ថ្នាក់​សិក្ខាសាលា
យ៉ាកុប ១ ៖ បញ្ចុះបញ្ចូល​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ


« យ៉ាកុប ១ ៖ បញ្ចុះបញ្ចូល​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« យ៉ាកុប ១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

យ៉ាកុប ១

បញ្ចុះបញ្ចូល​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ

រូបភាព
ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​ក្រុមគ្រួសារ

មុន​នីហ្វៃ​ស្លាប់ លោក​បាន​ប្រគល់​ឲ្យ​យ៉ាកុប​ប្អូន​ប្រុស​របស់​លោក​នូវ​ការទទួល​ខុស​ត្រូវ​ក្នុង​ការរក្សា​ផ្ទាំង​ទាំងឡាយ និង​កត់ត្រា​លើ​ផ្ទាំង​ទាំង​នោះ​នូវ​អ្វី​ដែល « ពិសេស​បំផុត » ( យ៉ាកុប ១:២ ) ។ សារ​របស់​យ៉ាកុប​បានចង្អុលបង្ហាញ​ផ្លូវ​ដល់​អ្នកដទៃ​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ជួយ​ពួកគេ​ឲ្យ​ចៀសផុត​ពី​ផលវិបាក​នៃ​ការឥតជំនឿ និង​អំពើ​បាប ។ មេរៀន​នេះ​អាច​ជួយ​អ្នក​រកឃើញ​របៀប​ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ ។

ការនិយាយ​ជាមួយ​មិត្ត​ម្នាក់

  • តើ​ពេល​ណា​ដែល​ការនិយាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​មនុស្ស​ដទៃ​អាច​មាន​អារម្មណ៍​ភិតភ័យ ? តើ​អ្វី​អាច​ជួយ​យើង​យក​ឈ្នះ​លើ​ការភ័យខ្លាច​របស់​យើង ?

  • តើ​នរណា​ដែល​អ្នក​ស្គាល់ ដែល​ជា​គំរូ​ដ៏​ល្អ​នៃ​ការចែកចាយ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​អ្នក​ដទៃ ?

យុវជន​ម្នាក់​ឈ្មោះ ជុញ្ញ័រ គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​ម្នាក់​ក្នុង​ការចែកចាយ​ដំណឹង​ល្អ ។ គាត់​ជា​យុវជន​តែ​ម្នាក់​គត់​ដែល​ចូល​ព្រះវិហារ​នៅ​សាខា​តូច​មួយ​ក្នុង​រដ្ឋ ហ្វ្លរីដា សហរដ្ឋ​អាមេរិក ។ គាត់​បាន​សម្រេចចិត្ត​និយាយ​ជាមួយ​មិត្តភក្តិ​ម្នាក់​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​អញ្ជើញ​គាត់​ឲ្យ​ទៅ​ព្រះវិហារ ។ អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « Inviting All to Come unto Christ: Sharing the Gospel » ( ៤:៣០ ) ដែល​មាន​នៅលើ ChurchofJesusChrist.orgហើយ​រកមើល​ចំណុច​មួយ ឬ​ពីរ​ដែល​អ្នក​អាច​រៀន​ពី ជុញ្ញ័រ និង​អ្នក​ដទៃ​ទៀត​នៅក្នុង​សាខា​របស់​គាត់ ។

គំរូ​របស់​មនុស្ស​ដទៃ​អាច​ផ្តល់​ឲ្យ​យើង​នូវ​ហេតុផល និង​គំនិត​នានា​អំពី​របៀប​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។ ពេល​កំពុង​សិក្សា​ថ្ងៃ​នេះ សូម​គិត​អំពី​មូលហេតុ​ដែល​អ្នក​ប្រហែល​ជា​ចង់​ជួយ​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះអង្គ​សង្គ្រោះ និង​តាម​របៀប​ធម្មតា និង​សាមញ្ញ​ដែល​អ្នក​អាច​ធ្វើ​បាន ។

