ថ្នាក់​សិក្ខាសាលា
អាលម៉ា 43, 48–50៖⁠ការសិក្សាពីបណ្ដាវគ្គសង្គ្រាម


«អាលម៉ា 43, 48–50៖ ការសិក្សាពីបណ្ដាវគ្គសង្គ្រាម» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)

«អាលម៉ា 43, 48–50» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន

អាលម៉ា 43, 48–50

ការសិក្សាពីបណ្ដាវគ្គសង្គ្រាម

រូបភាព
ពួកសាសន៍នីហ្វៃដែលមានរបាំងដែកការពារនៅកន្លែងមានសុវត្ថិភាព

ផ្នែកចុងក្រោយនៃសៀវភៅអំពីអាលម៉ាបរិយាយអំពីពេលវេលានៃជម្លោះ និងសង្រ្គាម។ យុទ្ធសាស្ត្រដែលពួកសាសន៍នីហ្វៃប្រើក្នុងសង្គ្រាមទាំងនេះអាចជួយឲ្យយើងបង្កើតយុទ្ធសាស្ត្រដែលយើងអាចប្រើក្នុងការប្រយុទ្ធប្រចាំថ្ងៃរបស់យើងប្រឆាំងនឹងសាតាំងបាន។ មេរៀននេះអាចជួយអ្នកឲ្យប្រដូចព្រះគម្ពីរ/បទគម្ពីរទៅនឹងខ្លួនអ្នកដើម្បីទទួលបានការការពាររបស់ព្រះអម្ចាស់ពីការវាយប្រហារឥតឈប់ឈរ និងដែលកើនឡើងរបស់មារសត្រូវ⁠(បច្ចារមិត្រ)។

ការស្គាល់បច្ចារមិត្រ⁠(សត្រូវ)

លោកប្រធាន ប៊យដ៍ ខេ ផាកកឺ (President Boyd K. Packer)⁠( ១៩២៤–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានព្រមានថា ៖

អ្នកកំពុងធំឡើងនៅលើទឹកដីសត្រូវ។ … [បច្ចារមិត្ត⁠(សត្រូវ)] នៅក្នុងផ្ទះ, កន្លែងកំសាន្ត, ប្រព័ន្ធឃោសនាផ្សព្វផ្សាយ, ភាសា—អ្វីៗដែលនៅជុំវិញខ្លួនអ្នក។ ក្នុងករណីភាគច្រើន វត្តមានរបស់វាគឺមិនអាចរកឃើញបានទេ។ (ប៊យដ៍ ខេ ផាកកឺ⁠(Boyd K. Packer) «How to Survive in Enemy Territory⁠(របៀបរស់រានមានជីវិតនៅដែនដីសត្រូវ)» New Era⁠(សករាជថ្មី), មេសា 2012,⁠ទំព័រ 2)

  • តើអ្នកមានគំនិត ឬអារម្មណ៍គិតឃើញយ៉ាងណាខ្លះចំពោះការថ្លែងនេះ?

  • តើមានឧទាហរណ៍អ្វីខ្លះដែលអ្នកអាចគិតអំពីរឿងនោះបង្ហាញឲ្យឃើញច្បាស់ពីអ្វីដែលប្រធាន ផាកកឺ⁠កំពុងនិយាយដល់នៅពេលនោះ?

ចូរពិចារណាមួយភ្លែតអំពីរបៀបដែលការថ្លែងរបស់ប្រធាន ផាកកឺ ពាក់ព័ន្ធចំពោះអ្នក។ តើមានវិធីអ្វីខ្លះដែលអ្នកកត់សម្គាល់ឃើញការល្បួងរបស់សាតាំងមានឥទ្ធិពលលើអ្នក ឬមនុស្សដែលអ្នកស្រឡាញ់? តើមានកិច្ចខិតខំប្រឹងប្រែងអ្វីខ្លះដែលអ្នកកំពុងធ្វើដើម្បីការពារខ្លួនអ្នកពីការវាយប្រហាររបស់វា?

សង្គ្រាមរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន 

ចុងបញ្ចប់នៃសៀវភៅអាលម៉ា⁠មានពិពណ៌នាអំពីសង្រ្គាមមួយចំនួនដែលបានកើតឡើងរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន។ នៅពេលដែលអ្នកសិក្សាដំណើររឿងទាំងនេះ អ្នកអាចរៀនមេរៀនដ៏មានតម្លៃនានាដែលអាចជួយអ្នកក្នុងការប្រយុទ្ធរបស់អ្នកប្រឆាំងនឹងសាតាំងបាន។ ឧទាហរណ៍ៈ គោលបំណង និងកលល្បិចពួកសាសន៍លេមិនអាចប្រៀបធៀបទៅនឹងគោលបំណង និងកលល្បិចរបស់សាតាំងដែលមានចំពោះយើងបានទេ។

ចូរអាន អាលម៉ា 43:5–8; 46:3–5, 10 ដោយការរកមើលអ្វីដែលមេដឹកនាំទុច្ចរិតពួកសាសន៍លេមិនបានធ្វើដែលនេះស្រដៀងគ្នានឹងគោលបំណង និងកលល្បិចរបស់សាតាំងដែរ។

  • តើមានគោលបំណង និងកលល្បិចរបស់អ្នកដឹកនាំទាំងនេះយ៉ាងណាខ្លះដែលដូចគ្នានឹងរបស់សាតាំង?

