២០១៣
សំណួរ និង ចម្លើយទាំងឡាយ
ខែ មេសា 2013


សំណួរ និង ចម្លើយទាំងឡាយ

« តើខ្ញុំត្រូវពន្យល់ដល់មិត្តភក្តិរបស់ខ្ញុំពីហេតុផលដែលថាការធ្វើខុសច្បាប់ព្រហ្មចារីភាពគឺជាគំនិតដ៏អាក្រក់មួយ ដោយរបៀបណា ? »

ព្រះវរបិតាសួគ៌ចង់ឲ្យយើងរីករាយ ហើយមានភាពសក្តិសម ទទួលព្រះវិញ្ញាណរបស់ទ្រង់ ដូច្នេះហើយ ទ្រង់បានផ្តល់ព្រះបញ្ញត្តិដល់យើង ដើម្បីនឹងជួយយើងឲ្យរក្សារគំនិត ពាក្យសំដី និង សកម្មភាពនៅក្នុងកំរិតមួយដ៏សមរម្យ ។ ច្បាប់ព្រហ្មចារីយភាពជួយរក្សាអំណាចនៃការបង្កើតជីវិតនៅក្នុងរង្វង់នៃចំណងអាពាហ៍ពិពាហ៍។ មូលហេតុមួយដែលទ្រង់បញ្ជាថាអំណាចនៃការបង្កើតជីវិតត្រូវបានប្រើប្រាស់តែរវាងប្តី និង ប្រពន្ធគឺដោយ ព្រោះតែ « កូនៗមានឯកសិទ្ធិដើម្បីនឹងកើតមកនៅក្នុងរង្វង់នៃចំណងអាពាហ៍ពិពាហ៍។ »1

យើងអាចចែករំលែកសៀវភៅដើម្បីកម្លាំងនៃយុវជន មួយក្បាលជាមួយមិត្តរបស់អ្នក។ វាផ្តល់ជាមូលហេតុមួយចំនួន ថាហេតុអ្វីបានជាវាល្អ ដើម្បីរក្សារច្បាប់ព្រហ្មចារីយភាព ៖ « នៅពេលអ្នកមានបរិសុទ្ធភាពខាងផ្លូវភេទ អ្នករៀបចំខ្លួនអ្នកដើម្បីនឹងធ្វើហើយរក្សារសេចក្តីសញ្ញាពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធ។ អ្នករៀបចំខ្លួនដើម្បីស្ថាបនាអាពាហ៍ពិពាហ៍ដែលរឹងមាំ ហើយនាំកូនចៅមកកាន់ពិភពលោកដែលជាផ្នែកមួយនៃគ្រួសារដ៏អស់កល្ប និង ជាទីស្រឡាញ់ ។ អ្នកការពារខ្លួនពីការខូចខាត ផែ្នកវិញ្ញាណ និង ផ្នែកសតិអារម្មណ៍ដែលកើតមកពីការមានទំនាក់ទំនងស្និទស្នាលខាងផ្លូវភេទ នៅក្រៅចំណងអាពាហ៍ពិពាហ៍ ។ អ្នកក៏ការពារខ្លួនពីជម្ងឺដ៏គ្រោះថ្នាក់ផងដែរ ។ ការរក្សាភាពបរិសុទ្ធខាងផ្លូវភេទជួយអ្នកឲ្យមានទំនុកចិត្ត និង ភាពរីករាយដ៏ពិត និង ពង្រីកសមត្ថភាពរបស់អ្នកដើម្បីធ្វើការសម្រេចចិត្តបានល្អនាពេលបច្ចុប្បន្ន និង ពេលអនាគត ។ »2

ព្រះវិហារបរិសុទ្ធ

ព្រះវរបិតាសួគ៌មានគោលបំណងដ៏ទេវភាពសម្រាប់យើងទាំងអស់គ្នា ហើយគោលបំណងនោះគឺត្រូវអាច បំពេញបាននៅក្នុងព្រះវិហារបរិសុទ្ធ។ យើងត្រូវតែមានភាពសក្តិសមដើម្បីនឹងចូលក្នុងព្រះវិហារបរិសុទ្ធ ដើម្បីឲ្យគ្រួសាររបស់យើងត្រូវអាចផ្សារភ្ជាប់ជាមួយគ្នាជានិច្ច។ យើងនឹងរស់នៅជាមួយព្រះវរបិតាសួគ៌ម្តងទៀត ហើយដែលសំខាន់បំផុតនោះគឺថា យើងនឹងមាននូវសេចក្តីអំណរដែលគ្មានទីបំផុត ដែលជនមិនសក្តិសមមិនអាចទទួលបាន ។

