ថ្នាក់​សិក្ខាសាលា
អាលម៉ា 42 (ភាគ 2)៖ «សេចក្ដីមេត្តាករុណាការពារដល់ជនណាដែលប្រែចិត្ត»


«អាលម៉ា 42 (ភាគ 2)៖ ‘សេចក្ដីមេត្តាករុណាការពារដល់ជនណាដែលប្រែចិត្ត’» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)

«អាលម៉ា 42 (ភាគ 2)» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន

អាលម៉ា 42 (ភាគ 2)

«សេចក្ដីមេត្តាករុណាការពារដល់ជនណាដែលប្រែចិត្ត»

រូបភាព
រូបគំនូរព្រះយេស៊ូវគ្រីស្ទកំពុងហុចព្រហស្ថដែលពោរពេញដោយក្ដីមេត្តាករុណា

ដើម្បីជួយកូនប្រុសគាត់ កូរីអានតុន (Corianton) ឲ្យប្រែចិត្ត អាលម៉ាបានបង្រៀនកូនគាត់អំពីយុត្តិធម៍ និងសេចក្តីមេត្តាករុណារបស់ព្រះ និងពីរបៀបដែលថា៖ «គ្មាននរណាឡើយក្រៅពីជនដែលប្រែចិត្ត ដែលនឹងបានសង្គ្រោះ» (អាលម៉ា 42:24)។ នៅពេលយើងយល់ពីផែនការនៃសេចក្តីមេត្តាករុណារបស់ព្រះវរបិតាសួគ៌ នោះយើងនឹងមានទំនោរចង់ប្រែចិត្ត។ មេរៀននេះអាចជួយអ្នកឱ្យយល់ពីរបៀបដែលដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទអនុញ្ញាតឱ្យអ្នកទទួលបានសេចក្តីមេត្តាករុណាដែលបានសន្យានៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌។

ច្បាប់ធ្វើឲ្យមានការផ្តន្ទាទោស

  • តើយុត្តិធម៌គួរឲ្យចង់បាននៅកាលៈទេសៈណាខ្លះ? ចុះចំណែកឯសេចក្តីមេត្តាករុណាវិញ?

យើងទាំងអស់គ្នាទទួលបានពរជ័យ ដោយសារព្រះវរបិតាសួគ៌មានយុត្តិធម៌ និងពោរពេញដោយក្ដីមេត្តាករុណា។ យើងទាំងអស់គ្នានឹងត្រូវបាននាំត្រឡប់ទៅក្នុងវត្តមាននៃព្រះវិញដើម្បីទទួលការវិនិច្ឆ័យ ដោយសារតែផែនការរបស់ព្រះវរបិតាសួគ៌⁠(សូមមើល អាលម៉ា 42:23)។ ដោយស្ថិតនៅក្នុងស្ថានភាពដ៏មានបាបរបស់ខ្លួន កូរីអានតុន (Corianton) មិនបានត្រៀមខ្លួនសម្រាប់ការវិនិច្ឆ័យនៅពេលនោះទេ។ អាលម៉ាបានសង្ឃឹមថា ការបង្រៀនគេអំពីផែនការរបស់ព្រះវរបិតាសួគ៌នឹងដឹកនាំកូរីអានតុន (Corianton)⁠ឲ្យប្រែចិត្ត ហើយបម្រើព្រះ។ នៅពេលដែលអ្នកសិក្សា អាលម៉ា 42 ចូររកមើលអ្វីដែលអាលម៉ាបានបង្រៀន កូរីអានតុន (Corianton) រហូតដល់គេអាចធ្វើបាន ដើម្បីទទួលបានសេចក្តីមេត្តាករុណារបស់ព្រះ។

ដូចជាច្បាប់ដែលមានតួនាទីសំខាន់ក្នុងសង្គមដែរ ច្បាប់នានាគឺជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌។

សូមអាន អាលម៉ា 42:17–21 ដោយការរកមើលគោលបំណងមួយចំនួននៃច្បាប់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ (លើសពីនេះ⁠សូមមើល នីហ្វៃទី 2 2:13)។

  • តើអ្នកបានរៀនអ្វីខ្លះអំពីច្បាប់ដែលនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌?

