ថ្នាក់​សិក្ខាសាលា
ពង្សាវតារក្សត្រ ទី២ ២–៤ ៖ ព្រះអម្ចាស់​ប្រទាន​ព្រះចេស្តា និង​សិទ្ធិអំណាច​ដល់​អេលីសេ


« ពង្សាវតារក្សត្រ ទី២ ២–៤ ៖ ព្រះអម្ចាស់​ប្រទាន​ព្រះចេស្តា និង​សិទ្ធិអំណាច​ដល់​អេលីសេ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ពង្សាវតារក្សត្រ ទី២ ២–៤ ៖ ព្រះអម្ចាស់​ប្រទាន​ព្រះចេស្តា និង​សិទ្ធិអំណាច​ដល់​អេលីសេ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ពង្សាវតារក្សត្យ ទី២ ២–៧ ៖ មេរៀន​ទី ៨៣

ពង្សាវតារក្សត្រ ទី២ ២–៤

ព្រះអម្ចាស់​ប្រទាន​ព្រះចេស្តា និង​សិទ្ធិអំណាច​ដល់​អេលីសេ

The Old Testament prophet Elijah (acting on the instructions of Elisha) depicted smiting the waters of the River Jordan with his cloak in order for the river to part and allow passage on dry ground.

នៅពេល​យើង​ទទួល​យក​ការហៅ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ យើង​ទទួល​បាន​សិទ្ធិអំណាច​របស់​ទ្រង់​ដើម្បី​បម្រើ ។ នៅពេល​យើង​ខិតខំ​បម្រើ​ដោយ​ឧស្សាហ៍​ព្យាយាម ហើយ​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង​នូវ​អំណាច​របស់​ទ្រង់ ។ ដំណើរ​រឿង​អំពី​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​ព្យាការី​អេលីសេ​ដោយ​នូវ​អំណាច និង​សិទ្ធិអំណាច បន្ទាប់ពី​បាន​យក​អេលីយ៉ា​ទៅ​ស្ថានសួគ៌ បង្ហាញ​ពី​សេចក្តីពិត​នេះ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ថា ព្រះអម្ចាស់​ប្រទាន​សិទ្ធិអំណាច​ដល់​មនុស្ស​ដែល​ទ្រង់​ហៅ និង​អំណាច​ដល់​អ្នក​ដែល​បម្រើ​ដោយ​សុចរិត ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ពេល​មួយ​ដែល​ពួកគេ ឬ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​បានបម្រើ​ក្នុង​ការហៅបម្រើ​ក្នុង​សាសនាចក្រ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​សំណួរ​ថា « តើ​នៅ​ពេលណា​ខ្ញុំ​បានឃើញ​ព្រះចេស្ដា និង​សិទ្ធិអំណាច​របស់​ព្រះអម្ចាស់​នៅក្នុង​ការបំពេញ​ការហៅ​របស់​សាសនាចក្រ ? »

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ប្រភព​នៃ​អំណាច និង​សិទ្ធិអំណាច

A doctor meets with her patients and checks blood pressure.

សូម​ពិចារណា​ចាប់ផ្តើម​ថ្នាក់​ដោយ​ពិភាក្សា ថាតើ​សិទ្ធិអំណាច​ដើម្បី​ធ្វើ​កិច្ចការ​ជាក់លាក់​មួយចំនួនបាន​មកពី​ណា ។ អ្នក​អាច​ធ្វើ​ដូច្នេះ​ដោយ​បង្ហាញ​រូបភាព​វេជ្ជបណ្ឌិត​ពាក់​អាវ​ពេទ្យ ឬ​នៅ​មន្ទីរពេទ្យ ( ឬ​អ្នក​ជំនាញ​ផ្សេង​ទៀត​ដែល​មាន​សិទ្ធិអំណាច​ក្នុង​ការបំពេញ​តួនាទី​របស់​ពួកគេ ) ហើយ​សួរ​សំណួរ​ខាងក្រោម ។

  • តើ​បុគ្គល​នេះ​មាន​ការទទួល​ខុសត្រូវ​អ្វីខ្លះ ?

  • តើ​នរណា​ជា​អ្នក​ផ្តល់​សិទ្ធិអំណាច​ឲ្យ​ពួកគេ​បំពេញ​តួនាទី​របស់​ពួកគេ ?

