ថ្នាក់​សិក្ខាសាលា
វិវរណៈ ២០:១១–១៥


វិវរណៈ ២០:១១–១៥

ការជំនុំជម្រះចុងក្រោយ

រូបភាព
Resurrected Christ with arms outstretched stands above a throng of people of all races and times, some prone, some standing. The people on the right side of Christ are in the attitude of worship. The people on the left side of Christ are in anguish. Scenes of ruin are in the foreground and background. The Washington D.C. temple is pictured in the upper left corner.

តើអ្នកធ្លាប់ឆ្ងល់ទេថា តើការជំនុំជម្រះចុងក្រោយនឹងទៅជាយ៉ាងណា ? សាវកយ៉ូហានបានព្យាករអំពីថ្ងៃដ៏អស្ចារ្យនោះ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីការជំនុំជម្រះចុងក្រោយ ហើយរៀបចំខ្លួនដើម្បីមានបទពិសោធន៍ដ៏អស្ចារ្យមួយ ពេលឈរនៅចំពោះព្រះយេស៊ូវគ្រីស្ទនៅថ្ងៃនោះ ។

ការជំនុំជម្រះចុងក្រោយ

សូមក្រឡេកមើលរូបភាពដែលតំណាងឲ្យការជំនុំជម្រះចុងក្រោយនៅដើមមេរៀននេះ ។

  • តើអ្នកស្រមៃថា មនុស្សផ្សេងគ្នានឹងមានអារម្មណ៍យ៉ាងណានៅឯការជំនុំជម្រះចុងក្រោយ ? ហេតុអ្វីទៅ ?

  • តើអ្នកគិតថា អ្វីទៅដែលកំណត់ឲ្យឃើញថា នរណាម្នាក់បានត្រៀមខ្លួនសម្រាប់ថ្ងៃនោះ ?

  • តើព្រះយេស៊ូវគ្រីស្ទបានស្ម័គ្រព្រះកាយដើម្បីជួយយើងឲ្យត្រៀមខ្លួនសម្រាប់ថ្ងៃនោះតាមរបៀបណាខ្លះ ?

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរអ្វីដែលអ្នករំពឹងគិត និងមានអារម្មណ៍ នៅពេលអ្នកឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះដើម្បីជំនុំជម្រះនោះ ។ តើអ្នកមានអារម្មណ៍ថាបានត្រៀមខ្លួនល្អប៉ុណ្ណាដែរ ?ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើង ហើយចង់ឲ្យយើងពោរពេញដោយសេចក្ដីសុខសាន្ត និងសេចក្ដីអំណរនៅថ្ងៃជំនុំជម្រះ ។ ទ្រង់ទាំងទ្វេមានបន្ទូលមកកាន់យើងតាមរយៈបទគម្ពីរ និងតាមរយៈថ្នាក់ដឹកនាំសាសនាចក្រនៅសម័យទំនើប ដើម្បីបង្រៀនយើងពីសភាពនៃការជំនុំជម្រះ និងរបៀបត្រៀមខ្លួនសម្រាប់វា ។

បន្ទាប់ពីបានឃើញការនិមិត្តមួយអំពីសហស្សវត្សរ៍ ( សូមមើល វិវរណៈ ២០:១–៣ ) និងការរស់ឡើងវិញរបស់មនុស្សសុចរិត ( សូមមើល វិវរណៈ ២០:៤–៦ ) យ៉ូហានបានឃើញការជំនុំជម្រះចុងក្រោយ ។ សូមអាន វិវរណៈ ២០:១១–១២ ដោយរកមើលអ្វីដែលព្រះបានបើកសម្ដែងដល់សាវកយ៉ូហានអំពីការជំនុំជម្រះចុងក្រោយ ។

  • តើសេចក្ដីពិតអ្វីខ្លះដែលអ្នកបានរៀនពីយ៉ូហានអំពីការជំនុំជម្រះចុងក្រោយ ?

