សន្និសីទទូទៅ ខែតុលា ឆ្នាំ២០២៥ សម័យប្រជុំព្រឹកថ្ងៃសៅរ៍ សម័យប្រជុំព្រឹកថ្ងៃសៅរ៍សម័យប្រជុំព្រឹកថ្ងៃសៅរ៍ នៃសន្និសីទទូទៅពាក់កណ្តាលឆ្នាំលើកទី ១៩៥ របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលប្រព្រឹត្តទៅនាថ្ងៃទី៤–៥ ខែតុលា ឆ្នាំ២០២៥ ។ ដាល្លិន អេក អូកសេចក្តីផ្តើមប្រធាន អូក ដឹកនាំសន្និសីទទូទៅនេះ ដែលប្រព្រឹត្តទៅភ្លាមៗបន្ទាប់ពីការទទួលមរណភាពរបស់ប្រធាន រ័សុល អិម ណិលសុន ហើយទោះព្រឹត្តិការណ៍នេះមិនមែនជារឿងធម្មតា ប៉ុន្តែយើងនឹងដំណើរការតាមការគ្រោងទុក ។ ហែនរី ប៊ី អាវរិងការគាំទ្រពួកអ្នកមានសិទ្ធិអំណាចទូទៅ ពួកចិតសិបនាក់ប្រចាំតំបន់ និងពួកអ្នកកាន់តំណែងទូទៅអែលឌើរ អាវរិង ធ្វើការឧទ្ទេសនាមពួកអ្នកមានសិទ្ធិអំណាចទូទៅ ពួកចិតសិបនាក់ប្រចាំតំបន់ និងពួកអ្នកកាន់តំណែងទូទៅសម្រាប់ការគាំទ្រ ។ ហ្គែរី អ៊ី ស្ទីវ៉ែនសុនមានពរហើយអស់អ្នកដែលផ្សះផ្សាគេអែលឌើរ ស្ទីវ៉ែនសុន បង្រៀនយើងឲ្យធ្វើតាមសេចក្ដីដាស់តឿនរបស់ព្រះអង្គសង្គ្រោះឲ្យធ្វើជាអ្នកផ្សះផ្សាគេ—នៅក្នុងដួងចិត្ដរបស់យើង នៅឯផ្ទះ និងនៅក្នុងសហគមន៍របស់យើង ។ ត្រេស៊ី វ៉ាយ ប្រោននីងបង្វែរដួងចិត្តរបស់បងប្អូនទៅរកព្រះយេស៊ូវគ្រីស្ទ ៖ តន្រ្តីអង្គការបឋមសិក្សាជាអំណោយដ៏ពិសិដ្ឋស៊ីស្ទើរ ប្រោននីង បង្រៀនថា តន្ត្រីអាចថ្លែងទីបន្ទាល់អំពីព្រះអង្គសង្រ្គោះ និងបង្រៀនអំពីសេចក្ដីពិតនៃដំណឹងល្អសំខាន់ៗដែលអាចបន្តនៅជាមួយយើងពេញមួយជីវិត ។ រ៉ូណល អិម បារសែឡូសព្រះអម្ចាស់ទតចំពោះក្នុងចិត្តអែលឌើរ បារសែឡូស អញ្ជើញយើងឲ្យប្រគល់ដួងចិត្តរបស់យើងដល់ព្រះអម្ចាស់ ដោយការតាំងចិត្តធ្វើតាមទ្រង់ដោយមានចេតនាកាន់តែច្រើនឡើង ។ ប្រ៊ីក វី អ៊ីរេស្គាល់ថាបងប្អូនជានរណាឲ្យប្រាកដអែលឌើរ អ៊ីរេ បានចែកចាយរបៀបពីរយ៉ាងដើម្បីយល់កាន់តែច្បាស់ពីអត្ថន័យនៃការប្រែក្លាយជាបុត្រាបុត្រីរបស់ព្រះ ។ ខេលី អរ ចនសុនចូរឲ្យបានជាមេត្រីនឹងព្រះចុះអែលឌើរ ចនសុនអញ្ជើញយើងឲ្យបានជាមេត្រីនឹងព្រះ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ឌៀថើរ អេហ្វ អុជដូហ្វធ្វើចំណែករបស់អ្នកឲ្យអស់ពីដួងចិត្តអែលឌើរ អុជដូហ្វ បង្រៀនថា យើងគួរធ្វើការដើម្បីអភិវឌ្ឍអំណោយទានដែលព្រះបានប្រទានដល់យើង ដើម្បីឲ្យអំណោយទាននោះអាចប្រទានពរដល់យើង និងអ្នកដទៃ ។ សម័យប្រជុំរសៀលថ្ងៃសៅរ៍ សម័យប្រជុំរសៀលថ្ងៃសៅរ៍សម័យប្រជុំរសៀលថ្ងៃសៅរ៍ នៃសន្និសីទទូទៅពាក់កណ្តាលឆ្នាំលើកទី ១៩៥ របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលប្រព្រឹត្តទៅនាថ្ងៃទី៤–៥ ខែតុលា ឆ្នាំ២០២៥ ។ រ៉ូណល អេ រ៉ាសបានការប្រកាសអំពីក្រុមគ្រួសារ—ព្រះបន្ទូលមកពីព្រះអែលឌើរ រ៉ាសបានចែកចាយគោលការណ៍ចេញពីការប្រកាសអំពីក្រុមគ្រួសារ និងបង្រៀនថាឯកសារនេះមានប្រភពដើមដ៏ទេវភាព និងគួរតែត្រូវបានប្រើប្រាស់ដោយការគោរពជាគារវភាពចំពោះព្រះបន្ទូលមកពីព្រះ ។ ឆាត អេច វិបនោះទើបឲ្យទាំងអស់បានស្អាងឡើងបងប្រុសវិបបង្រៀនអំពីរបៀបដែលយើងអាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនយើងអំពីសេចក្ដីពិតនៃដំណឹងល្អ ។ ជែរមី អ័រ ចាហ្គីព្រលឹងអ្នករាបសាលុតជង្គង់នៅទីអាសនាអែលឌើរ ចាហ្គី បង្រៀនថា យើងនឹងទទួលបានពរជ័យនៅពេលយើងរក្សាសេចក្ដី សញ្ញាដែលយើងបានធ្វើជាមួយនឹងព្រះនៅឯទីអាសនាដ៏បរិសុទ្ធ ។ ខេវីន ជី ប្រោនអំណោយទានដ៏អស់កល្បជានិច្ចនៃទីបន្ទាល់អែលឌើរ ប្រោន ចែកចាយពីសេចក្ដីពិតបីយ៉ាងដែលផ្ដល់សក្ខីភាពដល់ទីបន្ទាល់របស់យើង និងលើកទឹកចិត្តយើងឲ្យជ្រើសរើសដើម្បីជឿ ។ ហ្គើរីត ដបុលយូ ហ្គងពុំមានអ្នកអង្គុយឯកោឡើយអែលឌើរ ហ្គង បង្រៀនថា ព្រះអម្ចាស់អញ្ជើញយើងទាំងអស់គ្នាឲ្យមករកទ្រង់ ហើយរួបរួមគ្នាទៅវិញទៅមកក្នុងសាសនាចក្ររបស់ទ្រង់ ។ ម៉ៃឃល ហ្សាស្លាសេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទអែលឌើរ ហ្សាស្លា បង្រៀនថា ការអនុវត្តតាមគោលលទ្ធិរបស់ព្រះគ្រីស្ទតាមរបៀបសាមញ្ញនឹងនាំមកនូវអំណរដល់យើង ផ្តល់ការណែនាំក្នុងការហៅរបស់យើង ឆ្លើយសំណួរដ៏ស្មុគស្មាញបំផុតមួយចំនួនក្នុងជីវិត និងផ្តល់កម្លាំងដល់យើង ។ ឃ្វីនថិន អិល ឃុកព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់អែលឌើរ ឃុក បង្រៀនថា នៅពេលព្រះអម្ចាស់ពន្លឿនកិច្ចការរបស់ទ្រង់ នោះសមាជិកសាសនាចក្រមានកាតព្វកិច្ចដ៏ពិសិដ្ឋ ដើម្បីទទួលយក និងស្វាគមន៍សមាជិកថ្មី និងសមាជិកដែលត្រឡប់មកវិញ ។ លោកផ្តល់ដំបូន្មានសម្រាប់សមាជិកថ្មី ឬសមាជិកដែលត្រឡប់មកវិញទាំងនេះ ។ សម័យប្រជុំល្ងាចថ្ងៃសៅរ៍ សម័យប្រជុំល្ងាចថ្ងៃសៅរ៍សម័យប្រជុំល្ងាចថ្ងៃសៅរ៍ នៃសន្និសីទទូទៅពាក់កណ្តាលឆ្នាំលើកទី ១៩៥ របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលប្រព្រឹត្តទៅនាថ្ងៃទី៤–៥ ខែតុលា ឆ្នាំ២០២៥ ។ ផាទ្រីក ខៀរ៉ុនព្រះយេស៊ូវគ្រីស្ទ និងការចាប់ផ្ដើមថ្មីរបស់បងប្អូនអែលឌើរ ខៀរ៉ុន ថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទប្រទានដល់យើងនូវការចាប់ផ្ដើមថ្មី—ជាច្រើនតាមដែលយើងត្រូវការ—នៅពេលយើងត្រូវរងបន្ទុកដោយអំពើបាប ភាពទន់ខ្សោយ ឬការបរាជ័យ ។ ចេ អាណែត ដិននីសការលើកទឹកចិត្តគ្នាទៅវិញទៅមកស៊ីស្ទើរ ដិននីស បង្រៀនថាយើងមាននូវកាតព្វកិច្ចខាងសេចក្ដីសញ្ញាដើម្បីស្រឡាញ់គ្នាទៅវិញទៅមក និងដើម្បីខិតខំឲ្យមានសាមគ្គីភាព ។ ស្ទីវិន ស៊ី បារឡូ« តើស្រឡាញ់ខ្ញុំឬអី ? »អែលឌើរ បារឡូ ពិពណ៌នាពីរបៀបបួនយ៉ាងដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ ដែលអាចជួយយើងឲ្យស្គាល់សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង ។ វិល្លាម ខេ ចាកសុនការចងចាំអំពីចៀមអែលឌើរ ចាកសុន បង្រៀនថា យើងគួរផ្តោតទៅលើការងារបម្រើដល់បុគ្គលម្នាក់ៗក្នុងការបម្រើរបស់យើងនៅក្នុងសាសនាចក្រ និងធ្វើតាមគោលការណ៍នៃការរាប់ចំនួន និងការទទួលខុសត្រូវ ។ នែល អិល អាន់ឌើរសិនសេចក្តីស្រឡាញ់ដ៏ធួនរបស់ព្រះគ្រីស្ទអែលឌើរ អាន់ឌើរសិន បង្រៀនអំពីព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ ដើម្បីនាំមកនូវការអត់ទោសចំពោះអ្នកដែលបានធ្វើបាប និងការព្យាបាលអ្នកដែលរងរបួសដោយអំពើបាបរបស់អ្នកដទៃ ។ សម័យប្រជុំព្រឹកថ្ងៃអាទិត្យ សម័យប្រជុំព្រឹកថ្ងៃអាទិត្យសម័យប្រជុំព្រឹកថ្ងៃអាទិត្យ នៃសន្និសីទទូទៅពាក់កណ្តាលឆ្នាំលើកទី ១៩៥ របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលប្រព្រឹត្តទៅនាថ្ងៃទី៤–៥ ខែតុលា ឆ្នាំ២០២៥ ។ ជែហ្វ្រី អ័រ ហូឡិនតែឥឡូវនេះខ្ញុំមើលឃើញអែលឌើរ ហូឡិន បង្រៀនថា គឺដូចជាព្រះអម្ចាស់ព្យាបាលបុរសខ្វាក់ដោយលាបភក់ដែរ ជារឿយៗទ្រង់ប្រើរបស់រាបសា ឬមិនធម្មតានានា ដើម្បីប្រទានពរដល់យើង និងបង្រៀនយើង ។ ជេមស៍ អ៊ី. អ៊ីវ៉ានសុនទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរអែលឌើរ អ៊ីវ៉ានសុន បានលើកឡើងជាពិសេសអំពីពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ហើយបង្រៀនពីរបៀបដែលការបម្រើរបស់ពួកគេជួយនាំមនុស្សមកកាន់ព្រះគ្រីស្ទ និងធ្វើជាគំរូសម្រាប់ពួកយើង ។ អូលីសេស សូរ៉េសលម្អដោយគុណធម៌នៃការចេះសង្កត់ចិត្តអែលឌើរ សូរ៉េស បង្រៀនថា ការចេះសង្កត់ចិត្តចុះសម្រុងគ្នា និងពង្រឹងដល់គុណលក្ខណៈដូចព្រះគ្រីស្ទផ្សេងទៀត ។ លោកអញ្ជើញយើងឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយធ្វើឲ្យផ្នែកនៃគុណធម៌នេះទៅជាចរិតលក្ខណៈរបស់យើង ។ ភីធ័រ អិម ចនសុនអំណាចនៃការផ្ដល់ការងារបម្រើដល់មនុស្សម្នាក់អែលឌើរ ចនសុន បង្រៀនថា នៅពេលយើងផ្ដល់ការងារបម្រើតាមរបៀប ដែលដឹកនាំទៅរកដំណាក់នៃព្រះអម្ចាស់ នោះយើងជួយមនុស្សម្នាក់ឲ្យធ្វើជាសិស្សដ៏មានភក្តីភាពរបស់ព្រះយេស៊ូវគ្រីស្ទ ។ ឌី ថត គ្រីស្តូហ្វឺសិនមើលទៅព្រះ ហើយរស់នៅអែលឌើរ គ្រីស្តូហ្វឺសិន បង្រៀនថា ការមើលទៅព្រះនាំមកនូវពរជ័យ រួមទាំងភាពរុងរឿង និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ អាន់ឌ្រា មូញ៉ូស ស្ពែននូសព្យាការីរបស់ព្រះស៊ីស្ទើរ ស្ពែននូស