ថ្នាក់​សិក្ខាសាលា
ទីបន្ទាល់​របស់ យ៉ូសែប ស្ម៊ីធ អំពី​ព្រះគម្ពីរ​មរមន ៖ « បកប្រែ … ដោយ​អំណោយទាន និង​អំណាច​នៃ​ព្រះ »


ទីបន្ទាល់​របស់ យ៉ូសែប ស្ម៊ីធ អំពី​ព្រះគម្ពីរ​មរមន ៖ « បកប្រែ … ដោយ​អំណោយទាន និង​អំណាច​នៃ​ព្រះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ទីបន្ទាល់​របស់ យ៉ូសែប ស្ម៊ីធ អំពី​ព្រះគម្ពីរ​មរមន » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន

ទីបន្ទាល់​របស់​យ៉ូសែប ស្ម៊ីធ អំពី​ព្រះគម្ពីរ​មរមន

« បកប្រែ … ដោយ​អំណោយទាន និង​អំណាច​នៃ​ព្រះ »

រូបភាព
យ៉ូសែប ស្ម៊ីធ

© 1998 David Lindsley

តើ​ព្រះគម្ពីរ​មរមន​បាន​ចេញ​មក​ដោយ​របៀប​ណា ? តើ យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​ព្រះ​គម្ពីរ​មរមន​ពី​ភាសា​មិន​ស្គាល់​ទៅជា​ភាសា​អង់គ្លេស​ដោយ​របៀប​ណា ? មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់ និង​ពន្យល់​កាន់តែ​ច្បាស់​ពីរបៀប ដែល​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បកប្រែ​ដោយ « ដោយ​អំណោយទាន និង​អំណាច​នៃ​ព្រះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣ ) ។

ការចេញមក​នៃ​ព្រះគម្ពីរ​មរមន

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ពិនិត្យមើល​រូបភាព​ខាងក្រោម​ដែល​ពណ៌នា​អំពី​ព្រឹត្តិការណ៍​អំឡុងពេល​ចេញមក​នៃ​ព្រះគម្ពីរ​មរមន ។ សូម​រៀបចំ​វា​តាម​លំដាប់​កាល​ដែល​ត្រឹមត្រូវ​តាម​ព្រឹត្តិការណ៍​បាន​កើត​ឡើង ។ កាល​អ្នក​មើល​រូបភាព​ទាំង​នេះ សូម​ស្រមៃ​ពី​អារម្មណ៍​របស់ យ៉ូសែប ស្ម៊ីធ នៅក្នុង​ឱកាស​នីមួយៗ​ទាំង​នេះ ។

    ចម្លើយ​ដែល​ត្រឹមត្រូវ​គឺ​មាន​នៅចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

« ដោយ​អំណោយទាន និង​អំណាច​នៃ​ព្រះ »

សូម​គិត​អំពី​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ដែល​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការរៀន​បន្ថែម​អំពី​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ។ វា​អាច​ជា​បុគ្គល​ម្នាក់​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ ឬ​ប្រហែលជា​សមាជិក​សាសនាចក្រ​ដែល​កំពុង​ពុះពារ​ជាមួយ​នឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ សូម​ពណ៌នា​អំពី​ស្ថានភាព​របស់​ពួកគេ​យ៉ាងខ្លី​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ហើយ​ប្រាប់​ថា​ហេតុអ្វី​បានជា​ការរៀន​បន្ថែម​អំពី​ការចេញមក​នៃ​ព្រះគម្ពីរ​មរមន​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួកគេ ។

កាល​អ្នកសិក្សា សូម​ស្វែងរក​ភស្តុតាង​នៃ​សេចក្តីពិត​ដែល​ថា យ៉ូសែប ស្ម៊ីធ បាន​នាំ​មក​នូវ​ព្រះគម្ពីរ​មរមន​ដោយ​អំណោយ​ទាន និង​អំណាច​នៃ​ព្រះ ( សូមមើល ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរ​មរមន និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥:៣ ) ។

យ៉ូសែប ស្ម៊ីធ បាន​សរសេរ​អំពី​បទពិសោធន៍​របស់លោក​អំឡុងពេល​ព្រះគម្ពីរ​មរមន​ចេញមក ។

អាន « ទីបន្ទាល់​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ » ចេញពី​ទំព័របុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ។ សូមគូសចំណាំការយល់ដឹង ឬ​ព័ត៌មាន​លម្អិត​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​មនុស្ស​ដែល​អ្នក​បានគិត​ពីមុនមក ។ ប្រសិនបើ​អ្នក​អាច​ចូលប្រើ​ព្រះគម្ពីរ​ឌីជីថល អ្នក​គួរ​ស្តាប់អត្ថបទ ហើយ​អាន​តាម​នៅក្នុង​បទគម្ពីរ​របស់អ្នក ។

  • តើ​សេចក្តី​ថ្លែងការណ៍​អ្វីខ្លះ​ដែល​អ្នក​បាន​រកឃើញ​ដែល​បង្ហាញ​ថា​ព្រះគម្ពីរ​មរមន​ត្រូវបាន​នាំមក​ដោយ​អំណោយទាន និង​អំណាច​នៃព្រះ ?