សំណួរអំពីការជំនុំជម្រះចុងក្រោយ

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរសំណួរដែលអ្នកមានអំពីវគ្គបទគម្ពីរនេះ ឬរឿងផ្សេងទៀតដែលអ្នកចង់យល់កាន់តែច្បាស់អំពីការជំនុំជម្រះចុងក្រោយ ។

សូមចំណាយពេលបីបួននាទីដើម្បីស្វែងរកចម្លើយចំពោះសំណួររបស់អ្នក ។ អ្នកអាចជ្រើសរើសស្វែងរកពាក្យគន្លឹះនៅក្នុង Topical Guide សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬវចនានុក្រមព្រះគម្ពីរប៊ីបបាន ។ ឬអ្នកអាចស្រាវជ្រាវនៅលើគេហទំព័រ ChurchofJesusChrist.org ឬកម្មវិធីបណ្ណាល័យដំណឹងល្អ ។ ខាងក្រោមនេះគឺជាសំណួរមួយចំនួន និងធនធានដែលបានណែនាំដែលអ្នកអាចបញ្ចូលក្នុងការសិក្សារបស់អ្នកបាន ៖

១. តើបញ្ជីណាខ្លះដែលយ៉ូហានបានឃើញព្រះអម្ចាស់ប្រើក្នុងការជំនុំជម្រះ ?

សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយBible Dictionary « សៀវភៅជីវិត »

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:៦–៧

នីហ្វៃទី៣ ២៧:២៤–២៦

២. តើនរណានឹងក្លាយជាអ្នកជំនុំជម្រះរបស់យើង ហើយហេតុអ្វីបានជាទ្រង់ជាអ្នកជំនុំជម្រះដ៏ល្អបំផុត ?

យ៉ូហាន ៥:២២

នីហ្វៃទី៣ ២៧:១៤–១៥

សាំយ៉ូអែល ទី១ ១៦:៧

៣. តើយើងនឹងត្រូវជំនុំជម្រះចំពោះអ្វី ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:៩

ម៉ូសាយ ៤:៣០

៤. តើខ្ញុំអាចត្រៀមខ្លួនសម្រាប់ការជំនុំជម្រះចុងក្រោយដោយរបៀបណា ?

នីហ្វៃទី៣ ២៧:១៦–២០

វិវរណៈ ២០:១៣, ១៥ ; ២២:១១–១២

១. សូមឆ្លើយសំណួរខាងក្រោមនេះយ៉ាងហោចណាស់ឲ្យបានពីរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើអ្នកបានរៀនអ្វីខ្លះអំពីការជំនុំជម្រះចុងក្រោយ ?

  • តើការយល់ដឹង និងការជឿលើគោលលទ្ធិនេះអាចប៉ះពាល់ដល់សកម្មភាពរបស់យើងយ៉ាងដូចម្តេច ?

  • តើគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះមួយណា ដែលជួយអ្នកឲ្យទុកចិត្តថា ទ្រង់គឺជាអ្នកជំនុំជម្រះរបស់អ្នក ? តើទ្រង់អាចជួយអ្នកឲ្យត្រៀមខ្លួនសម្រាប់ការជំនុំជម្រះចុងក្រោយដោយរបៀបណា ?

បញ្ជីជីវិតរបស់អ្នក

សូមអាន វិវរណៈ ២០:១២ ម្ដងទៀត ហើយពិចារណាគូសសម្គាល់ឃ្លា « បញ្ជីជីវិត » ។ ក្នុងន័យមួយ បញ្ជីជីវិតគឺជាកំណត់ត្រានៃជីវិតរបស់មនុស្សម្នាក់ៗ ។

សូមសរសេរចំណងជើង « បញ្ជីជីវិតរបស់ខ្ញុំ » នៅផ្នែកខាងលើនៃទំព័រទទេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយបន្ទាប់មកពុះទំព័រជាពីរជួរ ។ សូមដាក់ស្លាកជួរឈរខាងឆ្វេងថា « ខ្ញុំរីករាយដែលខ្ញុំបានធ្វើ » ហើយធ្វើបញ្ជីក្នុងជួរឈរនៃអ្វីៗជាក់លាក់ដែលអ្នកមានអំណរគុណក្នុងបញ្ជីជីវិតរបស់អ្នក ។ ការណ៍នេះអាចរួមមាន ៖

  • ពិធីបរិសុទ្ធទាំងឡាយដែលអ្នកបានទទួល ។

  • អំពើល្អដែលអ្នកបានធ្វើ ។

  • បំណងប្រាថ្នាដ៏សុចរិតរបស់អ្នក ។

  • ការអភិវឌ្ឍទំនាក់ទំនងរបស់អ្នកជាមួយព្រះយេស៊ូវគ្រីស្ទ ។

សូមស្រមៃមើលថា តើវានឹងមានអារម្មណ៍ល្អប៉ុណ្ណានៅថ្ងៃណាមួយ ដើម្បីឲ្យព្រះអង្គសង្គ្រោះពិនិត្យមើលកំណត់ត្រានៃសេចក្តីសុចរិតរបស់អ្នកនោះ !

