បុគ្គល​ប្តូរភេទ
តើ​ខ្ញុំ​គោរព​ដល់​ភាពខុសគ្នា​បាន​យ៉ាង​ដូចម្ដេច ?


« តើ​ខ្ញុំ​គោរព​ដល់​ភាពខុសគ្នា​បាន​យ៉ាង​ដូចម្ដេច ? » បុគ្គល​ប្ដូរ​ភេទ ៖ ការគាំទ្រ​មនុស្ស​ដទៃ ( ឆ្នាំ ២០២០ )

« តើ​ខ្ញុំ​គោរព​ដល់​ភាពខុសគ្នា​បាន​យ៉ាង​ដូចម្ដេច ? » បុគ្គល​ប្ដូរ​ភេទ ៖ ការគាំទ្រ​មនុស្ស​ដទៃ

តើ​ខ្ញុំ​គោរព​ដល់​ភាពខុសគ្នា​បាន​យ៉ាង​ដូចម្ដេច ?

ប្រសិនបើ​អ្នក​មាន​សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ​ដែល​កំណត់​អត្តសញ្ញាណ​ខ្លួនឯង​ថា​ជា​បុគ្គល​ប្ដូរ​ភេទ សូម​អធិស្ឋាន​សុំ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះគ្រីស្ទ កាល​ដែល​អ្នក​ខិតខំ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ស្រឡាញ់​ពួកគេ ។ បទ​បញ្ញត្តិ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក រួម​មាន​អ្នក​ទាំងឡាយ​ណា​ដែល​ពុំ​យល់​ឃើញ​អំពី​ពិភពលោក​នេះ ដូច​ជា​យើង​យល់​ឃើញ ។

ដូច​ដែល​ប្រធាន​ដាល្លិន អេក អូក បាន​បង្រៀន ៖ « ក្នុង​ទំនាក់ទំនង និង​កាលៈទេសៈ​ជា​ច្រើន​ក្នុង​ជីវិត យើង​ត្រូវ​តែ​រស់នៅ​ក្នុង​ភាពខុសគ្នា ។ បើ​ចាំបាច់ ភាពខុសគ្នា​របស់​យើង​ទាំងនេះ ពុំ​គួរ​បដិសេធ ឬ​បោះបង់​ចោល​នោះ​ទេ ប៉ុន្តែ​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះគ្រីស្ទ យើង​គួរ​តែ​រៀន​រស់នៅ​ដោយ​សុខសាន្ត​ជាមួយ​អ្នកដទៃ ដែល​មិន​រស់នៅ​តាម​គុណតម្លៃ​ដែល​យើង​រស់នៅ​តាម ឬ​ដែល​មិន​ទទួល​យក​ការបង្រៀន​ដែល​ពួកគេ​បាន​មាន ។ ផែនការ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះវរបិតា ដែល​យើង​ដឹង​តាម​រយៈ​វិវរណៈ​នៃ​ការព្យាករ បាន​ដាក់​ឲ្យ​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​រមែង​ស្លាប់ ដែល​យើង​ត្រូវ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ វា​រួម​មាន​ទាំង​ការស្រឡាញ់​អ្នក​ជិត​ខាង​ខ្លួន​ដែល​មាន​វប្បធម៌ និង​ជំនឿ​ខុសគ្នា ដូច​ទ្រង់​ស្រឡាញ់​យើង ។ ដូចជា​ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​ម្នាក់​បាន​បង្រៀន​ថា យើង​ត្រូវ​តែ​ឆ្ពោះ​ទៅ​មុខ​ដោយ​មាន ‹ សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​មនុស្ស​ទាំងអស់ › ( នីហ្វៃទី ២ ៣១:២០ ) » ( « Loving Others and Living with Differences » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៨ ) ។