ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃ​ទី​២ ៣២:៨–៩—« អ្នក​រាល់គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច »


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃ​ទី​២ ៣២:៨–៩—‹ អ្នក​រាល់គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃ​ទី​២ ៣២:៨–៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃ​ទី​២ ៣២:៨–៩

« អ្នក​រាល់​គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច »

រូបភាព
ពួកយុវជន​កំពុង​អធិស្ឋាន

នៅក្នុង​មេរៀន​មុន « នីហ្វៃ​ទី​២ ៣២:៨–៩ » អ្នក​បាន​រៀន​ថា ប្រសិនបើ​យើង​អធិស្ឋាន​ជានិច្ច នោះ​ព្រះវរបិតាសួគ៌​នឹង​ញែក​កិច្ចការ​របស់​យើង សម្រាប់​ជា​សុខុមាលភាព​ដល់​ព្រលឹង​យើង ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្តីយោង​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះសម្រាប់ នីហ្វៃ​ទី​២ ៣២:៨–៩ ពន្យល់​ពី​គោលលទ្ធិ និង​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង ។

ពន្យល់ និង​ទន្ទេញ

សូម​រំឭក​សេចក្ដី​យោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ « នីហ្វៃ​ទី​២ ៣២:៨–៩ » និង​ឃ្លា​បទគម្ពីរ​គន្លឹះ « អ្នក​រាល់​គ្នា​ត្រូវ​តែ​អធិស្ឋាន​ជានិច្ច » ។ សូម​បង្កើត​រឿង​ខ្លី​មួយ ដើម្បី​ភ្ជាប់​លេខ​នីមួយៗ​នៅក្នុង​បទគម្ពីរ​យោង​ទៅ​ឃ្លា​គន្លឹះ—ឧទាហរណ៍ « អែដឌី បាន​អធិស្ឋាន ៣២ ម៉ោង​ក្នុង​មួយ​ថ្ងៃ » ។ វា​មិន​អី​ទេ ប្រសិនបើ​អ្វី​ដែល​អ្នក​បង្កើត​មិន​សម​ហេតុ​ផល​នោះ ។ ចំណុច​សំខាន់​គឺ​ការជួយ​អ្នក​ឲ្យ​ភ្ជាប់​សេចក្តីយោង​ទៅ​ឃ្លា​បទគម្ពីរ​គន្លឹះ ។

រូបភាព
រូបតំណាង, កំណត់ត្រា
រូបភាព
រូបតំណាង, កំណត់ត្រា
  1. សូម​បំពេញ​ចំណុច​ដូច​ត​ទៅ​នេះ ៖

    សូម​ស្រមៃ​ថា អ្នក​កំពុង​និយាយ​ជាមួយ​មិត្ត​ម្នាក់​ដែល​មាន​អារម្មណ៍​មិន​ស័ក្ដិសម​ដើម្បី​អធិស្ឋាន ។ សូម​ប្រើ​ឃ្លា​មកពី នីហ្វៃ​ទី​២ ៣២:៨–៩ ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ពី​មូលហេតុ​ដែល​យើង​ត្រូវ​ការអធិស្ឋាន​ជានិច្ច ។ សូម​បញ្ចូល​នៅក្នុង​ការពន្យល់​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​គិត​ថា វា​ជា​អត្ថន័យ​នៃ​ការអធិស្ឋាន​ជានិច្ច ។

រៀន​អនុវត្ត

រូបភាព
រូបតំណាង, កំណត់ត្រា
  1. សូម​ជ្រើសរើស​គោលការណ៍​មួយ​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។ សូម​សរសេរ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ចងចាំ​អំពី​គោលការណ៍​នោះ ។ នៅពេល​អ្នក​បញ្ចប់ សូម​ប្រៀបធៀប​អ្វី​ដែល​អ្នក​បាន​សរសេរ​ជាមួយ​នឹង​ផ្នែក​ដែល​ត្រូវ​គ្នា​ពី កថាខណ្ឌ​ទី ៥–១២ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូម​មើល​ថា​តើ​មាន​អ្វី​ដែល​អ្នក​ចង់​បន្ថែម​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​សរសេរ ។

