« ពង្សាវតារក្សត្រ ទី២ ១៦–២៥ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ពង្សាវតារក្សត្រ ទី២ ១៦–២៥ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ពង្សាវតារក្សត្រ ទី២ ១៦–២៥
ពង្សាវតារក្សត្រ ទី២ ១៦–២៥
ទិដ្ឋភាពទូទៅ
ដោយសារពួកគេបានបំពានលើសេចក្ដីសញ្ញារបស់ពួកគេជាមួយនឹងព្រះអម្ចាស់ ហើយបានបដិសេធពួកព្យាការីជាអ្នកបម្រើរបស់ទ្រង់ នោះព្រះអម្ចាស់វាយផ្ចាល ហើយធ្វើឲ្យនគរអ៊ីស្រាអែល ឬនគរខាងជើងខ្ចាត់ខ្ចាយ ។ ពួកទាហានអាសស៊ើរបានច្បាំងដណ្តើមយកនគរភាគខាងជើង ហើយចាប់យកកុលសម្ព័ន្ធទាំងដប់របស់អ៊ីស្រាអែលជាឈ្លើយ ដែលជាប្រជាជនភាគច្រើននៅក្នុងនគរនេះ។ ការណ៍នេះជាលទ្ធផលដែលហៅជាទូទៅថា ជាពូជអំបូរទាំងដប់ដែលបានបាត់ ។ នៅពេលពួកសាសន៍អាសស៊ើរព្យាយាមដណ្តើមយកក្រុងយេរូសាឡិម ស្ដេចហេសេគាបានបង្គាប់ឲ្យប្រជាជនរបស់ទ្រង់ទុកចិត្តលើព្រះ ។ ព្រះអម្ចាស់បានសង្គ្រោះពួកយូដា ដោយបំផ្លាញកងទ័ពអាសស៊ើរ ។ ក្រោយមក ស្ដេចដ៏សុចរិតមួយអង្គទៀត គឺយ៉ូសៀស បានដឹកនាំនគរខាងត្បូង ។ ទ្រង់បានរកឃើញគម្ពីរក្រឹត្យវិន័យ ហើយបានជួយប្រជាជនរបស់ទ្រង់ឲ្យរស់នៅតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ។ បន្ទាប់ពីយ៉ូសៀស ស្ដេចអាក្រក់បានគ្រប់គ្រងនគរខាងត្បូង ។ ពួកបាប៊ីឡូនបានបំផ្លាញក្រុងយេរូសាឡិម ហើយចាប់អ្នកស្រុកធ្វើជាឈ្លើយ ។
ជួយសិស្សឲ្យស្វែងរកភាពជាប់ទាក់ទងផ្ទាល់ខ្លួននៅក្នុងគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលព្រះអង្គសង្គ្រោះបានបង្រៀនជារឿងប្រៀបប្រដូច ទ្រង់បានអនុញ្ញាតឲ្យអ្នករៀនស្វែងយល់ពីរបៀបដែលការបង្រៀនទាក់ទងនឹងពួកគេផ្ទាល់ ។ ព្រះអង្គសង្គ្រោះអញ្ជើញយើងឲ្យស្វែងរកភាពទាក់ទងផ្ទាល់ខ្លួននៅក្នុងការបង្រៀនទាំងឡាយរបស់ទ្រង់ ។ យើងអាចជួយអ្នករៀនស្វែងយល់ពីភាពទាក់ទងនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដោយជួយបង្កើតទំនាក់ទំនងរវាងដំណឹងល្អរបស់ទ្រង់ និងជីវិតរបស់ពួកគេ ។ ដើម្បីរៀនបន្ថែម សូមមើល « ព្រះអង្គសង្គ្រោះបានជួយមនុស្សឲ្យស្វែងរកគារវភាពផ្ទាល់ខ្លួននៅក្នុងគោលលទ្ធិរបស់ទ្រង់ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ២៣ ) គំរូនៃរបៀបដើម្បីធ្វើការណ៍នេះមាននៅក្នុងមេរៀនទី ៨៦ ៖ « ពង្សាវតារក្សត្រ ទី២ ១៨–១៩ » ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ពង្សាវតារក្សត្រ ទី២ ១៨–១៩
គោលបំណងមេរៀន ៖ ដើម្បីជួយបង្កើនទំនុកចិត្តរបស់សិស្សថា ព្រះអម្ចាស់នឹងជួយពួកគេឲ្យប្រឈមមុខនឹងឧបសគ្គរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយរៀបចំដើម្បីចែកចាយបទពិសោធន៍មួយ នៅពេលពួកគេទទួលបានការគាំទ្រពីព្រះក្នុងអំឡុងពេលដ៏មានឧបសគ្គ ។
-
សំណៅមេរៀន ៖ « គំរូនៃការទុកចិត្តលើព្រះអម្ចាស់ »
-
វីដេអូ ៖ « Heavenly Father Knows Me » ( ៣:១៨ ) « សេចក្តីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញសេចក្តីភ័យខ្លាចចេញ » ( ១៩:១១ ) ចាប់ពីនាទីទី ១៣:០៧ ដល់ ១៣:៥៧
ពង្សាវតារក្សត្រ ទី២ ២១–២៣
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យងាកទៅរកព្រះអម្ចាស់ តាមរយៈការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិនិត្យមើលឡើងវិញនូវគោលដៅសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ និងការខិតខំរបស់ពួកគេដើម្បីអានជំពូកទាំងឡាយនៃព្រះគម្ពីរសញ្ញាចាស់ ដែលបានចាត់ឲ្យអាន ។ សូមលើកទឹកចិត្តពួកគេឲ្យបន្តធ្វើការលើគោលដៅរបស់ពួកគេ ឬធ្វើការកែតម្រូវតាមដែលត្រូវការប្រកបដោយអធិស្ឋាន ដើម្បីទទួលបានជោគជ័យ ។
-
សម្ភារដែលត្រូវរៀបចំ ៖ ដាក់ស្លាកស៊កចំណាំនៅក្នុងព្រះគម្ពីរប៊ីបនៅ ពង្សាវតារក្សត្រ ទី២ ២២:៨ ហើយលាក់ព្រះគម្ពីរប៊ីបនៅក្នុងថ្នាក់រៀន ។
-
វីដេអូ ៖ « Josiah and the Book of the Law » ( ១២:២៥ ) ចាប់ពីនាទីទី ៧:០២ ដល់ ៨:៣៧ ចាប់ពីនាទីទី ៨:៣៧ ដល់ ១០:២០
ពង្សាវតារក្សត្យ ទី២ ១៧; ២៤–២៥
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យប្រើការខ្ចាត់ខ្ចាយនៃវង្សអ៊ីស្រាអែល ដើម្បីកំណត់គុណលក្ខណៈរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអានគំនិតដើម្បីពិចារណា ៖ « ព្រះយេស៊ូវហៅ ‹ មកវិញ › ឱវង្សអ៊ីស្រាអែលអើយ › » ចេញពីសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ។ សុំឲ្យពួកគេមករៀនដោយរៀបចំដើម្បីចែកចាយគំនិត ឬសំណួរអំពីការខ្ចាត់ខ្ចាយនៃវង្សអ៊ីស្រាអែល ។
-
សំណៅមេរៀន ៖ « គំរូនៃការទុកចិត្តលើព្រះអម្ចាស់ »
-
សម្ភារដែលត្រូវរៀបចំ ៖ ដាក់ស្លាកកន្លែងខុសៗគ្នានៅក្នុងថ្នាក់រៀនដូចជា នគរខាងជើង ( អ៊ីស្រាអែល ), នគរខាងត្បូង ( យូដា ), ស្រុកអាសស៊ើរ, ទ្វីបអាមេរិក និង បាប៊ីឡូន/ពើស៊ី ។ សូមបង្កើតស្លាកសម្រាប់សិស្សដើម្បីកាន់ ៖ ពូជអំបូរដែលបាត់, សាសន៍សាម៉ារី, លីហៃ និងក្រុមគ្រួសាររបស់លោក, ដានីយ៉ែល, សាដ្រាក់, មែសាក់, អ័បេឌ-នេកោ, អេសេគាល, អែសរ៉ា និង នេហេមា ។
-
មាតិកាដើម្បីបង្ហាញ ៖ « ក្រឡេកមើលនគរអ៊ីស្រាអែល និងនគរយូដា »
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៦
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់អំពីវគ្គចំណេះចំណានខាងគោលលទ្ធិ ហើយអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលពួកគេចង់យល់ឲ្យកាន់តែច្បាស់ជាងមុន ។ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកលេខយោង ឬប្រើវចនានុក្រមដើម្បីរកមើលពាក្យនៅក្នុងវគ្គបទគម្ពីរនោះ ។ កម្មវិធីចំណេះចំណានខាងគោលលទ្ធិ អាចជាធនធានដ៏មានប្រយោជន៍ ។ សិស្សអាចស្វែងរកបញ្ជីវគ្គចំណេះចំណានខាងគោលលទ្ធិនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០២២ ) ។
-
មាតិកាដែលត្រូវបង្ហាញ ៖ បញ្ជីអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលសិស្សបានសិក្សាកន្លងមក ។