២០២២
ព្រះគ្រីស្ទ​ប្រោស​អ្នក​ដែល​ប្រេះឆា
ខែ ឧសភា ឆ្នាំ ២០២២


« ព្រះគ្រីស្ទ​ប្រោស​អ្នក​ដែល​ប្រេះឆា » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

ព្រះគ្រីស្ទ​ប្រោស​អ្នក​ដែល​ប្រេះឆា

ការដកស្រង់

រូបភាព
ប័ណ្ណ​ប្រកាស​ដែល​មាន​ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​ឱប​បុរស​ម្នាក់

ទាញ​យក​ឯកសារ PDF

រូបថត​ដោយ ម៉ាក ម៉ាប្រ៊ី

យើង​អាច​រៀន​យ៉ាង​ច្រើន​មក​ពី​ព្រះគម្ពីរ អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ នឹង​ជួយ​យើង​ឲ្យ​ជួសជុល​អ្វី​ដែល​បាក់បែក​នៅ​ក្នុង​ជីវិត​របស់យើង​ដោយ​ជោគជ័យ មិន​ថា​យើង​មាន​អាយុ​ប៉ុន្មាន​នោះ​ទេ ។ …

ពេល​ព្រះអង្គ​សង្គ្រោះ​កំពុង​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ពួកអាចារ្យ និង​ពួកផារិស៊ី​បាន​នាំ​ស្ត្រី​ម្នាក់​មកឯ​ទ្រង់ ។ យើង​ពុំ​ដឹង​ពី​រឿង​របស់​នាង​ទាំង​ស្រុង​ទេ គ្រាន់​តែ​ដឹង​ថា នាង​ត្រូវ « គេ​ចាប់​បាន កំពុង​ដែល​សហាយស្មន់​នឹង​គ្នា » [ យ៉ូហាន ៨:៤ ] ។ …

ព្រះគ្រីស្ទ​តប​ទៅកាន់​បុត្រី​ដ៏​មាន​តម្លៃ​របស់​ព្រះ​ម្នាក់​នេះ​ថា « ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ » [ យ៉ូហាន ៨:១១ ] ។ របៀប​មួយ​ទៀត​ក្រៅ​ពី​និយាយ​ថា « អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ » នោះ​យើង​អាច​និយាយ​ថា « អញ្ជើញ​ទៅ​ចុះ ហើយ​សូម​ផ្លាស់ប្ដូរ » ។ ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​នាង​ឲ្យ​ប្រែចិត្ត ។ …

ព្រះអម្ចាស់​បង្រៀន​យើង​ថា ការអត់ទោស​ឲ្យ​មនុស្ស​ដទៃ​ទៀត​ គឺ​ជា​បទបញ្ញត្តិ​ជា​សកល​មួយ « យើង​ជា​ព្រះអម្ចាស់​នឹង​អត់ទោស​ដល់​អ្នក​ណា ដែល​យើង​នឹង​អត់​ទោស ប៉ុន្តែ​រីឯ​អ្នក​វិញ​គឺ​តម្រូវ​ឲ្យ​អត់​ទោស​ដល់​មនុស្ស​ទាំងអស់ » [ គោល​លទ្ធិ និង សេចក្ដី​សញ្ញា ៦៤:១០ ] ។ …

ជា​ញឹកញាប់ យើង​អាច​ឃើញ​ខ្លួន​ឯង​ដូចជា​អ្នកខ្វិនសុំទាន​​នៅឯ​ច្រកទ្វារ​ព្រះវិហារ​បរិសុទ្ធ​នោះដែរ—ដែល « [ កំពុង ] សង្ឃឹម​ដល់​ព្រះយេហូវ៉ា » ដោយ​អត់ធ្មត់—ឬ​ពេល​ខ្លះ​ដោយ​អន្ទះសា [ អេសាយ ៤០:៣១ ] ។ …

ការអនុវត្ត​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះ​គ្រីស្ទ​មាន​ន័យ​ថា ពុំ​គ្រាន់តែ​ទុកចិត្ត​លើ​ព្រះឆន្ទៈ​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទុកចិត្ត​ទៅ​លើ​ពេលវេលា​របស់​ទ្រង់​ផងដែរ ។ ដ្បិត​ទ្រង់​ជ្រាប​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ ហើយ​ពេល​ដែល​យើង​ត្រូវការ ។ …

… ពុំ​មាន​អ្វីដែល​ប្រេះឆា​នៅក្នុង​ជីវិត​របស់​បងប្អូន​ខ្លាំង​ហួស​ពី​ព្រះចេស្ដា​នៃ​ការព្យាបាល ការប្រោសលោះ និង​ការជួយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ទេ ។