បុគ្គល​ប្តូរភេទ
តើ​ខ្ញុំ​ជួយ​នរណា​ម្នាក់​ឲ្យ​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ស្រឡាញ់ មាន​តម្លៃ និង​ត្រូវការ​ដោយ​របៀប​ណា ?


« តើ​ខ្ញុំ​ជួយ​នរណា​ម្នាក់​ឲ្យ​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ស្រឡាញ់ មាន​តម្លៃ និង​ត្រូវការ​ដោយ​របៀប​ណា ? » បុគ្គល​ប្ដូរ​ភេទ ៖ ការគាំទ្រ​មនុស្ស​ដទៃ ( ឆ្នាំ ២០២០ )

« តើ​ខ្ញុំ​ជួយ​នរណា​ម្នាក់​ឲ្យ​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ស្រឡាញ់ មាន​តម្លៃ និង​ត្រូវការ​ដោយ​របៀប​ណា ? » បុគ្គល​ប្ដូរ​ភេទ ៖ ការគាំទ្រ​មនុស្ស​ដទៃ

តើ​ខ្ញុំ​ជួយ​នរណា​ម្នាក់​ឲ្យ​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ស្រឡាញ់ មាន​តម្លៃ និង​ត្រូវការ​ដោយ​របៀប​ណា ?

ប្រធាន ជិន ប៊ី ប៊ីងហាំ បាន​ចែកចាយ​ថា « របៀប​មួយ​ដ៏​សំខាន់​បំផុត ដែល​យើង​អាច​បង្កើន ហើយ​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង​យើង គឺ​តាមរយៈ​ការ​មាន​សេចក្តី​សប្បុរស​ទាំង​ក្នុង​គំនិត និង​ពាក្យ​សម្តី​របស់​យើង ។ … ពាក្យ​សម្តី​មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាស់ ទាំង​លើកស្ទួយ និង​បំបាក់​ទឹកចិត្ត ។ យើង​ទាំងអស់គ្នា​ប្រហែល​ជា​ចាំ​ពាក្យ​សម្តី​អវិជ្ជ​មាន ដែល​បំបាក់​ទឹកចិត្ត​យើង និង​ពាក្យ​សម្តី​ដែល​បាន​និយាយ​ដោយ​ក្តីស្រឡាញ់​ផ្សេងទៀត ដែល​បាន​លើកស្ទួយ​វិញ្ញាណ​យើង​ឡើង ។ សូម​ជ្រើស​យក​តែ​ការនិយាយ​ណា​ដែល​វិជ្ជមាន—និង​ពាក្យ​សម្តី—ណា​ដែល​លើក​ស្ទួយ ព្រម​ទាំង​ពង្រឹង​ដល់​អ្នកដទៃ​ដែល​នៅ​ជុំវិញ​យើង ហើយ​ជួយ​ពួកគេ​ឲ្យ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ​សង្គ្រោះ » ( « I Will Bring the Light of the Gospel into My Home » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៦, ៧ ) ។

ស៊ិស្ទើរ សារ៉ុន អូប៊ែង បាន​ពន្យល់​ថា មនុស្ស​មួយ​ចំនួន​មិន​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គេ​ទទួល​យក ឬ​អាច​ទទួល​យក​បាន​នោះ​ទេ ៖ « ព្រះគម្ពីរ​សញ្ញា​ថ្មី​បង្ហាញ​ពី​កិច្ចខិតខំ​យ៉ាង​ខ្លាំង​ដែល​ព្រះយេស៊ូវ​បាន​ឈោង​ទៅ​ជួយ​មនុស្ស​គ្រប់​ប្រភេទ ៖ អ្នក​ឃ្លង់ អ្នក​ប្រមូល​ពន្ធ កុមារ​តូចៗ ពួក​កាលីឡេ ស្ត្រី​សំផឹង ពួក​ផារ៉ាស៊ី អ្នក​មាន​បាប សាសន៍​សាម៉ារី ស្ត្រីមេម៉ាយ ទាហាន​រ៉ូម អ្នក​ប្រព្រឹត្ត​សហាយ​ស្មន់ ពួក​ពុំ​ស្អាតស្អំ​តាម​តម្រា ។ ស្ទើរតែ​គ្រប់​ដំណើររឿង ទ្រង់​បាន​ឈោង​ទៅ​ជួយ​មនុស្ស​ម្នាក់​ដែល​ត្រូវ​គេ​បដិសេធ​ក្នុង​សង្គម​តាម​ទំនៀម​ទម្លាប់ ។ … វា​គឺ​ជា​តម្រូវការ​ដ៏​ខ្ជាប់ខ្ជួន​មួយ​របស់​ពួក​សិស្ស​គ្រីស្ទាន និង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ពិត​ដល់​គ្នា​ទៅវិញ​ទៅមក » ( « Christ: The Light That Shines in Darkness » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៤ ) ។