ថ្នាក់​សិក្ខាសាលា
អាលម៉ា 47–48៖ អាម៉ាលិកាយ និងលីហុនតៃ


«អាលម៉ា 47–48: អាម៉ាលិកាយ និងលីហុនតៃ» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)

«អាលម៉ា 47–48» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន

អាលម៉ា 47–48

អាម៉ាលិកាយ និងលីហុនតៃ

រូបភាព
មនុស្សកំពុងឈរលើកំពូលភ្នំ

តើអ្នកដែលបានឮនរណាម្នាក់និយាយថា៖ «ត្រឹមតែមួយដង⁠នឹងមិនឈឺទេ» «វាគ្រាន់តែបន្តិច» ឬ «វានឹងមិនអាក្រក់នោះទេ»? នៅពេលដែលយើងសម្រេចចិត្តចុះចាញ់តាមការល្បួងរបស់សាតាំងសូម្បីតែបន្តិចក៏ដោយ⁠ក៏យើងផ្តល់អំណាចឲ្យវាមកគ្របលើយើងដែរ។ នៅក្នុង អាលម៉ា 47 យើងរៀនអំពីបុរសម្នាក់ដែលមានឈ្មោះថា⁠លីហុនតៃ⁠(Lehonti)⁠ដែលសម្រេចចិត្តចុះចាញ់សត្រូវតែបន្តិច⁠ហើយបានរកឃើញខ្លួនគាត់ស្ថិតក្នុងស្ថានភាពដ៏មានគ្រោះថ្នាក់⁠និងស្លាប់រស់យ៉ាងខ្លាំង។ មេរៀននេះអាចជួយអ្នកឲ្យតស៊ូទប់ទល់នឹងការប៉ុនប៉ងរបស់សាតាំងដើម្បីទទួលបានអំណាចគ្របលើអ្នកបាន។

ការល្បួង

រូបភាព
សន្ទូចស្ទូចត្រី⁠និងនុយ

នុយសន្ទូច⁠គឺជាប្រភេទនុយដែលគេប្រើសម្រាប់ចាប់ត្រី។ នុយសន្ទូចទាក់ទាញចំណាប់អារម្មណ៍ត្រី ហើយក៏អាចទាក់ទាញត្រីឱ្យព្យាយាមខាំវាបានដែរ។ បន្ទាប់មក⁠គេអាចចាប់ត្រីបាន⁠នៅពេលដែលត្រីមានការជាប់ផ្លែសន្ទូច។

ប្រធាន អិម រ័សុល បាឡឺដ (M. Russell Ballar)⁠ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានផ្សព្វផ្សាយភាពស្រដៀងគ្នារវាងនុយសន្ទូច⁠និងការល្បួងរបស់សាតាំងនេះ។ អ្នកអាចនឹងចង់មើលវីដេអូ «​ឱផែនការដ៏ពិសពុលរបស់មេកំណាចអើយ» ចាប់ពីកូដម៉ោង 0:43 ដល់ 2:30​⁠​ដែលអាចរកមើលបាននៅ ChurchofJesusChrist.org⁠​ដើម្បីស្វែងយល់ដឹងអំពីការប្រៀបធៀបដែលគាត់បានធ្វើឡើង។

  • តើមានការល្បួងអ្វីខ្លះដែលសាតាំងប្រើដើម្បីទាក់ទាញយើងឲ្យប្រព្រឹត្តអំពើបាប?

  • តើហេតុអ្វីបានជាអ្នកចង់ទប់ទល់នឹងការល្បួងទាំងនេះ?

  • តើមានអ្វីខ្លះដែលអាចធ្វើឲ្យការទប់ទល់នឹងការល្បួងទៅជាពិបាក?

