កុមារ និង​យុវវ័យ
យោបល់​នានា​សម្រាប់ការរីកចម្រើននៅ​គ្រប់​ស្ថានភាព​នៃ​ជីវិត​របស់​អ្នក


« គំនិត​សម្រាប់​ការរីកចម្រើននៅ​គ្រប់​ស្ថានភាព​នៃ​ជីវិត » ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅ​ណែនាំ​កុមារ ( ឆ្នាំ ២០១៩ )

« គំនិត​សម្រាប់​ការរីកចម្រើននៅ​គ្រប់​ស្ថានភាព​នៃ​ជីវិត​ » ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅ​ណែនាំ​កុមារ

យោបល់​នានា​សម្រាប់ការរីកចម្រើននៅ​គ្រប់​ស្ថានភាព​នៃ​ជីវិត​របស់​អ្នក

នៅ​ទំព័រ​ខាងក្រោម មានគំនិតអំពីរបៀបដែល​ប្អូនៗ​អាចធ្វើតាមព្រះអង្គសង្គ្រោះ និង​គំនិត​សម្រាប់​ការរីកចម្រើននៅ​គ្រប់​ស្ថានភាព​នៃ​ជីវិត​របស់​ប្អូនៗ ។ អ្នក​មិនចាំបាច់​ប្រើ​គំនិត​ទាំងអស់​នេះ​ក៏បាន— គំនិតប្រសើរ​បំផុត អាច​ជាគំនិត​របស់ប្អូនៗ​ផ្ទាល់ ! សូម​អធិស្ឋាន​អំពី​អ្វីដែល​ប្អូនៗ​អាច​ធ្វើក្នុង​ពេលនេះ ។

អ្នក​អាច​ស្វែង​រក​គំនិត​បន្ថែម​ទៀត​នៅ​គេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។

រូបភាព
ខាង​ព្រះវិញ្ញាណ ខាងសង្គម ខាងរូបកាយ និង​ខាង​បញ្ញា

គំនិត​សម្រាប់​ការ​រីកចម្រើន​ខាង​វិញ្ញាណ

តើ​ប្អូនៗ​មាន​គំនិត​អ្វីខ្លះ?

រូបភាព
យុវវ័យ​អធិស្ឋាន

អាន​ព្រះគម្ពីរ​មរមន​ជា​រៀង​រាល់​ថ្ងៃ ។

រូបភាព
យុវវ័យ​អាន​ព្រះគម្ពីរ

សូម​ធ្វើ​ឲ្យ​ក្លាយ​ជា​ទម្លាប់​នៃ​ការអាន​រាល់ថ្ងៃ ទោះបី​តែ​ពីរបីខ​ក្តី ។

ការរៀបចំ​ខ្លួន​ចូល​ព្រះវិហារបរិសុទ្ធ

រូបភាព
យុវវ័យ​នៅ​ព្រះវិហារ​បរិសុទ្ធ

រៀន និងរស់នៅតាម « បទដ្ឋាន​ដំណឹងល្អ​របស់ខ្ញុំ » ( ទំព័រ ៦៣ ) ហើយ​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ធ្វើ​ដូចគ្នា ។

រៀនមាត្រា​នៃ​សេចក្ដី​ជំនឿ

រូបភាព
យុវវ័យ​កំពុង​រាប់

ទន្ទេញ​មាត្រា​នៃ​សេចក្ដី​ជំនឿ ( ទំព័រ ៦២ ) ហើយ​សិក្សា​តើវា​មាន​ន័យ​ដូចម្តេច ។

កែលម្អរ​ការអធិស្ឋាន​របស់ប្អូនៗ

រូបភាព
យុវនារី​អាន​ព្រះគម្ពីរ​

មុនពេល​អ្នក​អធិស្ឋាន សូមគិត​អំពី​អ្វី​ដែល​អ្នក​មាន​អំណរ​គុណ​ចំពោះ និង​អ្វីដែល​អ្នក​ត្រូវ​ការជំនួយ ។

