ថ្នាក់​សិក្ខាសាលា
ហេលេមិន ១៣ ផ្នែកទី ១ ៖ សេចក្តី​មេត្តាករុណា​របស់​ព្រះអម្ចាស់


« ហេលេមិន ១៣ ផ្នែកទី ១ ៖ សេចក្ដី​មេត្តាករុណា​របស់​ព្រះអម្ចាស់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ហេលេមិន ១៣ ភាគទី ១» ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ហេលេមិន ១៣⁠ ផ្នែកទី ១

សេចក្តី​មេត្តាករុណា​របស់​ព្រះអម្ចាស់

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​កំពុងឱប​មនុស្ស​ម្នាក់

តើ​អ្នក​គិត​ថា ព្រះ​មាន​ព្រះទ័យ​យ៉ាងណា​ចំពោះ​យើង នៅពេល​ដែល​យើង​បាន​ប្រព្រឹត្ត​អំពើបាប ? ពួក​សាសន៍​នីហ្វៃ​ជាច្រើន​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ និង​បញ្ញត្តិ​របស់​ទ្រង់ ដូច្នេះ​ព្រះ​បានចាត់​សាំយូអែល​ជា​សាសន៍​លេមិន ទៅ​ឲ្យ​ពួកគេ​ដោយ​មាន​សារលិខិត​ច្បាស់ៗ​មួយ​ឲ្យ​ប្រែចិត្ត​ដើម្បី​ឲ្យ​ពួកគេ​អាច​នឹង​ទទួលបាន​ការអភ័យ​ទោស ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​សេចក្ដីមេត្តា​ករុណា និង​ការអភ័យទោស​របស់​ព្រះអម្ចាស់ ។

ទុក្ខវេទនា​មកពី​អំពើបាប

ប្រធាន រ័សុល អិម ណិលសុន បាន​ប្រាប់​ដំណើររឿង​ខាងក្រោម​អំពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក ។ សូម​គិត​អំពី​អ្វី​ដែល​អ្នក​ចង់​ឲ្យ​គាត់​ដឹង​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​មើល​⁠« Repentance and Conversion » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org⁠​ចាប់ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ០:៥០ ឬ​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ។

នៅ​ខណៈ​ពេល​ដែល អែលឌើរ ដេវីឌ អេស. បាក្សធឺ និង​ខ្ញុំ​កំពុង​បើក​ឡាន​ទៅ​ចូលរួម​សន្និសីទ​ស្តេក យើង​បាន​ឈប់​នៅ​ឯ​ភោជនីដ្ឋាន​មួយ​កន្លែង ។ ក្រោយមក នៅ​ពេលដែល​យើង​ត្រឡប់​ទៅកាន់​រថយន្ត​របស់​យើង​វិញ នោះ​មាន​ស្ត្រី​ម្នាក់​បាន​ដើរ​មក​ដល់ ហើយ​ហៅ​ពួកយើង ។ ពួកយើង​មាន​ការភ្ញាក់ផ្អើល​ដោយសារ​តែ​រូបរាង​របស់​នាង ។ ការតុបតែង​ខ្លួន​របស់​នាង ( ឬ​រាង​ខុសទំនង ) បើ​ខ្ញុំ​និយាយ​ដោយ​គួរសម​នោះ​គឺ ៖ « ជ្រុល​ពេក » ។ នាង​បាន​សួរ​ថា​តើ​ពួកយើង​ជា​ពួក​អែលឌើរ​នៅ​ព្រះវិហារ ឬ​យ៉ាងណា ។ ពួក​យើង​បានឆ្លើយ​ថា បាទ !⁠ ពិតមែន​ហើយ ។ ដោយ​ស្ទើរតែ​ទប់ចិត្ត​មិន​បាន នាង​បាន​រៀបរាប់​ប្រាប់​រឿងរ៉ាវ​នៃ​ជីវិត​ដ៏​សោកសៅ​របស់នាង​ដែល​លិចលង់​នៅ​ក្នុង​អំពើ​បាប ។ ឥឡូវនេះ នាង​មាន​អាយុ​ត្រឹមតែ ២៨ ឆ្នាំ​តែ​ប៉ុណ្ណោះ ។ នាង​បាន​មាន​អារម្មណ៍​ថា​គ្មាន​តម្លៃ​អ្វី​ដែល​ត្រូវ​រស់​នៅ​តទៅ​ទៀត​ទាល់​តែសោះ ។ … នាង​បាន​សួរ​ទាំង​ទឹកភ្នែក​ថាតើ​មាន​សង្ឃឹម​អ្វី​សម្រាប់​នាង តើ​ឲ្យ​នាង​ដោះស្រាយ​បញ្ហា​នៃ​ការអស់សង្ឃឹម​របស់​នាង​ដោយ​របៀបណា ។ ( រ័សុល អិម ណិលសុន « Repentance and Conversion » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០២ )

