« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៦ ៖ ការយល់ដឹងពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៦ ៖ ការយល់ដឹងពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ពង្សាវតារក្សត្រ ទី២ ១៦–២៥ ៖ មេរៀនទី ៨៩
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៦
ការយល់ដឹងពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
ចំណេះចំណានខាងគោលលទ្ធិអាចជួយសិស្សឲ្យស្ថាបនាជីវិតរបស់ពួកគេលើគ្រឹះនៃព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សយល់អំពីវគ្គចំណេះចំណានខាងគោលលទ្ធិ ហើយអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលពួកគេចង់យល់ឲ្យកាន់តែច្បាស់ជាងមុន ។ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកលេខយោង ឬប្រើវចនានុក្រមដើម្បីរកមើលពាក្យនៅក្នុងវគ្គបទគម្ពីរនោះ ។ កម្មវិធីចំណេះចំណានខាងគោលលទ្ធិ អាចជាធនធានដ៏មានប្រយោជន៍ ។ សិស្សអាចស្វែងរកបញ្ជីវគ្គចំណេះចំណានខាងគោលលទ្ធិនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០២២ ) ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៖ យល់ដឹង
អ្នកអាចចាប់ផ្តើមថ្នាក់ដោយពិភាក្សាពីអ្វីដែលសិស្សធ្វើ នៅពេលពួកគេមិនយល់វគ្គបទគម្ពីរទាំងឡាយ ។
-
តើអ្នកធ្លាប់អានបទគម្ពីរមួយ ហើយមានការយល់ច្រឡំអំពីអត្ថន័យរបស់វា—ប្រហែលជាសូម្បីតែបន្ទាប់ពីអានវាច្រើនជាងម្តងដែរឬទេ ?
-
តើអ្នកមានប្រតិកម្មយ៉ាងណា ពេលមានរឿងនេះកើតឡើងចំពោះអ្នក ?
-
ហេតុអ្វីបានជាអ្នកគិតថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យ នៅពេលយើងព្យាយាមយល់ដឹងពីបទគម្ពីរ ?
សូមជួយសិស្សឲ្យឃើញថា វាជារឿងធម្មតាទេដែលមិនយល់គ្រប់យ៉ាងនៅក្នុងបទគម្ពីរនោះ ។ សូមពន្យល់ថា យូរៗទៅការអនុវត្តដោយប្រើជំនាញសិក្សាបទគម្ពីរ សមត្ថភាពរបស់យើងក្នុងការយល់ដឹងពីបទគម្ពីរនឹងកើនឡើង ។
សូមដាក់បង្ហាញបញ្ជីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលសិស្សបានសិក្សាអំឡុងពេលព្រះគម្ពីរសញ្ញាចាស់ ។ សូមអញ្ជើញសិស្សឲ្យជ្រើសរើសវគ្គបទគម្ពីរដែលពួកគេចង់យល់ដឹងបន្ថែម ។ បន្ទាប់មក សូមឲ្យសិស្សបំពេញសកម្មភាពមួយក្នុងចំណោមសកម្មភាពខាងក្រោម ។
សកម្មភាព ក ៖ សេចក្តីយោងឆ្លង
ស្វែងរកបទគម្ពីរផ្សេងទៀតដែលអាចបង្កើនការយល់ដឹងរបស់អ្នកអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ អ្នកអាចប្រើលេខយោងបទគម្ពីរ ។ អ្នកក៏អាចស្វែងរកគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរ ហើយប្រើសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Topical Guide ដើម្បីស្វែងរកបទគម្ពីរដែលបង្រៀនបន្ថែមអំពីគោលលទ្ធិនោះ ។ សូមពិចារណាអំពីការភ្ជាប់ ឬធ្វើសេចក្តីយោងឆ្លងទៅនឹងបទគម្ពីរផ្សេងទៀតដែលអ្នករកឃើញជាមួយនឹងវគ្គចំណេះចំណានខាងគោលលទ្ធិរបស់អ្នក ។
អ្នកក៏អាចកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅក្នុងបណ្ណាល័យដំណឹងល្អអំពីរបៀបដែលការប្រើប្រាស់ធនធានទាំងនេះបានជួយបង្កើនការយល់ដឹងរបស់អ្នកអំពីវគ្គចំណេះចំណានខាងគោលលទ្ធិ ។
សកម្មភាព ខ ៖ កំណត់និយមន័យពាក្យ
សូមឲ្យនិយមន័យពាក្យនៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលអ្នកមិនយល់ ។ រកមើលនិយមន័យនៃពាក្យទាំងនោះនៅក្នុងធនធានដែលមាន ។ អ្នកអាចពិនិត្យមើលសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ Bible Dictionary ឬវចនានុក្រមទូទៅ ។ កត់ត្រានិយមន័យដែលអ្នករកឃើញនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក រឹមទំព័រព្រះគម្ពីររបស់អ្នក ឬបណ្ណាល័យដំណឹងល្អ ។ អានវគ្គបទគម្ពីរម្តងទៀតដោយប្រើនិយមន័យដែលអ្នកបានរកឃើញ ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមសុំឲ្យសិស្សពីរបីនាក់ចែកចាយពីរបៀបដែលការយល់ដឹងរបស់ពួកគេអំពីវគ្គចំណេះចំណានខាងគោលលទ្ធិបានកើនឡើង ។ អ្នកអាចសួរសំណួរដូចជា ៖
-
តើសេចក្តីយោងឆ្លងដែលអ្នកបានរកឃើញបានបង្កើនការយល់ដឹងរបស់អ្នកអំពីវគ្គចំណេះចំណានខាងគោលលទ្ធិយ៉ាងដូចម្ដេច ?
-
តើការស្វែងយល់និយមន័យពាក្យទាំងឡាយបានជួយអ្នកមើលឃើញបទគម្ពីរទាំងនេះខុសគ្នាពីលើកមុនយ៉ាងដូចម្ដេច ?
អ្នកអាចអញ្ជើញសិស្សឲ្យប្រើជំនាញសិក្សាព្រះគម្ពីរទាំងនេះ អំឡុងពេលការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ឬការសិក្សាជាលក្ខណៈគ្រួសាររបស់ពួកគេ ។
រៀន និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
ការពិនិត្យឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចរៀបចំសិស្សឲ្យអនុវត្តវាទៅនឹងស្ថានភាពជីវិតពិត ។ សូមជ្រើសរើសសកម្មភាពមួយនៃសេកម្មភាពទាំងឡាយចេញពី « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិ » ដែលមាននៅក្នុងឧបសម្ព័ន្ធនេះ ។ សិស្សអាចរកឃើញការពិពណ៌នាអំពីគោលការណ៍ទាំងឡាយនៅក្នុងកថាខណ្ឌទី ៥–១២ នៅផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០២៣ ) ។
សិស្សមិនបានរៀនវគ្គចំណេះចំណានខាងគោលលទ្ធិថ្មីទេតាំងពីពេលនោះមក យ៉ូស្វេ ២៤:១៥ ។ សកម្មភាពខាងក្រោមមានគោលបំណងជួយសិស្សឲ្យអនុវត្តខ្លឹមសារដែលពួកគេបានសិក្សាថ្មីៗនេះ ដែលអាចរួមមាន សាំយូអែល ទី១ ៣:៤–១០ ឬ ពង្សាវតារក្សត្រ ទី១ ១៩:៩–១៣ ។ ដើម្បីបញ្ចូលវគ្គចំណេះចំណានខាងគោលលទ្ធិ នោះអ្នកអាចអញ្ជើញសិស្សឲ្យស្វែងរកវគ្គចំណេះចំណានខាងគោលលទ្ធិពីព្រះគម្ពីរផ្សេងទៀត ដែលអាចជួយក្នុងសាច់រឿងនេះ ។ ឧទាហរណ៍រួមមាន យ៉ាកុប ១:៥–៦; នីហ្វៃទី២ ២៨:៣០ និង គោលលទ្ធិ និងសេចក្តីសញ្ញា ៨:២–៣ ។
សូមប្រើប្រាស់ ឬបត់បែនសាច់រឿងខាងក្រោមដើម្បីជួយសិស្សអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
អំឡុងពេលការប្រជុំថ្នាក់យុវនារីនាពេលថ្មីៗនេះ ខេលី បានឮយុវនារីជាច្រើនចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន អំពីពេលព្រះបានដឹកនាំពួកគេតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ខេលី រីករាយជំនួសពួកគេ ប៉ុន្តែនាងមិនមានអារម្មណ៍ថានាងកំពុងទទួលបានការណែនាំផ្ទាល់ខ្លួនពីព្រះវិញ្ញាណបរិសុទ្ធទេ ។ នាងមានអារម្មណ៍ថា នាងមានការសម្រេចចិត្តសំខាន់ៗដើម្បីធ្វើ ហើយត្រូវការការណែនាំពីស្ថានសួគ៌ ។
-
តើមានហេតុផលអ្វីខ្លះ ដែលវាអាចជាការលំបាកសម្រាប់ ខេលី ដើម្បីសម្គាល់វិវរណៈផ្ទាល់ខ្លួន ?
សិស្សអាចរាយបញ្ជីបុគ្គលផ្សេងៗដែល ខេលី អាចងាកទៅរកដើម្បីសុំជំនួយ ។ ឧទាហរណ៍ រួមទាំង ឪពុក ឬម្តាយ ថ្នាក់ដឹកនាំ សាសនាចក្រ បងប្អូនបង្កើត ឬ មិត្តភក្តិម្នាក់ ។ សូមអញ្ជើញសិស្សឲ្យជ្រើសរើសតួអង្គនីមួយៗ ។ សុំឲ្យពួកគេរៀបចំដើម្បីជួយ ខេលី អនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដោយប្រើតួនាទីជាតួអង្គនោះ ។
អ្នកអាចរៀបចំសិស្សជាក្រុមស្របតាមតួនាទីដែលពួកគេជ្រើសរើស ។ ដើម្បីចៀសវាងក្រុមធំៗ អ្នកអាចបង្កើតក្រុមជាច្រើនដែលមានតួនាទីដូចគ្នា ។
-
តើអ្នកអាចចែកចាយអ្វីជាមួយ ខេលី ? តើអ្នកអាចលើកទឹកចិត្តនាងឲ្យប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដោយរបៀបណា ?
ប្រសិនបើសិស្សត្រូវការជំនួយ សូមអញ្ជើញពួកគេឲ្យស្វែងរកសេចក្តីថ្លែងការណ៍ជាក់លាក់ចេញពី កថាខណ្ឌទី ៥–១២ នៃផ្នែកការទទួលបានចំណេះដឹងខាងវិញ្ញាណនៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ ពួកគេក៏អាចសិក្សា « ទទួលស្គាល់ថាវិវរណៈគឺជាដំណើរការមួយ » នៅក្នុងផ្នែក « ការស្វែងរកចម្លើយចំពោះសំណួររបស់បងប្អូន » នៃ Gospel Topics នៅក្នុងបណ្ណាល័យដំណឹងល្អ ។
សំណួរខាងក្រោមក៏អាចជួយសិស្សរៀបចំការឆ្លើយតបផងដែរ ។
-
តើ ខេលី អាចធ្វើអ្វីខ្លះដើម្បីធ្វើសកម្មភាពដោយសេចក្តីជំនឿដើម្បីទទួលការណែនាំពីព្រះ ? តើការធ្វើបែបនេះអាចជួយនាងដោយរបៀបណា ?
-
តើ ខេលី ប្រហែលជាបានដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ផែនការរបស់ទ្រង់ និងរបៀបដែលទ្រង់ប្រាស្រ័យទាក់ទងនឹងបុត្រាបុត្រីរបស់ទ្រង់ ? តើអ្នកអាចជួយ ខេលី អនុវត្តចំណេះដឹងនេះយ៉ាងដូចម្តេចចំពោះស្ថានភាពបច្ចុប្បន្នរបស់នាង ?
-
តើបទគម្ពីរ សេចក្តីថ្លែងការណ៍មកពីថ្នាក់ដឹកនាំសាសនាចក្រ ឬធនធាននៃដំណឹងល្អផ្សេងទៀតដែលអ្នកអាចចែកចាយជាមួយ ខេលី មានអ្វីខ្លះ ? តើអ្នកគិតថាធនធាននេះអាចជួយនាងដោយរបៀបណា ?
បន្ទាប់ពីសិស្សមានពេលរៀបចំឆ្លើយតបហើយ សូមអញ្ជើញសិស្សម្នាក់ឲ្យសម្តែងជា ខេលី ។ សុំឲ្យនាងជ្រើសរើសមនុស្សមួយប្រភេទដែលនាងចង់ងាកទៅរកដើម្បីសុំជំនួយ ។ សូមអញ្ជើញសិស្សដែលបានជ្រើសរើសតួអង្គនោះឲ្យចែកចាយអ្វីដែលពួកគេបានរៀបចំ ។ ឧទាហរណ៍ ប្រសិនបើសិស្សដែលតំណាងឲ្យ ខេលី បាននិយាយថា នាងនឹងងាកទៅរកឪពុកម្តាយរបស់នាង សិស្សដែលរៀបចំឆ្លើយតបក្នុងនាមជាឪពុកម្តាយអាចចែកចាយអ្វីដែលពួកគេបានរៀបចំជាមួយ ខេលី ។
ប្រសិនបើមានពេលគ្រប់គ្រាន់ សូមធ្វើលំហាត់នេះម្តងទៀតជាមួយសិស្សផ្សេងដែលតំណាងឲ្យ ខេលី ។ សិស្សនេះអាចជ្រើសរើសធ្វើជាតួអង្គផ្សេងដើម្បីចែកចាយការឆ្លើយតបដែលបានរៀបចំរបស់ពួកគេ ។
បន្ទាប់ពីការសម្តែងនេះហើយ សូមពិចារណាសួរសំណួរខាងក្រោមនេះដើម្បីជួយសិស្សដំណើរការអ្វីដែលពួកគេបានរៀន ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីការទទួលការណែនាំដ៏ទេវភាពតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីការប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ?
អ្នកអាចអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីស្ថានភាពមួយដែលពួកគេកំពុងប្រឈមមុខ ។ សូមអញ្ជើញពួកគេឲ្យធ្វើអ្វីមួយនៅថ្ងៃនេះ ដើម្បីអនុវត្តគោលការណ៍មួយ ឬច្រើននៃការទទួលបានចំណេះដឹងខាងវិញ្ញាណចំពោះស្ថានភាពនោះ ។ សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកអំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងជួយសិស្សជាមួយនឹងឧបសគ្គផ្ទាល់ខ្លួន នៅពេលពួកគេស្វែងរកទ្រង់ទាំងទ្វេដើម្បីទទួលបានការណែនាំ ។