ថ្នាក់​សិក្ខាសាលា
ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ភាគ ២ ៖ « ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំង​ឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ »


« ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ភាគ ២ ៖ ‹ ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំង​ឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ › » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ភាគ ២ » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន

ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន

ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ភាគ ២

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំង​ឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

រូបភាព
សិស្ស​និយាយ​គ្នា

គោលបំណង​មួយ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​រៀន និង​អនុវត្តតាម​គោលការណ៍​នានា​ក្នុង​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ដើម្បី​​ប្រែ​ក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ពិនិត្យមើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ហើយ​ឈ្វេង​យល់​គោលគំនិត និង​សំណួរ​ទាំងនោះ​ឲ្យ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ព្រះតម្រិះ ។

គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

នៅពេល​ដែល​យើង​ជួបនឹង​បញ្ហា​ប្រឈម​ក្នុង​ជីវិត ឬ​ប្រឈម​នឹង​សំណួរ​ដែល​គ្មាន​ចម្លើយ នោះ​គោលការណ៍​ខាងក្រោម​នេះ​ស្ដីពី​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ អាច​ជួយ​យើង​បាន ៖

  1. ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ។

  2. ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំង​ឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។

  3. ព្យាយាម​យល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​ត្រូវបាន​តែងតាំង​ដ៏​ទេវភាព ។

នៅក្នុង​មេរៀន​នេះ យើង​នឹង​ផ្តោតលើការពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំង​ឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។

ទស្សនវិស័យ​ដែល​មាន​ដែនកំណត់

សូម​ស្វែងរក​ទុយោបឺត ឬ​មូរក្រដាស​តូច​បំផុត​ដែល​អ្នក​អាច​មូរ​បាន ហើយ​មើល​តាម​ចន្លោះ​នោះ ។ សូម​ស្រមៃ​មើល​ថា​តើ​នេះ​ជា​របៀប​ដែល​អ្នក​មើលឃើញ​ពិភពលោក​គ្រប់​ពេលវេលា​ឬ ។ តើ​អ្នក​នឹង​ជួប​បញ្ហាប្រឈម​អ្វីខ្លះ ? តើ​ការងារ​ណា​មួយ​នឹង​ងាយស្រួល ហើយ​មួយ​ណា​ពិបាក ឬ​មិន​អាច​ធ្វើ​ទៅរួច ?

  • តើ​ការណ៍​នេះ​ដូចជា​ការធ្វើ​ការសម្រេចចិត្ត​ផ្លាស់ប្តូរ​ជីវិត ឬ​ឆ្លើយ​សំណួរ​សំខាន់ៗ​ដោយ​មាន​ការយល់ដឹង​មាន​កម្រិត​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?

ការមាន​ទស្សនវិស័យ​ពេញលេញ​ជាងនេះ​គឺ​មាន​ប្រយោជន៍​នៅពេល​មាន​ទំនាក់ទំនង​ជាមួយ​ពិភពលោក​ជុំវិញ​យើង ។ ដូចគ្នា​នេះ​ដែរ ទស្សនវិស័យ​ដ៏​អស់កល្ប​អាច​ជួយ​យើង នៅពេល​យើង​ទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

សូម​ពិចារណា​គូស​ចំណាំ​ប្រយោគ​ខាងក្រោម​ពី កថាខណ្ឌ ៨ នៅក្នុង​ផ្នែក « ការទទួល​បានចំណេះ​ខាងវិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ៖ ដើម្បី​ពិនិត្យមើល​គោលគំនិត សំណួរ និង​បញ្ហា​សង្គម​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្បមួយ នោះ​យើង​ពិចារណា​វា​នៅក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្តីសង្គ្រោះ និង​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។

សូម​សិក្សា កថាខណ្ឌ ៨–១០ ដោយ​រកមើល​អ្វី​ដែល​អាច​ជួយ​អ្នកពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំង​ឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោមនេះ ៖

    • តើ​បញ្ហា និង​សំណួរ​អ្វីខ្លះ ដែល​អ្នក​គិតថា​ព្រះអង្គ​សង្គ្រោះ​អាច​នឹង​មាន​ព្រះតម្រិះ​ខុសពី​មនុស្ស​ជាច្រើន​នៅលើ​ផែនដីនេះ ?

