ថ្នាក់​សិក្ខាសាលា
សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៦ ៖ ទិដ្ឋភាព​ទូទៅ


« សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៦ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៦ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៦

សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៦

ទិដ្ឋភាព​ទូទៅ

ពួកសាសន៏​អ៊ីស្រាអែល​ចង់​មាន​ស្ដេច​មួយ​អង្គ « ដូច​ជា​សាសន៍​ឯ​ទៀត​ដែរ » ( សាំយូអែល ទី១ ៨:៥ ) ជាជាង​ការ​មាន​ព្រះ​អម្ចាស់​គ្រប់​គ្រង​លើ​ពួក​គេ ។ បន្ទាប់ពី​ស្ដេច​ទីមួយ​របស់​ពួកគេ​គឺ សូល មិន​ស្តាប់​តាម​ការទូន្មាន​របស់​ព្យាការី​សាំយូអែល នោះ​ព្រះអម្ចាស់​បាន​ជ្រើសរើស​ដេវីឌ​ជា​ស្តេច​បន្ទាប់​នៃ​អ៊ីស្រាអែល ។ តាមរយៈ​បទពិសោធន៍​នេះ សាំយូអែល​បានរៀន​ថា ព្រះអម្ចាស់​ទត​មើល​យើង​លើ​ដួងចិត្ត​របស់​យើង មិន​ដូច​របៀប​ដែល​យើង​មើល​ឃើញ និង​វិនិច្ឆ័យ​គ្នា​នោះ​ទេ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលារៀបចំ​ខ្លួន​អ្នក​ខាងវិញ្ញាណ  នៅពេល​គ្រូបង្រៀន​រៀបចំ​ខ្លួន និង​សកម្មភាព​រៀនសូត្រ​សម្រាប់​សិស្ស​របស់​ពួកគេ​ដោយ​បន្ទាបខ្លួន នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​ការ​រៀបចំ​របស់​ពួកគេ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រៀបចំ​ព្រះកាយ​ដើម្បី​បង្រៀន សូមមើល « ព្រះ​អង្គ​សង្រ្គោះ​បាន​រៀបចំ​ព្រះកាយ​ទ្រង់​ខាងវិញ្ញាណ​ដើម្បី​បង្រៀន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ១៦–១៧ ) ។

សម្រាប់​ការបណ្តុះបណ្តាល​អំពី​ការយាង​ព្រះវិញ្ញាណ​ឲ្យ​កែលម្អ​ការរៀបចំ​របស់​អ្នក​ដើម្បី​បង្រៀន សូម​មើល​ជំនាញ « ប្រើ​ឯកសារ ‹ ការកែលម្អ​ឲ្យ​បាន​ប្រសើរ​ឡើង​ក្នុង​នាមជា​គ្រូបង្រៀន​ដូចជា​ព្រះគ្រីស្ទ—ការវាយតម្លៃ​ផ្ទាល់ខ្លួន › ដើម្បី​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​អ្នក​កែលម្អ​ការរៀបចំ​ខ្លួន​បង្រៀន​របស់​អ្នក » នៅក្នុង ជំនាញ​អភិវឌ្ឍ​គ្រូបង្រៀន ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

សាំយូអែល ទី១ ៨

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការ​ជ្រើសរើស​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ជំនួស​ឲ្យ​ឥទ្ធិពល​ខាង​លោកិយ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​នៃ​សម្ពាធ​ពី​មិត្តភក្ដិ​ណា​មួយ​ដែល​ពួកគេ​ប្រឈម​នឹង​ការ​មិន​គោរព​តាម​បទដ្ឋាន និង​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​ភាព​ខុស​គ្នា​ដែល​វា​នឹង​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​នៅក្នុង​ជីវិត​របស់​ពួកគេ ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ជាជាង​ការ​ចុះចាញ់​នឹង​សម្ពាធ​ទាំងនោះ ។

  • រូបភាព ៖ ក្រាហ្វិក​ដើម្បី​ជួយ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ថា​តើ​ព្រះយេស៊ូវ​គ្រីស្ទ ឬក៏​ពិភពលោក​ដែល​ជា​ឥទ្ធិពល​ខ្លាំង​បំផុត​លើ​ការ​សម្រេចចិត្ត​របស់​ពួកគេ ។

