២០១៣
តើខ្ញុំអាចទទួលបានទស្សនាវដ្ដីបែបនេះពីទីកន្លែងណា?
ខែ មេសា 2013


តើខ្ញុំអាចទទួលបានទស្សនាវដ្ដីបែបនេះពីទីកន្លែងណា?

ហ្ស៊ែរុន រែដឺរ៍ រដ្ឋនេវ៉ាដា ស.ហ.រ.

ក្នុងងុងអំឡុងពេលធ្វើដំណើរជាមួយគ្រួសាររបស់ខ្ញុំពីរដ្ឋណាវ៉ាដាស.ហ.រ. ទៅរដ្ឋ អាឡាស្កា ស.ហ.រ. ខ្ញុំបានមានការសន្ទនាជាមួយនឹងស្ត្រីដ៏ខ្ពស់ ស្រស់ស្អាត រាក់ទាក់ម្នាក់ ដែលអង្គុយនៅកៅអីម្ខាងទៀត ។

គាត់បានសួរខ្ញុំថា តើខ្ញុំកំពុងតែធ្វើដំណើរទៅណា ហើយខ្ញុំបានប្រាប់គាត់ថា យើងកំពុងតែធ្វើដំណើរទៅ ក្រុងជូណ្ណូ រដ្ឋអាឡាស្កា ដើម្បីទៅលេងកូនប្រុសរបស់យើង និង គ្រួសាររបស់គាត់ ។ គាត់បានប្រាប់ខ្ញុំថា នាងមកពីក្រុងឡាស វ៉េហ្គាស ។ បន្ទាប់មក ដោយមានអារម្មណ៍ខ្សឹបខ្សួល គាត់បាននិយាយទៀតថា គាត់កំពុងតែធ្វើដំណើរទៅជូណ្ណូ ដើម្បីទៅលេងញាតិខាងសាច់ថ្លៃ ដើម្បីនឹងធ្វើពិធីរំឭកខួបមរណភាពស្វាមីរបស់គាត់ ដែលគាត់បានរៀបការជាមួយអស់រយៈ 20 ឆ្នាំមកហើយ ។ ថ្មីៗគាត់បានទទួលមរណភាពដោយសារ ជម្ងឺមហារីក ។

ខ្ញុំបានសម្លឹងទៅគាត់ពីកៅអីម្ខាងទៀត ហើយបានគិតនៅក្នុងចិត្តថា តើខ្ញុំមានសំណាងអ្វីម៉្លេះ ដោយបាន ដឹងអំពីផែនការនៃសេចក្តីសង្គ្រោះ និង ធ្វើជាអ្នកធ្វើការនៅក្នុងព្រះវិហារបរិសុ់ទ្ធ ណាវ៉ាដា ។ ខ្ញុំបានគិតថា តើខ្ញុំអាចធ្វើអ្វី សម្រាប់ស្ត្រីនេះ ដើម្បីនឹងលើកស្ទួយវិញ្ញាណរបស់គាត់ឡើង ។

រំពេចនោះ ខ្ញុំបានចាំយ៉ាងច្បាស់នូវពាក្យដកស្រង់មួយមកពីព្យាការី យ៉ូសែប ស្ម៊ីធ ដែលខ្ញុំបានចែករំលែកនៅក្នុងសមាគមសង្គ្រោះ ។ នៅពេលគាត់បានរៀបចំសមាគមសង្គ្រោះ គាត់បានសង្កេតឃើញថា បងប្អូនស្រីៗ « នឹងចេញទៅដើម្បីសម្រាលទុក្ខ នៃជនចម្លែក ពួកគេនឹងសម្រាល និង ស្រោចស្រង់ដួងចិត្តដែលរបួសបាក់បែកនៃអ្នករងគ្រោះ ពួកគេនឹងជូតទឹកភ្នែកកុមារកំព្រា និងធ្វើឲ្យដួងចិត្តរបស់ស្ត្រីម៉េម៉ាយរីករាយឡើង » (ការបង្រៀនរបស់ប្រធាននៃសាសនាចក្រ យ៉ូសែប ស្ម៊ីធ [2007], 452) ។

ខ្ញុំបានសម្លឹងមើលទៅគាត់ម្តងទៀត ។ ខ្ញុំបានឃើញជនចម្លែកមានទុក្ខព្រួយ ជាស្ត្រីម៉េម៉ាយដែលមានស្នាមរបួសដួងចិត្ត ។ ខ្ញុំបានចាំថា ខ្ញុំបានអាននៅក្នុងទស្សនាវដ្ដី Ensign ខែកក្កដា ឆ្នាំ 2011 ព្រឹក ថ្ងៃដដែរនោះ ។ ទស្សនាវដ្តីនោះមាននូវអត្ថបទដ៏លើកទឹកចិត្ត ដែលខ្ញុំបានគិតថា ប្រហែលជាវាអាចផ្តល់ដល់គាត់នូវការលើកទឹកចិត្ត និង ការលួងលោម ។

ខ្ញុំបានប្រមូលនូវសេចក្តីក្លាហានរបស់ខ្ញុំ បើកទស្សនាវដ្ដីទៅរកអត្ថបទនោះ ហើយបានសុំឲ្យគាត់អាន ។ ខ្ញុំបានសំឡឹងមើលគាត់យ៉ាងយកចិត្តទុកដាក់ ហើយវាជាការណ៍មួយដ៏គួរឲ្យភ្ញាក់ផ្អើល ដោយសារ គាត់បានអាន —យ៉ាងហ្មត់ចត់ពីបន្ទាត់មួយទៅបន្ទាត់មួយ ។ នៅពេលគាត់អានចប់ហើយ គាត់បានអានអត្ថបទមួយផ្សេងទៀត ។

មើលទៅហាក់ដូចជាមានអ្វីដែលគាត់បានអានរំជួលដល់ដួងចិត្តរបស់គាត់យ៉ាងពិត ។ គាត់បានឱបទស្សនាវដ្ដីយ៉ាងណែនទៅនឹងដើមទ្រូងរបស់គាត់ ហើយបានជូតទឹកភ្នែកចេញពីភ្នែករបស់គាត់ ។

« តើខ្ញុំអាចទទួលបានទស្សនាវដ្ដីបែបនេះពីកន្លែងណា? » គាត់បានសួរខ្ញុំ ។ ខ្ញុំបានប្រាប់គាត់ថាគាត់អាចយកវាបាន ។ រួចហើយគាត់បានអានថែមទៀត ។

នៅពេលយើងទៅដល់ក្រុងជូណ្ណូ គាត់បានចាប់ដៃខ្ញុំ បានសម្លឹងមើលចំភ្នែករបស់ខ្ញុំ ហើយបាននិយាយថា « សូមអរគុណ ។ »

ខ្ញុំបានរៀននូវមេរៀនដ៏អស្ចារ្យ មួយពីបទពិសោធន៍នោះ ។ ជនចម្លែកដែលមានស្នាមរបួសដួងចិត្តរស់នៅជុំវិញយើង ជាមនុស្សដែលត្រូវការពាក្យសម្តីល្អៗនៃការលើកទឹកចិត្ត និង ជាអ្នកដែលត្រូវការដឹងអំពីអ្វីដែលយើងជាពួកបរិសុទ្ធដឹង ។