្ដី​សប្បុរស គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ១០:៤–៥

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​សួរ​ដល់​ព្រះ​ជា​ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ … [ និង ] ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ។

  • តើ​វគ្គបទគម្ពីរ​នីមួយៗ​ដែល​អ្នក​បាន​ជ្រើសរើស​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ព្រះអង្គសង្គ្រោះ​ដោយ​របៀប​ណ ?

ជម្រើស​របស់​អ្នក

  1. សូម​បំពេញ​ចំណុច​ដូចតទៅ​នេះ ៖

    ព្រះវរបិតាសួគ៌​ស្រឡាញ់​អ្នក ហើយ​ដឹង​អំពី​អ្វី​ដែល​អ្នក​ត្រូវការ​នៅក្នុង​ជីវិត​របស់​អ្នក​នា​ពេល​បច្ចុប្បន្ន និង​នៅពេល​អនាគត ។ សូម​ពិចារណា​ទូល​សួរ​ទ្រង់​នៅក្នុង​ការអធិស្ឋាន​ដើម្បី​ជួយ​ឲ្យ​អ្នក​ជ្រើសរើស​វគ្គបទគម្ពីរ ឬ​ប្រធានបទ​មកពី​តារាង​ខាងលើ​ដើម្បី​សិក្សា ។ សូម​ប្រើ​ជំនាញ​តភ្ជាប់ និង​ការសិក្សា​ជាក់ស្តែង​ដែល​អ្នក​បាន​អនុវត្ត​នៅថ្ងៃនេះ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​វគ្គបទគម្ពីរ ឬ​ប្រធានបទ​ដែល​អ្នក​ជ្រើសរើស ។ អ្នក​អាចនឹង​ប្រើ​ជំហាន​ខាងក្រោម ដើម្បី​ដឹកនាំ​អ្នក ៖

    1. គ. សូម​ស្វែងរក​បញ្ជី​ពេញលេញ​នៃ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ដែល​មាន​នៅ​ចុងបញ្ចប់​នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។

    2. សូម​ជ្រើសរើស​យក និង​អាន​យ៉ាងហោចណាស់​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន​ចំនួនពីរ​ដែល​ទាក់ទង​ទៅនឹង​វគ្គបទគម្ពីរ ឬ​ប្រធានបទ​ដែល​អ្នក​បាន​ជ្រើសរើស​ដើម្បី​សិក្សា ។ សូម​សរសេរ​អំពី​របៀប​ដែល​វគ្គបទម្ពីរ​នីមួយៗ​បង្កើន​ការយល់ដឹង​របស់អ្នក​អំពី​វគ្គបទគម្ពីរ ឬ​ប្រធានបទ​ដែល​អ្នក​បាន​ជ្រើសរើស ។

    3. សូម​ជ្រើសរើស​យក និង​អាន​យ៉ាងហោច​ណាស់​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​បន្ថែម​ចំនួន​ពីរ​ចេញពី​វគ្គបទគម្ពីរ​ផ្សេងៗទៀត​ដែល​បន្ថែម​ទៅលើ​ការយល់ដឹង​របស់អ្នក​អំពី​វគ្គបទគម្ពីរ ឬ​ប្រធានបទ​នៃ​ព្រះគម្ពីរ​មរមន​ដែល​អ្នក​បាន​ជ្រើសរើស ។ សូម​សរសេរ​អំពី​របៀប​ដែល​វគ្គបទម្ពីរ​នីមួយៗ​បង្កើន​ការយល់ដឹង​របស់អ្នក​អំពី​វគ្គបទគម្ពីរ ឬ​ប្រធានបទ​ព្រះគម្ពីរ​មរមន​ដែល​អ្នក​បាន​ជ្រើសរើស ។

សូម​សញ្ជឹងគិត​អំពី​របៀប​ដែល​អ្នកប្រើ​ជាទៀងទាត់​នូវ​អ្វី​ដែល​អ្នក​បាន​អនុវត្ត​នៅថ្ងៃនេះ​នៅក្នុង​ការ​សិក្សា​ព្រះគម្ពីរ​របស់អ្នក​នៅផ្ទះ​ដែល​អាច​ជួយ​អ្នក​បាន ។