ថ្នាក់​សិក្ខាសាលា
សូមវាយតម្លៃការលើការសិក្សា 6⁠របស់អ្នក៖ អាលម៉ា 17–អាលម៉ា 52


«វាយតម្លៃលើការសិក្សាទី 6⁠របស់អ្នក៖ អាលម៉ា 17–អាលម៉ា 52» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)

«វាយតម្លៃលើការសិក្សាទី 6⁠របស់» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)

វាយតម្លៃវគ្គរៀនសូត្រទី⁠6⁠របស់អ្នក

អាលម៉ា 17អាលម៉ា 52

រូបភាព
យុវនារីកំពុងសិក្សាព្រះគម្ពីរ

មេរៀននេះមានគោលបំណងជួយឲ្យអ្នកវាយតម្លៃគោលដៅដែលអ្នកបានកំណត់ និងការរីកចម្រើនដែលអ្នកបានជួបប្រទះក្នុងអំឡុងពេលនៃការសិក្សាព្រះគម្ពីរមរមនថ្មីៗរបស់អ្នក។

ការវាយតម្លៃលើការរីកចម្រើន

  • តើគេប្រើមធ្យោបាយដូចខាងក្រោមនេះដើម្បីធ្វើអ្វី?

រូបភាព
ឧបករណ៍វាស់សីតុណ្ហភាព⁠ឬកម្ដៅមាត់
រូបភាព
ឧបករណ៍⁠ឬគ្រឿងបរិក្ខាវាស់សម្ពាធឈាម
រូបភាព
ជញ្ជីងថ្លឹងទម្ងន់
  • តើឧបករណ៍⁠ឬមធ្យោបាយទាំងនេះមានតម្លៃ⁠និងសារៈសំខាន់យ៉ាងដូចម្ដេចខ្លះ?

ដូចគ្នានេះដែរ⁠ការវាយតម្លៃលើសុខភាពរាងកាយ និងការរីកចម្រើន ហើយនិងវាយតម្លៃលើសុខភាពខាងព្រលឹងវិញ្ញាណ⁠និងការរីកចម្រើនរបស់អ្នក⁠មានសារៈសំខាន់ណាស់។ មេរៀននេះនឹងផ្ដល់ឱកាសឲ្យអ្នកធ្វើរឿងនេះបាន។

  • តើអ្នកបានរៀនអ្វីខ្លះនៅពេលថ្មីៗនេះដែលអ្នកដឹងគុណខ្លាំងដល់?

  • តើអ្នកបានកត់សម្គាល់ឃើញការប្រែប្រួលអ្វីខ្លះក្នុងអារម្មណ៍ និងអាកប្បកិរិយាអ្នកនាពេលថ្មីៗនេះ?

  • តើមានវិធីណាខ្លះដែលអ្នកបានអនុវត្តនូវអ្វីដែលអ្នកបាន⁠និងកំពុងរៀន?

ចូរបំពេញបណ្ដាសកម្មភាពខាងក្រោម ដើម្បីវាយតម្លៃការរៀនសូត្រ និងការរីកចម្រើនខាងព្រលឹងវិញ្ញាណអ្នក។ សូមពិចារណាលើការសុំព្រះវរបិតាសួគ៌ឲ្យជួយអ្នកកំណត់ប្រភេទការរីកចម្រើនដែលអ្នកបានធ្វើ និងផ្នែកនានាដែលអ្នកអាចនឹងត្រូវការកែលម្អបញ្ចូល។

ចូរពន្យល់ពីសេចក្តីពិតសំខាន់ៗអំពីផែនការនៃសេចក្តីសង្គ្រោះ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ

ដោយផ្ដើមចេញពីការសិក្សារបស់អ្នកអំពីអាលម៉ា អ្នកប្រហែលជាបានស្វែងយល់ដឹងរឿងមួយចំនួនដែលអាចជួយអ្នកពន្យល់កាន់តែច្បាស់នូវសេចក្តីពិតអំពីផែនការសេចក្តីសង្គ្រោះ និងតួនាទីដ៏សំខាន់របស់ព្រះយេស៊ូវគ្រីស្ទ។

សូមជ្រើសរើសសកម្មភាពមួយក្នុងចំណោមសកម្មភាពខាងក្រោមដើម្បីបំពេញ ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូមបំពេញសកម្មភាពមួយក្នុងចំណោមសកម្មភាពខាងក្រោមនេះ ៖

សកម្មភាពទី 1៖ ផែនការនៃសេចក្តីសង្គ្រោះ

សូមស្រមើស្រមៃគិតមើលថា⁠មិត្តភក្តិម្នាក់របស់អ្នកទើបនឹងមានមនុស្សជាទីស្រឡាញ់ម្នាក់បានទទួលមរណភាពនៅពេលថ្មីៗនេះ។

  • ដោយការគិតអំពីសេចក្ដីពិតមួយចំនួនពីការសិក្សាថ្មីៗរបស់អ្នក តើអ្នកអាចនិយាយប្រាប់⁠ឬផ្សព្វផ្សាយអ្វីខ្លះជាមួយមិត្តអ្នកអំពីផែនការនៃសេចក្ដីសង្គ្រោះនេះ? តើវិធីនេះអាចនឹងជួយគាត់យ៉ាងដូចម្តេចបាន? (សូមមើល អាលម៉ា 11; 12; 40។)

