ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៥ ៖ « លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ »


« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៥ ៖ ‹ លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៥ ៖ ‹ លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៥

« លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ »

រូបភាព
គ្រួសារ​របស់​អ័ដាម និង​នាង​អេវ៉ា

នៅក្នុង​មេរៀន « នីហ្វៃទី ២ ២:១៧–២៦ » អ្នក​បាន​រៀន​អំពី​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា ។ ការយល់​ដឹង​អំពី​ការធ្លាក់​អាច​ជួយ​អ្នក​ឲ្យ​ពឹងផ្អែក​លើ​ព្រះអង្គសង្គ្រោះ នៅពេល​អ្នក​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ជីវិត​រមែងស្លាប់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញចាំ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃទី ២ ២:២៥ ពន្យល់​គោលលទ្ធិ និង​រៀន​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

ពន្យល់ និង​ទន្ទេញ

តើ​អ្នក​គិត​ថា អ្នក​អាច​ពណ៌នា​អំពី​សត្វ​ដំរី ឬ​សត្វ​ស្វា​មួយ​ដោយ​មិន​ប្រើ​ឈ្មោះ​របស់​សត្វ​ទាំង​នោះ​ដែរ​ឬ​ទេ ? ដើម្បី​អនុវត្ត​ការពន្យល់​ដល់​អ្នកដទៃ សូម​គិត​អំពី​របៀប​ដែល​អ្នក​នឹង​ពិពណ៌នា​អំពី​សត្វ​ទាំង​នេះ ។

រូបភាព
សត្វ​ដំរី​របស់​អាហ្វ្រិក

ផ្នែក​ខ្លះ​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​អាច​ពិបាក​ពន្យល់ រួមទាំង​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា​ផងដែរ ។ នៅក្នុង​មេរៀន​មុន អ្នក​បាន​សិក្សា​អំពី​ការធ្លាក់ ។ សូម​អាន នីហ្វៃទី ២ ២:២៥ ដោយ​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន ។ សូម​ចងចាំ​ថា ការធ្លាក់​គឺ​ជា​ផ្នែក​ចាំបាច់​មួយ​ក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ។

សូម​សរសេរ​ពី​របៀប​ដែល​អ្នក​នឹង​ពន្យល់​ពី​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា​ដល់​ក្មេង​អាយុ​ប្រាំបី​ឆ្នាំ និង​មូលហេតុ​ដែល​ការធ្លាក់​មាន​សារៈសំខាន់​ដើម្បី​យល់ ។

អនុវត្ត​ការទន្ទេញ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ របៀប​មួយ​ដើម្បី​អនុវត្ត​ការទន្ទេញ​វា​គឺ​ចែក​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លាបទ​គម្ពីរ​គន្លឹះ​នេះ​ជា​ប្រាំ​ផ្នែក​ដូច​ខាង​ក្រោម​នេះ ៖

  • នីហ្វៃទី ២ ២:២៥

  • « លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន

  • ដើម្បី​ឲ្យ​មាន​មនុស្ស​លោក

  • ហើយ​មាន​មនុស្ស​លោក

  • ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ។

សូម​សរសេរ​ផ្នែក​ទាំង​នេះ​នៅលើ​ក្រដាស​មួយ​សន្លឹក ហើយ​សូត្រ​តាម​ផ្នែក​នីមួយៗ​នៅពេល​អ្នក​ចង្អុល​វា ។ បន្ទាប់មក​លុប ឬ​បាំង​ពាក្យ ឬ​ឃ្លា ពេល​កំពុង​សូត្រ​បទគម្ពីរ​នោះ​ឡើង​វិញ ។ សូម​បន្ត​ធ្វើ​បែប​នេះ​រហូត​ទាល់​តែ​ពាក្យ ឬ​ឃ្លា​ទាំងអស់​ត្រូវបាន​លុប​ចេញ ហើយ​អ្នក​អាច​សូត្រ​ឡើង​វិញ​នូវ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​ខគម្ពីរ​គន្លឹះ​ពី​ការចងចាំ ។

រៀន​អនុវត្ត

រូបភាព
រូប​តំណាង​កំណត់​ត្រា
  1. ដោយ​មិន​មើល​កំណត់ចំណាំ​ណា​មួយ​ឡើយ នៅលើ​សន្លឹក​ក្រដាស​ស​មួយ សូម​ព្យាយាម​សរសេរ​គោលការណ៍​ទាំង​បី​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។

    • តើ​អ្នក​ចងចាំ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​បាន​ល្អ​ប៉ុន​ណា ?

    ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ​ក្នុង​ការចងចាំ​គោលការណ៍​ទាំង​នេះ សូមមើល​ទៅ ឯកសារគោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។

    • តើ​អ្នក​នឹង​ប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ និង​គោលលទ្ធិ​នៃ​ការធ្លាក់​ដើម្បី​ជួយ​ដោះស្រាយ​កង្វល់​របស់​គីឌាន​ដោយ​របៀប​ណា ?

ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ​ក្នុង​ការចងចាំ​គោលការណ៍​ទាំង​នេះ សូមមើល​ទៅ ឯកសារគោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។

សូម​ប្រើ​គោលការណ៍​ទាំង​នេះក្នុង​ស្ថានភាព​ខាង​ក្រោម ៖

ពេល​កំពុង​រៀន​អំពី​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា​នៅក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​របស់​គាត់ គីឌាន​ភ្ញាក់ផ្អើល​ពេល​ឮ​គ្រូ​របស់​គាត់​និយាយ​ថា ការធ្លាក់​គឺជា​ផ្នែកចាំបាច់​ក្នុង​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ។ គាត់​ចាប់ផ្ដើម​គិត​ពី​រឿង​អវិជ្ជមាន​ទាំងអស់​ដែល​អាច​កើត​ឡើង​ដោយសារ​ការធ្លាក់—អំពើបាប ការស្លាប់ ជំងឺ ពិការភាព ជំងឺ​ផ្លូវ​ចិត្ត ការសាកល្បង និង​អ្វីៗ​ជា​ច្រើន​ទៀត ។ គាត់​ដឹង​ថា ជាញឹកញាប់​អ្វី​ដែល​គាត់​ត្អូញត្អែរ​ច្រើន​បំផុត​​គឺ​ជា​លទ្ធផល​នៃ​ការធ្លាក់ ។ គាត់​ឆ្ងល់​ពី​របៀប​ដែល​ការធ្លាក់​អាច​ជា​អ្វី​មួយ​ដែល​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​កើត​ឡើង ។

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

សូមរំឭក កថាខណ្ឌ​ទី ១១–១២ នៅក្នុង​វគ្គ « ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

  • តើ​អ្នក​អាច​ប្រើ​គោលការណ៍​នេះ​ដើម្បី​ដោះស្រាយ​កង្វល់​របស់​គីឌាន​ដោយ​របៀប​ណា ?

របៀប​ផ្សេង​ទៀត​ដើម្បី​ប្រើ​គោលការណ៍​នេះ

  • តើ​ប្រភព​ដែល​បាន​តែងតាំងដ៏​ទេវភាព​អ្វី​ខ្លះ ដែល​អ្នក​នឹង​ណែនាំ​ឲ្យ​គីឌាន​រកមើល​ជំនួយ​បន្ថែម ?

  • ហេតុអ្វី​អ្នក​ណែនាំ​ប្រភព​ទាំង​នោះ ?

សូម​កត់ត្រា​កំណត់​ចំណាំ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់អ្នក ។

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់​កល្ប​មួយ

សូម​រំឭក កថាខណ្ឌ​ទី ៨–១០ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

  • តើ​អ្នក​អាច​ប្រើ​គោលការណ៍​នេះ​ដើម្បី​ដោះស្រាយ​កង្វល់​របស់​គីឌាន​ដោយ​របៀប​ណា ?

របៀប​ផ្សេង​ទៀត​ដើម្បី​ប្រើ​គោលការណ៍​នេះ

សូម​កត់ត្រា​កំណត់​ចំណាំ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់អ្នក ។

របៀប​ផ្សេង​ទៀត​ដើម្បី​ប្រើ​គោលការណ៍​នេះ

  • តើ​ការយល់ដឹង​របស់​អ្នក​អំពី​ការធ្លាក់ និង​តួនាទី​របស់​ការធ្លាក់​នៅក្នុង​ផែនការ​នៃ​សេចក្តីសង្គ្រោះ​ជួយ​ក្នុង​ស្ថានភាព​នេះ​យ៉ាង​ដូចម្តេច ?

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ដែល​អាច​ជួយ​បាន ?

  • តើ​យើង​អាច​មើល​ឃើញ​ស្ថានភាព​នេះ​ដោយ​ទស្សនវិស័យ​អស់​កល្ប​ដោយ​របៀប​ណា​ទៀត ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​រំឭក កថាខណ្ឌ​ទី​៥–៧ នៅ​ក្នុងផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

  • តើ​អ្នក​អាច​ប្រើ​គោលការណ៍​នេះ​ដើម្បី​ដោះស្រាយ​កង្វល់​របស់​គីឌាន​ដោយ​របៀប​ណា ?

របៀប​ផ្សេង​ទៀត​ដើម្បី​ប្រើ​គោលការណ៍​នេះ

សូម​គិត​អំពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​អ្នក​ដែល​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​ទាក់ទង​នឹង​ការធ្លាក់ ។ សូម​សញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នក​បាន​ធ្វើ ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ហើយ​ពឹង​ផ្អែកលើ​ព្រះអង្គ​សង្គ្រោះ នៅពេល​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​ទាក់ទង​នឹង​ជីវិត​រមែង​ស្លាប់ ។

  • តើ​បទពិសោធន៍​របស់​អ្នក​អាច​ជួយ​ក្នុង​ស្ថានភាព​របស់​គីឌាន​យ៉ាង​ដូចម្តេច ?

  • តើ​គីឌាន​អាច​បង្ហាញ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា​ទៀត ?

សូម​កត់ត្រា​កំណត់​ចំណាំ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់អ្នក ។