ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ២ ១ ៖ ការស្វែងរក​គោលការណ៍​នៃ​ដំណឹងល្អ


« នីហ្វៃទី ២ ១ ៖ ការស្វែងរក​គោលការណ៍​នៃ​ដំណឹងល្អ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ២ ១ ៖ ការស្វែងរក​គោលការណ៍​នៃ​ដំណឹងល្អ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ២ ១

ការស្វែងរក​គោលការណ៍​នៃ​ដំណឹងល្អ

រូបភាព
លីហៃ និង សារាយ បង្រៀន​គ្រួសារ​របស់​ពួកលោក

សូម​ស្រមៃមើល​ថា តើ​អ្នក​អាច​មាន​អារម្មណ៍​យ៉ាង​ណា ប្រសិនបើ​នរណា​ម្នាក់​ដែល​អ្នក​បាន​កោតសរសើរ ស្ថិត​នៅ​ជិត​ចុង​បញ្ចប់​នៃ​ជីវិត​របស់​គាត់ ហើយ​កំពុង​ចែកចាយ​ដំបូន្មាន ឬ​ការប្រឹក្សា​យោបល់​ចុង​ក្រោយ​ជាមួយ​អ្នក ។ លីហៃ​បាន​ដឹង​ថា លោក​នឹង​ស្លាប់​ក្នុង​ពេល​ឆាប់ៗ​នេះ ដូច្នេះ​លោក​បាន​និយាយ​ជាមួយ​កូនៗ​របស់​លោក ដើម្បី​បំផុស​គំនិត​ពួកគេ​ឲ្យ​កាន់តាម​បទបញ្ញត្តិ​នៃ​ព្រះ ។ សេចក្តីពិត​ដែល​លោក​បាន​បង្រៀន​អាច​ជា​ប្រភព​នៃ​ការបំផុស​គំនិត និង​ការណែនាំ​សម្រាប់​អ្នក ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​រៀន​រក​ឃើញ​គោលការណ៍​ដែល​អាច​ណែនាំ​អ្នក​ឲ្យ​ទទួល​ជំនួយ​ពី​ព្រះ​នៅក្នុង​ជីវិត​របស់​អ្នក នៅពេល​អនុវត្ត​តាម​គោលការណ៍​នោះ ។

អ្វី​ដែល​ត្រូវ​រកមើល

សូម​ពិនិត្យ​មើល​រូបភាព​ខាង​ក្រោម ហើយ​មើល​ថា តើ​មាន​វត្ថុ​លាក់​កំបាំង​ប៉ុន្មាន​ដែល​អ្នក​អាច​រក​បាន​នៅ​នាទី​បន្ទាប់ ។

រូបភាព
ល្បែង​កម្សាន្ត-ស្វែងរក​វា !
  • តើ​វត្ថុ​ណា​ដែល​អ្នក​ងាយ​ស្រួល​រក ? តើ​វត្ថុ​មួយ​ណា​ត្រូវការ​ការខិតខំ​បន្ថែម ?

  • តើ​សមត្ថភាព​របស់​អ្នក​ក្នុង​ការស្វែងរក​វត្ថុ​លាក់​កំបាំង​បាន​ផ្លាស់ប្តូរ​យ៉ាង​ដូចម្តេច ប្រសិនបើ​អ្នក​មិន​ដឹង​ថា​ត្រូវរក​មើល​អ្វី​នោះ ?

  • តើ​សកម្មភាព​នេះ​ស្រដៀង​នឹង​ការសិក្សា​ព្រះគម្ពីរ​យ៉ាង​ដូចម្ដេច ?

បទពិសោធន៍​របស់​អ្នក​ជាមួយ​នឹង​បទគម្ពីរ​អាច​កាន់តែ​មាន​ភាពរឹងមាំ ពេល​អ្នក​ស្វែងរក​គោលការណ៍​នានា​នៅពេល​អ្នក​សិក្សា ។

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ថា​គោលការណ៍ ៖

គោលការណ៍​នៃ​ដំណឹងល្អ​គឺ​ជា​គោលការណ៍​ណែនាំ​ដែល​មាន​មូលដ្ឋាន​លើ​គោលលទ្ធិ សម្រាប់​ការអនុវត្ត​ត្រឹមត្រូវ​នៃ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ។ គោលការណ៍​បាន​មក​ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដ៏​ទូលំទូលាយ ហើយ​ផ្ដល់​ការណែនាំ និង​បទដ្ឋាន នៅពេល​យើង​ដើរ​ឆ្ពោះ​ទៅ​មុខ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ ( ដាវីឌ អេ បែដណា « The Principles of My Gospel » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១២៣ )