អ្នកអាចនឹងចងចាំបានថា អាម៉ាលិកាយ និងអ្នកប្រឆាំងនៃពួកសាសន៍នីហ្វៃមួយក្រុមបានព្យាយាមផ្តួលរំលំសេរីភាពរបស់ពួកសាសន៍នីហ្វៃ ហើយបំផ្លាញសាសនាចក្រនៃព្រះ (សូមមើល អាលម៉ា 46:10)។ បន្ទាប់ពីមានការបញ្ឈប់ដោយមរ៉ូណៃ និងពួកសាសន៍នីហ្វៃផ្សេងៗទៀត អាអាម៉ាលិកាយបានរត់ទៅរកពួកសាសន៍លេមិន ហើយបានព្យាយាមជំរុញពួកគេឲ្យខឹងនឹងពួកសាសន៍នីហ្វៃ (សូមមើល អាលម៉ា 46:29–33; 47:1)។

នៅថ្ងៃនេះ អ្នកត្រូវរៀនអំពីការព្យាយាមបន្ថែមទៀតរបស់ អាម៉ាលិកាយ ដើម្បីទទួល⁠ឬចំណេញបានអំណាច។ កលល្បិចជាច្រើនរបស់គាត់ស្រដៀងគ្នាទៅនឹងកលល្បិចដែលសាតាំងដែលប្រើប្រឆាំងនឹងយើងសព្វថ្ងៃនេះ។ នៅពេលដែលអ្នកសិក្សាកំពុងសិក្សា ចូររកមើលសេចក្ដីពិតដែលអាចជួយឲ្យអ្នកជៀសវាងការល្បួងដែលសាតាំងប្រើក្នុងការប៉ុនប៉ងធ្វើបាបអ្នកបាន។

អាម៉ាលិកាយស្វះស្វែងរកឲ្យក្លាយជាស្ដេចនៃពួកសាសន៍លេមិន

សូមអាន អាលម៉ា 47:1–8 និងរកមើលប្រភេទផែនការ⁠អាម៉ាលិកាយនៅពេលនោះ⁠នៅពេលដែលគាត់បានប្រព្រឹត្តខុសចំពោះពួកសាសន៍លេមិន។

  • តើ⁠អាម៉ាលិកាយ⁠បានធ្វើអ្វីខ្លះដើម្បីទទួល⁠ឬចំណេញបានឥទ្ធិពល និងអំណាចក្នុងចំណោមពួកសាសន៍លេមិន?

  • តើគោលដៅរបស់⁠អាម៉ាលិកាយ⁠ស្រដៀងនឹងគោលដៅរបស់សាតាំងយ៉ាងដូចម្ដេច? (សូមមើល នីហ្វៃទី 26:22)។

  • តើគោលដៅរបស់ព្រះវរបិតាសួគ៌សម្រាប់អ្នកខុសពីរបស់សាតាំងយ៉ាងដូចម្ដេច ? (សូមមើល ម៉ូសេ 1:39)។ តើហេតុអ្វីបានជាការចងចាំរឿងនេះ⁠មានសារៈសំខាន់ម្ល៉េះ?

ក្រុមមួយសាសន៍លេមិនដែលបានបដិសេធមិនព្រមទៅច្បាំងនឹងពួកសាសន៍នីហ្វៃត្រូវបានដឹកនាំដោយបុរសម្នាក់ឈ្មោះ⁠លីហុនតៃ។

សូមអាន អាលម៉ា 47:9–12 ដោយការរកមើលអ្វីដែល⁠អាម៉ាលិកាយ⁠ចង់ឲ្យ⁠លីហុនតៃ⁠ធ្វើនៅពេលនោះ។

រូបភាព
ក្រុមអ្នកតំណាងឲ្យលីហុនតៃ និងអាម៉ាលិកាយនៅលើភ្នំអាន់ទីប៉ាស
  • តើមានហេតុផលអ្វីខ្លះដែល លីហុនតៃ ប្រហែលជាបានពិចារណាចំពោះទទួលយកការហៅចុងក្រោយរបស់ អាម៉ាលិកាយ នៅក្នុង ខគម្ពីរ 12?

  • តើអ្នកនឹងប្រាប់អ្វីដល់លីហុនតៃ បើអ្នកបានចូលក្នុងជួរទ័ពគាត់រួចហើយៗ គាត់បានសុំដំបូន្មានពីអ្នកថាតើត្រូវជួបនឹងអាម៉ាលិកាយឬអត់? ហេតុអ្វី ?