  • ប្រសិន​បើ​អ្នក​ត្រូវ​និយាយ​ជាមួយ​ស្ត្រី​ម្នាក់​នេះ តើ​មាន​សេចក្តីពិត​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​អ្នក​ចង់​ឲ្យ​នាងដឹង ?

  • តើ​អ្នក​ត្រូវ​ធ្វើអ្វី​ដើម្បី​ព្យាយាម​ជួយ​ស្ត្រី​រូបនេះ​បាន ?

  • តើ​អារម្មណ៍​ដែល​នាង​កំពុង​មាន​អាច​នឹង​ជះឥទ្ធិពល​ដល់​បំណងប្រាថ្នា​របស់​នាង​នៅ​ក្នុង​ការងាក​ទៅរក​ព្រះអង្គសង្គ្រោះ​ដោយ​របៀបណា ?

ប្រហែល​ជា​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នកស្គាល់ ក៏​មាន​អារម្មណ៍​ថា​គ្មានតម្លៃ ឬ​មិន​អាច​ទទួល​បាន​ការអភ័យទោស​ដែរ ។ សូម​សញ្ជឹងគិត​អំពី​អ្វីដែល​អ្នកពិត​ជា​ជឿ​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ និង​ការអភ័យទោស ។

នៅ​ពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​រកមើល​ការយល់ដឹង​អំពី​លក្ខណៈ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ និង​របៀប​ដែល​ទ្រង់​ទាំងទ្វេ​ព្រះ​តម្រិះ​អំពី​ពួក​យើង បើទោះបី​ជាយើង​មាន​អំពើបាប​ក៏ដោយ ។ សូម​សញ្ជឹងគិត​អំពី​របៀប​ដែល​សេចក្ដីពិត​ទាំងនេះ​អាច​នឹង​ជួយ​អ្នក និង​អ្នក​ទាំងឡាយ​ណា​ដែល​អ្នកស្គាល់ ។

សាំយូអែល​ជា​សាសន៍​លេមិន

ដូចជា​ស្ត្រី​រូប​នេះ​ដែរ ពួកសាសន៍​នីហ្វៃ​បាន​ជាប់​នៅ​ក្នុង​អំពើបាប ។ នៅ​ក្នុង​សេចក្ដីស្រឡាញ់​របស់​ទ្រង់ ព្រះអម្ចាស់​បាន​បញ្ជូន​ព្យាការី​សាំយូអែល ដោយ​មាន​សារលិខិត​មួយ​សម្រាប់​ពួកគេ ។

សូម​អាន ហេលេមិន ១៣:៥–៨,១១,⁠៣៩;⁠ ១៤:១១–១៣;⁠ ១៥:៣ ហើយ​រកមើល​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះអម្ចាស់ ជាពិសេស​ការយល់ដឹង​ដែល​អាច​នឹង​ជួយ​យើង​បាន នៅពេល​យើងបាន​ប្រព្រឹត្ត​អំពើបាប ។ ( វា​អាច​មាន​ប្រយោជន៍​ក្នុង​ការដឹង​ថា​បាន​វាយ​ផ្ចាល [ សូមមើល ហេលេមិន ១៥:៣ ] មាន​ន័យ​ថា​ការកែតម្រូវ ឬ​ការដាក់​វិន័យ ។ សូមមើល​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « វាយ​ផ្ចាល ការវាយ​ផ្ចាល » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org )

