២០២២
និស្ស័យ​នៃ​ព្រះ និង​ជោគវាសនា​ដ៏​អស់​កល្ប​ជានិច្ច​របស់​បងប្អូន
ខែ ឧសភា ឆ្នាំ ២០២២


« និស្ស័យ​នៃ​ព្រះ និង​ជោគវាសនា​ដ៏​អស់​កល្ប​ជានិច្ច​របស់​បងប្អូន » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ស្ត្រី

និស្ស័យ​នៃ​ព្រះ និង​ជោគវាសនា​ដ៏​អស់​កល្ប​ជានិច្ច​របស់​បងប្អូន

ការដកស្រង់

រូបភាព
ប័ណ្ណ​ប្រកាស​ដែល​មាន​រូប​មុខ​ញញឹម

ទាញ​យក​ឯកសារ PDF

គោលលទ្ធិ​ដ៏​សំខាន់​ដែល​បាន​បង្រៀន​នៅ​ក្នុង​បាវចនា​របស់​ក្រុម​យុវនារី​មាន​សារៈសំខាន់​ចំពោះ​ក្រុម​យុវនារី ហើយ​ក៏​អាច​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់​គ្នា​ផង​ដែរ ។ …

… ទីមួយ បងប្អូន​គឺ​ជា​បុត្រី​សំណព្វ ។ គ្មាន​អ្វី​ដែល​បងប្អូន​ធ្វើ—ឬ​មិន​ធ្វើ—អាច​ផ្លាស់ប្ដូរ​សេចក្ដីពិត​នោះ​បាន​ឡើយ ។ ព្រះ​ស្រឡាញ់​បងប្អូន ។ …

សេចក្ដីពិត​ទីពីរ​គឺថា យើង​មាន​ព្រះ​មាតាបិតា​សួគ៌ គឺជា​បិតា​មួយ​អង្គ និង​មាតា​មួយ​អង្គ ។ …

សេចក្ដីពិត​ទី​បី​នៅ​ដើម​កថាខណ្ឌ​នៃ​បាវចនា​របស់​ក្រុម​យុវនារី​ចែង​ថា យើង​មាន « និស្ស័យ​នៃ​ព្រះ » ។ ពាក្យ​នេះ​គឺ​ជា​អត្តសញ្ញាណ​របស់​យើង ។ វា​គឺជា « ដើម​កំណើត » ខាង​វិញ្ញាណ​ទទួល​មក​ពី​ព្រះមាតាបិតា​សួគ៌​របស់​យើង ។ …

សេចក្ដីពិត​ទីបួន​គឺថា យើង​មាន « ជោគវាសនា​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។ …

… យើង​មាន​សេរីភាព​ជ្រើសរើស ប៉ុន្តែ​យើង​ពុំ​អាច​ជ្រើសរើស​លទ្ធផល​នៃ​ការ​ពុំ​ធ្វើ​តាម​ផ្លូវ​ដែល​បាន​បើក​សម្ដែង​បាន​ឡើយ ។ …

នៅពេល​យើង​ប្រែចិត្ត​ដោយ​ស្មោះត្រង់ នោះ​ពុំ​មាន​ស្លាក​ស្នាម​របួស​ខាង​វិញ្ញាណ​តទៅ​ទៀត​ឡើយ មិន​ថា​យើង​ធ្លាប់​បាន​ធ្វើ​អ្វី​ធ្ងន់ធ្ងរ​ប៉ុនណា ឬ​ច្រើន​ដង​យ៉ាងណា​ក្ដី ។ កាល​ណា​យើង​ប្រែចិត្ត​ជា​ញឹកញាប់ ហើយ​ស្វែងរក​ការអភ័យ​ទោស​ដោយ​មាន​បំណង​ពិត នោះ​យើង​អាច​ត្រូវ​បាន​អត់ទោស​ឲ្យ ។ …

… កម្លាំង​កើត​ឡើង​តាមរយៈ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​ចុះ​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ ។

… នៅពេល​យើង​រក្សា​សេចក្ដីសញ្ញា នោះ​យើង​ទទួល​បាន​ព្រះចេស្ដា​នៃ​ព្រះ​នៅ​ក្នុង​ជីវិត​របស់​យើង ។

… ព្រះវរបិតា​សួគ៌​នៃ​យើង​សព្វព្រះទ័យ​ឲ្យ​បងប្អូន​ប្រែក្លាយ​ជា​អ្នក​គ្រង​មរតក​របស់​ទ្រង់ ហើយ​ទទួលអ្វីៗ​ដែល​ទ្រង់​មាន ។ ទ្រង់​ពុំ​អាច​ផ្ដល់​ឲ្យ​បងប្អូន​ហួស​ពីនោះ​ឡើយ ។ ទ្រង់​ពុំ​អាច​សន្យា​នឹង​បងប្អូន​ហួស​ពីនោះ​ទេ ។ ទ្រង់​ស្រឡាញ់​បងប្អូន​លើស​ពី​បងប្អូន​ដឹង​ទៅ​ទៀត ហើយ​ទ្រង់​សព្វ​ព្រះទ័យ​ចង់​ឃើញ​បងប្អូន​រីករាយ​នៅក្នុង​ជីវិត​នេះ និង​ជីវិត​បន្ទាប់ ។