២០១៣
ទាក់ទាញចិត្តឆ្ពោះទៅព្រះវិហារបរិសុទ្ធ
ខែ មេសា 2013


ទាក់ទាញចិត្តឆ្ពោះទៅព្រះវិហារបរិសុទ្ធ

រូបភាព
អែលឌើរ ចៃរ៉ូ ម៉ាស្សាហ្គាឌី

ចំពោះមនុស្សល្អជាច្រើន ព្រះវិហារបរិសុទ្ធបំផុសអារម្មណ៍ ដែលអាចជ្រៀតចូលទៅក្នុងដួងចិត្តមួយរំពេច ។

ពីមុន ខ្ញុំត្រូវបានហៅជាសមាជិកម្នាក់ក្នុងកូរ៉ុមទីពីរនៃពួកចិតសិបនាក់ ខ្ញុំ និង ភរិយារបស់ខ្ញុំបានចំណាយពេលពីរបីឆ្នាំ បម្រើនៅក្នុងព្រះវិហារបរិសុទ្ធ កាពីណាស់និង សៅ ប៉ូឡូ ប្រេស៊ីល ។ នៅក្នុងព្រះវិហារបរិសុទ្ធទាំងពីរនោះ ជាញឹកញាប់ខ្ញុំ មានការអស្ចារ្យនៅក្នុងចិត្តដោយមានមនុស្សជាច្រើនដែលធ្វើដំណើរនៅក្បែរ ព្រះវិហារបរិសុទ្ធ ហើយត្រូវបានទាក់ទាញចិត្តឲ្យឆ្ពោះទៅរកព្រះវិហារបរិសុទ្ធនោះ ដែលធ្វើឲ្យពួកគេ ឈប់រថយន្ត ដើរចូល និង សាកសួរអំពីព្រះវិហារបរិសុទ្ធនោះ ។

នៅពេលពួកគេបានចូលមក យើងបានប្រាប់ពួកគេថា ពួកគេមិនអាចចូលទៅក្នុងទៀត ដោយគ្មានការរៀបចំដ៏ត្រឹមត្រូវឡើយ ។ រួចហើយ យើងបានពន្យល់អំពីគោលបំណងនៃព្រះវិហារបរិសុទ្ធ បានចែកចាយអំពីមូលដ្ឋាននៃ គោលលទ្ធិនៃដំណឹងល្អ ហើយបានអញ្ជើញពួកគេឲ្យជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។ ចំពោះមនុស្សដ៏ល្អជាច្រើនព្រះវិហារនេះបានធ្វើ ជាអ្នកផ្សព្វផ្សាយសាសនាដ៏ពូកែ ពីព្រោះវា បំផុស អារម្មណ៍ដែលអាចជ្រៀតចូលទៅក្នុងដួងចិត្តមួយរំពេច ។

ខ្ញុំ និង ភរិយារបស់ខ្ញុំ ឈ្មោះអេលីសាបេត ដឹងនូវអំណាចនៃអារម្មណ៍បែបនោះតាំងពីដំបូង ។ ជាង 40 ឆ្នាំកន្លងទៅហើយ មិត្តភក្តិ និង ជាអ្នករួមការងារដ៏ល្អម្នាក់ ដែលជាសមាជិកនៃសាសនាចក្រ បានចាប់ផ្តើមលើកយកដំណឹងល្អមកក្នុងការសន្ទនាដ៏សាមញ្ញមួយ ជាមួយនឹងយើង ។ គាត់បានបញ្ជូនពួកអ្នកផ្សព្វផ្សាយសាសនាមកជួបនឹងយើង ពីរបីដង ។ យើងពេញចិត្តនឹងពួកផ្សព្វផ្សាយសាសនា ហើយបានយល់ព្រមនឹងទទួលការពិភាក្សា ប៉ុន្តែយើងពិតជា មិនចាប់អារម្មណ៍នឹងអ្វីដែលពួកគេបង្រៀនទេ ។

ការណ៍នោះបានផ្លាស់ប្តូរនៅក្នុងខែតុលា ឆ្នាំ 1978 នៅពេលមិត្តរួមការងារ របស់ខ្ញុំបានអញ្ជើញមិត្តភក្តិមួយចំនួន ដែលរួមមានទាំងពួកយើងផង ដើម្បីចូលរួមពីធីបើកសម្ពោធ ព្រះវិហារបរិសុទ្ធ សៅ ប៉ូឡូ ប្រេស៊ីល ។ គាត់បានជួលឡានក្រុងពីរបីគ្រឿង ដោយប្រើប្រាស់ការចំណាយផ្ទាល់ខ្លួនគាត់ ដូច្នេះមិត្តរបស់គាត់អាច ចូលរួមនឹងគាត់ធ្វើដំណើរទៅព្រះវិហារបរិសុទ្ធដែលមានចម្ងាយប្រហែលជា 50 ម៉ែល (80 គីឡូម៉ែត្រ) ។