សកម្មភាពទី ២៖ តួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ

ចូរស្រមើស្រមៃគិតអំពីការនិយាយជាមួយនរណាម្នាក់ដែលមានការសង្ស័យអំពីជំនឿអ្នកលើព្រះយេស៊ូវគ្រីស្ទ។

  • ដោយការគិតដល់សេចក្ដីពិតមួយចំនួនចេញពីការសិក្សាថ្មីៗរបស់អ្នក តើអ្នកអាចនិយាយប្រាប់⁠ផ្សព្វផ្សាយអ្វីខ្លះទៅមនុស្សនេះអំពីតួនាទីដ៏សំខាន់របស់ព្រះយេស៊ូវគ្រីស្ទ? (សូមមើល អាលម៉ា 26; 34; 36។)

ត្រូវមានអារម្មណ៍គិតចង់កាន់តែផ្លាស់ប្តូរ⁠ឬកែប្រែដោយសារព្រះយេស៊ូវគ្រីស្ទ

នៅក្នុងការសិក្សាថ្មីៗរបស់អ្នក អ្នកបានស្វែងយល់ដឹងអំពីមនុស្សជាច្រើនដែលបានផ្លាស់ប្តូរ⁠ឬកែប្រែ ដោយសារពួកគេបានរៀនសូត្រស្វែងយល់ដឹងអំពីព្រះយេស៊ូវគ្រីស្ទ។

ចូរសិក្សាព្រះគម្ពីរ/បទគម្ពីរខាងក្រោម⁠ដើម្បីជួយឲ្យអ្នកចងចាំបាននូវការផ្លាស់ប្តូរ⁠ឬការកែប្រែដែលមនុស្សទាំងនេះបានជួបប្រទះកន្លងមក។ ចូរពិចារណាលើអ្វីដែលអ្នកបានគិតដល់នៅខណៈពេលកំពុងសិក្សាអំពីមនុស្សទាំងនេះ។

  • តើអ្នកបានកត់សម្គាល់ឃើញមានអ្វីខ្លះអំពីឆន្ទៈផ្លាស់ប្តូររបស់ពួកគេ?

ចូរឆ្លុះបញ្ចាំងមើលលើបំណងប្រាថ្នាផ្លាស់ប្តូររបស់អ្នក ដោយសារព្រះយេស៊ូវគ្រីស្ទ។ សំណួរខាងក្រោមនេះអាចនឹងជួយអ្នកធ្វើរឿងនេះបាន។ អ្នកអាចនឹងពិចារណាលើការឆ្លើយតបនឹងសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាអ្នកបាន។

  • តើអ្នកដែលមានអារម្មណ៍គិតដល់បំណងប្រាថ្នាដូចៗគ្នាដែលមនុស្សទាំងនេះបានធ្វើនៅក្នុងព្រះគម្ពីរមរមនដែរឬទេ? តើហេតុអ្វីបានជាអ្នកធ្លាប់មានអារម្មណ៍គិតឃើញបែបនេះ?

  • តើអ្នកគិតឃើញថាមានអ្វីខ្លះដែលអាចនឹងដឹកនាំ ឬបានដឹកនាំឱ្យអ្នកមានអារម្មណ៍គិតចង់បានដូចគ្នានេះ?

ការទទួលបានការបើកបង្ហាញ (វិវរណៈ) ពីព្រះវិញ្ញាណបរិសុទ្ធ

គោលបំណងសំខាន់មួយនៅក្នុងសិក្ខាសាលា គឺដើម្បីជួយអ្នកឲ្យបង្កើនសមត្ថភាពរបស់អ្នកដើម្បីទទួលវិវរណៈផ្ទាល់ខ្លួនពីព្រះវិញ្ញាណបរិសុទ្ធ ។

ចូរឆ្លុះបញ្ចាំងមើលលើបទពិសោធន៍ថ្មីៗដែលអ្នកធ្លាប់មាន នៅពេលកំពុងទទួលបានការបើកបង្ហាញ (វិវរណៈ) ផ្ទាល់ខ្លួនពីព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកអាចនឹងពិនិត្យមើលឡើងវិញលើកំណត់ចំណាំមួយចំនួនដែលអ្នកបានសរសេរនៅក្នុងព្រះគម្ពីរអ្នក ឬសៀវភៅកំណត់ហេតុការការសិក្សា នៅពេលដែលអ្នកបានសិក្សានៅក្នុងថ្នាក់ ឬនៅផ្ទះ។

  1. សូមឆ្លើយសំណួរខាងក្រោមនេះយ៉ាងហោចណាស់ឲ្យបានពីរ ។

    • តើមានការយល់ធ្លុះជ្រៅ (សុភវិនិច្ឆ័យ)⁠អ្វីខ្លះដែលអ្នកបានទទួលពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការសិក្សាថ្មីៗរបស់អ្នកអំពីព្រះគម្ពីរមរមន?

    • តើព្រះវិញ្ញាណបានជួយអ្នកឲ្យយល់ ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?

    • តើមានសកម្មភាពសុចរិតអ្វីខ្លះដែលព្រះវិញ្ញាណបរិសុទ្ធបានជំរុញអ្នកឲ្យប្រកាន់យកនាពេលថ្មីៗនេះ?