បុគ្គល​ប្តូរភេទ
តើ​ខ្ញុំ​គួរតែ​ធ្វើ ឬ​និយាយ​អ្វី​ខ្លះ ?


« តើ​ខ្ញុំ​គួរតែ​ធ្វើ ឬ​និយាយ​អ្វី​ខ្លះ ? » បុគ្គល​ប្ដូរ​ភេទ ៖ ការគាំទ្រ​មនុស្ស​ដទៃ ( ឆ្នាំ ២០២០ )

« តើ​ខ្ញុំ​គួរតែ​ធ្វើ ឬ​និយាយ​អ្វី​ខ្លះ ? » បុគ្គល​ប្ដូរ​ភេទ ៖ ការគាំទ្រ​មនុស្ស​ដទៃ

តើ​ខ្ញុំ​គួរតែ​ធ្វើ ឬ​និយាយ​អ្វី​ខ្លះ ?

ប្រតិកម្ម​ដំបូង​អាច​ពិបាក ។ ប្រតិកម្ម​លើកដំបូង​របស់​អ្នក​អាច​ជា​ការខឹង​សម្បារ ឬ​បដិសេធ ។ « ហើយ​វា​សំខាន់​ដើម្បី​មាន​ការគ្រប់គ្រង​លើ​ខ្លួនឯង​ឲ្យ​បានល្អ​គ្រប់គ្រាន់ ដើម្បី​ទុក​អ្វី​ទាំងអស់​នោះ​មួយ​អន្លើ​សិន ហើយ​មាន​ចិត្ត​អំណត់​បន្ដិច រួចចាប់​ផ្ដើម​និយាយ ហើយស្ដាប់ ព្រមទាំង​ចាប់ផ្ដើម​ព្យាយាម​យល់​ឲ្យ​កាន់​តែ​ច្បាស់ » ។ អ្នក​មិន​ចាំបាច់​ដោះស្រាយ​អ្វី​គ្រប់​យ៉ាង​ក្នុង​ពេល​មួយ​ខែ ឬ​មួយ​សប្ដាហ៍ ឬ​មួយ​ឆ្នាំ​នោះ​ទេ ។

​ពេល​ឈោង​ទៅ​ជួយ និង​ផ្តល់​ការងារ​បម្រើ វា​សំខាន់​ជានិច្ច ដើម្បី​ទទួល​ស្គាល់​អារម្មណ៍ និង​បទពិសោធន៍​របស់​បុគ្គល​ម្នាក់​ទៀត ។ យើង​ព្យាយាម​ជួប​មនុស្ស​ដែល​មាន​សេចក្តីស្រឡាញ់ និង​ការយល់​ចិត្ត​ដូច​ជា​ព្រះគ្រីស្ទ ទោះ​ពួកគេ​នៅត្រង់​ចំណុច​ណា​លើ​ផ្លូវ​នៃ​ជីវិត​រមែង​ស្លាប់​នេះ ហើយ​បន្តឆ្ពោះទៅ​មុខ​ចាប់​ពី​ត្រង់​ចំណុច​នោះក្ដី ។​