ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អាលម៉ា ៣៩:៩—« កុំ​ទៅ​តាម​សេចក្ដី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ »


« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អាលម៉ា ៣៩:៩—‹ កុំ​ទៅ​តាម​សេចក្ដី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អាលម៉ា ៣៩:៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អាលម៉ា ⁠៣៩:៩

« កុំ​ទៅ​តាម​សេចក្ដី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ »

រូបភាព
អ៊ីសាបែល​ដើរកាត់​កូរីអានតុន

នៅក្នុង​ការសិក្សា​របស់​អ្នក​អំពី អាលម៉ា ៣៩ អ្នក​បានស្វែង​យល់​អំពី​សារៈសំខាន់​នៃ​ការរស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព និង​របៀប​ទប់ទល់​នឹង​ការល្បួង​ដោយ​ការពឹងផ្អែក​លើ​ព្រះយេស៊ូវគ្រីស្ទ ។⁠ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តីយោង​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ អាលម៉ា ៣៩:៩ ពន្យល់​ពី​គោលលទ្ធិ​ដែល​បានបង្រៀន​នៅ​ក្នុង​វគ្គ​បទគម្ពីរ​នេះ ហើយ​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ទៅ​នឹង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

ពន្យល់ និង​ទន្ទេញ

ឃ្លា​បទគម្ពីរ​គន្លឹះ​ចំណេះចំណាន​ខាង​គោលលទ្ធិ​សម្រាប់ អាលម៉ា ៣៩:៩ គឺ⁠ « កុំ​ទៅ​តាម​សេចក្ដី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ » ។ សូម​ប្រើ​វិធីសាស្រ្ត​ខាងក្រោម ឬ​វិធីសាស្រ្ត​ផ្សេងទៀត​ដែល​អ្នក​ជ្រើសរើស ដើម្បី​ជួយ​ឲ្យ​អ្នក​ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។

រូបភាព
ភ្នែក​ទាំង​គូ​ក្នុង​រង្វង់​មាន​សញា​ឆូតចោល

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ⁠ឬ​នៅលើ​ក្រដាស​មួយសន្លឹក សូម​គូរ​រូប​ភ្នែក​ទាំង​គូ​ក្នុង​រង្វង់​មាន​សញ្ញាឆូតចោល​នៅ​ចំកណ្ដាល​ទំព័រ ។ នៅពី​លើ​រូប​គំនូរ​អ្នក សូម​សរសេរ អាលម៉ា ៣៩:៩ និង​ឃ្លា​បទគម្ពីរ​គន្លឹះ « កុំ​ទៅ​តាម​សេចក្ដី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ » ។ សូម​សរសេរ​សេចក្តីយោង ⁠និង​ឃ្លា​គន្លឹះ​ម្ដងទៀត​នៅ​ខាងក្រោម​រូប​គំនូរ​របស់អ្នក ។⁠ សូម​សរសេរ​ចំណុច​ទាំងនេះ​ឡើងវិញ​ពីរដង​ទៀត ដោយ​ម្តង​នៅ​ខាង​ឆ្វេង និង​ម្តងទៀត​នៅខាង​ស្តាំ​នៃ​គំនូរ​របស់អ្នក ។ ឥឡូវនេះ សូម​⁠បិទភ្នែក​របស់អ្នក ហើយ​សូត្រ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​គន្លឹះ​ឲ្យ​ឮៗ​ចេញពី​ការចងចាំ ។ បើ​អ្នក​ត្រូវការ​ការអនុវត្ត​បន្ថែមទៀត សូម​ធ្វើ​សកម្មភាព​សាចុះ​សាឡើង​រហូត​ទាល់តែ​អ្នក​បានចាំ​សេចក្ដីយោង និង​ឃ្លា​គន្លឹះ ។

រូបភាព
រូបតំណាង​កំណត់ត្រា
  1.  សូម​បំពេញ​ចំណុច​ដូច​ខាងក្រោម​នេះ ៖

    សូម​ស្រមៃ​ថា​អ្នក​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បង្រៀន​នរណា​ម្នាក់​អំពី​ច្បាប់​ព្រហ្មចារីភាព​ជា​លើក​ដំបូង ។ សូម​រៀបរាប់​យ៉ាងខ្លី​អំពី​ច្បាប់​ព្រហ្មចារីភាព ហើយ​ប្រើ អាល់ម៉ា ៣៩:៩ ដើម្បី​ពន្យល់​អំពី​របៀប​គោរពតាម​ច្បាប់​នោះ ។

រៀន​អនុវត្ត

សូម​រំឭក​ដោយ​សង្ខេប​នូវ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅ​ក្នុង កថាខណ្ឌ​ទី ៥–១២ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូម​ព្យាយាម​ជ្រើសរើស​ពាក្យ​សំខាន់ៗ​មួយ​ចេញពី​គោលការណ៍​នីមួយៗ​នៃ​គោលការណ៍​ទាំងបី​ដែល​រំឭក​អ្នក​អំពី​គោលការណ៍​នេះ ហើយ​អាច​ជួយ​អ្នក​ឲ្យ​ចងចាំឡើងវិញ​បាន​យ៉ាង​ឆាប់រហ័ស ។⁠ ឧទាហរណ៍ អ្នក​អាច​ជ្រើសរើស​ពាក្យ​ទីមួយ​នៃ​គោលការណ៍​នីមួយៗ​ជា​ការរំឭក ( ធ្វើ​សកម្មភាពពិសោធន៍ស្វែងរក ) ។⁠ ឬ​⁠អ្នក​អាច​នឹង​ជ្រើសរើស​ពាក្យ​ដូចជា សេចក្ដីជំនឿ អស់កល្ប​ជានិច្ច និង ធនធាន ។⁠