ការបញ្ចុះបញ្ចូល​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ

មុន​ពេល​នីហ្វៃ​ស្លាប់ ( សូមមើល យ៉ាកុប ១:១២ ) លោក​បាន​ប្រគល់​ការទទួល​ខុស​ត្រូវ​ក្នុង​ការ​សរសេរ​នៅលើ​ផ្ទាំង​តូច​ដែល​ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​លោក​ឲ្យ​ធ្វើ ដល់​យ៉ាកុប​ជា​ប្អូនប្រុស​របស់​លោក ។ ផ្ទាំង​​តូច​ផ្ដោត​លើ​រឿង​ខាង​វិញ្ញាណ ហើយ​ផ្ទាំង​ផ្សេងៗ​ទៀត​ត្រូវ​បាន​ឧទ្ទិស​ដល់​ប្រវត្តិ​របស់​ប្រជាជន ( យ៉ាកុប ១:១–៣ ) ។

សូម​អាន យ៉ាកុប ១:៤–៦ ដោយ​រកមើល​អ្វី​ដែល​នីហ្វៃ​បាន​សុំ​យ៉ាកុប​ឲ្យ​បញ្ចូល​នៅលើ​ផ្ទាំង ហើយ​បង្រៀន​ប្រជាជន ។

  • តើ​រឿង​អ្វី​ខ្លះ​ដែល​នីហ្វៃ និង​យ៉ាកុប​បាន​ដឹង ? តើ​ពួកគេ​ដឹង​រឿង​ទាំង​នេះ​ដោយ​របៀប​ណា ?

សូម​អាន យ៉ាកុប ១:៧–៨ ដោយ​រកមើល​អ្វី​ដែល​យ៉ាកុប​បាន​ធ្វើ​ដោយសារ​តែ​ការយល់​ដឹង​របស់​លោក ។ អ្នក​អាច​គូស​ចំណាំ​ឃ្លា​នានា​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ដែល​បង្ហាញ​ពី​អ្វី​ដែល​ជំរុញ​ចិត្ត​យ៉ាកុប​ឲ្យ​ធ្វើ​សកម្មភាព ។ ការពន្យល់​ខាង​ក្រោម​អាច​បញ្ជាក់​ពី​ការលើក​ទឹក​ចិត្ត​របស់​យ៉ាកុប ។

« យល់​ដល់​សារប្រយោជន៍​នៃ​ការសុគត​របស់​ទ្រង់ » ៖យ៉ាកុប​ទំនង​ជា​បាន​អញ្ជើញ​សាសន៍​នីហ្វៃ​ឲ្យ​គិត​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែល​សុគត​សម្រាប់​ពួកគេ និង​ធួន​សម្រាប់​អំពើ​បាប​របស់​ពួកគេ ។

« លី​ឈើ​ឆ្កាង​ទ្រង់ » ៖ឃ្លា​នេះ​សំដៅ​លើ​ការតាំងចិត្ត​ដើម្បី​បដិសេធ​ខ្លួន​យើង​ពី​អំពើ​ទុច្ចរិត និង​តណ្ហា​ខាង​លោកិយ និង​ដើម្បី​រក្សា​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ( សូមមើល ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៦:២៦ [ ក្នុង ម៉ាថាយ ១៦:២៤,  ]; លូកា ៩:២៣; នីហ្វៃ​ទី​២ ៩:១៨ ) ។ វា​ក៏​មាន​ន័យ​ផងដែរ​ថា យើង​អាច​បង្ហាញ​ឆន្ទៈ​របស់​យើង​ដើម្បី​ស៊ូទ្រាំ និង​លះបង់ នៅពេល​យើង​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ។

ការពន្យល់​អំពី​ឃ្លា​ពិបាក​បន្ថែម​មួយ​ចំនួន​អាច​រកបាន​នៅក្នុង​ផ្នែក « ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ? » ។

  • តើ​ហេតុផល​អ្វី​ខ្លះ​ដែល​យ៉ាកុប​បាន​សរសេរ អាច​ជំរុញ​ចិត្ត​អ្នក ? តើ​ហេតុផល​អ្វី​ទៀត​ដែល​អ្នក​អាច​គិត​អំពី​ការអញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​មករក​ព្រះគ្រីស្ទ ?

