« ពង្សាវតារក្សត្រ ទី២ ២–៧ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ពង្សាវតារក្សត្រ ទី២ ២–៧ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ពង្សាវតារក្សត្រ ទី២ ២–៧
ពង្សាវតារក្សត្រ ទី២ ២–៧
ទិដ្ឋភាពទូទៅ
ព្រះអម្ចាស់បានប្រទានអំណាច និងសិទ្ធិអំណាចដល់អេលីសេ ដើម្បីបន្តតំណែងអេលីយ៉ាធ្វើជាព្យាការីរបស់ទ្រង់ ។ ព្រះអម្ចាស់ក៏បានប្រោសណាម៉ាន់ពីជំងឺឃ្លង់ដោយអព្ភូតហេតុ ហើយបានបញ្ជូនរទេះចម្បាំងទៅការពារអេលីសេពីកងទ័ពស៊ីរីផងដែរ ។
ថ្លែងទីបន្ទាល់ជារឿយៗ ហើយអញ្ជើញសិស្សឲ្យចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ ។ នៅពេលសិស្សបង្ហាញអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងថ្លែងជាសាក្សីអំពីសេចក្តីពិតដែលពួកគេចែកចាយទៅកាន់ដួងចិត្តរបស់ពួកគេផ្ទាល់ និងដល់អ្នកដទៃ ។ ឧទាហរណ៍មួយនៃរបៀបធ្វើបែបនេះ មាននៅក្នុងមេរៀនទី ៨៤ ៖ « ពង្សាវតារក្សត្រ ទី២ ៥ » ។
ដើម្បីរៀនបន្ថែមទៀតអំពីអានុភាពនៃការចែកចាយទីបន្ទាល់ សូមមើល « ព្រះអង្គសង្គ្រោះបានថ្លែងទីបន្ទាល់ទៅកាន់អស់អ្នកដែលទ្រង់បានបង្រៀន » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ១៩ ) ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ពង្សាវតារក្សត្រ ទី២ ២–៤
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សយល់ថា ព្រះអម្ចាស់ប្រទានសិទ្ធិអំណាចដល់មនុស្សដែលទ្រង់ហៅ និងអំណាចដល់អ្នកដែលបម្រើដោយសុចរិត ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីពេលមួយដែលពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់បានបម្រើក្នុងការហៅបម្រើក្នុងសាសនាចក្រ ។ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីសំណួរថា « តើនៅពេលណាខ្ញុំបានឃើញព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះអម្ចាស់នៅក្នុងការបំពេញការហៅរបស់សាសនាចក្រ ? »
-
រូបភាព ៖ រូបភាពរបស់វេជ្ជបណ្ឌិត ឬអ្នកជំនាញផ្សេងទៀតដែលមានសិទ្ធិអំណាចដើម្បីធ្វើកិច្ចការក្នុងមុខតំណែងរបស់ពួកគេ ។
-
សម្ភារសម្រាប់សិស្ស ៖ រូបគំនូររបស់អេលីយ៉ា និងអេលីសេនៅជិតទន្លេយ័រដាន់
-
វីដេអូ ៖ « Jesus Calls Twelve Apostles to Preach and Bless Others » ( ១:៣៨ )
ពង្សាវតារក្សត្រ ទី២ ៥
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យគោរពតាមកិច្ចការតូចតាច និងងាយ ដែលព្រះអម្ចាស់បានបង្គាប់ឲ្យយើងធ្វើ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន អាលម៉ា ៣៧:៦–៧ ដោយរកមើលអ្វីដែលពួកគេអាចរៀនអំពីកិច្ចការតូចតាច និងងាយ ឬអ្នកអាចលើកទឹកចិត្តសិស្សឲ្យយកចិត្តទុកដាក់លើកិច្ចការតូចតាច និងងាយ ដែលពួកគេធ្វើជាញឹកញាប់ ដែលធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងធំក្នុងជីវិតរបស់ពួកគេ ឬដែលជះឥទ្ធិពលដល់ទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ រុក្ខជាតិ ឬរូបភាពរុក្ខជាតិដែលមានប្រព័ន្ធស្រោចស្រពដំណក់ទឹក សញ្ញានៅជុំវិញបន្ទប់កំណត់តំបន់មួយថា « ស៊ីរី » តំបន់មួយជា « ផ្ទះរបស់អេលីសេ » និងតំបន់មួយជា « ទន្លេយ័រដាន់ » សាច់រឿង និងសំណួរនៅចុងបញ្ចប់នៃមេរៀននេះ
-
សម្ភារសម្រាប់សិស្ស ៖ ក្រដាស និងកន្ត្រៃសម្រាប់ក្រុមសិស្សកាត់ដំណក់ទឹកធំៗចំនួនបីដើម្បីដាក់លើក្តារខៀន
-
វីដេអូ ៖ « កិច្ចការតូចតាច និងងាយ » ( ១៧:៣៥ ) ចាប់ពីនាទីទី ៤:៤៦ ដល់ ៥:៤០ « ចូរធន់នៅថ្ងៃនោះនៅក្នុងព្រះគ្រីស្ទ » ( ១០:៣៣ ) ចាប់ពីនាទីទី ២:៣០ ដល់ ៤:២៣
ពង្សាវតារក្សត្រ ទី២ ៦
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានអារម្មណ៍កាន់តែជឿជាក់លើការមើលថែដ៏ខ្ជាប់ខ្ជួនរបស់ព្រះអម្ចាស់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀបចំខ្លួនដើម្បីចែកចាយបទពិសោធន៍មួយអំពីពេលដែលព្រះអម្ចាស់បានប្រទានពរ ឬការពារពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់ ។
-
មាតិកាដើម្បីបង្ហាញ ៖ សេចក្តីណែនាំ សេចក្ដីយោងបទគម្ពីរ និងសេចក្ដីថ្លែងការណ៍របស់ប្រធាន អាវរិង ដើម្បីជួយសិស្សបំពេញតារាងមួយ សេចក្តីថ្លែងការណ៍របស់ស៊ីស្ទើរ ក្រេហ្គ ការណែនាំ និងពាក្យស្នើសុំនៅចុងបញ្ចប់នៃមេរៀននេះ
-
វីដេអូ ៖ « ភ្នែកដើម្បីមើលឃើញ » ( ៩:៤៤ ) ចេញពីនាទីទី ០:៥២ ដល់ ១:២៧