    • តើ​ការពិនិត្យមើល​គោលគំនិត និង​សំណួរ​នៅក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ជួយ​យើង​ឲ្យ​មើលឃើញ​អ្វីៗ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ព្រះតម្រិះ​យ៉ាង​ដូចម្ដេច ? ( សូមមើល ម៉ូសាយ ៤:៩ ) ។

    • ហេតុអ្វី​វា​អាច​ជា​ជំនាញ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​ដើម្បី​រៀន អនុវត្ត និង​ប្រើប្រាស់​ក្នុងជីវិត​របស់​អ្នក ?

ឧទាហរណ៍​មួយ​ដកស្រង់​ពី​បទគម្ពីរ

អាលម៉ា​ជាកូន​បាន​បង្ហាញ​យើង​ពី​របៀប​គិត​ពី​អ្វីៗ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ នៅពេល​លោក​បានឆ្លើយ​សំណួរ​ពិបាកៗ ដែល​កូន​ប្រុស​របស់លោក​គឺ កូរីអានតុន បានជួប​ការលំបាក ។

សូម​អាន អាលម៉ា ៤០:១; ៤២:១ ដោយ​រកមើល​កង្វល់​ពីរ​ដែល កូរីអានតុន មាន ។ សូម​ពិចារណា​រៀបរាប់​ពី​កង្វល់​របស់គាត់​ជា​ពាក្យ​សម្ដី​របស់​អ្នកផ្ទាល់ ។

ឥឡូវនេះ​សូម​អាន​ចំណងជើង​ជំពូក​សម្រាប់ អាលម៉ា ៤០; ៤១៤២ ដើម្បី​មើល​សេចក្ដី​សង្ខេប​នៃ​អ្វី​ដែល អាលម៉ា បានបង្រៀន កូរីអានតុន នៅពេល​គាត់​បាន​ដោះស្រាយ​កង្វល់​របស់​គាត់ ។ សូម​រកមើល​ចំណុច​ផ្សេងៗ​នៃ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ដែល​អាលម៉ា​បាន​បង្រៀន ។

  • តើ​អ្នក​បាន​ឃើញ​ចំណុច​អ្វីខ្លះ​នៃ​ផែនការ​នេះ ?

  • តើ​ការណ៍នេះ​អាច​ជួយ កូរីអានតុន មើលឃើញ​ពី​កង្វល់​របស់គាត់​ពី​ទស្សន​វិស័យ​ដ៏​អស់កល្ប​មួយ​ដោយ​របៀប​ណា ?

ការកែសម្រួល​ឡើងវិញ

រូបភាព
ស្ត្រី​ម្នាក់​កំពុង​ធ្វើ​ស៊ុម​ដោយ​ប្រើដៃ​របស់​គាត់

សូម​ធ្វើ​ជា​រាង​ស៊ុម​រូបថត​ដោយ​ប្រើ​ម្រាមដៃ​ចង្អុល និង​មេដៃ​របស់អ្នក ។ សូម​ជ្រើសរើស​អ្វី​មួយ​នៅ​ក្នុងបន្ទប់​ធ្វើជា​ប្រធាន​បទ​នៃ​រូបភាព​របស់​អ្នក ។

  • តើ​អ្នក​បាន​សម្រេចចិត្ត​ដាក់​បញ្ចូល​អ្វីខ្លះ​នៅក្នុង​ស៊ុម​របស់អ្នក ? ហេតុអ្វី ?

  • តើ​អ្នក​បាន​ដក​អ្វីខ្លះ​ចេញពី​រូបភាព​របស់អ្នក ? ហេតុអ្វី ?

ដូចគ្នា​នឹង​រូបភាព​ដែរ សំណួរ​ទាំងឡាយ​ក៏​មាន​ស៊ុម ឬ​បរិបទ​ផងដែរ ។ ស៊ុម​អាច​តំណាង​ឲ្យ​ជំនឿ និង​ការសន្មត​របស់​បុគ្គលណា​ម្នាក់ ដែល​នាំ​ឲ្យ​ពួកគេ​យល់ឃើញ​ចំពោះ​សំណួរទាំងឡាយ​តាម​វិធី​ជាក់លាក់​មួយ ។ ពេលខ្លះ​ជំនឿ និង​ការសន្មត​ទាំងនោះ​គឺ​ផ្អែកលើ​ការយល់ខុស ឬ​អ្វីមួយ​ដែល​មិន​ពិត ។ ក្នុងករណី​ទាំងនោះ វា​អាច​ជួយ​កែសម្រួល​វា​ឡើងវិញ​បាន ។ ការកែសម្រួល​ឡើងវិញ គឺ​នៅពេល​ដែល​យើង​ពិនិត្យមើល​ជំនឿ ឬ​ការសន្មត​ទាំងនោះ​នៅក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ និង​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