  • វីដេអូ ៖ « Choose Eternal Life » ( ១០:០៩ ) ចាប់​នាទី​ទី ០:០០ ដល់ ២:០៨ និង​ចាប់ពី​នាទី​ទី ៥:០៨ ដល់ ៦:៤៣

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ការណែនាំ​សម្រាប់​សកម្មភាព​នៅក្នុង​ផ្នែក « ការជ្រើសរើស​ព្រះអម្ចាស់ ជាជាង​សម្ពាធ​ខាង​លោកិយ »

សាំយូអែល ទី១ ១៥

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការព្យាយាម​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ហេតុផល​ដែល​មនុស្ស​អាច​មាន​សម្រាប់​ការ​ជ្រើសរើស​មិន​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ សិស្ស​អាច​កត់ត្រា​បញ្ជី​របស់​ពួកគេ​នៅក្នុង​កំណត់​ចំណាំ​នៅ​លើ​ទូរសព្ទ​របស់​ពួកគេ ឬ​សរសេរ​វា​នៅលើ​ក្រដាស​តូច​មួយ ។ អញ្ជើញ​សិស្ស​ឲ្យ​យក​បញ្ជី​របស់​ពួកគេ​មក​ក្នុង​ថ្នាក់​រៀន ។

  • វត្ថុ​ដែល​ត្រូវ​បង្ហាញ ៖ អាហារ​ជា​ច្រើន​ប្រភេទ ( ឬ​រូបភាព​នៃ​អាហារ​ជាច្រើន​ប្រភេទ )

  • វីដេអូ ៖ « Face the Future with Faith » ( ១៤:២៩ ) ចាប់ពី​នាទី​ទី ៥:១៦ ដល់ ៦:០៧ « Honesty: You Better Believe It! » ( ៤:៤៦ ) « សេចក្ដី​ស្រឡាញ់​នៃ​ព្រះ » ( ១៣:១១ ) ចាប់ពី​នាទី​ទី ៧:៥៨ ដល់ ៨:៤៨

  • មាតិកា​ដែល​ត្រូវបង្ហាញ ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើ​សកម្មភាព​នៅ​ចុងបញ្ចប់​នៃ​មេរៀន

សាំយូអែល ទី១ ១៦

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការ​មើលឃើញ​ខ្លួន​ពួកគេ និង​អ្នកដទៃ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន សាំយូអែល ទី១ ១៦:៧ ។ សូម​ឲ្យ​ពួកគេ​រាយ​នៅ​ក្បែរ​ខគម្ពីរ​ដែល​មាន​ភាព​ខុសគ្នា​រវាង​អ្វី​ដែល​ពេល​ខ្លះ​អ្នក​ដទៃ​ឲ្យ​តម្លៃ​ទៅ​លើ​មនុស្ស និង​អ្វី​ដែល​ព្រះវរបិតាសួគ៌​ឲ្យ​តម្លៃ​លើ​យើង ។

  • វត្ថុ​ដែល​ត្រូវ​បង្ហាញ ៖ វត្ថុ​ដូច​គ្នា​បេះបិទ​ពីរ​នៅក្នុង​កញ្ចប់​ខុសគ្នា ឬ​វត្ថុ​ដែល​មាន​តម្លៃ​ខុសគ្នា​ក្នុង​កញ្ចប់​ដូចគ្នា​ទាំងពីរ

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ការគិតពិចារណា​ពី​ខ្លួនឯង ជំរុញ​ឲ្យ​ឆ្ពោះ​ទៅ​រក​ការចាប់ផ្តើម​នៃ​មេរៀន​នេះ សេចក្តី​ថ្លែងការណ៍​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ និង​ស៊ីស្ទើរ មីឆែល ឌី ក្រេហ្គ ការណែនាំ​អំពី​សៀវភៅ​កំណត់ហេតុ​នៅចុង​បញ្ចប់​នៃ​មេរៀន​នេះ

  • វីដេអូ ៖ « Our True Identity » ( ៣:៣៩ )