  • តើ​អ្វី​ដែល​ផ្ដល់​ឲ្យ​អ្នក​មាន​ទំនុកចិត្ត​លើ​ពួកគេ ?

សូម​ពិចារណា​បង្ហាញ​រូបភាព​របស់​ព្យាការី​បច្ចុប្បន្ន ហើយ​សួរ​សំណួរ​ដែល​បានរៀបរាប់​ពីមុន​នេះ​ម្តងទៀត​អំពី​លោក ។

ដើម្បី​ជួយ​សិស្ស​វាយតម្លៃ​ពី​អ្វី​ដែល​ពួកគេ​យល់​អំពី​ការបម្រើ​ដោយ​អំណាច និង​សិទ្ធិអំណាច​របស់​ព្រះអម្ចាស់​ក្នុង​ការហៅ​បម្រើ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ដូច​តទៅ​នេះ ។

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ឬ​ផ្នែក​កំណត់​ចំណាំ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ សូម​ឆ្លើយ​សំណួរ​ខាងក្រោម ។ នៅពេល​អ្នក​ពិចារណា​លើ​ចម្លើយ​របស់​អ្នក សូម​ស្តាប់​ចំណាប់អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​យល់​អំពី​ការបម្រើ​ដោយ​ព្រះចេស្ដា និង​សិទ្ធិ​អំណាច​របស់​ព្រះអម្ចាស់​ក្នុង​ការហៅ​បម្រើ​ទាំងឡាយ ។

  • តើ​ខ្ញុំ​យល់​យ៉ាង​ណា​អំពី​ការទទួល​បាន​ព្រះចេស្ដា និង​សិទ្ធិអំណាច​របស់​ព្រះអម្ចាស់​ដើម្បី​បម្រើ​ក្នុង​ការហៅ​បម្រើ​ទាំងឡាយ ?

  • តើ​ការយល់ដឹង​នេះ​អាច​មាន​ឥទ្ធិពល​លើ​របៀប​ដែល​ខ្ញុំ​ឆ្លើយតប នៅពេល​ខ្ញុំ ឬ​នរណាម្នាក់​ផ្សេងទៀត​ទទួល​ការហៅ​ពី​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

អេលីសេ​ទទួល​អំណាច និង​សិទ្ធិ​អំណាច​របស់​ព្រះ

អ្នក​អាច​នឹង​ពន្យល់​ថា ព្រះអម្ចាស់​បានបើក​សម្ដែង​ដល់​អេលីយ៉ា​ថា អេលីសេ​នឹង​ក្លាយ​ជា​ព្យាការី ( សូម​មើល ពង្សាវតារក្សត្រ ទី១ ១៩:១៦, ១៩ ) ។

  • តើ​អេលីសេ​អាច​មាន​កង្វល់​អ្វីខ្លះ នៅពេល​លោក​បាន​រៀបចំ​សម្រាប់​ការហៅ​របស់លោក​ពី​ព្រះអម្ចាស់ ?

អេលីសេ​បានដឹង​ថា ព្រះ​អម្ចាស់​នឹង​យក​អេលីយ៉ា​ទៅ​ឆាប់ៗ​នេះ ( ពង្សាវតារក្សត្រ ទី២ ២:១–៣ ) ។ នៅ​ថ្ងៃ​ចុង​ក្រោយ​របស់​អេលីយ៉ា អេលីសេ​បានដើរ​តាម​អេលីយ៉ា​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយ រហូត​ដល់​អ្នក​ទាំង​ពីរ​មក​ដល់​ទន្លេ​យ័រដាន់ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​រកឃើញ​នូវ​អ្វី​ដែល​បានកើតឡើង​នៅ​ទន្លេ​យ័រដាន់ អ្នក​អាច​រៀបចំ​ថ្នាក់រៀន​ជា​ក្រុម​តូចៗ ។ នៅលើ​ក្តារខៀន អ្នក​អាច​គូរ​រូបភាព​ទាំង​បួន​ខាងក្រោម ឬ​សង្ខេប​រូបភាព​នីមួយៗ​ដោយ​ប្រើ​ពីរបី​ពាក្យ តាម​លំដាប់លំដោយ​ព្រាវៗ ។ អញ្ជើញ​សិស្ស​ឲ្យ​អាន ពង្សាវតារក្សត្រ ទី២ ២:៨–១៥ និង​រៀបចំ​រូបភាព ឬ​សេចក្តីសង្ខេប​នៃ​ព្រឹត្តិការណ៍​តាម​លំដាប់​លំដោយ​កាល ។ អ្នក​ប្រហែលជា​ត្រូវ​ពន្យល់​ថា ក្រមា​គឺជា​អាវ​ផាយ ។