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • ហេតុអ្វី​បានជា​ពរជ័យ​មួយ​នៅ​ក្នុង​ការទទួល​បាន​ការព្រមាន​អំពី​ផល​អវិជ្ជមាន​ដែល​យើង​នឹង​ជួបប្រទះ​បើ​យើង​មិន​ប្រែចិត្ត ? តើ​ការកែតម្រូវ​របស់​ព្រះអម្ចាស់​បង្ហាញ​ឲ្យ​ឃើញ​អំពី​សេចក្ដីស្រឡាញ់​របស់​ទ្រង់​យ៉ាងដូចម្ដេច ?

    • ហេតុអ្វី​បានជា​សារលិខិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​យាង​មកកាន់​ពិភពលោក រួមជាមួយ​នឹង​សមត្ថភាព​នៃ​ការប្រែចិត្ត​របស់​យើង ​ជា « ដំណឹង​ដ៏​រីករាយ » ? (​ហេលេមិន ១៣:៧ ) ។

    • តើ​មាន​ឃ្លា​អ្វីខ្លះ​ដែល​បង្ហាញ​អំពី​ឆន្ទៈ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ការអភ័យ​ទោស ប្រសិន​បើ​ពួកសាសន៍​នីហ្វៃ​ប្រែចិត្ត បើទោះបី​ជា​ពួកគេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់ធ្ងរ​ក៏​ដោយ​នោះ ?

សេចក្ដី​មេត្តាករុណា និង​ការអភ័យទោស​របស់​ព្រះអម្ចាស់

សេចក្តីពិត​មួយដែល​យើងរៀន​មក​ពី​វគ្គបទគម្ពីរ​ទាំងនេះ​គឺថា ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​មេត្តាករុណា​ព្រមាន​មនុស្ស​អំពី​ផលវិបាក​នៃ​អំពើបាប និង​អភ័យទោស​ដល់​អ្នកដែល​ប្រែចិត្ត ។

ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–ឆ្នាំ ១៨៤៤ ) បាន​ថ្លែង​ទីបន្ទាល់​ថា « គ្រប់ៗ​គ្នា​ស្ថិត​នៅក្នុង​វិសាលភាព​នៃ​សេចក្ដី​មេត្ដាករុណា​នៃ​ការអភ័យទោស » ( « ការបង្រៀន នៅ​ថ្ងៃទី⁠៣ តុលា ឆ្នាំ ⁠១៨៤១ ដែល​បាន​បោះពុម្ពផ្សាយ​នៅលើ​ទំព័រ​ទស្សនាវដ្ដី Times and Seasons »⁠ ទំព័រ ⁠៥៧៧ នៅលើ​គេហទំព័រ josephsmithpapers.org ) ។

  • តើ​ការយល់​ដឹង​អំពី​លក្ខណៈ​នៃ​សេចក្ដី​មេត្តាករុណា និង​ការអភ័យ​ទោស​របស់​ព្រះអម្ចាស់​អាច​នឹង​ជះឥទ្ធិពល​ទៅលើ​របៀប​ដែល​យើង​គិត​អំពី​អំពើបាប​របស់​យើង និង​អំពី​ការប្រែចិត្ត​យ៉ាងដូចម្ដេច ?

វា​មាន​សារៈសំខាន់​នៅ​ក្នុង​ការ​យល់ថា ទោះបីជា​ព្រះ អម្ចាស់​មាន​សេចក្ដី​មេត្តា​ករុណ​ខ្លាំង​ក៏ដោយ ក៏​ទ្រង់​មាន​សេចក្ដី​សុចរិត​ដ៏​ឥតខ្ចោះ​ដែរ ។ ទ្រង់​មិន​ព្រងើយកន្តើយ ឬ​ច្រានចោល​ផលវិបាក​នៃ​អំពើបាប​របស់​យើង​ឡើយ ។ ប៉ុន្តែ​ដោយសារ​ព្រះអង្គសង្គ្រោះ​បាន​បង់ថ្លៃ​សម្រាប់​អំពើបាប​របស់​យើង​នៅក្នុង​ដង្វាយ​ធួន​របស់​ទ្រង់ ហើយ « បាន​បំពេញ​ការ​ទាមទារ​ទាំង​ឡាយ​នៃ​សេចក្ដី​យុត្តិធម៌ » ( ម៉ូសាយ ១៥:៩ ) ទ្រង់​ប្រទាន​ឲ្យ​យើងនូវ​ការអភ័យទោស នៅពេល​ដែលយើង​បាន​ប្រែចិត្ត ។