រូបភាព
មេទ័ព⁠មរ៉ូណៃ ជាមួយនឹងទង់ឥស្សរភាព

កងទ័ពពួកសាសន៍នីហ្វៃនៅពេលនោះ⁠មានការដឹកនាំដោយបុរសសុចរិតម្នាក់ឈ្មោះមរ៉ូណៃ។

សូមអាន អាលម៉ា 48:11–13, 17 ដោយការរកមើលលក្ខណៈដូចព្រះគ្រីស្ទ ឬបុគ្គលិកលក្ខណៈរបស់មរ៉ូណៃ។

  • តើអ្នកបានរកឃើញអ្វីខ្លះ ? 

ការប្រដូចព្រះគម្ពីរ/បទគម្ពីរទៅនឹងអ្នកខ្លួនឯង

ការប្រៀបធៀបដែលអ្នកបានធ្វើរហូតមកដល់ពេលនេះនៅក្នុងបទគម្ពីរអាចរៀបចំអ្នកឱ្យត្រៀមប្រៀបធៀប ឬភ្ជាប់ទំនាក់ទំនងព័ត៌មានលម្អិតផ្សេងទៀតពីដំណើររឿងទាំងនេះទៅនឹងជីវិតផ្ទាល់ខ្លួនអ្នកបាន។

ដំណើរការខាងក្រោមអាចជួយអ្នកឲ្យប្រដូចព្រះគម្ពីរ/បទគម្ពីរទៅនឹងជីវិតអ្នកបាន។ សូមកត់ត្រាជំហានទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

  1. ស្វែងរក​ព័ត៌មាន​លម្អិត​សំខាន់ៗ។

  2. ធ្វើការប្រៀបធៀបទៅនឹងជីវិតរបស់អ្នក។

  3. ស្វែងយល់ពីមេរៀនដ៏មានតម្លៃ។

  4. កំណត់​ការអនុវត្ត​ផ្ទាល់ខ្លួន។

អនុវត្តជំនាញសិក្សាព្រះគម្ពីរ/បទគម្ពីរនៃការប្រដូចដោយប្រើដំណើរការនេះ នៅពេលដែលអ្នករៀនអំពីការប្រយុទ្ធគ្នារវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន។

ជំហានទី ១ ៖ រកមើលព័ត៌មានលម្អិតសំខាន់ៗ

សូមអាន អាលម៉ា 43:17–21, 37–39, 51–54 ដោយការរកមើលព័ត៌មានលម្អិតសំខាន់ៗ។ ព័ត៌មានលម្អិតទាំងនេះអាចមានជាអាទិ៍⁠មនុស្ស ទីកន្លែង វត្ថុ ឬសកម្មភាពដែលមានការផ្ដោតជាសំខាន់លើ។

ព័ត៌មានលម្អិតមួយចំនួនដែលអ្នកប្រហែលជាបានកត់សម្គាល់រួចហើយនោះរួមមាន មរ៉ូណៃដែលកំពុងការពារកងទ័ពគាត់ដែលមានពាក់អាវក្រោះ និងសម្លៀកបំពាក់ក្រាស់ៗ ពួកសាសន៍លេដែលមិនមានពាក់អាវក្រោះការពារ ហើយពួកសាសន៍នីហ្វៃដែលកំពុងកម្ចាត់⁠ឬផ្ចាញ់ពួកសាសន៍លេមិន បើទោះបីជាមានចំនួនច្រើនមហិមាក៏ដោយ។

ជំហានទី ២ ៖ ធ្វើការប្រៀបធៀបទៅនឹងជីវិតអ្នក

ចូរគិតអំពីរបៀបនៃព័ត៌មានលម្អិតដែលអ្នកបានកំណត់ប្រភេទនៅក្នុងជំហានមុនអាចនឹងមានការប្រៀបធៀបទៅនឹងអ្វីដែលខាងព្រលឹងវិញ្ញាណ ឬទៅនឹងស្ថានភាពជាក់ស្ដែងនៅក្នុងជីវិតអ្នក។

