២០១៥
ព្រឹត្តិការណ៍​សំខាន់ៗ​នៃ​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ
ខែ កក្កដា ឆ្នាំ ២០១៥


ព្រឹត្តិការណ៍​សំខាន់ៗ​នៃ​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

រូបភាព
Monica Mekala and family studying scriptures at their home in India.

រាត្រី​ជួបជុំ​ក្រុមគ្រួសារ​មាន​នូវ​ព្រឹត្តិការណ៍​ពីរ​ធំៗ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០១៥​ នេះ ។

កាល​ពី​មួយ​រយ​ឆ្នាំ​មុន ប្រធាន យ៉ូសែប អែហ្វ.ស្ម៊ីធ ( ឆ្នាំ ១៨៣៨–១៩១៨ ) និង ទីប្រឹក្សា​របស់​លោក​បាន​ជម្រុញ​សមាជិក​នៃ​សាសនាចក្រ​ឲ្យ​ញែក​ល្ងាច​មួយ​ដើម្បី​ភាព​រីកចម្រើន និង រៀន​ជាមួយ​គ្នា ។ ពួក​លោក​បាន​សន្យា​ថា អស់​អ្នក​ណា​ដែល​បាន​ធ្វើ​ដូច្នេះ នឹង​មាន​ទីបន្ទាល់​នៃ​សេចក្តី​ស្រឡាញ់​កាន់តែ​ប្រសើរ​នៅ​ក្នុង​គេហដ្ឋាន និង មានការគោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ​កាន់តែប្រសើរ​ឡើង ។ ផ្នត់​គំនិត​នៃ​រាត្រី​ជួប​ជុំ​គ្រួសារ​មិន​ជា​អ្វី​ដែល​ថ្មី​ថ្មោងនោះ​ទេ ប៉ុន្តែ​នេះ​ជា​ការលើក​ទឹក​ចិត្ត​មក​ពី​គណៈប្រធាន​ទីមួយ​នៅ​ថ្ងៃ​ទី ២៧ ខែ មេសា ឆ្នាំ ១៩១៥ បាន​ជួយ​ឲ្យ​កម្មវិធី​នេះ​កាន់តែ​រីកដុះដាល​ឡើង ។

៥០ ​ឆ្នាំ​មុន ប្រធាន ដេវីឌ អូ មិកឃេ ( ឆ្នាំ ១៨៧៣–១៩៧០ ) បាន​រំឭក​ជាថ្មី​អំពី​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​នេះ ។ នៅក្នុង​ខែ មករា ឆ្នាំ ១៩៦៥ លោក​បាន​អនុញ្ញាត​ចេញ​ផ្សាយ​នូវ​សៀវភៅ​សិក្សា​អំពី​រាត្រី​ជួបជុំ​ក្រុមគ្រូសារ ដែល​មាន​មេរៀន​ប្រចាំ​សប្តាហ៍​ដើម្បី​បង្រៀន​តាម​គេហដ្ឋាន​នីមួយៗ ។ នៅ​ក្នុង​ឆ្នាំ ១៩៧០ ​រាត្រី​ថ្ងៃ​ចន្ទ​បាន​កំណត់​ថា​ជា​រាត្រី សម្រាប់​រាត្រីជួបជុំ​ក្រុម​គ្រួសារ ។

សព្វ​ថ្ងៃ​នេះ ចាប់តាំង​ពី ១០០​ ឆ្នាំ​បន្ទាប់​ការប្រតិបត្តិ និង ៥០ ឆ្នាំ​បន្ទាប់​ពី​សារៈសំខាន់​នៃ​កម្មវិធី​នេះ​ត្រូវ​បាន​គូស​បញ្ជាក់​ម្តង​ទៀត នោះ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​នៅតែ​សំខាន់​នៅ​ក្នុង​ជីវិត​នៃ​សមាជិក​សាសនាចក្រ ។