សូម​ប្រើ​ស្ថានភាព​ប្រឌិដ្ឋ​ខាងក្រោម​ដើម្បី​ជួយ​អ្នក​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

អ៊ីវ៉ាន រីករាយ​នឹង​ការចំណាយ​ពេល​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​សង្គម ។⁠ គាត់​មាន​ភាពច្នៃប្រឌិត និង​ប្រើប្រាស់​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ចែកចាយ​សារលិខិត​ដែល​វិជ្ជមាន ។ ប៉ុន្តែ​គាត់​ក៏​ឃើញ​មាតិកា​មិន​សមរម្យ​ជាច្រើន ដែល​ពេល​ខ្លះ​មាន​សូម្បីតែ​រូប​អាសគ្រាម​ផងដែរ ។⁠ ដំបូង​ឡើយ ⁠វា​ធ្វើ​ឲ្យ​គាត់​ធុញទ្រាន់ ប៉ុន្តែ​យូរៗ​ទៅ​គាត់​កាន់តែ​ចូលចិត្ត​ការណ៍​ទាំងនោះ ។ ថ្មីៗនេះ គាត់ថែម​ទាំង​ស្វែងរក​មាតិកាបែប​នេះ​ថែមទៀត​ផង ។⁠ គាត់​មិន​បារម្ភ​ពី​អ្វី​ដែល​គាត់​ជ្រើសរើស​ធ្វើ​ឥឡូវនេះ​ទេ ។⁠

សូម​ប្រមូលផ្ដុំ​គំនិត​ពី​របៀប​ដែល​ការយល់ដឹង និង​ការអនុវត្ត​តាម​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​អាច​ជួយ​ឲ្យ​អ៊ីវ៉ាន មើលឃើញ​ពី​កង្វល់​នៃ​សកម្មភាព​បច្ចុប្បន្ន​គាត់​បាន ។⁠ សំណួរ និង​ធនធាន​ខាងក្រោម​អាច​នឹង​ជួយបាន ។⁠

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់​កល្ប​ជានិច្ច

  • តើ អ៊ីវ៉ាន អាច​នឹង​ពិនិត្យមើល​ស្ថានភាព​របស់គាត់​ដោយ​ទស្សវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដោយ​របៀប​ណា ?

  • តើ​ការខិតខំ​របស់គាត់​ដើម្បី​រក្សាគំនិត​គាត់​ឲ្យ​ស្អាតស្អំ​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ពេញ​មួយជីវិត​គាត់​នៅលើ​ផែនដី និង​ជីវិត​ក្រោយ​ទៀត​ដោយ​របៀប​ណា ?

  • តើ​ការខិតខំ​របស់គាត់​នឹង​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​គាត់​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?⁠

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏​ទេវភាព

  • តើ​មាន​ឧទាហរណ៍​អ្វីខ្លះ អំពី​ពួក​អ្នក​ដែល​ព្រះ​ចាត់​មក​ដែល​អាច​នឹង​ជួយ​ដល់ អ៊ីវ៉ាន បាន ? តើ អាលម៉ា ⁠៣៩:៩ អាច​ជួយ​បាន​ឬទេ ?⁠

សូម​ពិចារណា​ចំណាយពេល​ពីរបី​នាទី​ដើម្បី​សិក្សា​អំពី​ប្រភព​ដែល​បានតែងតាំង​ដ៏​ទេវភាព​⁠ដោយ​រកមើល​ឃ្លា⁠ ឬ​ការបង្រៀន​ដែល​អាច​នឹង​ជួយ អ៊ីវ៉ាន បាន ។ ខាងក្រោម​នេះគឺជា​គំនិត​មួយ​ចំនួន ៖

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ 

  • តើ អ៊ីវ៉ាន អាច​ធ្វើអ្វី​បានខ្លះ⁠​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ ដើម្បី « កុំ​ទៅ​តាម​សេចក្ដី​សម្រើប​នៃ​ភ្នែក​របស់ [ គាត់ ] ទៀត​ឡើយ » ? ( អាលម៉ា ៣៩:៩ ) ។

  • តើ​ការប្រឹងប្រែង​បែរ​មករក​ព្រះគ្រីស្ទ​អាច​នឹង​ជួយ​ដល់​ការខិតខំ​របស់គាត់​បាន​យ៉ាងដូចម្ដេច ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​គោលលទ្ធិ​អ្វី​ពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​ដែល​អាច​នឹង​ជួយ អ៊ីវ៉ាន បាន ហើយ​តើ​ហេតុអ្វី ?

    • តើ​អ្នក​គិត​ថា ⁠គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ​អាច​នឹង​ជួយ​ឲ្យ​អ៊ីវ៉ាន ⁠ដឹង​ពី​គ្រោះថ្នាក់​នៃ​សកម្មភាព​បច្ចុប្បន្ន​របស់គាត់​បាន​តាម​របៀបណា ?

    • តើ​គាត់​អាច​ធ្វើអ្វី​បានខ្លះ⁠​ដើម្បី​ធ្វើ​ការផ្លាស់ប្តូរ​ជា​យូរ​អង្វែង ?