២០១៥
រួចរាល់​ជា​ស្រេច ដើម្បី​ទទួល​បព្វជិតភាព​មិលគីស្សាដែក ?
ខែ កក្កដា ឆ្នាំ ២០១៥


រួចរាល់​ជា​ស្រេច ដើម្បី​ទទួល បព្វជិតភាព​មិលគីស្សាដែក ?

« អស់​អ្នក​ទាំង​នោះ​ដែល​ទទួល​បព្វជិតភាព ឈ្មោះ​ថា​ទទួល​សម្បថ និង សេចក្ដី​សញ្ញា​នេះ​ពី​ព្រះវរបិតា​យើង ដែល​ទ្រង់​ពុំ​អាច​បណ្ដាច់ ឬ អាច​រើ​បាន​ឡើយ » ( គ. និង ស. ៨៤:៤០ ) ។

រូបភាព
Illustration of a young man wearing a suit and tie.

រចនា​រូបភាព​ដោយ ចន ខាឈិក

មិន​ដូច​ជា​បព្វជិតភាព​អើរ៉ុន​នោះទេ ដែល​ត្រូវ​ទទួល​ដោយ​មិន​មាន​សម្បថ តែ​បព្វជិតភាព​មិលគីស្សាដែក​គឺ​ត្រូវ​ទទួល​ដោយ​សម្បថ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ព្រះវរបិតាសួគ៌ ព្រម​ទាំង​សេចក្ដី​សញ្ញា​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​អ្នក និង ទ្រង់ ។ គំនិត​ដូច​តទៅ​នេះ នឹង​ជួយ​អ្នក​យល់​ពី​ឃ្លា​សំខាន់ៗ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៣៣–៤៤ ពេល​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​សម្បថ និង សេចក្ដី​សញ្ញា​នៃ​បព្វជិតភាព ។

តើ​អ្វី​ទៅ​ជា​សម្បថ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ព្រះវរបិតាសួគ៌​របស់​យើង ?

« ការ​ខិតខំ​ឲ្យ​មាន​ភាព​សក្ដិសម​ទៅ​នឹង​ទំនួល​ខុសត្រូវ​ទាំងឡាយ​នៃ​សម្បថ និង សេចក្ដី​សញ្ញា នាំ​មក​នូវ​អំណោយទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំងឡាយ​នៃ​ព្រះ ៖ គឺ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ នោះ​ជា​គោលបំណង​មួយ​នៃ​បព្វជិតភាព​មិលគីស្សាដែក ។ តាម​រយៈ​ការរក្សា​សេចក្ដី​សញ្ញា​ទាំងឡាយ កាលដែល​យើង​ទទួល​បព្វជិតភាព និង ការរំលឹក​វា​ឡើង​វិញ​នៅ​ក្នុង​ពិធី​ទាំងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​សន្យា​ដោយ​នូវ​សម្បថ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ព្រះ​អេឡូហិម ជា​ព្រះវរបិតាសួគ៌​របស់​យើង ថា​យើង​នឹង​ទទួល​បាន​នូវ​ភាពពេញលេញ​នៃ​សិរី​ល្អ​របស់​ទ្រង់ និង រស់នៅ​ដូច​ជា​ទ្រង់​រស់នៅ » ។

ប្រធាន ហិនរី ប៊ី អាវរិង ជា​ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ « សេចក្តីជំនឿ និង សម្បថ និង សេចក្តី​សញ្ញា​នៃ​បព្វជិតភាព » លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៦១ ។

តើ​អ្វី​ជា​ផ្នែក​របស់​អ្នក​នៅ​ក្នុង​សេចក្ដី​សញ្ញា​នោះ ?

« សេចក្ដី​សញ្ញា​នៅលើ​ផ្នែក​របស់​បុរស គឺ​ថា គាត់​នឹង​ត្រូវ​តម្កើង​ដល់​ការហៅ​របស់​គាត់​នៅក្នុង​បព្វជិតភាព [ សូមមើល គ. និង ស. ៨៤:៣៣ ] ហើយ​ថា គាត់​នឹង​រស់នៅ​តាម​ព្រះបន្ទូល​ទាំងអស់​ដែល​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះ ហើយ​ថា គាត់​នឹង​រក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ » ។

ប្រធាន យ៉ូសែប ហ៊្វីលឌីង ស៊្មីធ ( ឆ្នាំ ១៨៧៦–១៩៧២ ) “Magnifying Our Callings in the Priesthood,” នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩៧០ ទំព័រ ៥៩ ។

តើ​វា​មានន័យ​យ៉ាង​ណា​ដែល​ថា ត្រូវ​សាង​រូបកាយ​របស់​អ្នក​ជា​ថ្មី​នោះ ?