ចូរគូររូបជញ្ជីងស្រដៀងៗគ្នាទៅនឹងចំណុចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាអ្នក។

រូបភាព
ការគូរបន្ទាត់នៃជញ្ជីងថ្លឹង

ដាក់ស្លាកលើជញ្ជីង «យុត្តិធម៌»។

ដោយយោងតាមច្បាប់យុត្តិធម៌ យើងទទួលបានផលវិបាកសម្រាប់សកម្មភាព⁠ឬទង្វើយើង។ យើងទទួលបានពរជ័យ⁠នៅពេលដែលយើងគោរពតាមច្បាប់ និងការដាក់ទណ្ឌកម្ម/ការផ្ដន្ទាទោស នៅពេលដែលយើងបំពានច្បាប់។

ចូរដាក់ស្លាកមួយចំហៀងនៃជញ្ជីងថា៖ «ការរំលោភបំពានច្បាប់» និងផ្នែកម្ខាងទៀត «ការដាក់ទណ្ឌកម្ម/ការផ្ដន្ទាទោសដែលត្រូវទទួលដោយមនុស្សមានបាប»។

ក្នុងករណីដែលយើងបំពានច្បាប់ ជញ្ជីងនឹងក្លាយទៅជាគ្មានតុល្យភាព⁠(បះបើក)។ យុត្តិធម៌ដាក់លក្ខខណ្ឌឲ្យជញ្ជីងមានលំនឹង⁠ឬតុល្យភាព⁠(មិនបះបើក)។ ការទូទាត់ (ឬការដាក់ទណ្ឌកម្ម/ការផ្ដន្ទាទោស) ចាំបាច់ត្រូវឲ្យជញ្ជីងមានលំនឹង (សូមមើល អាលម៉ា 42:22)។

  • តើនឹងមានអ្វីកើតឡើងចំពោះយើង បើជញ្ជីងនៃយុត្តិធម៌អាចមានផ្អៀងទៅតែខាងការដាក់ទណ្ឌកម្ម/ការផ្ដន្ទាទៅសយើង?

ការដាក់ទណ្ឌកម្ម/ការផ្ដន្ទាទោសចំពោះអំពើបាប⁠គឺជាការស្លាប់ខាងព្រលឹងវិញ្ញាណ «ការកាត់ចេញពីវត្តមានរបស់ព្រះអម្ចាស់» (អាលម៉ា 42:11)។

សេចក្ដីមេត្ដាករុណាទាមទារតែអស់អ្នកដែលប្រែចិត្តនោះទេ

ដោយសារតែ «ព្រះដ៏ល្អឥតខ្ចោះ ហើយត្រឹមត្រូវ និងជាព្រះដែលប្រកបដោយសេចក្ដីមេត្តាករុណាផង» (អាលម៉ា 42:15) ទ្រង់បានត្រៀមរៀបចំផែនការមួយ ដើម្បីឲ្យយើងអាចនឹងទទួលបានសេចក្ដីមេត្តាករុណា នៅពេលដែលយើងមានបាប។

សូមអាន អាលម៉ា 42:15, 22–25 ដោយការរកមើលអ្វីដែលផែនការរបស់ព្រះវរបិតាសួគ៌បានផ្តល់ឲ្យថ្លឹងជញ្ជីងនៃយុត្តិធម៌។

ចូរគូសសញ្ញាខ្វែង⁠ឬលុបពាក្យថា៖ មនុស្សមានបាប ចេញពីជញ្ជីងយុត្តិធម៌⁠និងដាក់ជំនួសមកវិញនូវពាក្យថា៖ ព្រះអង្គសង្រ្គោះ

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូមឆ្លើយសំណួរខាងក្រោមនេះ ៖ 

    • តើអ្នកត្រូវពន្យល់ដ្យាក្រាមនៃជញ្ជីងយុត្តិធម៌តាមពាក្យអ្នកផ្ទាល់ដោយរបៀបណា?