អរគុណ​ព្រះ​វរបិតាសួគ៏ សម្រាប់​ពរ​ជ័យ​របស់អ្នក

រូបភាព
បញ្ជី

សូម​សរសេរ​បី​ចំណុច​ដែល​អ្នក​មាន​អំណរគុណ ។ សូម​ព្យាយាម​សរសេរ​បី​ចំណុច​ដែល​ថ្មី​រាល់ថ្ងៃ ។

សូមរក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បាន​បរិសុទ្ធ

រូបភាព
ក្រុម​គ្រួសារ​នៅ​ក្រៅ​សាសនាចក្រ

សូម​សម្រេច​ចិត្ត​ពីអ្វី​ដែល​អ្នកចាប់ផ្តើម​ធ្វើ ឬនឹង​ឈប់​ធ្វើ ដើម្បី​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បាន​បរិសុទ្ធ ។

ការបម្រើនរណា​ម្នាក់

រូបភាព
យុវនារី​កំពុង​សម្អាត

រកមើល​ឱកាស​ដើម្បី​ជួយ​នរណា​ម្នាក់​នៅក្នុង​ក្រុម​គ្រួសារ​របស់​ប្អូនៗ នៅ​សាលារៀន ឬនៅ​សាសនាចក្រ ។

ធ្វើ​កិច្ចការ​ពង្សប្រវត្តិ

រូបភាព
ជីដូនជីតា

សូម​សរសេរ​សំបុត្រ​ទៅជីដូន​ជីតា ពូ ឬមីង សូម​ឲ្យ​ពួកគេ​ប្រាប់​អ្នក​អំពី​រឿងរ៉ាវ​នានា នៅ​ពេល​ពួក​គេ​អាយុ​ស្របាល​ប្អូនៗ ។

ចែកចាយ​ដំណឹងល្អ

រូបភាព
មនុស្ស​និយាយ​គ្នា

និយាយ​ជាមួយមិត្តភក្តិ​អំពីដំណឹង​ល្អ ។ សូមអញ្ជើញ​មិត្ត​របស់​ប្អូនទៅសាសនាចក្រ ឬសកម្ម​ភាពមួយ ។

បង្រៀន​ដំណឹងល្អ

រូបភាព
ក្រុម​គ្រួសារ​កំពុង​អាន

សូម​បង្រៀន​រឿង​ក្នុង​ព្រះគម្ពីរ​ដែល​ប្អូនៗពេញ​ចិត្ត ដល់គ្រួសារ​របស់​ប្អូនៗ ។ ធ្វើ​សកម្មភាព ឬគូររូប​ដើម្បី​ជួយ​ប្អូនៗ​បង្រៀន ។

ច្រៀងចម្រៀង​កុមារ​មួយ​បទ

រូបភាព
យុវជន​លេង​ហ្គីតា

ច្រៀង​ជាមួយ​សមាជិក​គ្រួសារ ។ សូមកត់​ចំណាំ​ថា តើ​ការស្តាប់តន្រ្តីល្អៗ ជួយ​អ្នកឲ្យ​មាន​អារម្មណ៏​បែបណា ។

គំនិត​សម្រាប់​ការរីក​ចម្រើន​ខាងសង្គម

តើ​ប្អូនៗ​មាន​គំនិត​អ្វីខ្លះ?

រូបភាព
យុវនារី​អធិស្ឋាន

ការរៀនសូត្រ​អំពី​ក្រុមគ្រួសារ

រូបភាព
គ្រួសារដើរ​ជាមួយ​គ្នា

សូមអាន « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ហើយ​និយាយ​ជាមួយ ឳពុកម្តាយ​របស់​ប្អូនៗ អំពី​អ្វី​ដែល​ប្អូនៗ​បាន​រៀន​សូត្រ ។