Elijah Power and Authority, holding the mantle
 Elijah Power and Authority, riding the chariot
Elijah Power and Authority, holding the mantle
Elijah Power and Authority, holding the mantle
  • តើ​ព្រះអម្ចាស់​បានបង្ហាញ​អេលីសេ និង​អ្នក​ដទៃ​ទៀត​ថា​ទ្រង់​បានប្រទាន​អំណាច និង​សិទ្ធិអំណាច​ដល់​អេលីសេ​យ៉ាង​ដូចម្ដេច ?

    អ្នក​អាច​ពន្យល់​ថា ក្រមា​ដែល​អេលីយ៉ា និង​អេលីសេ​បានប្រើ មិន​បាន​ប្រទាន​ឲ្យ​ពួកលោក​នូវ​អំណាច និង​សិទ្ធិអំណាច​ទេ ប៉ុន្តែ តំណាងឲ្យ ព្រះចេស្ដា និង​សិទ្ធិអំណាច​របស់​ព្រះ ។ នៅក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ ជួនកាល​យើង​សំដៅ​ទៅលើ​ការហៅ ឬ​សិទ្ធិអំណាច​របស់​នរណា​ម្នាក់​ថា​ជា « ក្រមា » របស់​ពួកគេ ។ ឧទាហរណ៍ នៅពេល​ព្យាការី​ថ្មី​ត្រូវ​បានគាំទ្រ​ជា​ប្រធាន​សាសនាចក្រ នោះ​លោក​ទទួល​បាន​ក្រមា​នៃ​សិទ្ធិអំណាច ។

    វា​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ​ក្នុង​ការចង្អុល​បង្ហាញ​ថា សិទ្ធិអំណាច​ក្នុង​ការបម្រើ​ក្នុង​ការហៅ គឺ​មកពី​ព្រះអម្ចាស់​តាមរយៈ​បុរស​ដែល​កាន់​កូនសោ​បព្វជិតភាព ។

  • តើ​សេចក្តីពិត​អ្វី​ដែល​យើង​អាច​រៀន​ចេញពី​បទពិសោធន៍​របស់​អេលីសេ អំពី​អ្វី​ដែល​ព្រះអម្ចាស់​បានធ្វើ​សម្រាប់​មនុស្ស​ដែល​ទ្រង់​ហៅ​ឲ្យ​បម្រើ​ទ្រង់ ?

នៅក្នុង​ចំណោម​សេចក្តីពិត​ដែល​សិស្ស​អាច​លើកឡើង សូម​ចង្អុលបង្ហាញ​ថា ព្រះអម្ចាស់​ប្រទាន​សិទ្ធិអំណាច និង​អំណាច​ដល់​មនុស្ស​ដែល​ទ្រង់​ហៅ ។

ការបម្រើ​ដោយ​អំណាច និង​សិទ្ធិអំណាច​របស់​ព្រះ

ដើម្បី​ជួយ​សិស្ស​យល់​អំពី​អត្ថន័យ​ក្នុង​ការហៅ​ឲ្យ​បម្រើ​ដោយ​នូវ​អំណាច និង​សិទ្ធិអំណាច​របស់​ព្រះ នោះ​អ្នក​អាច​សរសេរ សិទ្ធិ​អំណាច​បព្វជិតភាព និង អំណាច​បព្វជិតភាព នៅលើ​ក្ដារខៀន ។ ចែកចាយ​សេចក្តីថ្លែងការណ៍​ខាងក្រោម​ចេញពី ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៏​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ខណៈ​ពេល​ដែល​សេចក្ដី​ថ្លែងការណ៍​នេះ​អនុវត្ត​ដោយ​ផ្ទាល់​ចំពោះ​ការហៅ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា សូម​រំឭក​សិស្ស​ថា ព្រះអម្ចាស់​ប្រទាន​សិទ្ធិអំណាច​ដល់​មនុស្ស​ដែល​ទ្រង់​ហៅ​ដើម្បី​បម្រើ​ក្នុង​ការហៅ​បម្រើ និង​អំណាច​ដល់​អ្នក​ដែល​បម្រើ​ទ្រង់​ដោយ​សុចរិត ។