« ខ្ញុំ​បាន​ឃើញ​ការសន្យា​នោះ​ត្រូវ​បាន​បំពេញ នៅក្នុង​ជីវិត​របស់​ខ្ញុំ​ផ្ទាល់ និង នៅក្នុង​ជីវិត​របស់​អ្នកដទៃ​ទៀត ។ មិត្ត​របស់​ខ្ញុំ​ម្នាក់ បាន​បម្រើ​ជា​ប្រធាន​បេសកកម្ម ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នីមួយៗ ខណៈ​គាត់​កំពុង​បម្រើ គាត់​ស្ទើរតែ​មិន​អាច​ឡើង​ជណ្តើរ​ទៅ​ជាន់​ខាង​លើ ដើម្បី​ទៅ​ដេកនៅ​ពេល​យប់​បាន ដោយ​មិន​បាន​គិត​ថា បើ​គាត់​នឹង​មាន​កម្លាំង​ដើម្បី​ប្រឈម​នឹង​ថ្ងៃ​ស្អែក​ដែរ​ឬ​ទេ ។ ហើយ​នៅ​ព្រឹក​ឡើង គាត់​នឹង​បាន​ឃើញ​ថា កម្លាំង​របស់​គាត់ ហើយ​និង​សេចក្ដី​ក្លាហាន​របស់​គាត់​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ។ អ្នក​បាន​ឃើញ​វា​នៅក្នុង​ជីវិត​របស់​ពួក​ព្យាការី​ដែល​មាន​អាយុ​ច្រើន ដែល​ហាក់​ដូច​ជា​ត្រូវបាន​សាង​ឡើង​ជា​ថ្មី នៅ​រាល់​ដង​ដែល​ពួកលោក​បាន​ឈរ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ នោះ​គឺ​ជា​ការសន្យា​មួយ​សម្រាប់​ពួក​អ្នក​ទាំងឡាយ​ណា ដែល​ឈាន​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ​ក្នុង​ការបម្រើ​បព្វជិតភាព​របស់​ពួកគេ » ។

ប្រធាន ហិនរី ប៊ី អាវរិង « សេចក្តីជំនឿ និង សម្បថ និង សេចក្តី​សញ្ញា​នៃ​បព្វជិតភាព » លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៦២ ។

តើ​ការ​ទទួល​ព្រះអម្ចាស់​មានន័យ​ដូច​ម្ដេច ?

« បុរស​ទាំងឡាយ​ដែល​ទទួល​បព្វជិតភាព​ដោយ​ភាព​សក្ដិសម គឺ​ទទួល​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​អ្នក​ទាំងឡាយ​ណា​ដែល​ទទួល​ព្រះអម្ចាស់ ក៏​ទទួល​ព្រះ​ជា​ព្រះវរបិតា​ផងដែរ ។ ហើយ​អ្នក​ទាំងឡាយ​ណា​ដែល​ទទួល​ព្រះវរបិតា គឺ​ទទួល​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​មាន ។ ពរជ័យ​ដ៏​មហិមា​ទំាងឡាយ ហូរ​ចេញ​មក​ពី​សម្បថ និង សេចក្តី​សញ្ញា​នេះ​ទៅ​ដល់​បុរស ស្ត្រី និង កូន​ក្មេង​ទំាងឡាយ​ដែល​សក្តិសម​នៅ​លើ​ពិភពលោក​នេះ » ។

អែលឌើរ រ័សុល អិម. ណិលសុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ “Covenants,” លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨៨ ។

ច្រវាក់​បទ​គម្ពីរ ៖ ការទទួល​ព្រះអម្ចាស់

ការទទួល​បព្វជិតភាព​គឺ​ជា​របៀប​មួយ​ដើម្បី​ទទួល​ព្រះអម្ចាស់ ។ សូម​អាន​ខ​ទាំងនេះ ដើម្បី​រៀន​ពី​របៀប​ពីរ​ទៀត ៖ យ៉ូហាន ១៣:២០ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១២:២០ ។

មេរៀន​ទាំងឡាយ​នៅ​ថ្ងៃ​អាទិត្យ

ប្រធាន​បទ​សម្រាប់​ខែ​នេះ ៖

ពិធី​បរិសុទ្ធ និង សេចក្តី​សញ្ញា​ទំាងឡាយ