    • តើព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីដើម្បីឱ្យមានការពង្រីកសេចក្ដីមេត្តាករុណាបាន?⁠(សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា 19:16–19)។

    • តើយើងចាំបាច់ត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានសេចក្ដីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះ? (សូមមើល អាលម៉ា 12:32–34; 34:15–16)។

គោលការណ៍មួយដែលយើងត្រូវរៀននោះគឺថា បើយើងពិតជាមានការប្រែចិត្ត⁠នោះយើងនឹងទទួលបានសេចក្ដីមេត្តាករុណាតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្រ្គោះ

ការប្រែចិត្ត⁠(ការទទួលកំហុស⁠ការស្ដាយក្រោយ…) មានន័យសំដៅដល់ការបន្ទាបខ្លួន⁠និងបង្ហាញការសោកស្ដាយចំពោះអំពើបាបដែលបានប្រព្រឹត្ត (សូមមើល កូរិនថូសទី 2 7:10; នីហ្វៃទី 2 2:7; ម៉ូសាយ 4:10)

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូមឆ្លើយសំណួរខាងក្រោមនេះ ៖ 

    • ហេតុអ្វីបានជាអ្នកគិតថា⁠មានតែមនុស្សដែលពិតជាចេះទទួលកំហុស⁠ពិតជាប្រែចិត្តប៉ុណ្ណោះដែលទទួលបានការសង្គ្រោះ?

ចូរស្រមើលស្រមៃគិតថា⁠អ្នកគឺជា⁠កូរីអានតុន (Corianton) ហើយមិនទាន់បានប្រែចិត្តពីអំពើបាបទាំងអស់របស់អ្នកនៅឡើយនោះទេ។ សូមអាន អាលម៉ា 42:26–30 ដោយការស្វែងរកពាក្យ ឬឃ្លាដែលនឹងជំរុញអ្នកឱ្យប្រែចិត្ត។

  • តើមានពាក្យ ឬឃ្លាអ្វីខ្លះដែលអាចនឹងជំរុញអ្នកឲ្យប្រែចិត្តបាន? ហេតុអ្វី ? 

បន្ទាប់ពីបានបង្រៀន កូរីអានតុន (Corianton) អំពីផែនការរបស់ព្រះវរបិតាសួគ៌⁠រួចហើយ (សូមមើល អាលម៉ា 40–42) អាលម៉ាបានរំឭក⁠កូរីអានតុន⁠ថា គាត់ត្រូវបាន «ហៅពីព្រះឲ្យផ្សាយព្រះបន្ទូល» ដើម្បី «នាំព្រលឹងទៅរកការប្រែចិត្ត» (អាលម៉ា 42:31)។ កូរីអានតុន បានប្រែចិត្តពីអំពើបាបរបស់គាត់ ហើយបានបំពេញការហៅបម្រើរបស់ទ្រង់ (សូមមើល អាលម៉ា 49:30)។

ចូរសញ្ជឹងគិតអំពីតម្រូវការប្រែចិត្តរបស់អ្នក ហើយគិតអំពីរបៀបដែលអ្នកអាចប្រែចិត្តពិតប្រាកដ។ សូមចាំថា ព្រះវរបិតាសួគ៌នឹងអត់ទោសឱ្យអ្នក នៅពេលដែលអ្នកប្រែចិត្ត (សូមមើល ម៉ូសាយ 26:30; អេសាយ 1:18)។

  1. សូមបំពេញ​ចំណុច​ដូចតទៅនេះ ៖ 

    ចូរសរសេរប្រយោគបី ឬបួនដែលពន្យល់អំពីតួនាទីនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌។ ចូររួមបញ្ចូលតួនាទីនៃយុត្តិធម៌ និងសេចក្ដីមេត្ដាករុណា និងអ្វីដែលយើងត្រូវធ្វើដើម្បីទទួលបានសេចក្ដីមេត្តាករុណា។ ចូរកត់ត្រាអារម្មណ៍គិតឃើញណាមួយដែលអ្នកចង់បង្ហាញអំពីព្រះអង្គសង្គ្រោះ។