បង្ហាញ​សេចក្តីស្រឡាញ់​ចំពោះ​គ្រួសារ​របស់​ប្អូនៗ

រូបភាព
ក្រុមគ្រួសារ​នៅឯ​តុ​

សូមធ្វើ​អ្វីមួយ​ដែល​ល្អ​សម្រាប់​មនុស្ស​ក្នុង​គ្រួសា​រ​របស់​ប្អូនៗ ។

បញ្ចូល​មនុស្ស​ដទៃ

រូបភាព
យុវនារី​កំពុង​ដើរ

ស្វែងរក​ឱកាស​ដើម្បី​ចំណាយ​ពេល​ជាមួយ ឬ​បម្រើ​នរណា​ម្នាក់​ដែល​មាន​អារម្មណ៏ឯកោ ឬអាច​នឹង​ត្រូវការ មិត្តភាព​របស់អ្នក ។

សូម​រៀន​សូត្រ​អំពី​វប្បធម៏​ផ្សេងៗ

រូបភាព
យុវនារី​ជាមួយ​នឹងសត្វអូដ្ធ

សូមអាន​អំពី​វប្បធម៌​ផ្សេងៗ និយាយ​ជាមួយ​មនុស្ស​មក​ពី​ប្រទេស​ផ្សេងៗ ឬ​ទៅ​ចូលរួមពិធី​ខាង​វប្បធម៌​ ដែលនៅ​ជិត​ប្អូនៗ ។​

សូម​បម្រើ​អ្នក​ជិត​ខាង​របស់ប្អូនៗ

រូបភាព
យុវនារី​បត់​សម្លៀកបំពាក់

ជាមួយ​ឳពុក​ម្តាយ​ឬថ្នាក់ដឹកនាំ​របស់​ប្អូនៗ ចូរ​ធ្វើ​អ្វីមួយ​នៅក្នុង​សហគមន៏​របស់​ប្អូនៗ ដើម្បី​ជួយ​អ្នក​ដែល​ត្រូវការ ។

រៀន​ដើម្បី​សុំទោស និង​អភ័យទោស

រូបភាព
យុវជន​មាន​របួស

សូមធ្វើ​សកម្មភាព​ត្រាប់​តាម​នរណា​ម្នាក់​ដែល​ត្រូវការ​ការសុំទោស ឬ​ការអភ័យទោស ។ អនុវត្ត​ពី​របៀប​ក្នុង​ការចែកចាយ​អារម្មណ៏ និង​ការឆ្លើយតប​របស់​ប្អូន ។

រៀនសូត្រ​អំពី​សហគមន៏​របស់​ប្អូន

រូបភាព
យុវវ័យ​លេង​នៅមុខ​តុលាការ

មក​ទស្សនា​ស្ថាននីយ៏​ប៉ូលីស ស្ថាននីយ៏អគ្គីភ័យ ឬ​សេវាកម្ម​សហគមន៏​ផ្សេងៗ​ទៀត ។ ចូលរៀ​ន​អំពីអ្វី​ដែល​ពួកគេធ្វើ​ ហើយ​អរគុណ​ពួកគេ សម្រាប់​ការបម្រើ​របស់ពួកគេ ។

បង្កើត​មិត្ត​ភក្តិ​ថ្មី

រូបភាព
យុវវ័យ​កំពុង​លេង​យោលទោង

ណែនាំខ្លួន​ប្អូន​ទៅ​កាន់​មិត្ត​ថ្មី​ម្នាក់ និងអញ្ជើញ​ម្នាក់​នោះ​ឲ្យ​លេង​ជាមួយ​ប្អូន ។

សូម​និយាយ​ពាក្យពិរោះពិសារ

រូបភាព
រូបតុក្កតាមុខ​ញញឹម

ហាត់ប្រើប្រាស់​តែ​ពាក្យ​សម្ដី​ណា​ដែល​ធ្វើឲ្យ​នរណា​ម្នាក់​សប្បាយចិត្ត ឬ​មិនមែន​ក្រៀមក្រំ​ទេ ។ និយាយ​អំពីអ្វី​ដែលប្អូន​ អាចនិយាយ​ប្រសិន​បើ​នរណា​ម្នាក់​និយាយ​ពាក្យ​មិនល្អ​ដាក់ប្អូន ។