  • តើ​ការដឹង​អំពី​សេចក្ដីយុត្តិធម៌ និង​សេចក្ដី​មេត្តាករុណា​ដ៏​ឥតខ្ចោះ​របស់​ព្រះអម្ចាស់​អាច​នឹង​មាន​ឥទ្ធិពល​ទៅលើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយនឹង​ទ្រង់​យ៉ាង​ដូចម្ដេច ?

សូម​ស្រមៃមើល​អំពី​ភាពខុស​គ្នា​រវាងការ​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ព្រះអម្ចាស់​អាច​នឹង​ធ្វើ​ទៅ​បាន​ចំពោះ​ស្ត្រី​ដែល​ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​អំពី​នៅ​ខាងដើម​មេរៀន​នេះ ។ សូម​រៀបចំ​ត្រៀម​ការ​ពន្យល់​ដល់​នាង ដោយ​ការធ្វើដូច​ខាងក្រោម ៖

  1. សូម​បំពេញ​សកម្មភាព ក ឬ ខ ហើយ​ប្រើ​ការឆ្លើយ​តប​របស់​អ្នក​ដើម្បី​បំពេញ​បញ្ចប់​សកម្មភាព គ ។

    1. សូម​ជ្រើសរើស​យ៉ាងតិច​ពីរ​ឃ្លា​មកពី​ខគម្ពីរ​ដែល​អ្នក​បានអាន​នៅក្នុង ហេលេមិន ឬ​កំណត់​ប្រភេទ​វគ្គគម្ពីរ​ផ្សេងៗ​ទៀត​ដែល​បង្ហាញ​អំពី​លក្ខណៈ​នៃ​ការអភ័យទោស​របស់​ព្រះអម្ចាស់ នៅពេល​ដែលយើង​បាន​ប្រែចិត្ត ដូច​ជា ម៉ូសាយ ២៦:៣០មរ៉ូណៃ ៦:៨ ។ តើ​ឃ្លា​ទាំងនេះ​អាច​នឹង​ជួយ​ស្ត្រី​រូប​នេះ​បាន​យ៉ាង​ដូចម្ដេច ?

    2. ដោយ​មិនចាំបាច់​ចែកចាយ​ព័ត៌មាន​លម្អិត​អំពី​អំពើបាប​ពី​អតីតកាល សូម​ផ្តល់​គំរូ​ចេញពី​ជីវិត​របស់​អ្នក ជីវិត​អ្នកដទៃ ឬ​បទគម្ពីរ​ដែល​លក្ខណៈ​នៃ​សេចក្ដីមេត្តាករុណា និង​ការអភ័យទោស​របស់​ព្រះអម្ចាស់​មាន​សភាព​ច្បាស់លាស់ ។ ដើម្បី​មើល​ឧទាហរណ៍​មួយចំនួន អ្នក​អាច​នឹង​រំឭក​អំពី⁠ លូកា ៧:៣៦–៥០អេណុស⁠ ១:១–៨ ឬ​មើល « Painted into a Corner » ( ៣:៤១ ) ។ វីដេអូនេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org°។

    3. ដោយការ​ប្រើ​វគ្គបទគម្ពីរ ឬ​ឧទាហរណ៍​ដែល​អ្នកបាន​រកឃើញ សូម​ជួយ​ស្ត្រី​រូប​នោះឲ្យ​យល់ថា ព្រះអម្ចាស់​នឹង​ប្រទាន​នូវ​សេចក្ដី​មេត្ដាករុណា⁠ និង​ការអភ័យទោស​របស់​ទ្រង់​ដល់​យើង នៅពេល​យើង​បាន​ប្រែចិត្ត ។