នៅពេល អេលីសាបេត បានចូលក្នុងអាងជម្រុជទឹក នាងបានទទួលនូវ អារម្មណ៍នៃបទពិសោធន៍ មួយដែលនាងមិនធ្លាប់មាន ពីមុនមក ដែលក្រោយមកនាងបានដឹង ថាជាព្រះវិញ្ញាណបរិសុទ្ធ ។ អារម្មណ៍នោះគឺជាសេចក្តីអំណរដ៏មហិមានៅក្នុងដួងចិត្តរបស់នាង ។ នៅរំពេចនោះ នាងបានដឹងភ្លាមថា សាសនាចក្រនោះគឺជាសាសនាចក្រដ៏ពិត ហើយថាវាគឺជាសាសនា ចក្រដែលនាងចង់ចូលរួម ។

អារម្មណ៍ស្រដៀងគ្នានោះបានកើតមានចំពោះខ្ញុំ នៅឯចុងបញ្ចប់នៃពិធីសម្ពោធនោះ នៅពេលយើងត្រូវបាននាំចូល ទៅក្នុងបន្ទប់ផ្សារភ្ជាប់ និង ត្រូវបានបង្រៀនអំពីគោលលទ្ធិនៃក្រុមគ្រួសារដ៏អស់កល្បជានិច្ច នោះ ។ គោលលទ្ធិនោះបាន បានប៉ះដល់ដួងចិត្តរបស់ខ្ញុំ ។ ខ្ញុំទទួលបានជោគជ័យនៅក្នុងអាជីពកម្មរបស់ខ្ញុំ ប៉ុន្តែខ្ញុំមាននូវអារម្មណ៍ទទេស្អាត នៅក្នុងព្រលឹងរបស់ខ្ញុំ ។ ខ្ញុំមិនដឹងថា តើមានអ្វីអាចនឹងមកបំពេញភាពទទេស្អាតនោះបានទេ គ្រាន់តែដឹងថា វាជាអ្វីមួយដែល ពាក់ព័ន្ធទៅនឹងគ្រួសារ ។ នៅក្នុងបន្ទប់ផ្សារភ្ជាប់នោះ អ្វីៗបានចាប់ផ្តើមបំពេញ នៅក្នុងដួងចិត្ត និង គំនិតរបស់ខ្ញុំ ។

ក្នុងអំឡុងពីបីថ្ងៃក្រោយមក ពួកអ្នកផ្សព្វផ្សាយសាសនាបានទាក់ទងនឹងយើងម្តងទៀត ។ នៅពេលនេះ យើងពិតជាចាប់អារម្មណ៍ចង់ស្តាប់សារដំណឹងរបស់ពួកគេ ។

ពួកអែលឌើរបានអញ្ជើញយើងឲ្យអធិស្ឋានយ៉ាងស្មោះ អំពីការពិត ។ ខ្ញុំបានសម្រេចចិត្តថា នេះគឺជារបៀបតែមួយដែលខ្ញុំអាចអធិស្ថាន ។ ខ្ញុំបានដឹងថា ខ្ញុំមិនអាចធ្វើការប្តេជ្ញាចិត្ត ដើម្បីនឹងចូលរួមក្នុងសាសនាចក្រ ដោយគ្មានទីបន្ទាល់ដ៏ពិតមួយនោះឡើយ ។ ខ្ញុំមានចិត្តអន្ទះសាអំពីការចូលទៅឯព្រះវរបិតាសួគ៌ ដើម្បីនឹងទូលសុំនូវការបញ្ជាក់ពីទ្រង់ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ខ្ញុំដឹងយ៉ាងពិតប្រាកដថា ទ្រង់នឹងឆ្លើយតបមកខ្ញុំ ។ ខ្ញុំបានចែករំលែកជាមួយទ្រង់នូវសេចក្តីប្រាថ្នាដ៏ជ្រៅនៃដួងចិត្តរបស់ខ្ញុំ ហើយបានទូលសុំទ្រង់ឲ្យប្រទាន នូវចម្លើយដល់ខ្ញុំ ដែលនឹងបញ្ជាក់ដល់ខ្ញុំថា ការចូលរួមក្នុងសាសនាចក្រគឺជាផ្លូវមួយដ៏ត្រឹមត្រូវ ។

