កុមារ និង​យុវវ័យ
តើប្អូនៗ​អាច​ធ្វើ​តាម​ព្រះយេស៊ូវ​តាម​របៀប​ណា ?


« តើប្អូនៗ​អាច​ធ្វើ​តាម​ព្រះយេស៊ូវ​តាម​របៀប​ណា ? » ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅ​ណែនាំ​កុមារ​( ២០១៩ )

« តើប្អូនៗ​អាច​ធ្វើ​តាម​ព្រះយេស៊ូវ​តាម​របៀប​ណា ? » ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅ​ណែនាំ​កុមារ

តើប្អូនៗ​អាច​ធ្វើ​តាម​ព្រះយេស៊ូវ​តាម​របៀប​ណា ?

ពេល​ដែល​ព្រះយេស៊ូវ មាន​អាយុ​ស្របាលប្អូនៗ ទ្រង់​បាន​រៀន​សូត្រ និងបាន​ចម្រើន​លូតលាស់​ឡើង ។ ប្អូនៗ​កំពុង​រៀនសូត្រ និងកំពុង​ចម្រើន​លូត​លាស់​ផង​ដែរ ។ ព្រះគម្ពីរ​និយាយ​ថា ៖

រូបភាព
លូកា ២:៥២

វិញ្ញាណ

« ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ »

រូបភាព
យុវវ័យ​អធិស្ឋាន

​បង្ហាញ​ព្រះ​វរបិតាសួគ៌ថា ប្អូនៗ​ស្រឡាញ់ទ្រង់ ។ អ្នក​អាច​រៀនសូត្រ​អំពី​ទ្រង់ ការអធិស្ឋាន ការអាន​បទគម្ពីរ និង​ការជ្រើសរើស​ត្រូវ ។

សង្គម

« ជា​ទី​គាប់​ចិត្ត…​មនុស្ស »

រូបភាព
មនុស្ស​និយាយ​គ្នា

ជួយមនុស្ស​ជុំវិញ​ប្អូន ។ ប្អូនៗ​អាច​ស្រឡាញ់​ក្រុមគ្រួសារ​របស់ប្អូនៗ រៀន​ស្រឡាញ់ និងបម្រើ​ពួកគេ និងធ្វើ​ជាមិត្តភក្តិ​ពួកគេ ។

រូបកាយ

« រូបរាង​កាយ »

រូបភាព
យុវវ័យ​កំពុងលេង

ចូរ​ថែ​រក្សា​ខ្លួនប្រាណ​ប្អូនៗ និងគ្រប់យ៉ាង​ដែល​នៅ​ជុំវិញប្អូនៗ ។ ប្អូនៗ​អាច​បរិភោគ​អាហារដែល​មាន​ផាសុខភាព ពេល​ធ្វើ​ការ ពេលលេង និងថែទាំផ្ទះ​របស់​ប្អូនៗ ។​

ផ្នែក​បញ្ញា

« ប្រាជ្ញា »

រូបភាព
យុវវ័យ​កំពុង​រៀន

រៀនអ្វី​ដែល​ថ្មី និងប្រើអ្វី​ដែល​ប្អូនៗ​បាន​រៀន​នោះ​ដើម្បីជួយ​អ្នក​ដទៃ ។ ប្អូនៗ​អាច​សិក្សា​នៅ​ឯ​គេហដ្ឋាន ព្រះវិហារ និង​សាលារៀន ។