បង្រៀនពីរបៀបដែលយុវវ័យអាចទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនពួកគេអំពីព្យាការីនៅរស់របស់ព្រះ ។ ហែនរី ប៊ី អាវរិងបានបង្ហាញ និងពង្រឹងនៅក្នុងព្រះគ្រីស្ទអែលឌើរ អាវរិង បង្រៀងថាឧបសគ្គទាំងឡាយរបស់យើងអាចពង្រឹងយើងឲ្យរឹងមាំ បើយើងទុកទីពឹងទៅលើព្រះអង្គសង្រ្គោះ ហើយងាកទៅរកទ្រង់ ។ សម័យប្រជុំរសៀលថ្ងៃអាទិត្យ សម័យប្រជុំរសៀលថ្ងៃអាទិត្យសម័យប្រជុំរសៀលថ្ងៃអាទិត្យ នៃសន្និសីទទូទៅពាក់កណ្តាលឆ្នាំលើកទី ១៩៥ របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤–៥ ខែតុលា ឆ្នាំ២០២៥ ។ ដេវីឌ អេ បែដណាពួកគេគឺជាចៅក្រមជំនុំជម្រះខ្លួនគេផ្ទាល់អែលឌើរ បែដណា ពន្យល់ពីរបៀបដែលថ្ងៃនៃសេចក្ដីជំនុំជម្រះអាចជាថ្ងៃដ៏ជាទីគាប់ចិត្ដ និងដ៏រុងរឿងមួយ ជាជាងជាថ្ងៃដែលយើងត្រូវភ័យខ្លាច ឬបារម្ភ ។ ប៊ី ខូរី ឃូវែលយើរ៍ឈ្មោះដែលអ្នកត្រូវបានហៅអែលឌើរ ខូរី ចែកចាយពីអត្ថន័យនៃការយកព្រះនាមរបស់ព្រះគ្រីស្ទមកលើខ្លួនយើង ។ ម៉ាធ្យូ អេស ហូឡិនសូមកុំលះបង់ចោលសេចក្តីអាណិតអាសូររបស់ខ្លួនចេញឡើយអែលឌើរ ហូឡិន បង្រៀនយើងឲ្យធ្វើតាមគំរូរបស់យ៉ូណាស និងអញ្ជើញសេចក្តីមេត្តាករុណាដ៏គួរឲ្យស្ញប់ស្ញែងរបស់ព្រះយេស៊ូវគ្រីស្ទចូលមកក្នុងជីវិតរបស់យើង ។ ខាឡូស អេ ហ្គូដយស្នាមញញឹម និងដួងចិត្តពេញដោយអំណរគុណអែលឌើរ ហ្គូដយ បង្រៀនពីរបៀបដែលពួកបរិសុទ្ធនៅទ្វីបអាហ្វ្រិករស់នៅដោយអំណរ និងការដឹងគុណដោយការផ្ដោតលើព្រះអង្គសង្គ្រោះ ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ ។ ឌែល ជី រិនឡាន់ការលើកដាក់ព្រះនាមនៃព្រះយេស៊ូវគ្រីស្ទអែលឌើរ រិនឡាន់ បង្រៀនថា នៅពេលយើងលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះគ្រីស្ទ នោះយើងអាចក្លាយដូចជាទ្រង់បាន ។ ចន ឌី. អេម៉ុសរូបមន្តសេចក្ដីល្អដែលត្រូវដឹងអែលឌើរ អេម៉ុស បង្រៀនថាយើងអាចរកឃើញសុភមង្គលបាន នៅពេលយើងធ្វើកាន់តែច្រើននូវអ្វីៗ ដែលយាងអញ្ជើញព្រះយេស៊ូវគ្រីស្ទមកក្នុងជីវិតរបស់យើង ។ អូស្សានី ហ្វារីយ៉ាសព្រះគម្ពីរមរមន—រតនសម្បត្តិដ៏មហិមាមួយនៅលើមាគ៌ាជីវិតរបស់យើងអែលឌើរ ហ្វារីយ៉ាស ផ្ដល់យោបល់ចំនួនបីដែលអាចជួយបង្កើនការផ្លាស់ប្រែចិត្តជឿរបស់យើងកាន់ខ្លាំងចំពោះព្រះយេស៊ូវគ្រីស្ទតាមរយៈការសិក្សាព្រះគម្ពីរមរមន ។ ដាល្លិន អេក អូកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលផ្ដោតលើក្រុមគ្រួសារប្រធាន អូក ពន្យល់ពីហេតុផលដែលក្រុមគ្រួសារមានសារៈសំខាន់ខ្លាំងក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងពណ៌នាពីកិច្ចការដែលយើងអាចធ្វើដើម្បីពង្រឹងដល់ក្រុមគ្រួសាររបស់យើង ។