ឧទាហរណ៍​មួយ​ចំនួន​នៃ​គោលការណ៍​ដែល​អ្នក​បាន​សិក្សា​ពី​មុន​មក​ក្នុង នីហ្វៃ​ទី ១ គឺ ប្រសិនបើ​យើង​រក្សា​សេចក្ដីសញ្ញា​របស់​យើង នោះ​យើង​នឹង​ប្រដាប់​អាវុធ​ដោយ​សេចក្ដីសុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ( សូមមើល នីហ្វៃទី ១ ១៤:១៤ ) និង ពេល​យើង​ប្រៀបធៀប​បទ​ព្រះគម្ពីរ​ទៅ​នឹង​ខ្លួន​យើង នោះ​យើង​នឹង​បាន​រៀន ហើយ​បាន​ផល​ប្រយោជន៍​ពី​បទគម្ពីរ​ទាំង​នោះនីហ្វៃទី ១ ១៩:២៣ ) ។

  • តើ​អ្នក​នឹង​សង្ខេប​អត្ថន័យ​របស់​ពាក្យ​គោលការណ៍​ដូចម្តេច ?

  • តើ​ហេតុផល​អ្វី​ខ្លះ​ដែល​ការរកឃើញ​គោលការណ៍​នានា​អាច​មាន​ប្រយោជន៍​ក្នុង​ជីវិត​របស់​យើង ?

ការស្វែងរក​គោលការណ៍

  • តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ពី​អតីតកាល ដែល​បាន​ជួយ​អ្នក​ស្វែងរក​គោលការណ៍​នៅក្នុង​ព្រះគម្ពីរ ?

  • តើ​មាន​ការលំបាក​អ្វី​ខ្លះ​ចំពោះ​អ្នក នៅពេល​អ្នក​បាន​ព្យាយាម​ស្វែងរក​គោលការណ៍ ?

មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​ស្វែងរក​គោលការណ៍​នៅក្នុង​ព្រះគម្ពីរ​គឺ​ការអាន​រកមើល​ពាក្យ ឃ្លា ឬ​គំនិត​សំខាន់ៗ ។ សំណួរ​ខាង​ក្រោម​នេះ​អាច​ជួយ​អ្នក​ធ្វើ​រឿង​នេះ​បាន ៖

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​ត្រូវបាន​គេ​និយាយ​ដដែលៗ ឬ​ហាក់​ដូច​ជា​សំខាន់ ?

  • តើ​ការព្រមាន ឬ​ការសន្យា​អ្វី​ខ្លះ​ត្រូវ​បាន​បញ្ចូល​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ?

  • តើ​អ្វី​អាច​ជា​គំនិត ឬ​ចំណុច​សំខាន់​ដែល​អ្នក​និពន្ធ​កំពុង​ព្យាយាម​បង្ហាញ ?

  • តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​គូស​បញ្ជាក់​អ្វី​ខ្លះ​ដល់​អ្នក ?

ចេញ​ពី​ពាក្យ ឃ្លា ឬ​គំនិត​ទាំង​នេះ សូម​សរសេរ​សេចក្តីថ្លែង​ការណ៍​នៃ​សេចក្តីពិត ដែល​អាច​ជួយ​អ្នក​ក្នុង​ជីវិត​របស់​អ្នក ។ បន្ទាប់ពី​សរសេរ​រួច សូម​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ខាង​ក្រោម ៖

  • តើ​គោលការណ៍​នេះ​ពិត​នៅ​គ្រប់​ស្ថានភាព ពេលវេលា និង​វប្បធម៌​ដែរ​ឬ​ទេ ? ប្រសិនបើ​មិន​ពិត​ទេ តើ​មាន​ការកែតម្រូវ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​វា​ពិត ?

  • តើ​គោលការណ៍​នេះ​នឹង​នាំ​ខ្ញុំ និង​អ្នកដទៃ​ទៀត​មក​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដែរ​ឬ​ទេ ?

នីហ្វៃទី ២ ១ មាន​ការទូន្មាន​ចុង​ក្រោយ​មួយ​ចំនួន​របស់​លីហៃ​ចំពោះ​កូនៗ​របស់​លោក​មុនពេល​លោក​ស្លាប់ ។ លោក​បាន​រំឭក​ពួកគេ​ពី​សេចក្តីល្អ​របស់​ព្រះ ហើយ​បាន​បង្រៀន​គោលការណ៍​ជាច្រើន​ដែល​លោក​សង្ឃឹម​ថា នឹង​ដឹកនាំ​ពួកគេ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។

សូម​អាន នីហ្វៃទី ២ ១:១–៤ ដោយ​ស្វែងរក​គោលការណ៍​ពិត ។ សូម​ពិចារណា​ប្រើ​សំណួរ​ដែល​មាន​ចំណុច​ដិត​រៀបរាប់​ខាង​លើ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ខ្លះ ?

