២០១៣
ការយល់អំពីពិធីបុណ្យជ្រមុជទឹក
ខែ មេសា 2013


កុមារ

ការយល់អំពីពិធីបុណ្យជ្រមុជទឹក

តើនរណានឹងធ្វើបុណ្យជ្រមុជទឹកឲ្យខ្ញុំ?

នរណាក៏ដោយដែលធ្វើបុណ្យជ្រមុជទឹកឲ្យអ្នក ត្រូវតែកាន់បព្វជិតភាព—អំណាចដើម្បីនឹងប្រព្រឹត្ត នៅក្នុងព្រះនាមរបស់ព្រះ ។ នៅពេលព្រះយេស៊ូវចង់ទទួលបុណ្យជ្រមុជទឹក ទ្រង់បានយាងទៅឯយ៉ូហានបាទីស្ទ ដែលមានបព្វជិតភាព (សូមមើលម៉ាថាយ 3:13) ។

អ្នកដែលធ្វើបុណ្យជ្រមុជទឹកឲ្យអ្នក នឹងទទួលការអនុញ្ញាតពីប៊ីស្សព ឬប្រធានសាខារបស់អ្នក ។

តើខ្ញុំត្រូវជម្រុជចូលទៅក្នុងទឹក ដើម្បីនឹងទទួលបុណ្យជ្រមុជទឹកមែនដែរឬទេ?

ព្រះយេស៊ូវ បានជ្រមុជទឹកដោយការជ្រមុជចុះ គឺមានន័យថាទ្រង់បានជម្រុជចូលទាំងស្រុងទៅក្នុងទឹក ហើយភ្លាមៗនោះទ្រង់បានងើបឡើងពីទឹកម្តងទៀត (សូមមើល ម៉ាថាយ 3:16) ។ នេះគឺជារបៀបដែលអ្នកនឹងទទួលបុណ្យជ្រមុជទឹក ។ ដោយការជ្រមុជទឹកបែបនេះ វារំលឹកយើងថា យើងនឹងចាកចេញពីជីវិតចាស់របស់យើង ហើយចាប់ផ្តើមជីវិតថ្មី ដោប្ដេជ្ញាចិត្តថានឹងបម្រើព្រះអម្ចាស់ និង ព្រះរាជបុត្រារបស់ទ្រង់ ។

តើខ្ញុំបានធ្វើសេចក្តីសន្យាអ្វីខ្លះ នៅពេលខ្ញុំទទួលបុណ្យជ្រមុជទឹក?

នៅពេលអ្នកបានទទួលបុណ្យជ្រមុជទឹក អ្នកធ្វើសេចក្តីសញ្ញាមួយ ឬសេចក្តីសន្យាទៅវិញទៅមក ជាមួយព្រះវរបិតាសួគ៌ ។ អ្នកសន្យាដល់ទ្រង់ថា អ្នកនឹងធ្វើតាមនូវអ្វីជាក់លាក់មួយចំនួន ហើយទ្រង់សន្យានឹងប្រទានពរដល់អ្នក ។ សេចក្តីសញ្ញានេះត្រូវបានរៀបរាប់ នៅក្នុងការអធិស្ឋានសាក្រាម៉ង់ ដែលត្រូវបានសូត្រជារៀងរាល់ថ្ងៃអាទិត្យ (សូមមើល គ. និង ស. 20:77–79) ។ អ្នកសន្យាថា៖

  • ដើម្បីចងចាំអំពីព្រះយេស៊ូវគ្រីស្ទ ។

  • រក្សាបញ្ញត្តិរបស់ទ្រង់ ។

  • ដើម្បីលើកដាក់លើខ្លួនយើងនូវព្រះនាមរបស់ព្រះគ្រីស្ទ ដែលមានន័យថា ធ្វើកិច្ចការរបស់ទ្រង់ជាមុន ក្នុងជីវិតរបស់យើង ហើយធ្វើអ្វីដែលទ្រង់ចង់ឲ្យយើងយើងជាងអ្វីដែលលោកីយចង់ឲ្យយយើងធ្វើ ។

នៅពេលអ្នករក្សាសេចក្តីសន្យានេះ ព្រះវរបិតាសន្យាថា ព្រះវិញ្ញាណបរិសុទ្ធ នឹងគង់ជាមួយអ្នក ហើយថាអំពើរបស់អ្នកនឹងត្រូវអភ័យទោសឲ្យ ។

តើព្រះវិញ្ញាណបរិសុទ្ធគឺជាអ្វី?

អំណោយនៃព្រះវិញ្ញាណបរិសុទ្ធគឺជាអំណោយមួយ ដែលមានតម្លៃបំផុតរបស់ព្រះវរបិតាសួគ៌ ។ បុណ្យជ្រមុជទឹកដោយទឹករបស់អ្នកគឺមិនគ្រប់គ្រាន់ទេ រហូតដល់ពួកបុរសដែលកាន់បព្វជិតភាព មិលគីស្សាដែក ប្រសិទ្ធពរដល់អ្នក ឲ្យទទួលព្រះវិញ្ញាណបរិសុទ្ធ (សូមមើល  យ៉ូហាន 3:5) ។

ព្រះវិញ្ញាណបរិសុទ្ធគឺជាសមាជិកមួយអង្គនៃក្រុមព្រះ ។ ទ្រង់ថ្លែងទីបន្ទាល់អំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ហើយជួយយើងឲ្យដឹងអ្វីដែលពិត ។ ទ្រង់ជួយយើងឲ្យរឹងមាំខាងវិញ្ញាណ ។ ទ្រង់ព្រមានយើងអំពីគ្រោះថ្នាក់ ។ ទ្រង់ជួយយើងឲ្យរៀន ។ ព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងឲ្យមានអារម្មណ៍អំពីសេចក្តីស្រឡាញ់របស់ព្រះ ។

នៅពេលអ្នកត្រូវបានបញ្ជាក់ជាសមាជិកនៃសាសនាចក្រ ព្រះវិញ្ញាណបរិសុទ្ធអាចគង់នៅជាមួយអ្នកជានិច្ច ប្រសិនបើអ្នកជ្រើសរើសត្រូវ ។

តើហេតុអ្វីខ្ញុំត្រូវតែយ៉ាងហោចណាស់មានអាយុប្រាំបីឆ្នាំ ដើម្បីនឹងទទួលបុណ្យជ្រមុជទឹក?

ព្រះអម្ចាស់បង្រៀនថា កូនក្មេងមិនត្រូវទទួលបុណ្យជ្រមុជទឹក រហូតដល់ពួកគេមានអាយុគ្រប់គ្រាន់ ដើម្បីនឹងយល់អំពីភាពខុសគ្នារវាង ខុស និង ត្រូវ ដែលព្រះគម្ពីរថ្លែងថា អាយុប្រាំបីឆ្នាំ (សូមមើលមរ៉ូណៃ 8:11–12; គ. និង ស. 29:46–47; 68:27) ។

រូបថត © Dynamic Graphics; រចនារូបថតដោយដាវីឌ ស្តូខឺ ម៉ាថាយ រៀ ហើយនិងសារាហ៍ ជិនសុន ។