សូមអាន អាលម៉ា 47:13–19 ដោយការរកមើលពីរបៀបដែល លីហុនតៃ ឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងបន្ថែមពី អាម៉ាលិកាយ និងអ្វីដែលជាលទ្ធផលបានកើតឡើង។

  • តើកលល្បិចរបស់អាម៉ាលិកាយស្រដៀងនឹងកលល្បិចដែលសាតាំងប្រើដើម្បីបំផ្លាញយើងតាមរបៀបណាខ្លះ? (ក្នុងករណីចាំបាច់⁠សូមមើល នីហ្វៃទី 2 28:7–8, 21–22។)

ការប្រយុទ្ធតតាំងរបស់អ្នកប្រឆាំងនឹងសាតាំង

សេចក្ដីពិតមួយដែលយើងអាចស្វែងយល់ដឹងបានពីដំណើររឿងនេះគឺថា ករណីដែលយើងចុះចាញ់ការល្បួងរបស់សាតាំងសូម្បីតែបន្តិច នោះយើងនឹងផ្តល់ឥទ្ធិពលកាន់តែខ្លាំងដល់វាដើម្បីដឹកនាំយើងឲ្យវង្វេងទៅបាន

ចូរគិតអំពីរបៀបដែលអ្នកបានឃើញសេចក្ដីពិតនេះបានបង្ហាញយ៉ាងច្បាស់នៅក្នុងជីវិតអ្នក ឬជីវិតអ្នកដទៃទៀត។ សកម្មភាពខាងក្រោមអាចជួយអ្នកឱ្យកំណត់ប្រភេទវិធីមួយចំនួនដែលសាតាំងអាចនឹងព្យាយាមធ្វើឱ្យអ្នកងាយរងគ្រោះទៅនឹងការល្បួងរបស់វា និងវិធីនានាដែលព្រះអង្គសង្គ្រោះអាចជួយការពារអ្នកពីការល្បួងទាំងនោះបាន។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូមបំពេញសកម្មភាពដូចខាងក្រោមនេះ ៖

    • ជំហានទី 1៖ ចូរគូររូបក្មេងជំទង់កំពុងឈរនៅលើកំពូលភ្នំមួយ។ នៅឯជើងភ្នំ ចូររាយបញ្ជីការល្បួង ឬកលល្បិចដែលសាតាំងប្រើដើម្បីព្យាយាមធ្វើឲ្យយើង «ចុះមក» បន្តិច ដើម្បីឲ្យវាអាចមានអំណាចលើយើងបាន។ ត្រូវធ្វើឲ្យប្រាកដថា⁠ពិតជាមានទុកចន្លោះរវាងក្មេងជំទង់ និងការល្បួងទាំងនេះដែលអ្នករាយបញ្ជី ដើម្បីឲ្យអ្នកមានកន្លែង⁠ឬចន្លោះសម្រាប់ជំហានទី 2 បាន។

    • ជំហានទី 2៖ នៅឯលើកំពូលភ្នំ ចូររាយបញ្ជីប្រភពឯកសារ ឬសេចក្ដីបង្រៀនមួយចំនួនដែលព្រះអម្ចាស់បានប្រទានមកយើងរហូតដល់អាចការពារយើងប្រឆាំងនឹងការល្បួងរបស់សាតាំងបាន។ (ចំពោះឧទាហរណ៍មួយចំនួន ចូរពិចារណាលើការសិក្សាខគម្ពីរពីរបីដូចខាងក្រោម៖ នីហ្វៃទី 1 15:24; ហេលេមិន 5:12; គោលលទ្ធិ និងសេចក្ដីសញ្ញា 10:5; 11:12–13; 20:22; 87:8។)

បង្កើតផែនការមួយ

ចូរគិតអំពីរបៀបដែលសេចក្ដីពិតដែលអ្នកបានសិក្សានៅថ្ងៃនេះពាក់ព័ន្ធនឹងជីវិតអ្នក។ ចូរពិចារណាលើការកត់ត្រាចម្លើយអ្នកចំពោះសំណួរខាងក្រោម៖

  • តើពេលណាដែលអ្នកទប់ទល់នឹងការល្បួងរបស់សាតាំងដោយប្រើមធ្យោបាយដែលព្រះអម្ចាស់បានប្រទានដល់អ្នក?

  • តើអ្នកនឹងខិតខំស្វះស្វែងរកជំនួយពីព្រះឲ្យបានកាន់តែប្រសើរឡើងដើម្បីទប់ទល់នឹងការល្បួងរបស់សាតាំងយ៉ាងដូចម្ដេច?