ឆ្នាំ ២០២១
តើ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​ផ្ដល់​ពរជ័យ​ដល់​យើង​ដោយ​របៀប​ណា ?
ខែ មករា ឆ្នាំ ២០២១


ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។

តើ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​ផ្ដល់​ពរជ័យ​ដល់​យើង​ដោយ​របៀប​ណា ?

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១

(ថ្ងៃទី ២៨ ខែ ធ្នូ–ថ្ងៃ​ទី ៣ ខែ មករា )

រូបភាព
pdf

រចនា​រូបភាព​ដោយ អាកូស្តូ ស្សាមបូណាតូ

នៅ​ក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១ ព្រះអម្ចាស់​បាន​ប្រកាស​ថា « ព្រះ​បញ្ញត្តិ​ទាំង​ប៉ុន្មាន​នេះ​សុទ្ធ​តែ​មក​ពី​យើង ហើយ​ត្រូវ​បាន​ប្រទាន​ដល់​ពួក​អ្នក​បម្រើ​របស់​យើង » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១:២៤ ) ។ ទ្រង់​ពន្យល់​ពី​របៀប​ដែល​ការប្រមូល​ផ្ដុំ​នៃ​វិវរណៈ បទបញ្ញត្តិ និង​ការបង្រៀន​ទាំង​នេះ នឹង​ផ្ដល់​ពរជ័យ​ដល់​សាសនាចក្រ ព្រមទាំង​សមាជិក​ជំនាន់​មុន​របស់​សាសនាចក្រ ។ ព្រះបន្ទូល​របស់​ទ្រង់​នៅ​តែ​អនុវត្ត​នៅ​សព្វថ្ងៃ​នេះ ។

ពរជ័យ​ទាំងឡាយ​សម្រាប់​សមាជិក

  • ពួក​អ្នក​ដែល​ស្វែង​រក​ប្រាជ្ញា អាច​ទទួល​បាន​ការបង្គាប់ ( សូមមើល​ខ ២៦ ) ។

  • ពួក​អ្នក​ដែល​ធ្វើ​អំពើ​បាប « អាច​បាន​ទទួលការ​វាយ​ផ្ចាល​ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​ប្រែ​ចិត្ត » ( ខ ២៧ ) ។

  • ពួក​អ្នក​បន្ទាប​ខ្លួន នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ជា​ខ្លាំង ហើយ​បាន​ព្រះ​ពរ​មក​ពី​ស្ថាន​ខ្ពស់ និង​ទទួល​បាន​ចំណេះ​វិជ្ជា ( សូមមើល​ខ ២៨ ) ។

ពរជ័យ​សម្រាប់​សាសនាចក្រ

  • សេចក្ដី​ជំនឿ​កើន​ឡើង​នៅ​លើ​ផែនដី ( សូមមើល​ខ ២១ ) ។

  • សេចក្ដីសញ្ញា​ដ៏​អស់​កល្ប​ជានិច្ច​របស់​ព្រះអម្ចាស់ នឹង​បាន​តាំង​ឡើង ( សូមមើល​ខ ២២ ) ។

  • ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ នឹង​បាន​ប្រកាស​ប្រាប់​ដោយ​ពួក​កម្សោយ និង​ពួក​រាបទាប ( សូមមើល​ខ ២៣ ) ។

  • អំណាច​ដើម្បី​កសាង​គ្រឹះ​នៃ​សាសនាចក្រ​នេះ ហើយ​ដើម្បី​នាំ​សាសនាចក្រ​ចេញ​ពី​ទី​អាប់អួ និង​ពី​ទី​នៃ​សេចក្ដី​ងងឹត ( សូមមើល​ខ ៣០ ) ។

រចនា​រូបភាព​ដោយ អាកូស្តូ ស្សាមបូណាតូ