  • តើអ្នកអាចធ្វើការប្រៀបធៀបអ្វីខ្លះជាមួយនឹងព័ត៌មានលម្អិតដែលអ្នកបានកំណត់ប្រភេទនៅក្នុងជំហានមុន? (បើចាំបាច់ត្រូវការ⁠សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា 27:1, 15–18អេភេសូរ 6:11–16។ អ្នកអាចនឹងធ្វើសេចក្ដីយោងខគម្ពីរទាំងនេះជាមួយនឹងខគម្ពីរក្នុង អាលម៉ា 43⁠បាន។⁠)

អ្នកប្រហែលជាបានប្រៀបធៀបគ្រឿងសឹក⁠ឬអាក្រោះការពាររបស់ពួកសាសន៍នីហ្វៃទៅនឹងគ្រឿងសឹក⁠ឬអាវក្រោះការពាររបស់ព្រះរួចហើយ។ លើសពីនេះ⁠អ្នកប្រហែលជាបានប្រៀបធៀបជ័យជម្នះរបស់ពួកសាសន៍នីហ្វៃទៅនឹងការយកឈ្នះសាតាំង និងការល្បួងរបស់វាដែររួចហើយដែរ។

ជំហានទី ៣ ៖ រុករកមើលពីមេរៀនដ៏មានតម្លៃ

ចួរគិតអំពីអ្វីដែលអ្នកបានរៀនពីដំណើររឿងនេះដែលអាចអនុវត្តជាក់ស្ដែងចំពោះអ្នកបាន។ អ្នកក៏ប្រហែលជាអាចគិតអំពីអ្វីដែលអ្នករៀនអំពីព្រះអង្គសង្គ្រោះដែរ ។ 

  • តើមេរៀនអ្វីខ្លះដែលអ្នករៀនពីការប្រយុទ្ធគ្នានេះរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនដែលអាចនឹងជួយអ្នកក្នុងការប្រយុទ្ធប្រឆាំងនឹងសាតាំងបាន ? 

  • តើដំណើររឿងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ? 

គោលការណ៍មួយដែលយើងអាចសិក្សាស្វែងយល់បាននោះគឺថា ព្រះយេស៊ូវគ្រីស្ទ ផ្តល់ឱ្យយើងនូវការការពារដែលយើងត្រូវការនៅក្នុងការប្រយុទ្ធប្រឆាំងនឹងសាតាំង

ជំហានទី ៤ ៖ កំណត់ការអនុវត្តជាក់ស្ដែងផ្ទាល់ខ្លួន

ចូរពិចារណាលើរបៀបដែលអ្នកអាចប្រើមេរៀនដែលអ្នកបានកំណត់ប្រភេទហើយនេះនៅក្នុងជំហានពីមុន។

  • តើអ្នកអាចធ្វើអ្វីបានខ្លះដើម្បីទទួលបានការការពារពីព្រះយេស៊ូវគ្រីស្ទប្រឆាំងនឹងសាតាំង ? 

ក្នុងចំណោមវិធីជាច្រើនដែលត្រូវប្រើសេចក្ដីពិតនេះ អ្នកប្រហែលជាបានគិតអំពីរបៀបដែលការការពាររបស់ព្រះអង្គសង្គ្រោះអាចមានតាមរយៈការប្រព្រឹត្តដ៏ស្មោះត្រង់ដូចជាការអធិស្ឋាន (សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា 10:5) ការសិក្សាខគម្ពីរ (សូមមើល នីហ្វៃទី 1 15:24) ឬការបន្តគោរពតាមក្រឹត្យវិន័យនៃព្រះអម្ចាស់ (សូមមើល ម៉ូសាយ 2:41)។

អនុវត្តការប្រដូចព្រះគម្ពីរ/បទគម្ពីរជាថ្មី

ចូរជ្រើសរើសយ៉ាងហោចណាស់ពីរវគ្គនៃខគម្ពីរខាងក្រោម ហើយ⁠(នៅពេលអ្នកសិក្សា) អនុវត្តជាក់ស្ដែងដោយប្រើដំណើរការបួនជំហានសម្រាប់ការប្រដូចព្រះគម្ពីរ/បទគម្ពីរ។

  1. សូមឆ្លើយសំណួរខាងក្រោមនេះ ៖ 

    • តើមានព័ត៌មានលម្អិតសំខាន់ៗអ្វីខ្លះដែលអ្នកកំណត់ប្រភេទដំណើររឿងដែលអ្នកបានសិក្សារួចហើយ?

    • តើមានការប្រៀបធៀបអ្វីខ្លះដែលអ្នកបានធ្វើរវាងព័ត៌មានលម្អិតទាំងនោះ និងទិដ្ឋភាពនៃជីវិតរបស់អ្នក ? 

    • តើមានមេរៀនមួយ ឬច្រើនដូចម្ដេចខ្លះដែលអ្នកបានរៀនពីដំណើររឿងនេះ?

    • តើអ្នកអាចយកមេរៀនទាំងនេះមកអនុវត្តជាក់ស្ដែងក្នុងជីវិតអ្នកដោយរបៀបណា?