សប្តាហ៍ក្រោយមក នៅក្នុងសាលាថ្ងៃអាទិត្យ មិត្តភក្តិរបស់ខ្ញុំដែលបានអញ្ជើញយើងទៅចូលរួមពិធីសម្ពោធព្រះវិហារបរិសុទ្ធ បានអង្គុយពីខាងក្រោយខ្ញុំ ។ គាត់បានឱនមកខាងមុខ ហើយបានចាប់ផ្តើមនិយាយជាមួយខ្ញុំ ។ ពាក្យពេចន៍ទាំងឡាយដែលគាត់បាននិយាយនោះ បានឆ្លើយចំពោះអ្វីដែលខ្ញុំបានអធិស្ឋានចង់ដឹងយ៉ាងពិត ។ ខ្ញុំមិនសង្ស័យឡើយថា ព្រះវរបិតាសួគ៌បានកំពុងតែមានព្រះបន្ទូល មកកាន់ខ្ញុំតាមរយៈគាត់ ។ នៅពេលនោះ ខ្ញុំគឺជាមនុស្សរឹងចចេស ប៉ុន្តែដួងចិត្តរបស់ខ្ញុំត្រូវបានបន្ទន់ ហើយខ្ញុំបានចាប់ផ្តើមយំ ។ នៅពេលមិត្តរបស់ខ្ញុំបានបញ្ចប់ហើយ គាត់បានអញ្ជើញខ្ញុំ និង ប្រពន្ធខ្ញុំ ឲ្យទទួលបុណ្យជ្រមុជទឹក ។ យើងបានយល់ព្រម ។

ក្នុងថ្ងៃទី 31 ខែ តុលា ឆ្នាំ 1978 មិនដល់មួយខែផង បន្ទាប់ពីបទពិសោធន៍របស់យើងនៅឯពព្រះវិហារៅ ប៉ូឡូយើងបានទទួលបុណ្យជ្រមុជទឹក និង ត្រូវបានធ្វើពិធីបញ្ជាក់ ។ ថ្ងៃបន្ទាប់មក យើងបានចូលរួមនៅក្នុងរៀនឧទ្ទិសឆ្លងទីពីនៃព្រះវិហារបរិសុទ្ធសៅ ប៉ូឡូ ប្រេស៊ីល ។ មួយឆ្នាំក្រោយមក យើងបានត្រឡប់ទៅព្រះវិហារបរិសុទ្ធ ជាមួយកូនប្រុសពីរនាក់របស់យើង ហើយបាន ផ្សារភ្ជាប់ជាគ្រួសារមួយ ។ ឱកាសដ៏ល្អក្រៃលែងទាំងបីលើកនោះ ពិតជាបទពិសោធន៍ដ៏គួរឲ្យចងចាំ ។ យើងបានបន្តដើម្បីឲ្យមានអារម្មណ៍ទាំងនោះ ដោយ ការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធយ៉ាងទៀងទាត់ ជាច្រើនឆ្នាំក្រោយមក ។

អស់រយៈពេលម្ភៃប្រាំបីឆ្នាំចាប់ពីថ្ងៃជ្រមុជទឹករបស់យើង ខ្ញុំ និង ភរិយាបានឈរម្តងទៀត នៅក្នុងព្រះវិហារបរិសុទ្ធ សៅ ប៉ូឡូ ប្រេស៊ីល ។ ខ្ញុំទើបតែត្រូវបានហៅជាប្រធាននៃព្រះបរិសុទ្ធ ។ គឺជាបទពិសោធន៍ដ៏ផ្អែមល្អែមសម្រាប់ពួកយើង ដើម្បីដើរក្នុងសាលនៃដំណាក់របស់ព្រះអម្ចាស់ ដើម្បីនឹងរំលឹកឡើងវិញនូវអារម្មណ៍ដ៏សោមនស្សទាំងឡាយ ដែលជាជំហរនៃការប្រែចិត្តជឿរបស់យើង ។

ព្រះវិហារបរិសុទ្ធបន្តនាំមកដល់ខ្ញុំ និង ភរិយារបស់ខ្ញុំ នូវ សុភមង្គលដ៏មហិមា ។ នៅពេលយើងមើលឃើញគូស្វាមីភរិយាវ័យក្មេងចូលទៅក្នុងព្រះវិហារបរិសុទ្ធ ដើម្បីនឹងផ្សារភ្ជាប់ជា គ្រួសារដ៏អស់កល្បជានិច្ចមួយ យើងមានអារម្មណ៍នៃសេចក្តីសង្ឃឹមដ៏ធំ ។

មានមនុស្សជាច្រើននៅទូទាំងពិភពលោក ដែលត្រូវបានរៀបចំ ដើម្បីនឹងស្តាប់សារលិខិតនៃដំណឹងល្អ ។ ពួកគេមានអារម្មណ៍ស្រេកឃ្លានស្រដៀងទៅនឹងអ្វីដែលខ្ញុំបានមានពិសោធន៍ជាង 30 មុន ។ ព្រះវិហារបរិសុទ្ធ និង ពិធិបរិសុទ្ធទាំងឡាយនៅក្នុងព្រះវិហារបរិសុទ្ធ គឺមានអានុភាពយ៉ាងពេញលេញ ដើម្បីនឹងចំអែតនូវការស្រេកឃ្លាន និង បំពេញភាព ទទេស្អាតរបស់ពួកគេ ។

រូបថតដោយ ឡូរេនី្ន ហ្វូឆេតូ