ដោយសារតែ​ចំណេះដឹង​របស់​យើង​អំពី​ផែនការនេះ និង​សេចក្តីពិត​ផ្សេងទៀត​ដែល​ថា​ព្រះ​បានបើក​សម្តែង នោះ​យើង​ចាប់ផ្តើម​ជាមួយ​នឹង​ការសន្មត​ដែល​ខុសពី​អស់អ្នក​ដែល​គ្មាន​ចំណេះដឹង​ដូចយើង ។ ជាលទ្ធផល យើង​ធ្វើ​ការសន្និដ្ឋាន​ផ្សេងៗ​អំពី​ប្រធានបទ​សំខាន់ៗ​ជាច្រើន ដែល​មនុស្ស​ដទៃ​គ្រាន់តែ​វិនិច្ឆយ​តាម​មតិផ្ទាល់ខ្លួន​គេ​អំពី​ជីវិត​រមែងស្លាប់​នេះ​ប៉ុណ្ណោះ ។ ( ដាល្លិន អេក អូក « As He Thinketh in His Heart » [ ពេល​ល្ងាច​មួយ​ជាមួយ​នឹង​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៣ ] ដែល​មាន​នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org )

សូមស្រមៃ​ថា​អ្នក​មាន​មិត្តភក្តិ​ម្នាក់​ឈ្មោះ អេដ្រាយ ដែល​បាន​សួរថា « ប្រសិនបើ​ពិតជា​មាន​ព្រះ​ដ៏​ពេញ​ដោយ​សេចក្ដីស្រឡាញ់ ហេតុអ្វី​ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​រងទុក្ខ ? »

អ្នក​អាច​ចង់មើល​វីដេអូ « Examining Questions with an Eternal Perspective » ( ២:៥៥ ) ដែល​មាននៅ​លើ​គេហទំព័រ ChurchofJesusChrist.org ដើម្បី​មើល​ពី​ឧទាហរណ៍​អំពី​របៀប​ដែល​ការព្រួយ​បារម្ភ​នេះ​អាច​ត្រូវ​បាន​កែសម្រួល​ឡើងវិញ ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោមនេះ ៖

    • ហេតុអ្វី​អ្នក​គិត​ថា វា​មាន​ប្រយោជន៍​ក្នុងការ​គិត​អំពី​ជំនឿ ឬ​ការសន្មត​ដែល​អាច​មាន​ឥទ្ធិពល​លើ​សំណួរ​របស់ អេដ្រាយ អំពីព្រះ ?

    • តើ​បរិបទ​នៃ​អ្វី​ដែល​យើង​ដឹង​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​របស់​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​មើលឃើញ​សំណួរ​នោះ​ខុសគ្នា​យ៉ាង​ដូចម្ដេច ?

    • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​សមត្ថភាព​របស់​អ្នក​ក្នុងការ​ដោះស្រាយ​សំណួរ​ពិបាកៗ​តាមរយៈ​ការកែ​សម្រួល​ឡើងវិញ? តើ​អ្នក​មាន​សំណួរ ឬ​កង្វល់​អ្វី​ខ្លះអំពី​វា ប្រសិនបើ​មាន ?

អ្នក​នឹង​មាន​ឱកាស​ជាច្រើន​ដើម្បី​អនុវត្ត​ការកែសម្រួល​ឡើងវិញ​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង​ក្នុង​ជីវិត​របស់អ្នក ។ កាល​អ្នក​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ពង្រីក​ការយល់​ដឹង​របស់​អ្នក​អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ និង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ នោះ​សមត្ថភាព​របស់​អ្នក​ក្នុងការពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំង​ឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ​នឹង​រីកចម្រើន​ឡើង ។ ការណ៍​នេះ​ក៏​នឹង​ស្ថាបនា​ទំនុក​ចិត្ត​របស់​អ្នក​ក្នុង​ការចែកចាយ​អ្វី​ដែល​អ្នក​ដឹង និង​ជួយ​អ្នក​ដទៃ​ដោះស្រាយ​សំណួរ និង​កង្វល់​ពិបាកៗ ។