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​យ៉ាកុប​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ឧទាហរណ៍​របស់​យ៉ាកុប​គឺ​ថា ការដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​នគរ​របស់​ទ្រង់​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​មក​រក​ទ្រង់ ។

សូម​សញ្ជឹង​គិត​អំពី​អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​គិត​អំពី​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​អ្នក​ចង់​ឲ្យ​អ្នកដទៃ​ដឹង​អំពី​ទ្រង់ ។

រូបភាព
រូបតំណាង, កំណត់ត្រា
  1. សូម​បំពេញ​សកម្មភាព​ដូច​ខាង​ក្រោម​នេះ ៖

សូម​ចំណាយ​ពេល​បន្តិច ដើម្បី​គិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ក្នុងការ​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម ដើម្បី​បញ្ចុះ​បញ្ចូល​អ្នក​ដទៃ​ឲ្យ​មករក​ព្រះគ្រីស្ទ ។ សូម​សរសេរ​ពី​ស្ថានភាព​នានា​ដែល​អ្នក​អាច​នឹង​មាន​ឱកាស​ធ្វើ​កិច្ចការ​នេះ ។ នៅ​ជាប់​នឹង​ស្ថានភាព​នីមួយៗ សូម​សរសេរ​ពី​របៀប​ដែល​អ្នក​អាច​ជួយ​អ្នកដទៃ​ក្នុង​ស្ថានភាព​នោះ​ឲ្យ​ស្គាល់ និង​ស្រឡាញ់​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​ប្រើ​ឧទាហរណ៍​ខាង​ក្រោម និង​បន្ថែម​ឧទាហរណ៍​ផ្សេង​ទៀត ៖

  1. នៅ​ផ្ទះ

  2. ជាមួយ​មិត្តភក្ដិ

  3. នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

  4. នៅក្នុង​ការហៅ​បម្រើ​របស់​អ្នក ឬ​តាមរយៈ​ការងារ​បម្រើ

អ្នក​អាច​មើល​វីដេអូ​មួយ ឬ​ពីរ​ខាង​ក្រោម​ដើម្បី​ទទួល​បាន​គំនិត​ពី​អ្វី​ដែល​ត្រូវ​ធ្វើ និង​របៀប​ធ្វើ​វា​តាម​វិធី​សាមញ្ញ និង​ធម្មតា ។

« 2021 Broadcast: Principles of Love, Share, Invite » ( ៥៤:០៦ ) ចាប់​ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ១:៣៥

« Member Stories: Youth and Young Adults » ( ៥:០៨ )

« Ministering as the Savior Does » ( ៦:០៨ )

នៅពេល​អ្នក​គិត​អំពី​វិធី​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ អ្នក​អាច​ទទួល​យក​ភាពក្លាហាន​ចេញ​ពី​ការសន្យា និង​ដំបូន្មាន​នៅក្នុង​ព្រះគម្ពីរ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៥:៦; ១៨:១៥–១៦ ដើម្បី​ស្វែងយល់​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អ្នក​ដែល​ជួយ​អ្នកដទៃ​ឲ្យ​មករក​ទ្រង់ ។

សូម​អាន អាលម៉ា ៣១:៣៤–៣៥ ដើម្បី​រៀន​ពី​គំរូ​របស់​អាលម៉ា​ក្នុង​ការចង់​ជួយ​ដឹកនាំ​ពួកសាសន៍​សូរាំ​ទៅរក​ព្រះគ្រីស្ទ ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