  • ហេតុអ្វី​អ្នកគិត​ថា យ៉ូសែប ស្ម៊ីធ ត្រូវបាន​ជ្រើសរើស​ឲ្យ​បកប្រែ​ព្រះគម្ពីរ​មរមន ជំនួស​ឲ្យអ្នកប្រាជ្ញ​ដ៏​ឆ្នើម​នៃ​សម័យកាល​នេះ ?

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​អំពី​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ដែល​អ្នក​នឹង​ចែកចាយ​ជាមួយ​មនុស្ស​ដែល​អ្នកគិត​អំពី ?

ព័ត៌មាន​លម្អិត​ខាង​ប្រវត្តិសាស្ត្រ

បន្ទាប់ពី យ៉ូសែប ស្ម៊ីធ បានទទួល​ផ្ទាំងចំណារ​នេះ​ហើយ លោក​បាន​បកប្រែ​ព្រះគម្ពីរ​មរមន​ដោយ​អំណោយទាន និង​អំណាច​នៃ​ព្រះ ។ ពេល​ខ្លះ​យ៉ូសែប បាន​បកប្រែ​ដោយ​ការ​មើល​តាម​ប្រដាប់​បកប្រែ [ យូរីម និង​ធូមីម ] ហើយ​អាន​ជា​ភាសា​អង់គ្លេស​នូវ​តួអក្សរ​ដែល​បាន​ចារ​នៅ​លើ​ផ្ទាំង​ចំណារ​នោះ ។ ជា​ញឹកញាប់ លោក​ចូលចិត្ត​ប្រើ​តែ​ត្បូង​មើល​ឆុត​ព្រោះ​វា​ងាយ​ស្រួល​ជាង ។ លោក​ដាក់​ត្បូង​មើល​ឆុត​នៅ​ក្នុង​មួក​របស់​គាត់ ហើយ​ឱន​មុខ​ចូល​ក្នុង​មួកបាំង​ពន្លឺ​ថ្ងៃ ហើយ​សម្លឹង​មើល​តាម​ត្បូង​នេះ ។ ពន្លឺ​របស់​ត្បូង​នេះ​បាន​បំភ្លឺ​ភាពងងឹត ដោយ​បង្ហាញ​ពាក្យ​ឲ្យ​យ៉ូសែប​អាន កាល​អូលីវើរ​សរសេរ​វា​យ៉ាង​ញាប់​ដៃ​នោះ » ( ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ វ៉ុល ១, បទដ្ឋាន​នៃ​សេចក្តី​ពិត ឆ្នាំ ១៨១៥–១៨៤៦ [ ២០១៨ ] ទំពូ័រ ៦១ ) ។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ត្បូង​មើលឆុត និង​ការបកប្រែ​នៃ​ព្រះគម្ពីរ​មរមន សូមមើល​Gospel Topics Essay « Book of Mormon Translation » ។

ប្រសិនបើ​មាន​ពេល សូម​ទស្សនា « Days of Harmony » ចាប់ពី​នាទី​ទី ៥:៤៤ ដល់ ៩:២៤ ដែល​អាច​រកបាន​តាមរយៈ​គេហទំព័រ ChurchofJesusChrist.org ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ពី​ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ ។ អ្នក​ក៏​អាច​មើល​វីដេអូ « Opposition in All Things » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ៨:១៨ ដល់ ៩:២៤ ។