នៅក្រោម​ការដឹកនាំ​របស់​ព្រះគ្រីស្ទ សិទ្ធិអំណាច​ក្នុងការ​ប្រកាស​ដំណឹងល្អ​ត្រូវ​បាន​ស្ដារឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ ពេល​អ្នក​ត្រូវ​បាន​ញែកចេញ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា អ្នក​បាន​ទទួល​សិទ្ធិអំណាច​នេះ ។ ការហៅ​នេះ​មាន​នូវ​សិទ្ធិ អភ័យ​ឯកសិទ្ធិ និង​ការទទួល​ខុសត្រូវ​ដើម្បី​តំណាង​ឲ្យ​ព្រះអម្ចាស់ ហើយ​បង្រៀន​ដំណឹង​ល្អ​របស់​ទ្រង់ ។ …

បន្ថែម​ពី​លើ​សិទ្ធិអំណាច អ្នក​ត្រូវការ​អំណាច​ខាងវិញ្ញាណ​ដើម្បី​បំពេញ​ការហៅ​របស់អ្នក ។ ព្រះ​ប្រទាន​អំណាច​ខាងវិញ្ញាណ នៅពេល​អ្នក​ខិតខំ​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​អ្នក​បង្រៀន​ដោយ​ជាប់លាប់ ។ ទ្រង់​ប្រទាន​អំណាច​ខាងវិញ្ញាណ​នៅពេល​អ្នក​អធិស្ឋាន សិក្សា​ព្រះគម្ពីរ និង​ស្វែងរក​ដើម្បី​បំពេញ​គោលបំណង​ជា​អ្នកផ្សព្វផ្សាយ​សាសនា​របស់​អ្នក ។ ទ្រង់​ប្រទាន​អំណាច​ខាងវិញ្ញាណ នៅពេល​អ្នក​ខិតខំ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ និង​សេចក្ដី​សញ្ញា​ដែល​អ្នក​បាន​ធ្វើ ពេល​អ្នក​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣៥:២៤ ) ។ ( ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៏​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ [ ឆ្នាំ២០២៣ ] ទំព័រ ៣ )

  • តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ព្រះចេស្ដា និង​សិទ្ធិអំណាច​របស់​ព្រះអម្ចាស់​ពី​សេចក្ដីថ្លែងការណ៍​ទាំងនេះ ?

  • ហេតុអ្វី​វា​អាច​មាន​ប្រយោជន៍​ក្នុង​ការចងចាំ​ការណ៍​នេះ ពេល​អ្នក​ទទួល​ការហៅ​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

  • ហេតុអ្វី​វា​អាច​មាន​ប្រយោជន៍​ក្នុង​ការចងចាំ​ការណ៍​នេះ ពេល​អ្នក​គាំទ្រ​អ្នក​ដទៃ​ដែល​ទទួល​ការហៅ​ទាំងឡាយ ?

នៅពេល​សិស្ស​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បានរៀន​អំពី​សិទ្ធិអំណាច និង​អំណាច​បព្វជិតភាព នោះ​អ្នក​អាច​រាយបញ្ជី​អ្វី​ដែល​ពួកគេ​ចែកចាយ​នៅក្រោម​ចំណងជើង​នីមួយៗ​នៅលើ​ក្ដារខៀន ។ ដោយ​ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ អ្នក​អាច​ចង្អុល​បង្ហាញ​ថា ព្រះ​ប្រទាន​សិទ្ធិអំណាច​បព្វជិតភាព​ដល់​នរណា​ម្នាក់ នៅពេល​ដែល​ពួកគេ​ត្រូវ​បានញែកចេញ​នៅក្នុង​ការហៅ​មួយ ។ អំណាច​បព្វជិតភាព​មកពី​ព្រះ នៅពេល​មាន​នរណា​ម្នាក់​ខិតខំ​រក្សា​បទបញ្ញត្តិ ហើយ​ធ្វើ​តាម​គោលការណ៍​សុចរិត ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១:៣៤–៤៦ ) ។