ឥឡូវ សូមដាក់ស្លាកជួរឈរខាងស្តាំនៃទំព័រនេះថា « ខ្ញុំចង់ » ។ សូមសរសេរ ឬគ្រាន់តែសញ្ជឹងគិតពីកិច្ចការ និងពិធីបរិសុទ្ធសុចរិតនានាដែលអ្នកចង់បន្ថែមទៅក្នុងបញ្ជីរបស់អ្នកមុនការជំនុំជម្រះ ។ សូមរួមបញ្ចូលផងដែរនូវជម្រើស និងអាកប្បកិរិយាដែលអ្នកចង់លុបចេញពីបញ្ជីជីវិតតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។

ព្រះអង្គសង្គ្រោះបានធ្វើឲ្យវាអាចកែសម្រួលបាននូវអ្វីដែលបានកត់ត្រាអំពីអ្នកនៅក្នុងបញ្ជីជីវិត ។ សូមអាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៤២–៤៣ អំពីការសន្យាដែលទ្រង់បានធ្វើចំពោះអ្នកដែលប្រែចិត្តជឿដោយស្មោះ ។

  • តើការសន្យាទាំងនេះប៉ះពាល់ដល់អារម្មណ៍របស់អ្នកចំពោះការជំនុំជម្រះចុងក្រោយ និងអំពីអ្នកជំនុំជម្រះរបស់យើងយ៉ាងដូចម្តេច ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ អតីតគណៈប្រធានទីមួយបានប្រសាសន៍ ៖

រូបភាព
Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

ថ្ងៃនៃការជំនុំជម្រះនោះនឹងក្លាយជាថ្ងៃនៃសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់—ជាថ្ងៃមួយដែលចិត្តសង្រេងត្រូវបានព្យាបាល ទឹកភ្នែកនៃភាពអន្តរាយត្រូវបានជំនួសមកវិញដោយទឹកភ្នែកនៃការដឹងគុណ កាលរឿងទាំងអស់ត្រូវបានធ្វើឲ្យមានភាពត្រឹមត្រូវ ។

ពិតណាស់ នឹងមានការសោកសៅយ៉ាងខ្លាំងដោយសារតែអំពើបាប ។ ពិតណាស់ នឹងមាននូវការសោកស្ដាយ ហើយថែមទាំងឈឺចាប់ដោយសារកំហុស ភាពឆ្កួតលីលា និងចិត្តចចេសរបស់យើង ដែលធ្វើឲ្យយើងបាត់បង់ឱកាសទទួលអនាគតមួយដ៏រុងរឿង ។

ប៉ុន្តែខ្ញុំជឿជាក់ថា យើងនឹងមិនគ្រាន់តែពេញចិត្តនឹងការជំនុំជម្រះរបស់ព្រះតែម្យ៉ាងទេ យើងក៏នឹងភ្ញាក់ផ្អើល ហើយមានចិត្តរំភើបយ៉ាងខ្លាំងផងដែរពីព្រះគុណ ក្ដីមេត្តាករុណា ព្រះទ័យសប្បុរស និងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង ដែលជាបុត្រាបុត្រីរបស់ទ្រង់ ។

( ឌៀថើរ អេហ្វ អុជដូហ្វ « O How Great the Plan of Our God! » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ២១ )

សូមសញ្ជឹងគិតពីអ្វីដែលអ្នកមានអារម្មណ៍បំផុសគំនិតឲ្យធ្វើ ដើម្បីរៀបចំខ្លួនដើម្បីឈរនៅចំពោះព្រះអង្គសង្គ្រោះនៅថ្ងៃជំនុំជម្រះ ។