Young hands using a laptop computer
ប្លក់

សេចក្ដីណែនាំសម្រាប់ការបញ្ចេញមតិចំពោះអត្ថបទលើប្លក់

ប្លក់​បុគ្គលិក
11/19/20 | 1 min អាន

សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយលើកទឹកចិត្តឲ្យមានការសន្ទនាជាស៊ីវិល និងប្រកបដោយការគោរពនៅក្នុងផ្នែកបញ្ចេញមតិនៃប្លក់ ។ គោលបំណងនៃផ្នែកបញ្ចេញមតិគឺដើម្បីភ្ជាប់ទំនាក់ទំនងមិត្តអ្នកអាន និងផ្តល់វេទិកាសម្រាប់ការបញ្ចេញមតិប្រកបដោយការគិតពិចារណា និងការបំផុសគំនិតអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។

យើងលើកទឹកចិត្តការបញ្ចេញមតិដែល ៖

  • មានសម្លេងដែលវិជ្ជមាន ស្វាគមន៍ លើកទឹកចិត្ត និងលើកស្ទួយ ។
  • ស្ថិតនៅលើប្រធានបទ ច្បាស់លាស់ និងសង្ខេប ។
  • មានការគោរពដល់មនុស្សដទៃ និងទស្សនៈរបស់ពួកគេ ។
  • ជួយនាំមនុស្សដទៃទៅរកព្រះយេស៊ូវគ្រីស្ទ ។

រាល់ការបញ្ចេញមតិត្រូវបានពិនិត្យមើលដោយអ្នកសម្របសម្រួលពីមុនវាត្រូវបានចុះផ្សាយ ។ ការបញ្ចេញមតិដែលរំលោភលើសេចក្ដីណែនាំរបស់យើងមួយ ឬច្រើននឹងពុំត្រូវបានចុះផ្សាយឡើយ ។ សូមអាន ហើយធ្វើតាមសេចក្ដីណែនាំទាំងនេះដោយប្រុងប្រយ័ត្ន ៖

  • គ្មានការវាយប្រហារផ្ទាល់ខ្លួន ការរិះគន់ ឬការចំអក ឬការបញ្ចេញមតិដែលផ្ទុយពីបុគ្គល និង / ឬក្រុមឡើយ ។
  • គ្មានពាក្យអាសគ្រាម ការជេរប្រមាថ ពាក្យប្រមាថ ឬពាក្យអាសគ្រាមដែលបង្កប់ន័យ អក្សរកាត់ខ្លីសម្រាប់ពាក្យអាសគ្រាម ការហៅឈ្មោះ ឬ វិសេសសព្ទ ឬនិយាយបង្កាច់បង្ខូចពូជសាសន៍ទេ ។
  • គ្មានការបញ្ចេញមតិដែលប្រាសចាកពីប្រធានបទនឹងត្រូវបានចុះផ្សាយឡើយ ។ ការបញ្ចេញមតិត្រូវទាក់ទងដោយផ្ទាល់ទៅនឹងអត្ថបទដែលបានភ្ជាប់ ។
  • គ្មានតំណណាដែលភ្ជាប់ទៅនឹងវិបសាយខាងក្រៅនឹងត្រូវបានចុះផ្សាយឡើយ ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមិនគាំទ្រមាតិកានៅលើវិបសាយខាងក្រៅឡើយ ។
  • ការបញ្ចេញមតិត្រូវតែជារបស់អ្នកផ្ទាល់ ។ ប្រសិនបើអ្នកចម្លង ហើយបិទភ្ជាប់មកពីប្រភពដើមមួយទៀត អ្នកត្រូវតែផ្ដល់នូវការសន្មតត្រឹមត្រូវ ។ ការចុះផ្សាយនៃសម្ភារដែលមានសិទ្ធិអ្នកនិពន្ធមិនត្រូវបានអនុញ្ញាតឡើយ ។
  • គ្មានការផ្សព្វផ្សាយពាណិជ្ជកម្ម ឬការស្នើសុំណាមួយត្រូវបានអនុញ្ញាតឡើយ ។

ប្លក់​បុគ្គលិក
គោលបំណងនៃ blog( ប្លក់ )នេះនៅលើគេហទំព័ររបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺដើម្បីចែកចាយការបង្រៀនរបស់ព្រះយេស៊ូវ គ្រីស្ទ តាមរយៈការប្រាប់ពីដំណើររឿងផ្ទាល់ខ្លួន និងបទពិសោធន៍នានាដែលជួយពង្រឹងដល់សេចក្តីជំនឿលើព្រះយេស៊ូវ គ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ ។
ការបញ្ចេញ​មតិ
0