សូម​ពិចារណា​បង្ហាញ​វីដេអូ « Jesus Calls Twelve Apostles to Preach and Bless Others » ( ១:៣៨ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ នៅពេល​សិស្ស​មើល​វីដេអូ​នេះ សូម​ឲ្យ​ពួកគេ​គិត​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ទាំងទ្វេ ដោយ​ការផ្ដល់​សិទ្ធិអំណាច និង​អំណាច​ដល់​អ្នកបម្រើ​របស់​ទ្រង់​ទាំងទ្វេ​នៅលើ​ផែនដី ។

1:30

បន្ទាប់ពី​វីដេអូ​នេះ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។

បង្ហាញ​ការយល់ដឹង

ដើម្បី​ជួយ​សិស្ស​សង្ខេប​នូវ​អ្វី​ដែល​ពួកគេ​បានរៀន សូម​ពិចារណា​រៀបចំ​សិស្ស​ក្នុង​ថ្នាក់​ជាគូៗ​សម្រាប់​សកម្មភាព​ខាងក្រោម ។

ជ្រើសរើស​ស្ថានភាព​មួយ ឬ​ច្រើន​ខាងក្រោម ហើយ​ពិភាក្សា​អំពី​អ្វី​ដែល​អ្នក​បានរៀន​នៅ​ថ្ងៃ​នេះ ដែល​អាច​ជួយ​បុគ្គល​រូប​នោះ ដែល​មាន​ការព្រួយបារម្ភ​អំពី​ការហៅ ។ នៅក្នុង​ការឆ្លើយតប​នីមួយៗ រួមបញ្ចូល​ទាំង​បទគម្ពីរ សេចក្ដី​ថ្លែងការណ៍​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ឬ​ការយល់ដឹង​ដែល​អ្នក​បានទទួល​ពី​ព្រះវិញ្ញាណ នៅពេល​អ្នក​បានសិក្សា​រឿង​ពី​ការហៅ​ឲ្យ​បម្រើ​របស់​អេលីសេ ។

  • ប៊ីស្សព​ថ្មី​ត្រូវ​បានហៅ និង​គាំទ្រ ។ កូនប្រុស​របស់​គាត់​ដឹង​ថា គាត់​មិន​ល្អ​ឥតខ្ចោះ​នោះ​ទេ ។

  • ប្រធាន​យុវនារី​ថ្មី​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ ។ យុវនារី​ម្នាក់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រធាន​ពីមុន ហើយ​មិន​ស្គាល់​ប្រធាន​ថ្មី​ទាល់តែ​សោះ ។

  • យុវជន ឬ​យុវនារី​ត្រូវ​បានហៅ​ឲ្យ​បម្រើ​ជា​ប្រធាន​កូរ៉ុម ឬ​ថ្នាក់​របស់​ពួកគេ ។ ពួកគេ​មិន​មាន​អារម្មណ៍​ថា ពួកគេ​ដឹង​គ្រប់គ្រាន់​ដើម្បី​បំពេញ​ការហៅ​នេះ​បាន​ល្អ​នោះ​ទេ ។

  • អ្នកផ្សព្វផ្សាយ​សាសនា​ត្រូវ​បានហៅ​ឲ្យ​បម្រើ​នៅក្នុង​ប្រទេស​ដែល​ប្រជាជន​និយាយ​ភាសា​ផ្សេង ។ ពួកគេ​មាន​ការព្រួយ​បារម្ភ​ថា​តើ​ការចែកចាយ​ដំណឹងល្អ​របស់​ពួកគេ​មាន​ប្រសិទ្ធិភាព​ខ្លាំង​ប៉ុនណា ។

សូម​គិត​អំពី​របៀប​ដើម្បី​ឲ្យ​សិស្ស​ចែកចាយ​ការឆ្លើយតប​របស់​ពួកគេ​ជាមួយ​គ្នា ។ របៀប​មួយ​គឺ​ដើម្បី​ឲ្យ​គូ​នីមួយៗ​ចែកចាយ​ជាមួយ​ក្រុម​ផ្សេង​គ្នា ។ បន្ទាប់ពី​មនុស្ស​គ្រប់​គ្នា​មាន​ឱកាស​ចែកចាយ​ហើយ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ពិត​ជា​ចូលចិត្ត​អំពី​ការឆ្លើយតប​របស់​ក្រុម​ផ្សេង​ទៀត ។

ដើម្បី​បញ្ចប់ អ្នក​អាច​ថ្លែងទីបន្ទាល់​ពី​សេចក្តីពិត​ដែល​អ្នក​បានពិភាក្សា​នៅថ្ងៃ​នេះ ។