  1. សូម​គិត​អំពី​សំណួរ ឬ​កង្វល់​ដែល​អ្នក ឬ​នរណា​ម្នាក់​ផ្សេង​ទៀត​អាច​មាន​អំពី​ការអធិស្ឋាន ។ ( ដើម្បី​គិត​អំពី​សំណួរ ឬ​កង្វល់​ដែល​អាច​កើត​មាន អ្នក​អាច​សួរ​ខ្លួន​អ្នក​ថា « តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​មនុស្ស​អាច​មិន​អធិស្ឋាន ? » ឬ « តើ​មនុស្ស​ម្នាក់​អាច​ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​ពួកគេ​កាន់តែ​មាន​ន័យ​ដូច​ម្តេច ? » ) សូម​ជ្រើសរើស​សំណួរ ឬ​កង្វល់​មួយ​ដែល​អ្នក​ចង់​ផ្តោតលើ ហើយ​កត់ត្រា​វា​ទុក ។ សូម​ប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ដើម្បី​ជួយ​នរណា​ម្នាក់​ដែល​មាន​សំណួរ ឬ​កង្វល់​នោះ ដោយ​កត់ត្រា​ពី​របៀប​ដែល​គោលការណ៍​នីមួយៗ​អាច​ជួយ​ពួកគេ ។ អ្នក​អាច​ប្រើ​របៀប​ខាង​ក្រោម​ជា​ការណែនាំ ។

ស្វែងរក​ការយល់​ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព

  • តើ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព​អ្វី​ដែល​អ្នក​នឹង​ប្រើ​ដើម្បី​ឆ្លើយ​តប ?

សូម​ប្រើ​ប្រភព​ដែល​បានតែងតាំង​ដ៏​ទេវភាព ដើម្បី​ជួយ​អ្នក​រៀបចំ​ការឆ្លើយ​តប ។ អ្នក​អាច​ផ្ញើសារ​ទៅ​ឪពុកម្តាយ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ ដោយ​សូម​​ជំនួយ​សម្រាប់​ចម្លើយ​ដែល​អាច​មាន ។ អ្នក​ក៏​អាច​ស្វែងរក​បទគម្ពីរ ឬ​ឯកសារ​នៅលើ ChurchofJesusChrist.org ។, សម្រាប់​កង្វល់​មួយ​ចំនួន នោះ​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–១៨៧៧ ) អាច​ជួយ​បាន ៖

វា​មិន​សំខាន់​ថា តើ​អ្នក ឬ​ខ្ញុំ​មាន​អារម្មណ៍​ចង់​អធិស្ឋាន​ឬ​អត់​នោះ​ទេ នៅ​គ្រា​អធិស្ឋាន​កើត​ឡើង នោះ​សូម​អធិស្ឋាន ។ ប្រសិនបើ​យើង​មិន​មាន​អារម្មណ៍​ដូច​នោះ​ទេ យើង​គួរតែ​អធិស្ឋាន​រហូត​ដល់​យើង​មាន​អារម្មណ៍​បែប​នោះ ( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ទំព័រ ៤៥ )

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់​កល្ប​ជានិច្ច​

  • តើ​អ្នក​ដឹង​អ្វី​ខ្លះអំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដែល​ទាក់ទង​នឹង​សំណួរ ឬ​កង្វល់​នេះ ?

  • តើ​សេចក្តី​ពិត​ដ៏​អស់​កល្ប​អ្វី​ដែល​ចេញ​ពី នីហ្វៃ​ទី​២ ៣២:៨–៩ អាច​ជួយ​នរណា​ម្នាក់​សម្រាប់​សំណួរ ឬ​កង្វល់​នេះ ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​អ្នក​នឹង​ផ្តល់​យោបល់​អ្វី​ខ្លះ​ដល់​បុគ្គល​នេះ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វី ?

  • តើ​អ្នក​នឹង​អញ្ជើញ​បុគ្គល​នេះ​ឲ្យ​ចងចាំ​អ្វី​ខ្លះ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ?