២០២២
ធ្វើ​អ្វី​ដែល​សំខាន់​បំផុត
ខែ ឧសភា ឆ្នាំ ២០២២


« ធ្វើ​អ្វី​ដែល​សំខាន់​បំផុត » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ស្ត្រី

ធ្វើ​អ្វី​ដែល​សំខាន់​បំផុត

ការដកស្រង់

រូបភាព
ប័ណ្ណ​ប្រកាស​ដែលមាន​ផ្ទាំងស៊ីប

ទាញ​យក​ឯកសារ PDF

ការធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ គឺហួស​ពី​ការ​គ្រាន់តែ​សង្ឃឹម ឬ​ការជឿ ។ វា​តម្រូវ​ឲ្យ​មាន​ការខិតខំ ​សកម្មភាព និង​ការប្ដេជ្ញា​ចិត្ត ។ វា​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​មួយ ។…

នៅក្នុង​ការខិតខំ​របស់​យើង​ដើម្បី ធ្វើ​អ្វី​មួយ ឬ​ធ្វើ​អ្វីៗក៏​ដោយ នោះ​យើង​អាច​សួរ​ខ្លួនឯង​ថា « តើ​អ្វីទៅ​ដែល​សំខាន់​បំផុត ? » …

  • តើ​យើង​ទទួល​បាន « likes » ( « ពេញចិត្ត » ) នៅ​លើ​ការ​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ច្រើន​ប៉ុណ្ណា ? ឬ តើ​ព្រះវរបិតា​សួគ៌​របស់​យើង​ស្រឡាញ់ និង​ឲ្យ​តម្លៃ​យើង​ខ្លាំង​ប៉ុណ្ណា ?

  • តើ​ការស្លៀកពាក់​ទាន់​សម័យ​ឬ ? ឬ ក៏ជា​ការបង្ហាញ​ការគោរព​ដល់​រូបកាយ​របស់​យើង ដោយ​ការស្លៀកពាក់​សមរម្យ​ឬ ?

  • តើ​ស្វែងរក​ចម្លើយ​តាមរយៈ​ការស្រាវជ្រាវ​ក្នុង​អ៊ីនធឺណិត​ឬ ? ឬ តើ​ទទួល​បាន​ចម្លើយ​មកពី​ព្រះ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​ចង់​បាន​បន្ថែម​ឬ ? ឬ តើ​ពេញចិត្ត​នឹង​អ្វី​ដែល​យើង​មាន​ដែរឬទេ ? …

… ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ដំណឹងល្អ​នៃ​សកម្មភាព និង​អំណរ ! ចូរ​យើង​កុំ​មើលងាយ​សមត្ថភាព​ខ្លួន​ក្នុង​ការធ្វើ​កិច្ចការ​ដែល​សំខាន់​បំផុត​ឡើយ ។ កេរ​មរតក​ដ៏​ទេវភាព​របស់​យើង​ផ្ដល់​ភាព​ក្លាហាន និង​ទំនុកចិត្ត​ឲ្យ​យើង​ធ្វើ និង​ក្លាយ​ជា​មនុស្ស ដែល​ព្រះវរបិតា​សួគ៌​ជាទី​ស្រឡាញ់​ចង់ឲ្យ​យើង​ប្រែក្លាយ ។

… វា​ពុំមែន​អំពី​ការធ្វើ​ច្រើន​នោះទេ ។ វា​គឺ​អំពី​ការធ្វើ​អ្វី​ដែល​សំខាន់ ។ វា​គឺជា​ការអនុវត្ត​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​នៅក្នុង​ជីវិត​របស់​យើង ពេល​យើង​ខិតខំ​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។ …

នៅ​ពេល​យើង​ផ្ដោត​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​របស់​យើង នោះ​យើង​នឹង​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ធ្វើ​អ្វី​ដែល​សំខាន់​បំផុត ។ ហើយ​យើង​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​ភាពរឹងមាំ​ខាង​វិញ្ញាណ សុភមង្គល ជាមួយនឹង អំណរ !