បន្ទាប់ពី​យ៉ូសែប ស្ម៊ីធ បាន​បញ្ចប់​ការបកប្រែ​ព្រះគម្ពីរ​មរមន លោក​នៅ​តែ​ត្រូវស្វែងរក​អ្នក​បោះពុម្ព ។ រឿង​នោះ​ពុំ​មែន​ងាយស្រួល​ទេ ។ ភាពស្មុគស្មាញ​នៃ​សៀវភៅ​សរសេរ​ដោយ​ដៃ​ដ៏​វែង​នេះ និង​ចំណាយ​ថ្លៃ​ការបោះពុម្ព និង​ការចងក្រង​ជា​សៀវភៅ​រាប់ពាន់​ក្បាល​គឺ​គួរ​ឲ្យ​តក់ស្លុត​ណាស់ ។ ដំបូងឡើយ យ៉ូសែប បាន​ទៅ​រក អ៊ី. ប៊ី. ហ្គ្រានឌីន ជា​អ្នកបោះ​ពុម្ព​នៅ​ប៉ាល់ម៉ៃរា គេ​បាន​បដិសេធ​លោក ។ បន្ទាប់មក​លោក​បាន​ទៅ​រក​អ្នកបោះ​ពុម្ព​ម្នាក់​ទៀត​នៅ ប៉ាល់ម៉ៃរា ដែល​គេ​បដិសេធ​លោក​ដែរ ។ លោក​បាន​ធ្វើ​ដំណើរ​ទៅកាន់ រ៉ូឆេស្ទ័ ចម្ងាយ ២៥ ម៉ែល ( ៤០ គីឡូម៉ែត្រ ) ហើយ​បានទៅ​ជួបនឹង​អ្នក​បោះពុម្ព​ដ៏​ល្អ​បំផុត​ម្នាក់​នៅ​ប៉ែក​ខាង​លិច​រដ្ឋ ញ៉ូវ យ៉ក ដែល​គេ​ក៏​បាន​បដិសេធ​លោក​ដែរ ។ អ្នក​បោះពុម្ព​ម្នាក់​ទៀត​នៅ រ៉ូឆេស្ទ័រ ចង់​ធ្វើ ប៉ុន្តែ​ដោយ​ស្ថានភាព​ជាច្រើន​បាន​ធ្វើ​ឲ្យ​គាត់​មិន​អាច​ទទួល​យក​បាន ។

ជាច្រើន​សប្ដាហ៍​បាន​កន្លង​ផុត​ទៅ ហើយ​យ៉ូសែប ច្បាស់​ជា​ច្របូកច្របល់​ចំពោះ​ការផ្ទុយ​ដើម្បី​សម្រេច​នូវ​កាតព្វកិច្ច​ដែល​ព្រះបាន​ប្រទាន​ដល់​លោក ។ ព្រះអម្ចាស់​ពុំ​ធ្វើ​ឲ្យ​វា​មាន​ភាពងាយ​ស្រួល​ទេ ប៉ុន្តែ​លោក​បាន​ធ្វើ​ឲ្យ​វា​កើត​ឡើង​បាន ។ ការព្យាយាម​លើក​ទីប្រាំ​របស់​យ៉ូសែប គឺ​ការ​ទៅជួប​នឹង​អ្នក​បោះពុម្ព​នៅ​ប៉ាល់ម៉ៃរា ឈ្មោះ ហ្គ្រានឌីន ជា​លើក​ទីពីរ គឺ​បាន​សម្រេច ។ ( ដាល្លិន អេក អូក « Opposition in All Things » Ensign Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១១៦ )

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​ព័ត៌មាន​លម្អិត​ពី​ប្រវត្តិសាស្ត្រ​ទាំងនេះ​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន​យ៉ាង​ដូចម្តេច ?

  • តើ​ការចេញមក​នៃ​ព្រះគម្ពីរ​មរមន​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

ការពន្យល់​អំពី​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​បំពេញ​ចំណុច​ដូច​តទៅនេះ ៖

សូម​គិត​អំពី​បុគ្គល​ដែល​អ្នក​បាន​គិតពីមុន ដែល​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការដឹង​បន្ថែមទៀត​អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​បាន​ចេញ​មក ។ សូម​សរសេរ​សង្ខេប​ខ្លីៗ​សម្រាប់​គាត់ ។ រួមបញ្ចូល​ព័ត៌មាន​លម្អិត​ដែល​អាច​ជួយ​ឆ្លើយ​សំណួរ​ដែល​គាត់​អាច​មាន ។ សូម​ចែកចាយ​អ្វី​ដែល​ព្រឹត្តិការណ៍​ទាំងនេះ​បង្រៀន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពិចារណា​រួមបញ្ចូល​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន និង​របៀប​ដែល​វា​បាន​បកប្រែ​ដោយ​អំណោយទាន និង​អំណាច​នៃ​ព្រះ ។

លំដាប់​ត្រឹមត្រូវ​នៃ​រូបភាព​នៅពី​ដើមគឺ ឃ, គ, ខ, ក, ង ។