២០២២
ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ផ្ដល់ពរ​ដល់​ជីវិត​ខ្ញុំ​ជា​រៀងរហូត
ខែ ឧសភា ឆ្នាំ ២០២២


« ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ផ្ដល់ពរ​ដល់​ជីវិត​ខ្ញុំ​ជា​រៀងរហូត » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ផ្ដល់ពរ​ដល់​ជីវិត​ខ្ញុំ​ជា​រៀងរហូត

ការដកស្រង់

រូបភាព
ប័ណ្ណ​ប្រកាស​ដែល​មាន​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា

ទាញ​យក​ឯកសារ PDF

ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ​អតីតកាល​របស់​ខ្ញុំ ខ្ញុំ​បាន​ឃើញ​បទពិសោធន៍​ជាក់លាក់​ដែល​បាន​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​យ៉ាងខ្លាំង​មួយ ។ បទពិសោធន៍​មួយនោះ គឺជា​របៀប​ដែល​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​របស់​ខ្ញុំ​នៅ​ប្រទេស​អង់គ្លេស​បានប្រទាន​ពរ​ដល់​ជីវិត​ខ្ញុំ ហើយ​បង្កើត​រូបរាង​ជោគ​វាសនា​ខាង​វិញ្ញាណ​ខ្ញុំ ។ …

ការ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ខ្ញុំ​បាន​រៀបចំ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្វាមី និង​ឪពុក​កាន់តែ​ល្អ ព្រមទាំង​ជោគជ័យ​នៅ​ក្នុង​អាជីវកម្ម​ផងដែរ ។ វា​ក៏​បាន​រៀបចំ​ខ្ញុំ​សម្រាប់​ការ​បម្រើ​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់​ពេញ​មួយ​ជីវិត​ផងដែរ ។ …

ព្រះអម្ចាស់​ស្គាល់​បងប្អូន ។ ពេល​បងប្អូន​កំពុង​បម្រើ​បេសកកម្ម នោះ​បងប្អូន​នឹង​មាន​បទពិសោធន៍​ដែល​នឹង​ជួយ​បងប្អូន​ឲ្យ​ស្គាល់​ទ្រង់​កាន់​តែល្អ​ប្រសើរ ។ …

ក្នុង​នាម​ជា​សាវក​មួយ​រូប​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ឥឡូវ​នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​យុវជន—និង​យុវនារី​ដែល​មាន​បំណង​ចង់​បម្រើ​បេសកកម្ម—ឲ្យ​ចាប់ផ្ដើម​ឥឡូវ​នេះ ពិភាក្សា​ជាមួយនឹង​ឪពុក​ម្ដាយ​របស់​ក្មួយៗ​អំពី​ការ​បម្រើ​បេសកកម្ម ។ ខ្ញុំ​ក៏​សូម​អញ្ជើញ​ក្មួយ​ឲ្យ​ពិភាក្សា​នឹង​មិត្ត​របស់​ក្មួយ​អំពី​ការ​បម្រើ​បេសកកម្ម​ផង​ដែរ ហើយ​បើ​មិត្ត​របស់​ក្មួយៗ​ណាម្នាក់​មិន​ប្រាកដ​ក្នុង​ចិត្ត​អំពី​ការបម្រើ​បេសកកម្ម សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ពិភាក្សា​នឹង​ប៊ីស្សព​របស់​ពួកគេ ។

សូម​តាំង​ចិត្ត​ខ្លួនឯង និង​ចំពោះ​ព្រះវរបិតា​សួគ៌​របស់​ក្មួយៗ​ថា ក្មួយៗ​នឹង​បម្រើ​បេសកកម្ម ហើយ​ចាប់​ពី​ពេល​នេះទៅ ក្មួយៗ​នឹង​ខិតខំ​រក្សា​ដួងចិត្ត ដៃ និង​គំនិត​របស់​ក្មួយៗ​ឲ្យ​ស្អាត​ស្អំ និង​ស័ក្ដិសម ។ ខ្ញុំ​សូម​អញ្ជើញ​ក្មួយៗ​ឲ្យ​ទទួល​បាន​ទីបន្ទាល់​ដ៏​រឹងមាំ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ …

ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​ក្មួយៗ​ដែល​ជា​យុវជន និង​យុវនារី ព្រមទាំង​ឪពុក​ម្ដាយ​នឹង​មើល​ឃើញ ហើយ​ស្គាល់​ថាការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា នឹង​ផ្ដល់​ពរ​ដល់​ជីវិត​របស់​ក្មួយៗ​ជា​រៀងរហូត​របៀបណា ។