កុមារ និង​យុវវ័យ
ប្អូនៗ​គឺ​ជា​បុត្រដ៏មាន​តម្លៃ​របស់​ព្រះ


« ប្អូនៗ​គឺ​ជា​បុត្រ​ដ៏​មាន​តម្លៃ​របស់​ព្រះ » ការអភិវឌ្ឍ​ផ្ទាល់ខ្លួន៖សៀវភៅ​ណែនាំ​កុមារ

« ប្អូនៗ​គឺ​ជា​បុត្រដ៏មាន​តម្លៃ​របស់​ព្រះ » ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅ​ណែនាំ​កុមារ

ប្អូនៗ​គឺ​ជា​បុត្រដ៏មាន​តម្លៃ​របស់​ព្រះ

ប្អូនៗ​ធ្លាប់​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌ ទ្រង់ជ្រាប​ដឹង​គ្រប់យ៉ាង ហើយ​ស្រឡាញ់​ប្អូនៗ​គ្រប់​គ្នា ។ ទ្រង់​ចង់​ឲ្យ​ប្អូនៗប្រែក្លាយ​ដូចជា​ទ្រង់ ! ទ្រង់​ប្រទាន​រូបកាយ សមត្ថភាព ​និង​អំណោយទាន​ខាង​វិញ្ញាណ​ដល់​ប្អូនៗ ។ ទ្រង់​ចង់ឲ្យប្អូនៗ និងបុត្រាបុត្រី​ទាំងអស់របស់​ទ្រង់ អាច​រកឃើញ និងអភិវឌ្ឍ​អំណោយ​ទាន​ទាំងនេះ ។ ទ្រង់​ប្រទាន​ផែនការ​មួយ​ដល់យើង ដើម្បីជួយ​ឲ្យ​យើង​រីករាយ និងប្រទាន​ពរ​ដល់​អ្នក​ដទៃ ។

រូបភាព
ស្ថានសួគ៏ និង​ក្រុមគ្រួសារ​

ប្អូនៗ​មក​លើ​ផែនដីនេះ​ពីស្ថានសួគ៏ ។​ ប្អូនៗ​គឺ​ជា​ចំណែក​មួយ​​នៃគ្រួសារ​ ។

រូបភាព
ពិធី​បុណ្យ​ជ្រមុជ​ទឹក

ប្អូនៗ​ចុះ​សេចក្តីសញ្ញា​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវ គ្រីស្ទ នៅពេល​ដែល​ប្អូនៗទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​នៅ​ពេល​ប្អូនៗ​ទទួលទាន​សាក្រាម៉ង់។

រូបភាព
ពិធី​បញ្ជាក់

ពេល​​ប្អូនៗ​ទទួល​ពិធី​បញ្ជាក់ នោះប្អូនៗ​ក៏បានទទួលអំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដឹកនាំ​ប្អូនៗ​ ។

រូបភាព
មនុស្ស​នៅ​ក្រៅរោងជំនុំ

ប្អូនៗ​អាច​ស្វែងរក​សេចក្តី​អំណរ និង​ភាព​សុខសាន្ដ​នៅពេល​ប្អូនៗ​ជ្រើសរើស​រស់នៅ​ដូច​ព្រះយេស៊ូវ​នឹង​ធ្វើ ។

រូបភាព
មនុស្ស​ធ្វើ​សកម្មភាព​នានា

ប្អូនៗអាច​រៀនសូត្រ និង​លូត​លាស់ ។ ប្អូនៗ​អាច​ស្រឡាញ់ និង​បម្រើ​ដល់​មនុស្ស​ដទៃ ដូច​ព្រះ​យេស៊ូវ គ្រីស្ទនឹងធ្វើ ។

រូបភាព
ព្រះយេស៊ូវ​បង្រៀន​ប្រជាជន

ព្រះវបិតាសួគ៌​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ធ្វើ​ជា​គំរូ និង​អាច​ធ្វើឲ្យ​ប្អូនៗ ប្រែចិត្ត និង​ផ្លាស់ប្តូរ ។

រូបភាព
ក្រុមគ្រួសារ​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

ប្អូនៗ​អាច​ចុះ​សេចក្តីសញ្ញា​នៅក្នុង​ព្រះ​វិហារ​បរិសុទ្ធ ដែល​នឹង​អាច​ជួយ​អ្នកឲ្យ​រស់​នៅ​ជាមួយ​ព្រះវរបិតាសួគ៌​ម្តង​ទៀត ។