គ្រប់គ្រង​កំហឹង​របស់​អ្នក

រូបភាព
យុវនារី​ម្នាក់​បញ្ចេញ​កំហឹង

ហាត់​ធ្វើ​អារម្មណ៏​ឲ្យ​ស្ងប់ ពេលប្អូន​ខឹង ។ ឧទាហរណ៏ ដក​ដង្ហើម​ធំ រាប់ដល់​ ១០ ឬគិត​ស្រមៃ​ថា ប្អូន​កំពុង​នៅ​កន្លែង​ដែល​ប្អូនពេញចិត្ត ។

ស្វាគមន៏​អ្នកដទៃ

រូបភាព
យុវនារី​កំពុង​និយាយ

ណែនាំខ្លួន​ប្អូន​ទៅកាន់​មិត្ត​ថ្មី​ម្នាក់ នៅក្នុង​សាលារបស់​ប្អូន អ្នកជិត​ខាង វួដ ឬ សាខា ។ ជួយ​ឲ្យ​មនុស្ស​ម្នាក់នេះជួប​ជាមួយ​អ្នក​ផ្សេង​ទៀត ។

គំនិត​សម្រាប់​ការរីក​ចម្រើន​ខាងរូបកាយ

តើ​ប្អូនៗ​មាន​គំនិត​អ្វីខ្លះ?

រូបភាព
យុវនារី​អធិស្ឋាន

រៀន​ធ្វើម្ហូប

រូបភាព
យុវនារី​ធ្វើម្ហូប

ជួយ​រៀបចំអាហារ ឬ​អាហារសម្រន់​មួយ​ពេល​ដែលមាន​ផាសុខភាព ។ ​ចែកចាយ​វា​ជាមួយ​នឹង​គ្រួសារ ឬ​មិត្ត​ភក្ដិ​របស់ ប្អូន ។

​ធ្វើ​ឲ្យរាងកាយ​របស់​អ្នករឹងមាំ

រូបភាព
យុវជន​ហាត់កីឡា

ធ្វើលំហាត់​ប្រាណ​ជាទៀង​ទាត់ដើម្បីធ្វើចលនា ដូចជា​កីឡា រាំ លំហាត់ប្រាណ ឬលេង​ខាងក្រៅ ។

បង្ហាញ​ការ​គោរព​ដល់​រូបកាយ​របស់ប្អូន

រូបភាព
យុវជន​ដុះធ្មេញ និងសិតសក់

ថែទាំ​រូបកាយ​របស់ប្អូន ឲ្យបាន​ស្អាត​រាល់ថ្ងៃ ។ ងូត​ទឹក​ជា​ទៀងទាត់ ។ ដុះធ្មេញ និង​ថែទាំ​សក់​របស់​អ្នករាល់​ថ្ងៃ ។

ថែទាំ​ផ្ទះ​របស់​ប្អូន

រូបភាព
យុវនារី​ចោល​សម្រាម

ធ្វើ​អ្វី​ម្យ៉ាង​ដែល​ជួយ​ឲ្យ​ផ្ទះ​ឲ្យ​របស់​អ្នកស្អាត ជាកន្លែង​គួរឲ្យ​ចង់​រស់នៅ ដូច​ជាបោះសំអាត តែងលម្អ ឬថែសួន ។

​ថែរក្សា​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​របស់ប្អូនៗ

រូបភាព
យុវវ័យ​រៀបចំ ទ្រព្យសម្បត្តិ

សូម​ឪពុកម្តាយ​ឲ្យ​បង្រៀន​ប្អូន ពីរបៀប​ជួសជុល ឬថែទាំ​របស់របរ​ដែល​អ្នកប្រើប្រាស់ ។

រៀន​ជំនាញ​សិល្បៈ

រូបភាព
យុវនារី​គូរ​គំនូ

គូរគំនូ ផាត់ពណ៌ ហើយ​ឲ្យ​វា​ទៅ​មនុស្ស​ដែល​ប្អូន​ស្រឡាញ់ ។

រៀន​ជំនាញ​តន្រ្តី​ថ្មីៗ

រូបភាព
យុវជន​លេង​ហ្គីតា

រៀនច្រៀង​ចម្រៀង លេង​ឧបករណ៍​តន្រ្តី ឬ ដឹកនាំ​តន្ត្រី ។ ស្ម័គ្រចិត្ត​ចែកចាយ​ជំនាញ​របស់​អ្នក​នៅក្នុងរាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ឬ​សកម្មភាព​ផ្សេងៗ ។

គោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។

រូបភាព
យុវជន​គិត​អំពី​អាហារ​សម្រន់

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩ដោយ​ស្វែងរក​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​សន្យា ប្រសិនបើ​អ្នក​គោរព​តាម​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ សម្រេចចិត្ត​ពីរបៀប​ដែល​ប្អូន​អាច​រស់នៅ​តាម​វា​ឲ្យ​បាន​កាន់​តែប្រសើរ ។

រីករាយ​ពេល​ដើរ​លេង​ខាងក្រៅ

រូបភាព
ឡើង​ភ្នំ​ជាមួយ​គ្រួសារ

ដើរ​ ឬឡើង​ភ្នំ​ជាមួយ​គ្រួសារ ឬមិត្តភក្តិ ដើម្បី​រុករក​ពិភព​លោក​ជុំ​វិញ​ប្អូន ។

ចែកចាយ​ទេពកោសល្យ​របស់​ប្អូន

រូបភាព
មនុស្ស​ផ្លុំត្រែ

ចែក​រំលែក​ទេពកោសល្យ​របស់ប្អូន​ជាមួយ​នរណា​ម្នាក់ដែល​ឯកកោ ។

ការរៀបចំ​សម្រាប់​ភាព​អាសន្ន

រូបភាព
មនុស្ស​មើល​ផែនទី

ដាក់​ផែនការ​ជាមួយ​ឳពុ​កម្តាយ ឬថ្នាក់ដឹកនាំ នូ​វ​អ្វី​ដែល​ត្រូវ​ធ្វើ​ក្នុង​ពេល​មានអាសន្ន ។

គំនិត​សម្រាប់​ការរីក​ចម្រើន​ផ្នែក​បញ្ញា

តើ​ប្អូនៗ​មាន​គំនិត​អ្វីខ្លះ?

រូបភាព
យុវវ័យ​អធិស្ឋាន

រៀន​អំពី​ដង្វាយ​មួយភាគ​ក្នុងដប់

រូបភាព
យុវនារី​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

រៀន​ពី​មូល​ហេតុ​សំខាន់​ដែលត្រូវបង់​ដង្វាយ​មួយភាគ​ក្នុងដប់ ។ បរិច្ចាគ​ដប់ ភាគ​រយ​នៃ​ប្រាក់​ចំណូល​របស់​ប្អូន​ដល់​ព្រះអម្ចាស់ ។

អភិវឌ្ឍ​ជំនាញ​អាន​របស់ប្អូន

រូបភាព
ម្ដាយ និង​កូនស្រី​កំពុង​អាន

អាន​សៀវភៅ​អំពី​ប្រធានបទ​ថ្មី ឬអាន​សៀវភៅដែល​វែង​ជាង​សៀវភៅ​ដែល​ប្អូន​ធ្លាប់​អាន ។

រៀន​អំពី​របៀប​ធ្វើ​យ៉ាង​ណា​ឲ្យ​មានសុវត្ថិភាព​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើ​ណិត

រូបភាព
ក្រុមគ្រួសារ​ប្រើប្រាស់​កុំព្យូទ័រ

បង្កើត​បញ្ជី​មួយ​អំពី​ច្បាប់​របស់គ្រួសារ​ប្អូន ក្នុងការ​ប្រើប្រាស់​អ៊ិនធើណិត ឬកម្មវិធីផ្សេងៗ ។