ឧទាហរណ៍​អំពី​គោលការណ៍​មួយ​ដែល​លីហៃ​បាន​បង្រៀន​គឺ ៖ យើង​អាច​ទទួល​បាន​ការការពារ​ពី​ព្រះអម្ចាស់​ដោយ​ការធ្វើ​តាម​ការព្រមាន​របស់​ទ្រង់ ( សូមមើល នីហ្វៃទី ២ ១:៣–៤ ) ។

បន្ទាប់ពី​រកឃើញ​សេចក្តីពិត វា​មាន​ប្រយោជន៍​ក្នុង​ការសញ្ជឹង​គិត​ថា តើ​វា​មាន​ន័យ​យ៉ាង​ណា និង​របៀប​ដែល​វា​អាច​ជួយ​អ្នក​ក្នុង​ជីវិត​របស់​អ្នក ។

សំណួរ​ខាង​ក្រោម​មួយ​ចំនួន​អាច​មាន​ប្រយោជន៍ ៖

  • តើ​ព្រះអម្ចាស់​បាន​ការពារ​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​ដោយ​របៀប​ណា បន្ទាប់​ពី​ធ្វើ​តាម​ការព្រមាន​របស់​ទ្រង់ ?

  • តើ​ការព្រមាន​របស់​ទ្រង់​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ទ្រង់ និង​ព្រះទ័យ​របស់​ទ្រង់​ចំពោះ​អ្នក ?

សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​ព្រះអម្ចាស់​អាច​នឹង​ព្រមាន​អ្នក​នៅ​ថ្ងៃនេះ និង​របៀប​ដែល​អ្នក​អាច​ចង់​ឆ្លើយ​តប ។

អភិវឌ្ឍ​សមត្ថភាព​របស់​អ្នក​ក្នុង​ការស្វែងរក​គោលការណ៍

សូម​អភិវឌ្ឍ​សមត្ថភាព​របស់​អ្នក​ក្នុង​ការស្វែងរក​គោលការណ៍​នៅក្នុង​បទគម្ពីរ ដោយ​ធ្វើ​តាម​ដំណើរ​ការនេះ​នៅក្នុង​សកម្មភាព​ខាង​ក្រោម ។

សូម​អាន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ពីរ​វគ្គបទគម្ពីរ​ខាង​ក្រោម​អំពី​ការទូន្មាន​ចុង​ក្រោយ​របស់​លីហៃ​ដល់​ពួកកូន​ប្រុស​របស់​លោក ។ អ្នក​ក៏​អាច​មើល « Lehi Teaches His Family » ចាប់​ពី​នាទី​ទី ០:៣៩ ដល់​នាទី​ទី ៣:៣៥ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ដើម្បី​រំឭក​វគ្គបទគម្ពីរ​ទាំង​នេះ ។ សូម​ប្រើ​ដំណើរការ « ស្វែងរក​គោលការណ៍ » ដើម្បី​រកមើល​គោលការណ៍​ពិត ។

រូបភាព
រូប​តំណាង​កំណត់ត្រា
  1. សូម​បំពេញ​ចំណុច​ដូច​ត​ទៅ​នេះ ៖

    សូម​ជ្រើសរើស​សេចក្តីពិត​មកពី នីហ្វៃទី ២ ១ ដែល​អ្នក​មាន​អារម្មណ៍​ថា មាន​ប្រយោជន៍​បំផុត​សម្រាប់​អ្នក ហើយ​សរសេរ​ឃ្លា​ខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ៖

    1. គោលការណ៍​ដែល​អ្នក​បាន​រកឃើញ និង​ខគម្ពីរ​មួយ ឬ​ច្រើន​ដែល​អ្នក​បាន​រកឃើញ​នៅក្នុង​គោលការណ៍​នោះ

    2. ការពន្យល់​អំពី​អ្វី​ដែល​អ្នក​គិត​ថា ជា​អត្ថន័យ​របស់​គោលការណ៍​នេះ

    3. របៀប​ដែល​អ្នក​ទទួល​អារម្មណ៍​ថា សេចក្ដីពិត​នេះ​អាច​ដឹកនាំ​អ្នក និង​នាំ​មក​នូវ​ពរជ័យ​ដ៏​អស្ចារ្យ​ដល់​ជីវិត​របស់​អ្នក

    4. អ្វី​ដែល​អ្នក​រៀន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ពី​គោលការណ៍​នេះ

សូម​សញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ ដើម្បី​រក​ឃើញ និង​យល់​ពី​គោលការណ៍​នៅក្នុង នីហ្វៃទី ២ ១ ។

  • តើ​ការស្វែងរក​គោលការណ៍​ជា​ទៀងទាត់ នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​អ្នក​អាច​ជួយ​អ្នក​បាន​ដោយ​របៀប​ណា ?

  • តើ​វា​អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ និង​បំណងប្រាថ្នា​របស់​អ្នក​ដើម្បី​ក្លាយ​ដូចជា​ទ្រង់​យ៉ាង​ដូចម្ដេច ?