កុមារ និង​យុវវ័យ
អ្នក​មានគោលបំណង​មួយ


« អ្នក​មាន​គោលបំណង​មួយ » ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅ​ណែនាំ​កុមារ ( ឆ្នាំ ២០១៩ )

« អ្នក​មាន​គោលបំណង​មួយ » ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅ​ណែនាំ​កុមារ

រូបភាព
យុវវ័យ​ធ្វើ​សកម្មភាព

អ្នក​មានគោលបំណង​មួយ

ព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ទ្រង់ស្គាល់អ្នក​ហើយ​ស្រឡាញ់អ្នក ។ អ្នក​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ពួកទ្រង់​ ។ អ្នក​អាច​ជួយ​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​មាន​ភាព​ប្រសើរ​ជាង​មុន ។

ព្រះវរបិតាសួគ៌​បាន​ប្រទាន​ទេពកោសល្យ ​និង​អំណោយទាន​ទាំងឡាយ​ខាង​វិញ្ញាណ​ដល់​អ្នក ។ ទ្រង់​ចង់ឲ្យ​អ្នកប្រើ​អំណោយ​ទាន និង​ទេពកោសល្យ​ ទាំងនេះ​ដើម្បី​ឲ្យ​អ្នក​អាច​មាន​ភាព​រីករាយ និងប្រទាន​ពរ​ដល់​អ្នក​ដទៃ ។ ទ្រង់​អាច​ជួយ​អ្នក​ដឹង​អំពី​របៀប​ធ្វើ​ដូច្នេះ​តាម​រយៈ ព្រះវិញ្ញាណ​បរិសុទ្ធ ។

សៀវភៅ​ណែនាំ​ការអភិវឌ្ឍ​ផ្ទាល់​ខ្លួន​នេះ​ អាច​ជួយ​អ្នក​នៅពេល​អ្នក​អភិវឌ្ឍ​អំណោយ​ទាន​ទាំងឡាយ និង​ការ​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ​របស់​អ្នក ។ អ្នក​អាច​ប្រែក្លាយ​ជាមនុស្សដែល​ព្រះវរបិតាសួគ៌ ជ្រាប​ថា​អ្នក​អាច​ប្រែក្លាយ ។​