ប្អូន​អាច​រៀន​នូវ​អ្វី​ដែល​ថ្មី

រូបភាព
យុវនារី​អាន​ព្រះគម្ពីរ​

ជ្រើសរើស​អ្វី​ដែលប្អូន​ចាប់អារម្មណ៏ ហើយ​រៀ​នអ្វី​គ្រប់យ៉ាង​ដែល​អ្នក​អាច​អំពី​វា ។

ចូលរួម​ ឬទស្សនា​​ព្រឹត្តិការណ៍​ខាង​វប្បធម៌​នានា

រូបភាព
មនុស្ស​នៅ​សារៈមន្ទីរ

ទៅ​ទស្សនា​សារៈមន្ទីរ ឬ​ព្រឹត្តិការ​ខាងវប្បធម៌នៅ​ក្នុង​តំបន់​របស់ប្អូន ។ និយាយ​ជាមួយ​មិត្តភក្តិ​ ឬក្រុមគ្រួសារ​ប្អូន អំពី​អ្វីថ្មីៗ​ដែល​ប្អូន​បានរៀន ។

រៀន​អំពី​ការងារ​ផ្សេងៗ

រូបភាព
មនុស្ស​កំពុង​ជួសជុល​ឡាន​

ទៅ​លេង​នរណា​ម្នាក់​ដែលប្អូន​ស្គាល់នៅ​កន្លែង​ធ្វើការ​របស់​ពួកគេ ដើម្បី​រៀន​អំពី​អ្វី​ដែល​ពួកគេ​ធ្វើ និងរបៀប​ដែល​កិច្ចការនោះ​ដំណើរ​ការ ។

​រៀន​អំពី​មនុស្ស​ដែល​ប្អូន​កោតសសើរ

រូបភាព
មនុស្ស​និយាយ​គ្នា

នេះ​អាច​ជា​បុគ្គល​ម្នាក់ដែល​ប្អូន​ស្គាល់ ឬនរណាម្នាក់​ដោយ​ដក​ស្រង់​ចេញ​ពី​ប្រវត្តិសាស្រ្ត ឬ​ចេញ​ពីព្រះគម្ពីរ ។ សម្រេចចិត្ត​ពីរបៀប​ដែល​ប្អូន​អាច​ប្រែក្លាយ​ដូច​ពួកគេ ។

រៀន​អំពី​របៀប​ជ្រើស​រើស​ត្រឹមត្រូវ​

រូបភាព
តារាង បុព្វហេតុ និង លទ្ធផល 

រាល់​ការ​សម្រេច​ចិត្ត​ទាំង​អស់​តែងមាន​ផល​វិបាក ដែល​ផល​ទាំង​នោះ​គឺ​ជា​អ្វី​ដែល​កើតឡើង​មក​ជាលទ្ធផល​មួយ​នៃ​អ្វី​ដែល ប្អូនបាន​ធ្វើ ។ ចូរ​ធ្វើ​បញ្ជីមួយ​នៃ​ការជ្រើស​រើស​មួយចំនួន និងលទ្ធផល​របស់វា ។

អភិវឌ្ឍ​ការចងចាំ​របស់​ប្អូន

រូបភាព
យុវជន​កំពុង​គិត

ទន្ទេញ​ខគម្ពីរ​មួយ​ដែល​ចូលចិត្ត កំណាព្យ ឬចម្រៀង

រៀន​ភាសា​ថ្មី​មួយ

រូបភាព
យុវនារី​ប្រើ​ទូរសព្ទ​ទំនើប

រៀន​និយាយ​ពាក្យ​ សួស្តី និងពាក្យ​ធម្មតាៗ​នៅ​ក្នុងភាសា​ផ្សេងទៀត ។ ហាត់​និយាយ​ជាមួយ​នរណា​ម្នាក់​ដែល​និយាយ​ភាសានោះ ប្រសិន​បើ​អាច ។

សរសេរ​ដំណើរ​រឿងមួយ

រូបភាព
យុវវ័យ​សរសេរ

សូម​សរសេររឿង​មួយ​អំពី​ជីវិត​របស់ប្អូន ឬអំពី​សមាជិក​គ្រួសារ ។