អាឡូហ្វា អិម. អាយុ 18 ឆ្នាំ កោះសាម៉ូ

អាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារ

យើងត្រូវបានលើកទឹកចិត្តដើម្បីរក្សាភាពបរិសុទ្ធខាងផ្លូវភេទ ដើម្បីឲ្យយើងអាចមានភាពសក្តិសមដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធ ហើយរក្សាសេចក្តីសញ្ញាពិសិដ្ឋ។ ប្រសិនយើងធ្វើតាមច្បាប់ព្រហ្មចារីយភាព យើងអាចស្ថាបនាអាពាហ៍ពិពាហ៍ និង គ្រួសារដ៏រឹងមាំ នៅក្នុង អនាគត។ សាតាំងតែងតែល្បួងយើង តែតាមរយៈការអធិស្ឋាន ព្រះគម្ពីរ និង មិត្តភក្តិល្អៗ យើងអាចឈ្នះវាបាន។

រេស្ទី អិម អាយុ 16 ឆ្នាំ ប្រទេសពីលីពីន

លទ្ធផលអវិជ្ជមានទាំងឡាយ

មានលទ្ធផលអវិជ្ជមានជាច្រើនចំពោះការបំពានលើច្បាប់ព្រហ្មចារីយភាព ប៉ុន្តែអ្នកពុំអាចរៀនអំពីលទ្ធផល ទាំងអស់នោះនៅក្នុងថ្នាក់ខាងផ្នែកសុខភាពឡើយ។ ការបំពានលើច្បាប់ព្រហ្មចារីភាពអាចបណ្តេញព្រះវិញ្ញាណចេញពីជីវិតរបស់អ្នក ហើយធ្វើឲ្យឈឺចាប់ ចំពោះអ្នកដែលជិតស្និទ្ធនឹងអ្នក ហើយធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អអំពីខ្លួនរបស់អ្នក។ ខ្ញុំចង់ឲ្យអ្នកមើលវីឌីអូ Mormon Messages ដែលហៅថា « Chastity: What Are the Limits?» [នៅឯ youth.lds.org ក្នុងភាសាអង់គ្លេស ភាសា ព័រទុយហ្គាយនិង ភាសាអេស្បាញ]។

ម៉ាថាយ ធី. អាយុ 17 ឆ្នាំ នៅរដ្ឋយូថាហ៍ ប្រទេសស.ហ.អ

បរិសុទ្ធភាព និង ការគោរព

ដោយការធ្វើតាមច្បាប់ព្រហ្មចារីយភាព យើងមានបរិសុទ្ធភាពនៅចំពោះព្រះនេត្ររបស់ព្រះ យើងគោរពខ្លួនយើង ហើយយើងជួយអ្នកដទៃឲ្យគោរពដល់យើងដែរ។ ប្រសិនបើយើងគោរពច្បាប់ព្រហ្មចារីយភាព យើងបង្ហាញថាយើងជាកូនរបស់ព្រះ ហើយថាយើងប្រកាន់ ភ្ជាប់តាមបទដ្ឋានខ្ពស់។ យើងនឹងជៀសផុតពីការស្តាយក្រោយ ។ នៅពេលយើងគោរពប្រតិបត្តិតាមព្រះវរបិតាសួគ៌របស់យើង ជាពិសេសទាក់ទងនឹងច្បាប់នេះ នោះជីវិតរបស់យើងនឹងកាន់តែរីករាយនៅលើផែនដីនេះ ហើយនៅក្នុងពិភពលោកដែលនឹងមកដល់ដែរ។

អាលីយ៉ាណា ជី. អាយុ 19 ឆ្នាំ មកពីប្រទេសពីលីពីន

អំណោយទានពិសិដ្ឋមួយ

ប្រសិនបើអំណោយទាននៃការបង្កើតជីវិតយកមកប្រើដោយខ្ជីខ្ជា នោះអំណោយទានដ៏មានតម្លៃ មកពីព្រះនេះ នឹងត្រូវបានប្រព្រឹត្តដូចជាអ្វីមួយដែលសមញ្ញ ។ ការផ្តល់អំណោយមួយដល់នរណាម្នាក់ដែលពុំបានគិតថាវាពិសេសនោះទេ នោះយើងមានអារម្មណ៍ថាការឲ្យនោះពុំ មានប្រយោជន៍ទេ ។ យើងត្រូវតែប្រតិបត្តិ ចំពោះការបង្កើតជីវិតនោះឲ្យពិសិដ្ឋ ដ្បិតយើងរាល់គ្នាគឺជាព្រះវិហាររបស់ព្រះ ហើយគួរតែរក្សាឲ្យបានស្អាត និង បរិសុទ្ធដូចជាព្រះវិហារបិរុសទ្ធអញ្ចឹង ។

