២០១៣
អ្នកផ្សព្វផ្សាយក្មេងតូចម្នាក់របស់លោកយាយ ឌែនី
ខែ មេសា 2013


អ្នកផ្សព្វផ្សាយសាសនាក្មេងតូចម្នាក់របស់លោកយាយ ឌែនី

ដោយ អ៊ីមមីលៀ ម៉ារៀ ហ្គាម៉ារាស៍ ខូរៀ រស់នៅសង្កាត់ ហ្វីឌឺរ៉ល ប្រទេស ប្រេស៊ីល ។

« ត្បិតកាលណាមនុស្សណាមួយនិយាយ ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ទ នោះព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ទនឹងនាំពាក្យទាំងនោះចូលទៅក្នុងចិត្តនៃកូនចៅមនុស្ស » ( នីហ្វៃទី 2 33:1  ) ។

វិធឺ បានរស់នៅជាមួយម្តាយ និង បងប្អូនស្រីរបស់គាត់នៅឯគេហដ្ឋានរបស់លោកយាយ ឌែនី ។ លោកយាយរបស់ វិធឺ បានធ្លាក់ខ្លួនឈឺ ហើយ មិនអាចក្រោកពីគ្រែរបស់គាត់អស់រយៈពេលជាច្រើនសប្តាហ៍ ។គាត់នៅក្នុងបន្ទប់តែម្នាក់ឯង ។

វិធឺ បានសម្រេចចិត្តថា គាត់អាចទៅលេងក្រុមហ៊ុនរបស់លោកយាយ ឌែនី បាន ។ ជារៀងរាល់ថ្ងៃ នៅពេលគាត់ចេញពីរៀន គាត់យកទស្សនាវដ្ដីលីអាហូណាមួយច្បាប់ចូលទៅក្នុងបន្ទប់របស់លោកយាយ ហើយអានរឿងផ្សេងៗពីក្នុងទំព័ររបស់កុមារ ។

ក្រោយពីគាត់អានទស្សនាវដ្ដីលីអាហូណាអស់ជាច្រើនច្បាប់ ដែលគ្រួសារគាត់មាន នោះគាត់បានចាប់ផ្តើមអានព្រះគម្ពីរមរមន និង ព្រះគម្ពីរបរិសុទ្ធឲ្យលោកយាយ ឌែនី ស្តាប់ ។ លោកយាយ ឌែនី មិនមែនជាសមាជិកនៃសាសនាចក្រ ប៉ុន្តែគាត់ចូលចិត្តឲ្យ វិធឺ អានឲ្យគាត់ស្តាប់ ។ គាត់សប្បាយចិត្តដើម្បីរៀនដំណឹងល្អ ។

លោកយាយបានសួរសំណួរជាច្រើន ។ បើសិន វិធី មិនបានដឹងចម្លើយទេ នោះគាត់សួរគ្រូបង្រៀនក្នុងថ្នាក់បឋមសិក្សា ឬ រកមើលនៅក្នុងព្រះគម្ពីរ ។ លោកយាយបានហៅ វិធឺ ថាជាអ្នកផ្សព្វផ្សាយសាសនាក្មេងតូចម្នាក់របស់គាត់ ។

លោកយាយ ឌែនី បានប្រាប់ វិធឺ ថា គាត់បានរៀនច្រើនពី វិធឺ ។ គាត់បានសន្យាថា គាត់នឹងចូលរួមព្រះវិហារជាមួយ វិធឺ នៅពេលគាត់ជាសះស្បើយ ។ អ្វីដែលគាត់បានរៀន បានធ្វើឲ្យគាត់កាន់តែល្អប្រសើរឡើង ហើយសិក្សាដំណឹងល្អបន្ថែមទៀត ។

នៅពេលលោកយាយមានសុខភាពល្អ គាត់នឹងរក្សាការសន្យារបស់គាត់ ។ គាត់បានទៅព្រះវិហារជាមួយ វិធឺ ដើម្បីរៀនបន្ថែមទៀត នូវអ្វីដែលគាត់បានបង្រៀនដល់លោកយាយ ។ វាមិនជាយូរប៉ុន្មានទេ ពីមុនពេលដែលលោកយាយទទួលពិធីបុណ្យជ្រមុជទឹក និង ទទួលពិធីបញ្ជាក់ ។ វីធឺ បានជួយគាត់ឲ្យរៀនថា ដំណឹងល្អនេះគឺជាការពិត ។

នៅពេល វីធឺ បានធំឡើង នោះគាត់បានក្លាយជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងម្នាក់នៅក្នុងបេសកកម្ម បូស្តុន ម៉ាស្សាឈុសសិត។ ពីមុនពេលគាត់ចេញបេសកកម្ម គាត់បានទៅព្រះវិហារបរិសុទ្ធ—ជាមួយលោកយាយ ឌែនី ។

រូបភាពទាំងឡាយបានមកពី អ៊ីមមិលីយ៉ា ម៉ារីយ៉ា ហ្វីម៉ារាស៍ ខូរៀ