ប្រធាន ណិលសុន បាន​ចែកចាយ​នូវ​អ្វី​ដែល​បានកើត​ឡើង​ចំពោះ​ស្ត្រី​រូប​នោះ ។ សូមមើល « Repentance and Conversion » ចាប់​ពី​នាទី​ទី ០:៥០ ដល់​នាទី​ទី ១:២៧ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ឬ​អាន​សេចក្តី ថ្លែងការណ៍​ខាងក្រោម ។

នៅ​ពេល​នាង​បាន​និយាយ ភាពផ្អែមល្ហែម​នៃ​ព្រលឹង​នាង​បាន​ចាប់ផ្តើម​លេច​ចេញ​មក ។ នាង​បាន​សួរ​ទាំង​ទឹកភ្នែក​ថាតើ​មាន​សង្ឃឹម​អ្វី​សម្រាប់​នាង តើ​ឲ្យ​នាង​ដោះស្រាយ​បញ្ហា​នៃ​ការអស់សង្ឃឹម​របស់​នាង​ដោយ​របៀបណា ។

« បាទ/ចាស » យើង​បាន​ឆ្លើយតប​ថា ៖ « ក្តី​សង្ឃឹម​គឺ​មាន ។ សេចក្តី​សង្ឃឹម​ផ្សារភ្ជាប់​ទៅនឹង​ការប្រែចិត្ត ។ អ្នក​អាចផ្លាស់​ប្តូរបាន ។ អ្នក​អាច ‹ ចូល​មករក​ព្រះគ្រីស្ទ ហើយឲ្យ​បានល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ › [ មរ៉ូណៃ ១០:៣២ ] » ។ យើង​បានជំរុញ​កុំ ឲ្យ នាង​ពន្យា ពេល [ សូម​មើល អាលម៉ា ១៣:២៧; ៣៤:៣៣ ] ។ នាង​យំសោក​ដោយ​បន្ទាប​ខ្លួន ហើយ​អរគុណ​យើង ដោយស្មោះ ។ ( រ័សុល អិម ណិលសុន « Repentance and Conversion » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០២ )

មេរៀន​បន្ទាប់​នឹង​ផ្តោត​ទៅ​លើ​ការប្រែចិត្ត និង​របៀប​ដែល​យើង​​អាច​យកឈ្នះ​លើ​ឧបសគ្គ​ណាមួយ​ដែល​យើង​ប្រឈម​នឹង​ការប្រែចិត្ត​របស់​យើងបាន ។

សូម​ចំណាយ​ពេល​ដើម្បី​សញ្ជឹងគិត​ដោយស្មោះ​អំពីរបៀប​ដែល​ការ​យល់ដឹង​កាន់តែ​ប្រសើរ​ឡើង​អំពី​ព្រះអម្ចាស់​អាច​នឹង​ជួយអ្នក​បាន​⁠នៅពេល​ដែល​អ្នកបាន​ប្រព្រឹត្ត​អំពើបាប ។ សូម​សរសេរ​នូវ​អ្វីដែល​អ្នក​បានរៀន និង​មាន​អារម្មណ៍​ថា មាន​អត្ថន័យ​បំផុត​សម្រាប់អ្នក និង​ហេតុផល ។ សូម​គិត​អំពី​របៀប​ដែល​ការយល់ដឹង​កាន់តែ​ច្បាស់​អំពី​សេចក្ដី​មេត្តាករុណា និង​ការអភ័យទោស​របស់​ព្រះអម្ចាស់ និង​ការប្រែចិត្ត​ជាញឹកញាប់​អាច​នឹង​នាំ​មកនូវ​សេចក្ដីសុខសាន្ត​កាន់តែ​ច្រើន​ដល់​ជីវិត​របស់​អ្នក ។

សូម​ពិចារណា​ចែកចាយ​នូវ​អ្វី​ដែល​អ្នក​បានរៀន និង​មាន​អារម្មណ៍​នៅថ្ងៃនេះ​ជាមួយ​មនុស្ស​ដែល​អ្នកស្រឡាញ់ ។