យ៉ារុន ហ្ស៊ី អាយុ 15 ឆ្នាំ មកពីរដ្ឋអៃដាហូ ប្រទេសស.ហ.អ

ព្រះវិញ្ញាណគង់ជាមួយយើង

នៅពេលអ្នកស្អាតពីអំពីបាប អ្នកនឹងកាន់តែរីករាយ ហើយអ្នកនឹងបានពរទៀតផង។ រូបកាយរបស់យើងគឺដូចជាព្រះវិហារបរិសុទ្ធ ហើយព្រះវរបិតាសួគ៌ « មិនគង់ក្នុងព្រះវិហារមិនបរិសុទ្ធឡើយ » (អាលម៉ា 7:21)។ ដូច្នេះហើយ នៅពេលយើងស្អាតពីអំពើបាប ព្រះវិញ្ញាណអាចគង់ជាមួយយើង។

ម៉ារីអាន ភី អាយុ 14 ឆ្នាំ មកពីរដ្ឋអាខាន់សាស ប្រទេសស.ហ.អ

សំណួរដ៏សំខាន់នានា

ឆ្លើយនឹងសំណួររបស់មិត្តអ្នក ដោយសួរសំណួរខ្លះៗ ៖ « ចុះប្រសិនបើអនាគតប្តី ឬ ប្រពន្ធ របស់អ្នកកំពុង សម្លឹងមើលអ្នកនៅពេលនេះវិញនោះ » ? មនុស្សគ្រប់រូបដែលខ្ញុំបានស្តាប់ឮ អំពីអស់អ្នកដែលបានបំពានច្បាប់ព្រហ្មចារីយភាព បានមានចិត្តសោកសៅនឹងអំពើនោះ។ « ចុះប្រសិនបើកូនរបស់អ្នកនៅពេលអនាគត សួរសំណួរថា ប្រសិនបើប៉ា ឬម៉ាក់បាន បំពានលើច្បាប់ព្រហ្មចារីយភាពវិញដែរឬទេ » ? មិត្តភក្តិរបស់អ្នកត្រូវការរៀនអំពីសារៈសំខាន់នៃច្បាប់ព្រហ្មចារីយភាព ឥឡូវនេះ មុនកូនៗ សួរនូវសំណួរបែបនេះ ។ អ្នកត្រូវតែរក្សាខ្លួនអ្នកឲ្យបានស្អាតស្អំ និង បរិសុទ្ធដើម្បីនឹងរស់នៅក្នុងជីវិតដ៏រីករាយ និង សុខសាន្ត ដោយគ្មានវិប្បដិសារីនៃការបំពានលើច្បាប់ដ៏ពិសិដ្ឋនេះ ។

រ៉ប៊ិន ឃេ អាយុ 13 ឆ្នាំ នៅរដ្ឋយូថា ប្រទេសស.ហ.អ

គុណធម៌ និង ព្រហ្មចារីយភាព

ព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះគុណធម៌ និង ព្រហ្មចារីយភាព ហើយ អ្វីៗទាំងអស់វានឹងកើតឡើងទៅតាមពេលវេលាដ៏ត្រឹមត្រូវរបស់វា។ ច្បាប់ព្រហ្មចារីយភាពគឺជាព្រះបញ្ញត្តិពីព្រះអម្ចាស់។ ការរួមគ្នាដ៏ឥតខ្ចោះនៃការអធិស្ឋាន និង ភាពជាដៃគូនៃព្រះវិញ្ញាណ ធ្វើឲ្យដឹងថាការរស់នៅប្រកបដោយបរិសុទ្ធភាពគឺជាពរជ័យមួយ ។

សាលីន អរ៍ អាយុ 18 បឆ្នាំ ្រទេសនីការ៉ាវ៉ា

ស្ថិតក្នុងចំណងនៃអាពាហ៍ពិពាហ៍

ខ្ញុំនឹងពន្យល់ប្រាប់មិត្តភក្តិរបស់ខ្ញុំថា ការបំពានលើច្បាប់ព្រហ្មចារីយភាព គឺជាទង្វើមិនល្អទេ ដោយសារអំណាចនៃការបង្កើតជីវិតគឺត្រូវបានផ្តល់ឲ្យ សម្រាប់តែប្តីប្រពន្ធដែលបានរៀបការស្របច្បាប់ប៉ុណ្ណោះ។ នៅពេលយើងបំពានលើច្បាប់ព្រហ្មចារីយភាព យើងបាត់បង់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងជីវិតរបស់យើង។

អហ្គ័ស្ទីណា អា អាយុ 15 ឆ្នាំ នៅប្រទេសហ្គាណា

កំណត់ចំណាំ

  1. « The Family៖ សេចក្តីប្រកាសចំពោះពិភពលោក » Liahona, Nov. 2010, ទំព័រ 129 ។

  2. ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅ ឆ្នាំ 2011 ) 9 ។